Category Archives: ប្រវត្តិសាស្រ្ត

ការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជា


សម័យខ្មែរក្រហម (១៩៧៥-១៩៧៩) ដែលសំដៅលើការដឹកនាំគ្រប់គ្រងដោយប៉ុល-ពត នួន-ជា អៀង-សារី ស៊ុន-សេន ខៀវ-សំផន និងបក្សកុម្មុយនិស្តខ្មែរក្រហម លើកម្ពុជា ដែលពួកខ្មែរក្រហមបានដាក់ឈ្មោះថ្មីថាជាកម្ពុជាប្រជាធិបតេយ្យ

កំឡុងពេល៤ឆ្នាំ បានធ្វើអោយឃើញនូវមរណភាពនៃប្រជាជនខ្មែរប្រហែលពីរលាននាក់តាមរយៈលទ្ធផលរួមផ្សំ នៃការសម្លាប់ខាងនយោបាយ ការអត់ឃ្លាន និងការធ្វើការដោយបង្ខំ[១][២] ដោយសារតែចំនួនដ៏ច្រើននេះ មរណភាពកំឡុងការដឹកនាំគ្រប់គ្រងរបស់ពួកខ្មែរក្រហម​ដែលជានិច្ចកាល គេបានចាត់ទុកថាជាការប្រល័យពូជសាសន៍ និងត្រូវគេស្គាល់ជាទូទៅថាជា ហាយនភាពខ្មែរ រឺ ការប្រល័យពូជសាសន៍ខ្មែរ ។ សម័យខ្មែរក្រហមបានបញ្ចប់ជាមួយការលុកលុយកម្ពុជាដោយសម្ព័ន្ធមិត្តជិតខាង និងកាលពីអតីត គឺវៀតណាមក្នុងសង្គ្រាមកម្ពុជា-វៀតណាម ដែលទុកអោយកម្ពុជាក្រោមការកាន់កាប់របស់វៀតណាមអស់មួយទសវត្ស ។

មាតិកា

នយោបាយ

ដោយសារជ័យជំនះកម្មុយនិស្តខែ មេសា ១៩៧៥ ប៉ុល-ពត និងពួកសហការីជិតស្និទរបស់គាត់បានកាន់កាប់តំណែងសំខាន់ៗបំផុត​ នៅក្នុងបក្សកុម្មុយនិស្តកម្ពុជា (ប.ក.ក.) និងនៅក្នុងឋានានុក្រមរដ្ឋ ។ គាត់ធ្លាប់ជាលេខាប.ក.ក. (អគ្គលេខាធិការ) តាំងពីខែ កុម្ភៈ ១៩៦៣ មកម៉្លេះ ។ ពួកសហការីរបស់គាត់ធ្លាប់មានតួនាទីជាទីភ្នាក់ងារនយោបាយរបស់បក្ស ហើយពួកគេបានក្ដោបក្ដាប់កៅអីភាគច្រើននៅឯគណៈមជ្ឍិម ។

ពេញមួយទសវត្សឆ្នាំ១៩៧០ និងជាពិសេសបន្ទាប់ពីពាក់កណ្ដាលឆ្នាំ១៩៧៥ បក្សនេះត្រូវរង្គោះរង្គើដោយការដណ្ដើមបក្សពួកគ្នា ។ ថែមទាំងមានការប៉ុនប៉ងប្រដាប់អាវុធដើម្បីផ្ដួលរំលំប៉ុល-ពតថែមទៀតផង ។ បន្សុទ្ធកម្មជាលទ្ធផលបានឈានដល់ចំណុចកំពូលនៅឆ្នាំ១៩៧៧ និង ១៩៧៨ ដែលនៅពេលនោះប្រជាជនរាប់រយពាន់នាក់ រួមទាំងភាគខ្លះនៃពួកមេដឹកនាំប.ក.ក.ដ៏សំខាន់ៗបំផុត ក៏ត្រូវបានគេប្រហារជីវិតដែរ ។

ការបង្កើតឡើងរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ

ពួកកុម្មុយនិស្តបានលុបចោលរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា (បានបង្កើតឡើងនៅឆ្នាំ១៩៧០) ។ កម្ពុជាមិនទាន់អោយ មានការបង្កើតនូវរដ្ឋាភិបាលណាមួយ រហូតដល់មានសេចក្ដីប្រកាសរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ ថ្ងៃ ៥មករា ១៩៧៦ ។

ពួកកុម្មុយនិស្តបានបន្តប្រើប្រាស់ព្រះបាទនរោត្តម-សីហនុជាមេដឹកនាំដែលមានតែឈ្មោះនៃរដ្ឋាភិបាល នេះរហូតដល់ថ្ងៃ ២មេសា ១៩៧៦ នៅពេលនោះព្រះសីហនុក៏បានលាលែងជាប្រមុខរដ្ឋ ។ ព្រះសីហនុបានគង់នៅដោយ មានផាសុខភាព ក៏ប៉ុន្តែគ្មានសន្តិសុខ ដោយការចាប់ឃុំក្នុងព្រះដំណាក់នៅភ្នំពេញ រហូតចុងក្រោយនៅក្នុងសង្គ្រាមជា មួយវៀតណាម​នៅពេលនោះទ្រង់បានយាងចេញទៅដល់សហរដ្ឋដែលជាកន្លែង​ ដែលទ្រង់បានប្ដឹងពីករណីរបស់កម្ពុជាប្រជា ធិបតេយ្យ​ចំពោះមុខក្រុមប្រឹក្សាសន្តិសុខ ។ ព្រះអង្គនៅទីបញ្ចប់ក៏បានយាងទៅគង់នៅប្រទេសចិនសាជាថ្មីវិញ ។

សិទ្ធិនិងកាតព្វកិច្ចនៃបុគ្គលម្នាក់ៗត្រូវបានកំណត់ដោយខ្លីនៅក្នុងមាត្រា២ ។ សិទ្ធិនិងកាតព្វកិច្ចនោះរួមគ្មានអ្វីដែលជាទូ ទៅត្រូវបានចាត់ទុកថាជាការធានាសិទ្ធមនុស្ស​ខាងនយោបាយទេ[ត្រូវការអំណះអំណាង] វាលែងតែការថ្លែង ថាបុរសនិងស្ត្រីគឺស្មើគ្នានៅគ្រប់ទិដ្ឋភាព ។ ឯកសារនេះបានប្រកាសហើយ ក៏ប៉ុន្តែថារាល់កម្មករ និងកសិករទាំងអស់ គឺជាម្ចាស់នៃរោងចក្រនិងស្រែចម្ការរបស់ខ្លួន ។ ការអះអាងមួយថា គ្មានការអត់ការងារជាដាច់ខាតនៅក្នុងកម្ពុជាប្រ ជាធិបតេយ្យដែលហាក់បីដូចជាត្រឹមត្រូវចាត់ទុកថា​ជាការប្រើប្រាស់កម្លាំងយ៉ាងសន្ធឹកសន្ធាប់របស់របបនេះ ។

រដ្ឋធម្មនុញ្ញនេះបានបញ្ជាក់នូវគោលនយោបាយការបរទេស​របស់កម្ពុជាប្រជាធិបតេយ្យក្នុងមាត្រា២១ ឯកសារដ៏វែងបំផុត ជា លក្ខ័ណ្ឌនៃឯករាជ្យ សន្តិភាព អព្យាក្រឹតភាព និងការមិនចូលបក្សសម្ព័ន្ធ ។ វាបានធ្វើសច្ចាប័ណការគាំទ្រដល់ការតស៊ូប្រឆាំងចក្រពត្តិនិយម នៅឯតតិយលោក ។ ដោយទាក់ទងនឹងការវាយប្រហារឈ្លានពានរបស់របបនេះប្រឆាំងនឹងទឹកដីវៀតណាម ថៃ និងឡាវ កំឡុងឆ្នាំ១៩៧៧ និង​ ១៩៧៨ ការសន្យានេះដើម្បីថែរក្សាទំនាក់ទំនងជិតស្និទនិងជាមិត្ត​ជាមួយប្រទេសទាំងឡាយណាដែលមានព្រំដែនរួម ដែទទួលយកភាពដូចគ្នាតិចតួចទៅនឹងភាពប្រាកដប្រជា ។

ស្ថាប័នរដ្ឋាភិបាលនានាត្រូវបានពន្យល់​ត្រួសៗខ្លីៗនៅក្នុងរដ្ឋធម្មនុញ្ញនេះ ។ អង្គនីតិបញ្ញត្តិ គឺសភាតំណាងប្រជាជនកម្ពុជា (ស.ត.ប.ក.) ដែលមានសមាជិក២៥០រូប ដែលតំណាងអោយពួកកម្មករ កសិករ និងប្រជាជនធ្វើការផ្សេងៗទៀត ហើយនិងកងទ័ពបដិវត្តន៍កម្ពុជា មួយរយហាសិបអាសនៈទុកអោយអ្នកតំណាងកសិករ ហាសិបទុកអោយពួកកងទ័ព និងហាសិបទៀតសម្រាប់កម្មករនិងពួកអ្នកតំណាងផ្សេងៗទៀត ។ អង្គនីតិបញ្ញត្តិត្រូវបានបោះឆ្នោតដោយប្រជាជនមួយអាណ្ណត្តិប្រាំឆ្នាំ ។ ការបោះឆ្នោដំបូងនិងតែមួយគត់ត្រូវបានធ្វើឡើងនៅថ្ងៃ ២០មីនា ១៩៧៦ ។ ប្រជាជនថ្មីជាក់ស្ដែងមិនត្រូវបានអនុញ្ញាតអោយចូលរួមឡើយ ។

អង្គនីតិប្រតិបត្តិនៃរដ្ឋាភិបាលក៏ត្រូវបានជ្រើសរើសផងដែរដោយស.ត.ប.ក. ។ វាមានគណៈប្រធានរដ្ឋដែលទទួលខុសត្រូវសម្រាប់ការតំណាង អោយរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យនៅខាងក្នុងនិងខាងក្រៅប្រទេស ។ វាបម្រើអោយអាណ្ណត្តិប្រាំឆ្នាំម្ដង ហើយប្រធានរបស់គណៈនេះគឺជាប្រមុខរដ្ឋ ។ ខៀវ-សំផនគឺជាបុគ្គលតែម្នាក់គត់ដែលបម្រើការនៅក្នុងការិយាល័យនេះ ដែលគាត់បានក្ដោបក្ដាប់បន្ទាប់ពីការលាលែងរបស់ព្រះសីហនុ ។ ប្រព័ន្ធតុលាការត្រូវបានចងក្រងឡើងដោយតុលាការប្រជាជន ចៅក្រមនៃតុលាការទាំងនោះត្រូវបានតែងតាំងដោយស.ត.ប.ក. ដែលជាអង្គនីតិប្រតិបត្តិ ។

រដ្ឋធម្មនុញ្ញមិនបានវែកញែកស្ថាប័នរដ្ឋាភិបាលដែនដី រឺ តំបន់ទេ ។ បន្ទាប់ពីការក្ដោបក្ដាប់អំណាចបានហើយ ពួកខ្មែរក្រហមបានលុបចោលខេត្តចាស់ៗ ហើយបានជំនួសមកវិញនូវខេត្តទាំងនោះជាមួយនិងប្រាំពីរភូមិភាគ ភូមិភាគឧត្តរ ភូមិភាគឦសាន ភូមិភាគពាយ័ព្យ ភូមិភាគកណ្ដាល ភូមិភាគបូព៌ា ភូមិភាគបស្ចិម និងភូមិភាគនិរតី ។ មានអង្គភាពថ្នាក់តំបន់ពីរផ្សេងទៀត: តំបន់ពិសេសក្រចេះលេខ៥០៥ និងរហូតដល់ឆ្នាំ១៩៧៧ តំបន់ពិសេសសៀមរាបលេខ១០៦ ។

ភូមិភាគត្រូវបែងចែកជា តំបន់ ដែលត្រូវដាក់ជាចំនួនលេខ ។ លេខមួយ ដោយសាកសមបានហ៊ុំព័ទ្ធតំបន់សំឡូតនៃភូមិភាគពាយ័ព្យ (រួមមានខេត្តបាត់ដំបង) ដែលបដិកម្បនា (ការបះបោរ) ប្រឆាំងព្រះសីហនុបានផ្ទុះឡើងនៅដើមឆ្នាំ១៩៦៧ ។ ដោយមានការលើកលែងនេះ តំបន់នេះដែលលេចឡើងត្រូវគេដាក់លេខតាមទំនើងចិត្ត ។

តំបន់ ត្រូវបានបែងចែកជា ស្រុក ឃុំ និង ភូមិ ចុងក្រោយនេះជាធម្មតាមានប្រជាជនច្រើនរយនាក់ ។ ទម្រង់នេះប្រហែលជាស្រដៀងទៅនឹងអ្វី​ដែលមានក្រោមការគ្រប់គ្រងរបស់ព្រះសីហនុ និងសាធារណរដ្ឋខ្មែរដែរ ក៏ប៉ុន្តែពួកអ្នកស្រុកនៅក្នុងភូមិនានាត្រូវបានរៀបចំទៅជា ក្រុម ដែលផ្សំឡើងពីដប់ទៅដប់ប្រាំគ្រួសារ ។ ក្នុងកម្រិតមួយៗ រដ្ឋបាលត្រូវបានដឹកនាំដោយ គណៈមួយដែលមានមនុស្សបីនាក់ ។

សមាជិកប.ក.ក.បានកាន់កាប់តំណែងគណៈនៅថ្នាក់ខ្ពស់ៗ ។ គណៈឃុំ និងភូមិជារឿយត្រូវបានកាន់ការដោយពួកកសិករក្រីក្រនៅឯមូលដ្ឋាន និង ពិតជាកម្រមែនទែនដោយប្រជាជនថ្មីសហករណ៍ស្រដៀងគ្នានៅក្នុងតំបន់ដែនសមត្ថកិច្ចឃុំដែរ ដែលបានក្ដោបក្ដាប់ទំនួលខុសត្រូវរដ្ឋាភិបាលដែនដីនៅតំបន់ខ្លះ ។

រូបបរិវត្តន៍សង្គម

តាមរយៈប៉ុល-ពត កម្ពុជាត្រូវបានបង្កើតឡើងជាបួនវណ្ណៈ: ពួកកសិករនិងកម្មករ ពួកនាយទុន ពួកមូលធននិយម និងពួកសក្ដិភូមិនិយម ។ សង្គមក្រោយពេលបដិវត្តន៍ តាមដែលបានកំណត់ដោយរដ្ឋធម្មនុញ្ញ១៩៧៦នៃកម្ពុជាប្រជាធិបតេយ្យ ដែលប្រកបផ្សំដោយពួកកម្មករ ពួកកសិករ និង គ្រប់ប្រជាជនធ្វើការកម្ពុជាផ្សេងៗទាំងអស់ ។ ការអនុញ្ញាតមិនត្រូវបានបង្កើតឡើងសម្រាប់ដំណាក់កាលអន្តរកាល ដូចជាប្រជាធិបតេយ្យថ្មីរបស់ចិនឡើយ ដែលនៅក្នុងចំណុចសំខាន់ៗម្ចាស់ដី រឺ នាយទុនស្នេហាជាតិត្រូវបានអនុញ្ញាតអោយដើរតួនៅក្នុងសំណង់សង្គមនិយម ។

ព្រះសីហនុសរសេរថានៅឆ្នាំ១៩៧៥ ទ្រង់ ខៀវ-សំផន និងខៀវ-ធីរិទ្ធិ បានទៅទស្សនកិច្ចលោកជូ-អេនឡាយ ដែលលោកបានឈឺធ្ងន់ ។ លោកជូបានក្រើនរំលឹកពួកទ្រង់កុំអោយព្យាយាម​ សម្រេចលទ្ធិកុម្មុយនិស្តក្នុងជំហានតែមួយគត់ ដូចដែលចិនបានព្យាយាមនៅចុងទសវត្ស១៩៥០ជាមួយនិងមហាលោតផ្លោះ ។ ខៀវ-សំផន និងខៀវ-ធីរិទ្ធិគ្រាន់តែបានញញឹមបញ្ចេញស្នាមញញឹមដែលមិនជឿ និងក្រអឺត ។ [៣] ខៀវ-សំផន និងស៊ុន-សេនក្រោយមកបានអួតអាងទៅកាន់ព្រះសីហនុថា យើងនឹងក្លាយជាប្រទេសជាតិដំបូងគេ ដែលបង្កើតសង្គមកុម្មុយនិស្តពេញបរិបូរណ៍​ដោយគ្មានការខ្ជះខ្ជាយពេលវេលាតាមជំហានៗភ្លាមៗ ។[៣]

ទោះបីជាលក្ខ័ណ្ឌប្រែប្រួលពីតំបន់មួយទៅតំបន់មួយក៏ដោយ ក៏ស្ថានភាពនោះគឺ ដោយឡែក ដែលជាការឆ្លុះបញ្ចាំងនៃការបែងចែកបក្សពួក​ ដែលនៅតែមាននៅខាងក្នុងប.ក.ក.កំឡុងទសវត្ស១៩៧០ សក្ខីភាពនៃពួកអ្នកភៀសខ្លួនអោយដឹងថាការបែងចែកសង្គម​ដ៏សំខាន់បំផុតគឺនៅរវាងប្រជាជនថ្មីដែលជាប់សង្ស័យខាងនយោបាយ ដែលពួកគេទាំងនោះត្រូវបានជម្លៀសចេញពី​ទីប្រជុំជននានាបន្ទាប់ពីជ័យជម្នះពួកកុម្មុយនិស្ត និងប្រជាជនចាស់គួរអោយទុកចិត្តជាងគេ ពួកកសិករក្រីក្រ និងពួកសិករវណ្ណៈកណ្ដាលថ្នាក់ទាប ដែលមាននៅតាមទីជនបទ ។ ថ្វីត្បិតតែការប្ដេជ្ញាចិត្តខាងមនោគមវិជ្ជាដើម្បី​អោយមានសមភាពដាច់ខាតក៏ដោយ ក៏ពួកសមាជិកប.ក.ក. និងពួកកងទ័ពបានតាំងខ្លួនជាឥស្សរជនដែលគេទទួលស្គាល់យ៉ាងជាក់ច្បាស់ ។

វណ្ណៈធ្វើការគឺជាកត្តាបន្ទាប់បន្សំ ពីព្រោះដោយសារតែការជម្លៀសពីតំបន់ទីក្រុងនានា និងការបង្អាក់ដំណើរការភាគច្រើននៃរោងចក្រតិចតួចនៃប្រទេសនេះ ។ ក្រុមវណ្ណៈធ្វើការដ៏សំខាន់មួយនេះ នៅខាងក្នុងពួកពលករកម្ពុជា មុនបដិវត្តន៍ដែលស្ថិតនៅចំការកៅស៊ូនានា ជាប្រពៃណីដែលមានភាគច្រើនជាជននិរប្រវេស្តយួន ហើយដូច្នេះហើយបានធ្វើអោយមានការសង្ស័យខាងនយោបាយ ។

ប្រជាជនមួយចំនួន រួមមានពួកជនភៀសខ្លួន ដែលរស់នៅតំបន់ទីក្រុងនៅមុនថ្ងៃជ័យជំនះកុម្មុយនិស្ត ប្រហែលមានច្រើនជាង៣លាននាក់តិចតួច អត្រាប្រជាជនសម័យសង្គ្រាមត្រូវបានគេប៉ាន់ប្រមាណរវាង៥,៧ និង ៧,៣ លាននាក់ ។ តាមដែលបានវែកញែកហើយ ទោះបីជាដើមកំណើតមកពីជនបទរបស់ពួកគេក៏ដោយ ក៏ពួកជនភៀសខ្លួនទាំងនោះត្រូវបានគេចាត់ទុកថាជាប្រជាជនថ្មីដែរ ដែលនោះគឺប្រជាជនមិនពេញចិត្តពេញថ្លើមទៅនឹងកម្ពុជាប្រជាធិបតេយ្យ ។ អ្នកខ្លះដោយគ្មានសង្ស័យបានបន្តជាប្រជាជនចាស់ បន្ទាប់ពីការត្រឡប់ទៅភូមិកំណើតរបស់ពួកគេវិញ ក៏ប៉ុន្តែពួកខ្មែរក្រហមហាក់បីដូចជាប្រុងប្រយ័ត្នមែនទែន​នៅក្នុងការកត់ត្រា និងរក្សាការឈ្លបមើលសកម្មភាពនៃគ្រួសារនិងពួកគេម្នាក់ៗ ។

កម្រិតទាបបំផុតនៃការគ្រប់គ្រងសង្គម គឺក្រុម ដែលផ្សំឡើងដោយដប់ទៅដប់ប្រាំគ្រួសារតូចៗ សកម្មភាពនានារបស់​ ពួកគេត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ដោយគណៈដែលមានសមាជិកបីនាក់ ។ ប្រធានគណៈត្រូវបានជ្រើសរើស​ដោយប.ក.ក. ។ ពួកអ្នកដឹកនាំចាស់រឹសចាស់គល់នេះ ត្រូវតម្រូវអោយកត់សម្គាល់ដើមកំណើតសង្គម​ នៃគ្រួសារមួយៗក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ហើយនិងត្រូវរាយការណ៍ព័ត៌មានទៅកាន់បុគ្គលជាច្រើន​ ដែលជាថ្នាក់លើតាមឋានានុក្រមរបស់អង្គការ ។ ចំនួនប្រជាជនថ្មីប្រហែលដំបូងឡើយមានចំនួនខ្ពស់ស្មើនឹង២,៥ លាននាក់ ។

ពួកប្រជាជនថ្មីត្រូវបានក្លាយជាពួកពលករដែលធ្វើការដោយបង្ខិតបង្ខំ ។ ពួកគេត្រូវបានគេចល័តឥតឈប់ឈរ ត្រូវបង្ខំអោយបញ្ចេញពលកម្មខាងរាងកាយយ៉ាងលំបាកបំផុត ហើយធ្វើការដោយមិនពេញចិត្ត ស៊ូទ្រាំនឹងជំងឺគ្រុនក្ដៅ ដែលនៅភាគខ្លះនៃប្រទេស ដូចជាតាមព្រៃភ្នំ តំបន់ដីខ្ពស់ និងវាលភក់ល្បាប់ ។ ប្រជាជនថ្មីត្រូវបានបំបែកចេញពីប្រជាជនចាស់ ហើយមានសេចក្ដីសុខតិចតួច រឺក៏គ្មានភាពឯកជន និងទទួលបានរបបស្រូវអង្ករតិចបំផុត ។ នៅពេលនោះប្រទេសនេះបានឆ្លងកាត់កង្វះស្បៀងអាហារនៅឆ្នាំ១៩៧៧ ប្រជាជនថ្មីបានរងទុក្ខច្រើនជាងគេបំផុត ។

តំហែទ័ពខាងវេជ្ជសាស្ត្រដែលអនុគ្រោះដល់ពួកគេ នៅពេលដំបូង រឺក៏គ្មានទាល់តែសោះ ។ គ្រួសារខ្លះជារឿយៗត្រូវបានបំបែកចេញពីគ្នា ព្រោះតែប្រជាជនត្រូវចែកទៅជាកងការងារតូចៗតាមរយៈអាយុ និង ភេទ ហើយបញ្ជូនទៅកាន់ប៉ែកផ្សេងៗនៃប្រទេស ។ ប្រជាជនថ្មីត្រូវបានគេដាក់នៅក្រោមការអប់រំខាងនយោបាយគ្មានទីបញ្ចប់ ហើយអាចនឹងត្រូវគេប្រហារជីវិតទៀតដោយគ្មានការជំនុំជម្រះ ។

ស្ថានភាពនៃពួកប្រជាជនចាស់ក្រោមការគ្រប់គ្រងរបស់​ ខ្មែរក្រហមកាន់តែមិនប្រាកដប្រជា ។ បទសម្ភាសន៍ជនភៀសខ្លួនបានអោយដឹងនូវករណីនានានៅក្នុងនោះ ដែលពួកអ្នកភូមិត្រូវបានប្រព្រឹត្តយ៉ាងយង់ឃ្នង ដូចជាពួកប្រជាជនថ្មីដែរ ដោយការស៊ូទ្រាំនឹងការធ្វើការដោយបង្ខំ ការរៀនសូត្រ ការបំបែកកូនៗពីឪពុកម្ដាយ និងការប្រហារជីវិត ក៏ប៉ុន្តែពួកគេត្រូវបានអនុញ្ញាតអោយរស់នៅ​ក្នុងភូមិកំណើតរបស់ពួកគេជាធម្មតា ។

ពីព្រោះតែការថ្នាំងថ្នាក់ចិត្តពីសម័យមុនៗចំពោះពួកឥស្សរជនទីក្រុង និងជនបទ ភាគច្រើននៃពួកកសិករក្រីក្រទំនងជាពេញចិត្តពេញថ្លើម នឹងគោលដៅរបស់ខ្មែរក្រហម ។ នៅដើមទសវត្ស១៩៨០ ពួកអ្នកសារព័ត៌មានលោកខាងលិចដែលធ្វើទស្សនកិច្ចបានដឹងថាបុព្វហេតុ​ នៃការគាំទ្រកសិករចំពោះពួកខ្មែរក្រហមគឺជាប្រធានបទដែលផុយស្រួយមែនទែន ដែលពួកអ្នករដ្ឋការសារធារដ្ឋប្រជាមានិតកម្ពុជាមិនបានជម្រុញអោយមានការពិភាក្សាឡើយ ។

នៅលើមូលដ្ឋាននៃបទសម្ភាសន៍ជាមួយពួកជនភៀសខ្លួនពីកន្លែងផ្សេងៗនៃប្រទេស ក៏ដូចជាប្រភពដទៃៗទៀតដែរ លោកម៉ាយខឺល-វិខ្ខឺរី អ្នកនិពន្ធនៃ កម្ពុជា១៩៧៥-១៩៨២ បានលើកឡើងថាមានការផ្លាស់ប្ដូរតាមតំបន់ទូទៅដោយការរឹតបន្តឹងខាងនយោបាយ ដែលបានអនុវត្តតាមអាជ្ញាធរខ្មែរក្រហមក្នុងតំបន់ ។ មនោគមវិជ្ជាមានអ្វីមួយរួចហើយដើម្បីធ្វើជាមួយភាពមិនស្មើគ្នា ផ្ទុយទៅវិញការទទួលបានស្បៀងអាហារ កម្រិតធូរធារតាមតំបន់ និងគុណភាពបុគ្គលកម្មាភិបាលក៏ជាកត្តាសំខាន់ដែរ ។ ចំនួននៃមរណភាពដ៏ច្រើនបំផុតបានកើតឡើងនៅក្នុងស្រុកគ្មានការអភិវឌ្ឍ ដែលជាទីដែលប្រជាជនថ្មីត្រូវបានបញ្ជូនទៅកាប់ឆ្ការដី ។ កាលណោះស្ថានភាពដូចជានរកនៅក្នុងតំបន់ខ្លះ ពួកគេជាក់ស្ដែងអាចស៊ូទ្រាំបាននឹងអ្វីផ្សេងៗ ។

លោកវិខ្ខឺរីពិព៌ណនាភូមិភាគបូព៌ា ដែលត្រូវបានត្រួតត្រាដោយកម្មាភិបាលនិយមយួន ជាអ្វីមួយក្នុងគោលនយោបាយជ្រុលហួសហេតុនៃពួកមេដឹកនាំរបស់ប៉ុល-ពតមិនត្រូវបានគេទទួលយល់ស្រប (យ៉ាងហោចណាស់រហូតដល់ឆ្នាំ១៩៧៨ ដែលនៅពេលនោះពួកមេដឹកនាំបូព៌ាត្រូវបានគេជម្រះបញ្ជីចោលនៅ​ ក្នុងបន្សុទ្ធកម្មបង្ហូរឈាម) ។ ការប្រហារជីវិតតិចតួច ប្រជាជនចាស់ និងប្រជាជនថ្មីត្រូវបានប្រព្រឹត្តិទៅដូចគ្នា ហើយអាហារត្រូវបានផលិតអោយប្រើប្រាស់ជាប្រយោជន៍ដល់ប្រជាជនទាំងអស់ ។

ទោះបីជាភូមិភាគនិរតីគឺជាមណ្ឌលដើមនៃអំណាចមួយរបស់ពួកខ្មែរក្រហម ក៏ពួកកម្មាភិបាលបានត្រួតត្រាភូមិភាគនេះ​រួមជាមួយនិងវិន័យយ៉ាងតឹងរឹងដែរ ការប្រហារជីវិតឥតព្រាងទុកកម្រមានមែនទែន ហើយប្រជាជនថ្មីមិនត្រូវបានគេធ្វើទុកបុកម្នេញ បើសិនជាពួកគេមានអាកប្បកិរិយាសហការ ។

នៅភូមិភាគបស្ចិម និងភូមិភាគពាយ័ព្យ ស្ថានភាពអាក្រក់មែនទែន ។ ការអត់ឃ្លានបានរីករាលដាល​នៅក្នុងភូមិភាគនេះនៅពេលក្រោយៗមកទៀត ពីព្រោះតែពួកកម្មាភិបាលបាន​បញ្ជូនស្រូវទៅភ្នំពេញផ្ទុយមកពីការចែកចាយដល់ប្រជាជនតាមមូលដ្ឋាន ។

នៅភូមិភាគឧត្តរ និងក្នុងភូមិភាគកណ្ដាល ទីនោះហាក់បីដូចជាមានការប្រហារជីវិតច្រើនជាងមាន ពួកជនរងគ្រោះដោយការអត់ឃ្លាន ។

ព័ត៌មានដែលគួរអោយទុកចិត្តតិចតួចបានបង្ហាញអោយឃើញនូវស្ថានភាពក្នុងភូមិភាគឦសាន មួយនៅក្នុងចំណោមប៉ែកដែលនៅដាច់ឆ្ងាយបំផុតនៃកម្ពុជា ។

នៅផ្ទៃលើ សង្គមក្នុងកម្ពុជាប្រជាធិបតេយ្យគឺសង្គមដែលមានសមភាពដាច់ខាត ។ ភាសាខ្មែរ ក៏ដូចជាភាសាជាច្រើននៅអាស៊ីអាគ្នេយ៍ មានប្រព័ន្ធស្មុគស្មាញនៃការប្រើប្រាស់ដើម្បីអោយនិយមន័យ ឋានៈ និងស្ថានភាពសង្គមរបស់ពួកអ្នកនិយាយ ។ ការប្រើប្រាស់ទាំងនេះត្រូវបានគេលុបចោល ។ ប្រជាជនត្រូវបានគេជម្រុញអោយហៅគ្នាទៅវិញទៅមកថា មិត្ត ហៅពេញថា សមមិត្ត ហើយត្រូវចៀសវាងសញ្ញាផ្សេងៗតាមប្រពៃណីដូចជាការអោន រឺក៏សំពះនៅក្នុងការគំនាប់គ្នា ។

ភាសាត្រូវបានផ្លាស់ទម្រង់ក្នុងមធ្យោបាយផ្សេងៗ ។ ពួកខ្មែរក្រហមបានបង្កើតពាក្យថ្មីៗ ។ ប្រជាជនត្រូវបានពួកគេប្រាប់ថាពួកគេត្រូវលត់ដំចរិកលក្ខណៈបដិវត្តន៍ថ្មី ដែលថាពួកគេគឺជាឧបករណ៍របស់អង្គការ ហើយថាការនឹកស្រុកអាឡោះអាល័យចំពោះកាលពីមុនពេលបដិវត្តន៍ថា (ឈឺសតិអារម្មណ៍) ដែលអាចជាលទ្ធផលក្នុងការទទួល ការអញ្ជើញខ្លួនពីអង្គការដើម្បីបន្ថយឧស្សាហូបនីយកម្ម និងរស់នៅក្នុងជំរុំប្រមូលផ្ដុំគ្នា ។

ពួកសមាជិក និងសមាជិកបេក្ខជននៃប.ក.ក. ដែលជាពួកមេដឹកនាំថ្នាក់មូលដ្ឋានមានសាវតារជាកសិករក្រីក្រ ដែលបានពួតដៃគ្នាជាមួយអង្គការ និងពួកសមាជិកនៃពួកកងទ័ពមានបទដ្ឋាន​នៃការរស់នៅខ្ពស់ជាងប្រជាជនទាំងឡាយ ។ ពួកជនភៀសខ្លួនយល់ស្របថា ទោះបីជាកំឡុងពេលនៃកង្វះអាហារដ៏ខ្លាំងក៏ដោយ ក៏ពួកសមាជិកឥស្សរជនចាក់រឹសចាក់គល់មានគ្រប់គ្រាន់ដែរ បើថាមិនប្រណិត ក៏មានការផ្ដល់អាហារគ្រប់គ្រាន់ដែរ ។ ជនភៀសខ្លួនម្នាក់បានសរសេរថា ផ្ទះឫស្សីថ្មីស្អាតៗត្រូវបានសាងសង់អោយពួកកម្មាភិបាលខ្មែរក្រហមតាមដងទន្លេនៅឯភ្នំពេញ ។

តាមរយៈលោកខ្រេហ្គ-អិឆឆេសុន សិទ្ធិអំណាចលើកម្ពុជាប្រជាធិបតេយ្យ គឺជាពួកសមាជិកនៃកងទ័ពបដិវត្តន៍ដែលបានរស់នៅក្នុងដែនដីចំណុះស្វ័យត ហើយពួកគេមានឥរិយាបថជាវណ្ណអ្នកចម្បាំងខុសប្លែកពីគ្នា ។ អង្គភាពកងទ័ពដែលស្មោះត្រង់ដោយផ្ទាល់ទៅនឹងប៉ុល-ពត ត្រូវបានគេស្គាល់ថាជា កងពលធំគ្មានល័ក្ខខ័ណ្ឌ គឺជាក្រុមដែលមានឯកសិទ្ធិមួយនៅខាងក្នុងកងទ័ព ។

ទោះបីយ៉ាងណាមនោគមវិជ្ជារបស់ពួកគេជ្រុលហួសហេតុ ឋានៈខ្ពស់ៗបំផុតនៃពួកមេដឹកនាំខ្មែរក្រហមបានបង្ហាញ អោយឃើញនូវការប៉ិនប្រសប់ចំពោះញាតិមិត្តនិយមដែលស្រដៀងគ្នាទៅនឹងពួកឥស្សរជនសម័យព្រះសីហនុ ។ ប្រពន្ធប៉ុល-ពត ខៀវ-ប៉ុណ្ណារី ធ្លាប់ជាប្រមុខនៃសមាគមនៃស្ត្រីខ្មែរប្រជាធិបតេយ្យ ហើយនិងប្អូនស្រីរបស់គាត់ ខៀវ-ធីរិទ្ធិបានបម្រើការជារដ្ឋមន្ត្រីសង្គមកិច្ច ។ ស្ត្រីទាំងពីររូបនេះត្រូវបានគេចាត់ទុកថាស្ថិតក្នុងចំណោមបុគ្គលភាព​ ដ៏មានអំណាចបំផុតប្រាំមួយនាក់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ។ ប្រពន្ធរបស់ស៊ុន-សេន យុន-យ៉េតបានបម្រើការជារដ្ឋមន្ត្រីវប្បធម៌ អប់រំ និងសិក្សាការ ។

ក្មួយប្រុសស្រីរបស់ប៉ុល-ពតជាច្រើនត្រូវបានផ្ដល់មុខងារមួយចំនួននៅក្នុងក្រសួងការបរទេស ។ ម្នាក់ក្នុងចំណោមកូនស្រីរបស់អៀង-សារីត្រូវបានតែងតាំងជាប្រមុខនៃមន្ទីរពេទ្យកាល់ម៉ែត ទោះបីជានាងមិនបានបញ្ចប់ការសិក្សាពីសាលាទុតិយសិក្សា (អនុវិទ្យាល័យ) ក៏ដោយ ។ ក្មួយស្រីរបស់អៀង-សារីម្នាក់ត្រូវបានផ្ដល់មុខងារជាអ្នកបកប្រែអង់គ្លេសអោយវិទ្យុភ្នំពេញ ថ្វីបើភាពស្ទាត់ជំនាញរបស់នាងខាងភាសានៅមានកម្រិតខ្លាំងក៏ដោយ ។

ចំណងគ្រួសារមានសារៈសំខាន់ ទាំងពីរយ៉ាងព្រោះតែវប្បធម៌ និងព្រោះតែភាពអាថ៌កំបាំងដ៏ច្រើនសន្ធឹករបស់ពួកមេដឹកនាំ និងការមិនជឿជាក់ចំពោះពួកអ្នកខាងក្រៅ ជាពិសេសពួកកុម្មុយនិស្តនិយមវៀតណាម ។ ការលោភលន់ក៏ជាការជម្រុញមួយដែរ ។ ក្រសួងផ្សេងៗ ដូចជាក្រសួងការបរទេស និងក្រសួងឧស្សាហកម្ម ក៏ត្រូវបានគ្រប់គ្រងនិងទាញយកផលប្រយោជន៍ ដោយគ្រួសារខ្មែរក្រហមដ៏មានអំណាចនេះដែរ ។ ការត្រួតពិនិត្យពួកអង្គទូត ត្រូវបានចាត់ទុកថាជាអរិភាពដែលផ្ដល់ផលចំណេញជាពិសេស ។

សេដ្ឋកិច្ច

គោលនយោបាយសេដ្ឋកិច្ចរបស់កម្ពុជាប្រជាធិបតេយ្យស្រដៀងគ្នា ហើយទំនងបានជម្រុញចិត្តដោយ មហាលោតផ្លោះដាច់ខាតរបស់ចិនដែលបានអនុវត្តសមូហភាវូបនីយកម្មក្នុងទីជនបទចិននៅឆ្នាំ១៩៥៨ ។ កំឡុងដើមទសវត្ស១៩៧០ ពួកខ្មែរក្រហមបានបង្កើតឡើងនូវក្រុមជួយគ្នាទៅវិញទៅមកនៅក្នុងតំបន់ដែលពួកគេបានកាន់កាប់ ។

ក្រោយឆ្នាំ១៩៧៣ ក្រុមទាំងនេះត្រូវបានរៀបចំទៅជាសហករណ៍ថ្នាក់ទាប ដែលនៅក្នុងនោះដីធ្លីនិងប្រដាប់ប្រដាកសិកម្មត្រូវបានខ្ចី​ពួកកសិករអោយទៅសហគមន៍ ក៏ប៉ុន្តែក៏មានកម្មសិទ្ធិឯកជនរបស់ខ្លួនដែរ ។ សហករណ៍ថ្នាក់ខ្ពស់ ដែលក្នុងនោះកម្មសិទ្ធិឯកជនត្រូវបានលុបចោល ហើយការប្រមូលផលបានក្លាយជាកម្មសិទ្ធិសមូហភាពនៃពួកកសិករ ដែលបានផុសផុលឡើងនៅឆ្នាំ១៩៧៤ ។ សហគមន៍បានចាប់ផ្ដើមបញ្ចូលនៅដើមឆ្នាំ១៩៧៦ គឺជាទម្រង់សហករណ៍ថ្នាក់ខ្ពស់ដែលរីកចម្រើន ដែលក្នុងនោះការបរិភោគអាហាររួមគ្នាត្រូវបានបង្កើតឡើង ។ ស្រែចម្ការរបស់រដ្ឋក៏ត្រូវបានបង្កើតឡើង ។

កាន់តែឆ្ងាយជាងពួកកុម្មុយនិស្តចិន ពួកខ្មែរក្រហមបានស្វែងរកឥតឈប់ឈរនូវគំនិត​ នៃភាពគ្រប់គ្រាន់ខ្លួនឯងនៃសេដ្ឋកិច្ច ដោយឡែក គឺជាកំណែទម្រង់ដែលខៀវ-សំផនបានបង្ហាញត្រួសៗ នៅក្នុងបរមាធិប្បាយថ្នាក់បណ្ឌិតឆ្នាំ១៩៥៩របស់គាត់ ។ រូបិយបណ្ណត្រូវលុបបំបាត់ចោល និងការជួញដូរ រឺ ពាណិជ្ជកម្មក្នុងស្រុកត្រូវបានធ្វើ តាមរយៈការដោះដូររបស់គ្នាតែប៉ុណ្ណោះ ។ ស្រូវត្រូវបានវាល់ជាកំប៉ុង ហើយបានក្លាយជាការដោះដូរជាធម្មតាសំខាន់បំផុត ទោះបីជាអញ្ជឹងក៏ដោយក៏ប្រជាជនដោះដូរមាស គ្រឿងអលង្ការ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនដទៃទៀតដែរ ។

ការជួញដូរក្រៅប្រទេសត្រូវបានបញ្ឈប់ស្ទើរតែទាំងស្រុង ទោះបីយ៉ាងណាក៏មានការរស់ឡើងវិញជាកម្រិតនៅចុងឆ្នាំ១៩៧៦ និងដើមឆ្នាំ១៩៧៧ ។ ចិនដីគោកគឺជាដៃពាណិជ្ជកម្មដ៏សំខាន់បំផុត ក៏ប៉ុន្តែពាណិជ្ជកម្មមានតម្លៃដល់ទៅពីរបីរលានដុល្លា ក៏ត្រូវបានប្រព្រឹត្តផងដែរជាមួយបារាំង ប៊្រីថេន (ចក្រភពអង់គ្លេស) និងជាមួយសហរដ្ឋតាមរយៈអន្តរការីហុងកុង ។

ដោយសារទស្សនវិស័យរបស់ខ្មែរក្រហម ប្រទេសនេះគ្មានទេនូវការត្រួតត្រាសេដ្ឋកិច្ចដោយបរទេសជាលើកទីមួយហើយ នៅក្នុងប្រវត្តិសាស្ត្រ២០០០ឆ្នាំរបស់ខ្លួន ។ ដោយសារតែការកែនប្រជាជនជាកងការងារតូចៗរៀបចំជាបែបយោធា ពួកខ្មែរក្រហមបានសង្ឃឹមដើម្បីបន្ធូរបន្ថយកម្លាំងផលិតភាពដ៏ច្រើនបាន ។

មានការបញ្ចូលតាមបែបសម័យអង្គរទៅនឹងនយោបាយសេដ្ឋកិច្ច ។ ដែលអាណាចក្របុរាណមួយនោះបានរុងរឿងសម្បូរសប្បាយ និងមានអំណាចដោយសារតែនគរបានគ្រប់គ្រងប្រព័ន្ធបញ្ចូលទឹកដ៏ច្រើនសន្ធឹក ដែលបានផលិតស្រូវចំនួនដ៏ច្រើនលើសលប់ ។ កសិកម្មនៅកម្ពុជាបានពឹងផ្អែកភាគច្រើនបំផុត លើភ្លៀងប្រចាំរដូវ ។

ដោយការសាងសង់ប្រព័ន្ធបញ្ចេញបញ្ចូលទឹកទូទាំងប្រទេស ប្រឡាយ ទំនប់ និងអាងស្តុកទឹកនានា ពួកមេដឹកនាំធ្លាប់មានជំនឿថាប្រព័ន្ធនេះ ប្រហែលជាអាចទៅរួចដើម្បីផលិតស្រូវបានរយៈពេលពេញមួយឆ្នាំ ។ ការសាងសង់នេះគឺប្រជាជនថ្មី ដែលបានរងទុក្ខ និងបូជាច្រើនបំផុតដើម្បីសម្រេចគ្រោងការមហិច្ឆតាទាំងនេះ ។

ទោះបីយ៉ាងណាពួកខ្មែរក្រហមបានអនុវត្តនយោបាយកសិកម្មទីមួយដើម្បីសម្រេចបាននូវភាពគ្រប់គ្រាន់ខ្លួនឯងក៏ដោយ ក៏ពួកគេមិនមែនដូចជាពួកអ្នកអង្កេតមួយចំនួនបានលើកឡើងថា ជាពួកបុព្វកាលនិយមបែរទៅរកធម្មជាតិដែរ ។ យ៉ាងណាក៏ដោយ សង្គ្រាម១៩៧០-៧៥និងការជម្លៀសចេញពីទីក្រុងនានាបានបំផ្លិចបំផ្លាញ រឺធ្វើអោយលែងមានឧស្សាហកម្មភាគច្រើន ក្រុមកម្មករតូចៗត្រូវបានអនុញ្ញាតអោយត្រឡប់ទៅតំបន់ទីក្រុងវិញ ដើម្បីបើករោងចក្រមួយចំនួនឡើងវិញ ។

ដូចជាបដិភាគីចិនរបស់ខ្លួន ពួកកុម្មុយនិស្តកម្ពុជាមានជំនឿយ៉ាងខ្លាំងដោយកម្លាំងច្នៃប្រឌិត និងសម្បទាបច្ចេកទេសជាច្រើន និងពួកគេបានចេញផ្សាយរបាយការណ៍ឥតឈប់ឈរនូវការសម្របពួកកសិករ​ ទៅនឹងចំណែកគ្រឿងយន្តចាស់ៗទៅនឹងការប្រើប្រាស់ថ្មីៗ ។ ដូចគ្នាទៅនឹងពួកចិនបានប៉ុនប៉ងដោយមិនបានសម្រេច​ ដើម្បីសាងសង់ឧស្សាហកម្មដែកថែបថ្មីដែលបានតាំងចង្ក្រានឡរំលាយដែក នៅធ្លាខាងក្រោយកំឡុងសម័យមហាលោតផ្លោះ ពួកខ្មែរក្រហមបានរិះរកដើម្បរើឧស្សាហកម្មទៅកាន់ជនបទវិញ ។ ជាការសំខាន់ ត្រារបស់កម្ពុជាប្រជាធិបតេយ្យបានបង្ហាញមិនត្រឹមតែកួរស្រូវ និងទំនប់បញ្ចេញបញ្ចូលទឹកប៉ុណ្ណោះទេ តែក៏បង្ហាញនូវរោងចក្រមួយជាមួយបំពង់ផ្សែងដែលកំពុងហុយផងដែរ ។

អប់រំ និង សុខភាព

ពួកខ្មែរក្រហមបានយល់ឃើញថាការអប់រំតាមប្រពៃណីជាមួយនិងអរិភាពមិនត្រូវរលាយចូលគ្នាឡើយ ។ បន្ទាប់ពីការធ្លាក់ភ្នំពេញ ពួកគេបានប្រហារជីវិតគ្រូបង្រៀនជាច្រើនពាន់នាក់ ។ ពួកអ្នកដែលធ្លាប់ជាអ្នកអប់រំពីមុនរហូតដល់ឆ្នាំ១៩៧៥បានរស់ដោយការលាក់អត្តសញ្ញាណរបស់ខ្លួន ។

ម្ខាងក្រៅពីការបង្រៀនជំនាញគណិតវិទ្យាថ្នាក់មូលដ្ឋាន និងអក្ខរកម្ម គោលដៅសំខាន់នៃប្រព័ន្ធអប់រំថ្មីគឺត្រូវបំពាក់បំប៉នតម្លៃបដិវត្តន៍ទៅឱ្យពួកក្មេងៗ ។ សម្រាប់របបមួយនៅក្នុងសង្គ្រាមជាមួយនិងភាគច្រើននៃតម្លៃជាប្រពៃណីរបស់កម្ពុជា នេះមានន័យថាវាចាំបាច់ដើម្បីបង្កើតចន្លោះរវាងតម្លៃពួកក្មេងៗ និងតម្លៃពួកចាស់ៗដែលមិនមែនបដិវត្តន៍ ។

របបនេះបានរើសយកពួកកុមារដើម្បីឈ្លបយកការណ៍លើពួកមនុស្សធំ ។ ភាពអាចបង្វិលបាននៃក្មេងៗជំនាន់ក្រោយបានធ្វើអោយពួកគេក្លាយដូចក្នុងពាក្យសម្ដីរបស់អង្គការ ឧបករណ៍ផ្ដាច់ការរបស់បក្ស ។ នៅឆ្នាំ១៩៦២ ពួកកុម្មុយនិស្តបានបង្កើតអង្គការសម្ងាត់ពិសេសមួយ សម្ព័ន្ធយុវជនប្រជាធិបតេយ្យ ដែលនៅក្នុងដើមទសវត្ស១៩៧០ បានប្ដូរឈ្មោះរបស់ខ្លួនទៅជាសម្ព័ន្ធយុវជនកុម្មុនិស្តកម្ពុជាវិញ ។ ប៉ុល-ពតបានចាត់ទុកអតីតនិស្សិតសម្ព័ន្ធយុវជនជាអ្នកគាំទ្រដ៏ស្មោះត្រង់បំផុតនិងគួរអោយទុកចិត្តរបស់គាត់ ហើយក៏ប្រើប្រាស់ពួកគេដើម្បីទទួលបានអំណាចបរិធានកណ្ដាលនិងប.ក.ក.តាមតំបន់ ។ ខៀវ-ធីរិទ្ធិដែលពោរពេញដោយអំណាច គឺជារដ្ឋមន្ត្រីសង្គមកិច្ច ដែលទទួលខុសត្រូវចំពោះការដឹកនាំចលនាយុវជន ។

ដោយបានពង្រឹងពួកកម្មាភិបាលវ័យក្មេង ភាគច្រើនមានអាយុតិចជាងរឺច្រើនជាងដប់ពីរឆ្នាំ គឺជាពួកអ្នកផ្សំគំនិតសាទរនៅក្នុងចំណុចខ្លះនៃភាពសាហារយង់ឃ្នងដ៏អាក្រក់បំផុតនៃរបបនេះ ។ ព្រះសីហនុដែលត្រូវបានគេចាប់ក្រោមការឃុំព្រះអង្គក្នុងព្រះរាជដំណាក់ជាក់ស្ដែងនៅភ្នំពេញរវាងឆ្នាំ១៩៧៦និង១៩៧៨ បានសរសេរនៅក្នុង សង្គ្រាមនិងក្ដីសង្ឃឹម ថាពួកឆ្មាំយាមវ័យក្មេងរបស់ព្រះអង្គ បានបែកពីគ្រួសាររបស់ខ្លួន និងត្រូវបានផ្ដល់ការអប់រំយ៉ាងហ្មត់ចត់ ហើយត្រូវបានគេលើកទឹកចិត្តលេងល្បែងយ៉ាងសាហាវឃោរឃៅទាក់ទិននឹងការដាក់ទារុណកម្មសត្វធាតុ ។ ដោយការបាត់បង់ឪពុកម្ដាយ បងប្អូន និងមិត្តភក្ដិក្នុងសង្គ្រាមនិងគ្មានតម្លៃពុទ្ធសាសនាបានមកពីពួកមនុស្សចាស់ៗ យុវជនខ្មែរក្រហមក៏គ្មានការរារាំងហាមឃាត់នឹងបង្អាក់ទឹកចិត្តនូវភាពងប់ងល់របស់ខ្លួនចំពោះភេរវកម្មបដិវត្តន៍ឡើយ ។

សុខូបត្ថម្ភវត្ថុសុខភាពនៅឆ្នាំ១៩៧៥ដល់១៩៧៨បានខ្សត់ខ្សោយហួសប្រមាណ ។ ពួកអ្នករូបសាស្ត្រជាច្រើនត្រូវបានគេប្រហារជីវិតរឺក៏ត្រូវគេហាមឃាត់ពីការប្រតិបត្តិ ។ វាបង្ហាញអោយឃើញថាបក្សនេះនិងឥស្សរជនកងទ័ពបានទទួលបានការងាយស្រួលនឹងវេជ្ជសាស្ត្រលោកខាងលិច និងប្រព័ន្ធមន្ទីរពេទ្យដែលបានផ្ដល់អោយនូវការព្យាបាលត្រឹមត្រូវ ក៏ប៉ុន្តែប្រជាជនសាមញ្ញវិញ ជាពិសេសប្រជាជនថ្មី ត្រឹមរំពឹងប្រើតែថ្នាំបុរាណនិងឱសថកែរោគស្មៅរឹសឈើដែលជាធម្មតាគ្មានប្រសិទ្ធិភាពអ្វីទាល់តែសោះ ។ អ្នកខ្លះបានប្ដូររបបអាហារនិងទ្រព្យសម្បត្តិផ្ទាល់ខ្លួនដើម្បីទទួលបានអាស្ពីរីននិងថ្នាំធម្មតាផ្សេងៗទៀត ។

ការជម្លៀសពីទីក្រុង

ការចាកចេញគឺជារឿងមួយនៃការគូសចំណាំនៃការផ្ដើមការគ្រប់គ្រងរបស់ខ្មែរក្រហម ។ ពួមគេបានទាមទារនិងក្រោយមកទៀតបានបង្ខំប្រជាជនចាកចេញពីទីក្រុង ហើយអោយទៅរស់នៅឯជនបទ ។[៤] ភ្នំពេញ—មានប្រជាជនជិត២,៥ លាននាក់[៥] —ភ្លាមៗស្ទើរតែគ្មានទាំងស្រុង ។ ផ្លូវនានានៅក្រៅទីក្រុងត្រូវបានកកស្ទះដោយពួកអ្នកជម្លៀសជាច្រើន ។ ការជម្លៀសស្រដៀងៗគ្នាក៏បានកើតឡើងទូទាំងប្រទេសដែរ ។

ស្ថានភាពនៃការជម្លៀសនិងការប្រព្រឹត្តិទៅនៃប្រជាជនពាក់ព័ន្ធពឹងផ្អែកជាញឹកញយលើអង្គភាពយោធាណាមួយនិងពួកមេបញ្ជាការ ​ដែលកំពុងតែធ្វើប្រតិបត្តិការជាក់លាក់នេះ ។ បងប្អូនប៉ុល-ពល លោកឆាយ ដែលបានធ្វើការជាអ្នកសារព័ត៌មានសាធារណរដ្ឋនៅរដ្ឋធានី ត្រូវបានគេរាយការណ៍ថាបានស្លាប់កំឡុងពេលជម្លៀសពីភ្នំពេញ

ទោះបីជាយ៉ាងណាមន្ទីរពេទ្យនានានៅភ្នំពេញត្រូវបានទទេស្អាតដោយពួកអ្នកជម្ងឺ ។ ពួកខ្មែរក្រហមបានផ្ដល់នូវដំណឹកជញ្ជូនសម្រាប់ពួកអ្នកមានអាយុច្រើន និងពួកជនពិកា ហើយពួកគេបានបញ្ចេញអាហារស្តុកជាច្រើនទៅខាងក្រៅទីក្រុងអោយទៅដល់ពួកអ្នកជម្លៀស ក៏ប៉ុន្តែគ្រឿងផ្គត់ផ្គង់ទាំងអម្បាលមាណមិនបានគ្រប់គ្រាន់ដើម្បីទ្រទ្រង់ដល់ប្រជាជនរាប់សែននាក់នៅលើដងផ្លូវទេ ។ ថ្វីបើពួកអ្នកជំងឺមានរបួសធ្ងន់ធ្ងរក៏ដោយ ក៏ភាគច្រើនគ្មានមធ្យោបាយដឹកនាំណាមួយឡើយ ហើយត្រូវបង្ខំជាប្រញាប់អោយចាកចេញដោយមិនគិតអំពីស្ថានភាពរបស់ពួកគេឡើយ ។

តាមរយៈខៀវ-សំផន ការបណ្ដេញប្រជាជនភ្នំពេញចេញបានហុចជាលទ្ធផលការស្លាប់២០០០ទៅ៣០០០នាក់ ។ សហគមន៍បរទេស ប្រហែល៨០០នាក់ត្រូវដាក់អោយនៅដាច់ពីគេលាយចម្រុះគ្នានៅក្នុងស្ថានទូតបារាំង ហើយនៅចុងខែនោះ ពួកជនបរទេសត្រូវបានដឹកនាំតាមរថយន្តដឹកទៅកាន់ព្រំដែនថៃ ។ ស្ត្រីខ្មែរដែលបានរៀបការជាមួយនឹងពួកជនបរទេសត្រូវបានអនុញ្ញាតអោយទៅតាមប្ដីរបស់ខ្លួន ក៏ប៉ុន្តែបុរសៗខ្មែរមិនបានអនុញ្ញាតអោយចាកចេញជាមួយប្រពន្ធបរទេសរបស់ពួកគេឡើយ ។

ម្ខាងដោយការគំរាមកំហែងការវាយប្រហារតាមអាកាសដែលបានអះអាយដោយស.រ.ផង ពួកខ្មែរក្រហមបាននិយាយដោះសារថាការជម្លៀសទាក់ទងនឹងភាពមិនអាចទៅរួចក្នុង​ ការដឹកជញ្ជូនស្បៀងអោយគ្រប់គ្រាន់ទៅចិញ្ចឹមប្រជាជនទីក្រុងពីរវាង២និង៣លាននាក់ ។ កង្វះខាតនៃដំណឹកជញ្ជូនគ្រប់គ្រាន់បានន័យថា ជំនួសអោយការនាំស្បៀងទៅអោយប្រជាជន (រាប់តោននៃចំណីអាហារទុកដាក់នៅឃ្លាំងស្តុកនៅទីក្រុងកំពង់ផែកំពង់សោម ដែលឥឡូវគេស្គាល់ថាជាក្រុងព្រះសីហនុ តាមរយៈលោកឪពុកផ្វ្រង់ស៊្វ័រ-ប៉ង់ឈោដ ) ប្រជាជនត្រូវតែនាំទៅរក (ហើយត្រូវដាំដុះ) ស្បៀង ។

ពួកប្រវត្តិវិទូលោកខាងលិចអះអាងថាជាមូលហេតុនយោបាយ ដែលផ្អែកទៅលើការមិនសប្បាយចិត្តដែលបានចាក់ឫសគល់ជ្រៅនៅទីក្រុង ។ ពួកខ្មែរក្រហមត្រូវតែកំណត់បង្វែរប្រទេសនេះទៅជាប្រទេសជាតិនៃពួកកសិករដែលនៅក្នុងនោះអំពើពុករលួយនិងបញ្ញើប្រាណភាព (បរាសិតភាព)នៃជីវិតទីក្រុងនឹងត្រូវបានគាស់រំលើងទាំងស្រុង ។ ជាការបន្ថែម ប៉ុល-ពតចង់បំបែកអង្គការចារជនរបស់សត្រូវមួយចំនួន ដែលត្រូវបានអះអាងថាមានមូលដ្ឋាននៅតំបន់ទីក្រុងនានា ។ ទីបញ្ចប់ វាហាក់បីដូចជាថាប៉ុល-ពត និងពួកសហការីដែលឈរជើងយ៉ាងរឹងមាំរបស់គាត់នៅការិយាល័យនយោបាយប.ក.ក.បានប្រើការជម្លៀស ​ ដោយបង្ខំដើម្បីទទួលបានអំណាចលើប្រជាជនទីក្រុងនិងកម្សោយតំណែងនៃពួកគូប្រជែងបក្សពួករបស់ខ្លួននៅខាង ​ក្នុងបក្សកម្មុយនិស្ត​ផង ។

ភេរវកម្ម

សំណល់នៃពួកជនរងគ្រោះដោយ​សារ​ពួកខ្មែរក្រហមនៅរូងកំពង់ត្រាច កូនភ្នំគិរីសិលា រូងទឹក រឺ រូងខ្មៅ ។

បរិធានសន្តិសុខហៅថាសន្តិបាលគឺជាផ្នែកនៃរចនាសម្ព័ន្ធអង្គការខ្មែរក្រហមដូចគ្នា មុនថ្ងៃ១៧មេសា ១៩៧៥ នៅពេលដែលពួកខ្មែរក្រហមបានកាន់អំណាចលើកម្ពុជា ។ ស៊ុន-សេន ក្រោយមកជាឧបនាយករដ្ឋមន្ត្រីការពារជាតិនៃកម្ពុជាប្រជាធិបតេយ្យ គឺបានទទួលបន្ទុកខាងសន្តិបាល ហើយក្នុងសមត្ថភាពនោះ គាត់បានតែងតាំងកម្មាភិបាលឌុចអោយដំណើរការបរិធានសន្តិសុខ (មន្ទីរសន្តិសុខ) ។ នៅពេលពួកខ្មែរក្រហមបានកាន់អំណាចនៅឆ្នាំ១៩៧៥ ឌុចបានផ្លាស់ទីបញ្ជាការទៅភ្នំពេញនិងរាយការណ៍ដោយផ្ទាល់ទៅស៊ុន-សេន ។ នៅពេលនោះព្រះវិហារតូចមួយនៅរដ្ឋធានីត្រូវបានប្រើដើម្បីដាក់ឃុំឃាំងពួកអ្នកទោសក្នុងរបបនេះ ដែលបានសម្រុបទៅតិចជាងពីរយនាក់ ។ នៅខែឧសភា១៩៧៦ ឌុចបានរើទីបញ្ជាការរបស់ខ្លួនទៅកាន់ទីកន្លែងចុងក្រោយ ដែលគឺជាអតីតវិទ្យាល័យមួយដែលត្រូវបានគេស្គាល់ថា ទួលស្លែង ដែលអាចដាក់អ្នកទោសរហូតដល់ទៅ១៥០០នាក់ ។

លលាដ៍ក្បាលនៃពួកជនរងគ្រោះ​ដោយខ្មែរក្រហម

រដ្ឋាភិបាលខ្មែរក្រហមបានចាប់ខ្លួន ធ្វើទារុណកម្ម និងជាចុងក្រោយបានប្រហាជីវិតនរណាម្នាក់ដែលបានសង្ស័យថាជាជំពូកពួកមួយចំនួននៃពួកសត្រូវដែលបានសន្មត:

  • នរណាម្នាក់ដែលមានការជាប់ទាក់ទងនិងអតីតរដ្ឋាភិបាល រឺ ជាមួយរដ្ឋាភិបាលបរទេសនានា ។
  • ពួកអ្នកវិជ្ជាជីវៈនិងបញ្ញវន្តដែលនៅក្នុងការអនុវត្តនេះរួមមានស្ទើរតែគ្រប់គ្នាដែលមានការអប់រំ រឺ សូម្បីតែប្រជាជនពាក់ស្នងភ្នែក រឺ វ៉ែនតា (ក្នុងនោះ តាមរយៈរបបនេះ មានន័យថាពួកគេបានចេះដឹង)។[៦] ដោយគួរអោយចំអក និងដោយការលាក់ពុត ប៉ុល-ពតខ្លួនឯងធ្លាប់ជាមនុស្សដែលមានការអបរំដល់ទៅសាកលវិទ្យាល័យ (យ៉ាងហោចណាស់ក៏ត្រឹមបោះបង់ចោលការសិក្សាដែរ) ដែលមានចំណូលចិត្តចំពោះអក្សរសិល្ប៍បារាំង ហើយក៏ជាអ្នកនិយាយបារាំងយ៉ាងរលាយម្នាក់ដែរ ។ សិល្បករជាច្រើនរូប រួមមានពួកតន្ត្រីករ ពួកកវីនិពន្ធ និងពួកផលិតករខ្សែភាពយន្តក៏ត្រូវបានគេប្រហារជីវិតដែរ ។ ពួកអ្នកខ្លះដូចជា រស់-សេរីសុទ្ធា ប៉ែន-រ៉ន និងស៊ីន-ស៊ីសាមុតដែលបានទទួលភាពល្បីល្បាញក្រោយស្លាប់ចំពោះទេពកោសល្យរបស់ពួកគាត់និងនៅ​តែពេញនិយមជាមួយប្រជាជនខ្មែរបច្ចុប្បន្ននេះ ។
  • ជនជាតិយួន ជនជាតិចិន ជនជាតិសៀម និងពួកជនភាគតិចដ៏ទៃទៀតនៅឯស្រុកលើភាគខាងកើត ពួកគ្រិស្តបរិស័ទកម្ពុជា (ភាគច្រើននៃពួកគេគឺជាពួកកាតូលិក និងវិហារកាតូលិកជាទូទៅ) ពួកមូស៊្លីម និងពួកសង្ឃពុទ្ធសាសនា
  • “ពួកអនត្ថករសេដ្ឋកិច្ច:” ភាគច្រើននៃអតីតពួកអ្នករស់នៅតាមទីក្រុង (ដែលពួកគេមិនបានអត់ឃ្លានដល់ស្លាប់ទេនៅកន្លែងដំបូង) ត្រូវបានគិតថាមានភិរុទ្ធដោយអាស្រ័យនូវកង្វះសមត្ថភាពខាងកសិកម្មរបស់ខ្លួន ។

ពេញមួយទសវត្សឆ្នាំ១៩៧០ និងជាពិសេសបន្ទាប់ពីពាក់កណ្ដាលឆ្នាំ១៩៧៥ បក្សនេះក៏ត្រូវបានរជើបរជួលដោយការតស៊ូដណ្ដើមបក្សពួកគ្នា ។ ថែមទាំងមានការប៉ុនប៉ងប្រដាប់អាវុធដើម្បីផ្ដួលរំលំប៉ុល-ពតទៀតផង ។ បន្សុទ្ធកម្មដែលចេញជាលទ្ធផលបានឈានដល់កំពូលនៅឆ្នាំ១៩៧៧ និង ១៩៧៨ នៅពេលនោះរាប់ពាន់នាក់ រួមមានពួកមេដឹកនាំប.ក.ខ.សំខាន់ៗខ្លះ ក៏ត្រូវបានសម្លាប់ដែរ ។

ថ្ងៃនេះ ជាឧទាហរណ៍នៃក្បួនទារុណកម្មនានាដែលបានប្រើដោយពួកខ្មែរក្រហមអាចឃើញនៅឯសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ។ សារមន្ទីរនេះយកអតីតដីនៃវិទ្យាល័យមួយធ្វើជំរុំឃុំឃាំងដែលត្រូវដំណើរការដោយកាំង-ហ្គិចអៀវ ដែលគេស្គាល់ជាទូទៅថាជាសមមិត្តឌុច

ប្រព័ន្ធទារុណកម្មនៅឯទួលស្លែងត្រូវបានរៀបចំឡើងដើម្បីធ្វើអោយពួកអ្នកទោសសារភាពចំពោះបទល្មើសគ្រប់យ៉ាង ដែលពួកគេត្រូវបានចោទប្រកាន់រួមជាមួយដោយពួកឆ្មាំគុក ។ នៅក្នុងការសារភាពរបស់ខ្លួន ពួកអ្នកទោសត្រូវបានចោទសួរអោយធ្វើការពិពណ៌នានូវសាវតារផ្ទាល់ខ្លួន ។ បើសិនជាពួកគេជាពួកសមាជិកបក្ស ពួកគេត្រូវនិយាយពេលដែលពួកគេបានចូលរួមបដិវត្តន៍និងពណ៌នាអំពីកិច្ចការងារនៅក្នុងក.ប. ។ ក្រោយមកទៀតពួកអ្នកទោសដែលអាចនឹងទាក់ទងសកម្មភាពក្បត់ដែលគេបានស្មានទុកតាមរយៈលំដាប់នៃកាលប្បវត្តិ ។ ផ្នែកនៃអត្ថបទសារភាពទីបីបានពិពណ៌នាការគិតក្បត់ដែលមិនបានសម្រេចរបស់ពួកអ្នកទោសនិងប៉ាន់ស្មានការសន្ទនាដែលលាក់ពុត ។ នៅចុងបញ្ចប់ ការសារភាពនឹងបានចុះបញ្ជីខ្សែបណ្ដាញនៃពួកជនក្បត់ដែលគឺជាមិត្តភក្ដិ សហជីវិន រឺ ក៏ពួកអ្នកស្គាល់មុខគ្នារបស់អ្នកទោស ។ បញ្ជីខ្លះមានជាងមួយរយឈ្មោះ ។ ប្រជាជនដែលឈ្មោះរបស់ខ្លួនស្ថិតនៅក្នុងបញ្ជីសារភាព ជារឿយៗត្រូវបានគេហៅអោយចូលដើម្បីធ្វើការសួរចម្លើយ ។ ការសារភាពជាធម្មតាបានឈានទៅដល់រាប់ពាន់ពាក្យដែលក្នុងនោះអ្នកទោស​ នឹងបានលាយបញ្ចូលគ្នានូវព្រឹត្តិការណ៍ពិតៗនៅក្នុងជីវិតរបស់ខ្លួនជាមួយដំណើររឿង ​ស្រមើស្រមៃ​អំពីសកម្មភាពចារកិច្ចនានា​របស់សេអ៊ីអា (CIA), កាហ្សេបេ (KGB) រឺ វៀតណាម

ប្រជាជន១៧០០០នាក់ភាគខ្លះបានឆ្លងកាត់មជ្ឈមណ្ឌលទួលស្លែង (ដែលគេស្គាល់ថា ស-២១) មុនពេលពួកគេត្រូវបានបញ្ជូនទៅទីកន្លែងមួយចំនួន (ដែលគេស្គាល់ដែរថាជាវាលពិឃាត) ខាងក្រៅភ្នំពេញដូចជាជើងឯកដែលជាកន្លែងដែលមនុស្សភាគច្រើនបំផុតត្រូវបានគេប្រហារជីវិត (ជាចម្បងដោយចបជើងសេះដើម្បីសន្សំគ្រាប់) ហើយបានយកទៅកប់ក្នុងរណ្ដៅខ្មោចធំៗ ។ ក្នុងចំណោមមនុស្សរាប់ពាន់នាក់ដែលបានចូលទៅទួលស្លែងមានតែដប់ពីរនាក់ទេដែលគេដឹងថាបានរស់រានមានជីវិត ។

ចំនួនមនុស្សសរុបត្រឹមត្រូវដែលបានស្លាប់ជាលទ្ធផលនៃនយោបាយរបស់ខ្មែរក្រហមដែលត្រូវជជែកពិភាក្សាតទល់ ដូចជាហេតុនៃមរណភាពចំណោមអ្នកទាំងនោះដែលបានស្លាប់ ។ ការចូលទៅប្រទេសនេះកំឡុងការគ្រប់គ្រងរបស់ខ្មែរក្រហមគឺពិតជាមានកំហិតមែនទែន ។ នៅដើមទសវត្ស១៩៨០ របបបន្តុបដោយវៀតណាមដែលបានបន្តពីពួកខ្មែរក្រហមបានធ្វើការស្ទាបស្ទង់គ្រួសារជាតិមួយ ដែលបានរួមបញ្ចូលជាង៣,៣ លាននាក់បានស្លាប់ ក៏ប៉ុន្តែពួកប្រវត្តិវិទូសម័យទំនើបជាច្រើនមិនចាត់ទុកថាជាចំនួនដែលអាចជឿទុកចិត្តបានទេ ។

ការស្រាវជ្រាវសម័យទំនើបបានរកឃើញរាប់ពាន់នៃរណ្ដៅខ្មោចធំៗពីសម័យខ្មែរក្រហមទូទាំងកម្ពុជា មាន១,៣៩ លានសាកសពដែលបានប៉ាន់ប្រមាណ ។ ការសិក្សាផ្សេងៗបានប៉ាន់ប្រមាណចំនួនមរណភាពនៅរវាង៧៤០០០០នាក់និង៣០០០០០០នាក់ ភាគច្រើនបំផុតជាទូទៅរវាង១,៤ លាន និង ២,២ លាននាក់ ដែលប្រហែលជាពាក់កណ្ដាលនៃការស្លាប់ទាំងនោះគឺដោយសារតែការប្រហារជីវិត និងក្រៅពីនោះដោយសារការអត់ឃ្លាននិងជំងឺ ។[៧]

នាយកដ្ឋានរដ្ឋសហរដ្ឋនិងនាយកដ្ឋានរដ្ឋបានផ្ដល់មូលនិធិដល់គម្រោងប្រល័យពូជសាសន៍កម្ពុជាយ៉េលដែលផ្ដល់ការប៉ាន់ស្មាននៃ ​ចំនួនមរណភាពសរុបដូចជា ១,២ លាននាក់ និង ១,៧ លាននាក់រៀងគ្នា ។ អង្គការលើកលែងទោសអន្តរជាតិប៉ាន់ប្រមាណចំនួនមរណភាពសរុបដូចជា១,៤ លាននាក់ ។ លោករ.-ច.រ៉ាំមេល អ្នកវិភាគនៃការសម្លាប់នយោបាយនានាផ្ដល់នូវតួលេខ២លាននាក់ ។ អតីតមេដឹកនាំខ្មែរក្រហម ប៉ុល-ពតបានផ្ដល់តួលេខ៨០០០០០នាក់ និងឧបៈគាត់ខៀវ-សំផនបាននិយាយថា១លាននាក់ត្រូវបានសម្លាប់ ។[ត្រូវការអំណះអំណាង]

សហគមន៍សាសនានានា

មាត្រា២០នៃរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ១៩៧៦បានធានាអោយមានសេរីភាពសាសនា ក៏ប៉ុន្តែក៏បានប្រកាសថាសាសនាប្រតិកិរិយាទាំងអស់ដែលធ្វើអោយខូចប្រយោជន៍ដល់កម្ពុជាប្រជាធិបតេយ្យ និង ប្រជាជនកម្ពុជាត្រូវបានហាមឃាត់ដាច់ខាត ។ ប្រហែល៨៥ភាគរយនៃប្រជាជនដើរតាមសាលាថេរវាទនៃពុទ្ធសាសនា ។ ព្រះសង្ឃពុទ្ធសាសនា៤០០០០ទៅ៦០០០០អង្គនៃប្រទេសនេះ ត្រូវបានចាត់ទុកដោយរបបនេះថាជាបញ្ញើប្រាណសង្គម (បរាសិតសង្គម) ដែលត្រូវដោះស្បង់និងបង្ខំចូលទៅក្នុងកងពលកម្ម ។

ព្រះសង្ឃជាច្រើនត្រូវបានប្រហារជីវិត វត្តអារាមនានាត្រូវបានបំផ្លិចបំផ្លាញ រឺក៏ប្រែទៅជារោងផ្ទុកឥវ៉ាន់ រឺក៏ គុកទៅវិញ ។ រូបបដិមានៃព្រះពុទ្ធត្រូវបានបំផ្លិចបំផ្លាញនិងបោះចូលទៅក្នុងទន្លេនិងបឹងនានា ។ ប្រជាជនដែលត្រូវបានគេរកឃើញថាកំពុងបន់ស្រន់ រឺក៏ បញ្ចេញមនោសញ្ចេតនាសាសនាញយៗត្រូវបានគេយកទៅសម្លាប់ ។ សហគមន៍គ្រិស្តសាសនិកនិងមូស៊្លីមក៏ត្រូវបានធ្វើទុកបុកម្នេញថែមទៀតដែរ ពេលនោះពួកគេត្រូវបានដាក់ក្នុងជំពូកជាផ្នែកនៃសាសនាសាកលនិយមលោកខាងលិច ដែលកំពុងរារាំងវប្បធម៌និងសង្គមកម្ពុជា​ ។

មហាវិហារកាតូលិករ៉ូមនៅភ្នំពេញត្រូវបានគេកម្ទេចបំបាត់ចោលទាំងស្រុង ។ ពួកខ្មែរក្រហមបានបង្ខំពួកមូស៊្លីមអោយស៊ីសាច់ជ្រូក ដែលពួកគេដូចជាបានហាមឃាត់ (ហារ៉ាម) ។ ភាគច្រើននៃអ្នកណាដែលបដិសេធត្រូវបានសម្លាប់ ។ បព្វជិតគ្រិស្តសាសនានិងពួកអ៊ីម៉ាមឥស្លាមត្រូវបានគេប្រហារជីវិត ។

ពួកជនជាតិភាគតិច

ពួកខ្មែរក្រហមបានហាមប្រាមដោយបទបញ្ជាអត្ថិភាពនៃជនជាតិចិន យួន ចាមឥស្លាម និងពួកជនជាតិភាគតិច២០ដទៃទៀត ដែលរួមគ្នាទាំងអស់១៥%នៃប្រជាជននៅក្នុងការផ្ដើមនៃការគ្រប់គ្រងរបស់ខ្មែរក្រហម ។[៨]

រាប់ម៉ឺននាក់នៃជនជាតិយួនត្រូវបានរំលោភ កាត់អវៈយវៈ និងសម្លាប់នៅក្នុងការសម្លាប់រង្គាលដែលបានរៀបចំឡើងដោយរបបនេះ ។ ភាគច្រើនពួកអ្នកនៅរស់បានគេចខ្លួនទៅវៀតណាម ។

ពួកចាម ជនភាគតិចឥស្លាមដែលគឺជាកូនចៅនៃពួកទេសន្តរប្រវេសន៍មកពីរដ្ឋបុរាណចាម្ប៉ាត្រូវបង្ខំអោយត្រង់ត្រាប់តាមភាសានិងទំនៀមទម្លាប់ខ្មែរ ។ សហគមន៍របស់ពួកគេ ដែលធ្លាប់មានប្រពៃណីប្លែកផ្សេងពីភូមិខ្មែរនានាត្រូវបានបែកបាក់គ្នា ។ ចាមបួនពាន់នាក់ត្រូវបានសម្លាប់ក្នុងស្រុកពីរនៃខេត្តកំពង់ចាមតែមួយ ។ ពួកជាតិភាគតិចសៀមដែលកំពុងរស់នៅជិតព្រំដែនថៃក៏ត្រូវបានគេធ្វើទុកបុកម្នេញដែរ ។

សភាពរបស់ចិនកម្ពុជាត្រូវបានពិពណ៌នាថាជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតជានិច្ចកាលធ្លាក់ទៅ​លើសហគមន៍ចិនណាមួយក្នុងអាស៊ីអាគ្នេយ៍ ។[៨] ខ្មែរកូនចៅចិនត្រូវបានសម្លាប់រង្គាលដោយពួកខ្មែរក្រហមក្រោមការវិនិច្ឆ័យថាពួកគេធ្លាប់កេងប្រវ័ញ្ចប្រជាជនខ្មែរ[៩] ពួកចិនតួយ៉ាងដូចជាពួកឈ្មួញ និងពួកចងការប្រាក់ ដូច្នេះហើយត្រូវបញ្ចូលជាមួយមូលធននិយម ។ ចំណោមខ្មែរ ពួកចិនក៏បានខកចិត្តចំពោះភាពដោយឡែកពណ៌ស្បែកសជាង និងវប្បធម៌របស់ពួកគេ ។[១០] គ្រួសារចិនរាប់រយត្រូវបានកៀងប្រមូលនៅឆ្នាំ១៩៧៨និងត្រូវបានប្រាប់ថាអោយពួកគេទៅតាំងទីលំនៅសាជាថ្មី ក៏ប៉ុន្តែត្រូវបានប្រហារជីវិតជាក់ជាមិនខានឡើយ ។[៩] នៅការផ្ដើមនៃការគ្រប់គ្រងរបស់ខ្មែរក្រហមនៅឆ្នាំ១៩៧៥ មានជនជាតិចិន៤២៥០០០នាក់នៅកម្ពុជា នៅចុងឆ្នាំ១៩៧៩ មាន២០០០០០នាក់ ។ បន្ថែមនោះ គឺជាក្រមជនជាតិដែលបានសម្លាប់ឥតមានជំនុំជម្រះដោយរដ្ឋាភិបាល ពួកចិនគឺជាពួកអ្នករស់នៅទីក្រុងដ៏លើសលប់ ដែលធ្វើអោយពួកគេងាយរងការឈឺចាប់ទៅនឹងស្ថានភាពជនបទនៃបដិវត្តន៍របស់ពួកខ្មែរក្រហម ។[៨] រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនមិនបានប្រឆាំងតវ៉ានឹងការសម្លាប់ជនជាតិចិននៅកម្ពុជាឡើយ ។[១១]

នៅចុងទសវត្សឆ្នាំ១៩៨០ តិចតួចដែលគេបានដឹងអំពីនយោបាយរបស់ខ្មែរក្រហមឆ្ពោះទៅប្រជាជនកុលសម្ព័ន្ធនៅភាគឦសាន គឺពួកខ្មែរលើ ។ ប៉ុល-ពតបានបង្កើតមូលដ្ឋានកុបកម្មនៅតំបន់កុលសម្ព័ន្ធនៃខេត្តរតនគីរីនៅដើមទសវត្ស១៩៦០ ហើយគាត់អាចមានខ្មែរលើច្រើនគួរសមដែរ ដែលដើរតាម ។ ប្រជាជនជំនឿវិញ្ញាណនិយមដ៏លើសលប់ ដែលមានចំណងតិចតួចទៅនឹងវប្បធម៌ពុទ្ធសាសនានៃពួកខ្មែរដីទំនាប ពួកខ្មែរលើបានអាក់អន់ចិត្តការព្យាយាមរបស់ព្រះសីហនុដើម្បីធ្វើអោយពួកគេមានអារ្យធម៌ ។ អ្នកជំនាញការកម្ពុជាលោកសើរហ៊្សឹ-ថ្យុងកត់សំគាល់ថាការរៀបការទៅនឹងអ្នកកុលសម្ព័ន្ធគឺត្រូវចាត់ទុកថាជាភស្តុតាងចុងក្រោយនៃភក្ដីភាពឥតលក្ខខណ្ឌទៅនឹងបក្សនេះ ។ ខៀវ-សំផនត្រូវបានរៀបការជាមួយនឹងស្ត្រីកុលសម្ព័ន្ធម្នាក់ ។

ទំនាក់ទំនងអន្តរជាតិ

របប’កម្ពុជាប្រជាធិបតេយ្យ’បានមានចំណងកាន់តែជិតស្និទជាមួយចិន (អ្នកនៅពីក្រោយខ្នងដ៏សំខាន់របស់ខ្លួន) ហើយនិងមានវិសាលភាពតិចតួចជាមួយកូរ៉េខាងជើង ។ នៅឆ្នាំ១៩៧៧ ក្នុងសារមួយអបអរសាទរពួកសមមិត្តកម្ពុជានៅថ្ងៃអនុស្សាវរីយ៍ទី១៧នៃប.ក.ក. លោកគីម-ជុងអ៊ីលបានអបអរសាទរប្រជាជនកម្ពុជាចំពោះការបានជម្រះ[…]ក្រុមចារជនប្រឆាំងបដិវត្តន៍ដែលបានធ្វើសកម្មភាពវិទ្ធង្សតនិង អនត្ថការ [១២] មានតែចិន កូរ៉េខាងជើង អេហ៊្សីប អាល់បានី គុយបា ឡាវ វៀតណាម (រហូតដល់ខែធ្នូ១៩៧៧) រ៉ូម៉ានី និងយូហ្គោស្លាវីដែលមានបេសកកម្មទូតនៅភ្នំពេញ ។[១៣]

ការដួលរលំនៃកម្ពុជាប្រជាធិបតេយ្យ

អត្ថបទដើមចម្បង: សង្គ្រាមកម្ពុជា-វៀតណាម

គ្មានមាតិការជាមួយការគ្រប់គ្រងកម្ពុជាទេ ពួកមេដឹកនាំខ.ក.ក៏បានសុបិន្តពីធ្វើអោយរស់រានចក្រភពអង្គរឡើងវិញឯមួយពាន់ឆ្នាំមុន ដែលបានគ្រប់គ្រងលើផ្នែកដ៍ធំៗនៃអ្វីដែលសម័យថ្ងៃនេះជាប្រទេសថៃ និង វៀតណាម ។ នេះបានពាក់ព័ន្ធនឹងការផ្ដើមការវាយប្រហារយោធាចូលទៅវៀតណាមខាងត្បូង​ ដែលក្នុងនោះពួកអ្នកភូមិគ្មានអាវុធរាប់រយនាក់ត្រូវបានសម្លាប់រង្គាល ។

ភ្លាមៗបន្តបន្ទាប់ពីជ័យជម្នះខ្មែរក្រហមនៅឆ្នាំ១៩៧៥ មានការប្រទាញប្រទង់គ្នារវាងកងទ័ពខ្លួន និងកងកម្លាំងវៀតណាម ។ ឧប្បត្តិហេតុមួយចំនួនបានកើតឡើងនៅខែ ឧសភា ១៩៧៥ ។ ពួកខ្មែរបានផ្ដើមការវាយប្រហារលើកោះភូគុក និងថូចៅ ហើយបានរំលោភចូលទៅក្នុងខេត្តតាមព្រំដែនរបស់វៀតណាម ។ នៅចុងខែឧសភា នៅពេលតែមួយនោះសហរដ្ឋក៏បានបើកការវាយប្រហារអាកាសមួយប្រឆាំងនឹងរោងចក្រស្លប្រេងនៅឯកំពង់សោម បន្តបន្ទាប់ពីឧប្បត្តិហេតុម៉េយ៉ាគ្យូស កងកម្លាំងវៀតណាមបានដណ្ដើមយកកោះប៉ូឡូវ៉ៃកម្ពុជា ។

ខែបន្តបន្ទាប់ ប៉ុល-ពត និងអៀង-សារីបានទៅទស្សនកិច្ចហាណូយ ។ ពួកគាត់បានស្នើសុំអោយមានសន្ធិសញ្ញាមិត្តភាពមួយរវាងប្រទេសទាំងពីរ គំនិតមួយនោះបានជួបប្រទះជាមួយបដិសណ្ឋារកិច្ចគ្មានភាពកក់ក្ដៅពីពួកមេដឹកនាំវៀតណាម ។ ទោះបីជាពួកយួនបានដកចេញពីប៉ូឡូវ៉ៃនៅខែសីហាក៏ដោយ ក៏ឧប្បត្តិហេតុនានាបានបន្តតាមព្រំដែនឦសានកម្ពុជាដដែល ។ ក្នុងមេគំនិតនៃរបបភ្នំពេញ យួនរាប់ពាន់នាក់ក៏ត្រូវបានដេញចេញពីកម្ពុជាដែរ ។

ទំនាក់ទំនងរវាងកម្ពុជា និង វៀតណាមបានរីកចម្រើននៅឆ្នាំ១៩៧៦ ម្យ៉ាងមុនការកាន់កាប់របស់​ប៉ុល-ពតមានការប្រកួតប្រជែងគ្នានៅខាងក្នុងបក្ស ។ នៅខែឧសភា ពួកអ្នកតំណាងកម្ពុជា និង វៀតណាមបានជួបជុំគ្នានៅភ្នំពេញដើម្បីបង្កើតឡើងនូវគណៈកម្មាការមួយដើម្បីដោះស្រាយការមិនយល់ស្របគ្នាខាងព្រំដែននានា ។

ពួកយួន យ៉ាងណាក៏ដោយ បានបដិសេធទទួលស្គាល់នូវសីមាពន្ធន៍សម័យអាណានិគមនៃព្រំដែនសមុទ្រខ្សែប្រេវ្យ៉េរវាងប្រទេសទាំងពីរ ហើយការចរចារក៏បានបរាជ័យ ។ នៅចុងខែកញ្ញា ប៉ុន្តែពីរបីថ្ងៃមុនប៉ុល-ពតត្រូវបង្ខំអោយលាលែងជានាយករដ្ឋមន្ត្រី ការតភ្ជាប់ខាងអាកាសត្រូវបង្កើតឡើងរវាងភ្នំពេញ និងហាណូយ ។

ជាមួយនឹងប៉ុល-ពតត្រឡប់មកក្នុងជួរមុខនៃរបបនៅឆ្នាំ១៩៧៧ ស្ថានភាពបានកាន់តែដុនដានយ៉ាងឆាប់រហ័ស ។ ឧប្បត្តិហេតុរឹតតែខ្លាំងតាមបណ្ដោយព្រំដែនកម្ពុជាទាំងមូល ។ កងកម្លាំងខ្មែរក្រហមបានវាយប្រហារភូមិនានានៅតំបន់ព្រំដែនថៃក្បែរអរណ្យប្រទេស (អរណ្យប្រទេឝ) ។ ឃាតកម្មដ៏កាចសាហាវចំពោះពួកអ្នកភូមិថៃ រួមមានស្ត្រីនិងកុមារគឺដំបូងបានរាយការណ៍យ៉ាងទូលាយនូវភស្តុតាងជាក់ស្ដែងនៃភាពសហាវយង់ឃ្នងរបស់ខ្មែរក្រហម ។ ក៏មានឧប្បត្តិហេតុនានាជាច្រើនតាមបណ្ដោយព្រំដែនឡាវដែរ ។

នៅពេលប្រហាក់ប្រហែលគ្នានេះដែរ ភូមិនានាក្នុងតំបន់ព្រំដែនវៀតណាមបានរងការវាយប្រហារសាជាថ្មី ។ ជាលំដាប់ វៀតណាមបានផ្ដើមការវាយប្រហារអាកាសប្រឆាំងនឹងកម្ពុជា ។ ក្នុងខែកញ្ញា ការវាយប្រហារព្រំដែនបានហុចលទ្ធផលចំនួនស្លាប់និងរបួសអសេនិកជនវៀតណាមជាច្រើនស្មើនឹង១០០០នាក់ ។ ខែបន្តបន្ទាប់ ពួកវៀតណាមបានវាយប្រហារតបតវិញក្នុងយុទ្ធនាការមួយដែលពាក់ព័ន្ធនឹងកម្លាំងនាយទាហាន២០០០០នាក់ ។

រដ្ឋមន្ត្រីការពារជាតិវៀតណាមលោកឧត្តមសេនីយ៍វ៉-ង្វៀនយ៉ាបបានប៉ាន់ស្មានខុសនូវសេចក្ដីតស៊ូនៃពួកខ្មែរក្រហម យ៉ាងណា ក៏ត្រូវតម្រូវអោយដាក់ទ័ពជំនួយបន្ថែម៥៨០០០នាក់នៅខែធ្នូដែរ ។ ថ្ងៃ៦មករា១៩៧៨ កម្លាំងរបស់លោកយ៉ាបបានចាប់ផ្ដើមដកទ័ពជាលំដាប់ពីទឹកដីកម្ពុជា ។ ពួកយួនមានជំនឿយ៉ាងច្បាស់លាស់ថាពួកគេបានបង្រៀនមេរៀនមួយដល់ពួកខ្មែរ ក៏ប៉ុន្តែប៉ុល-ពតបានប្រកាសនេះ ជាជ័យជម្នះមួយហើយថែមទាំងធំជាង១៧មេសា ១៩៧៥ទៀត ។ អស់រយៈពេលច្រើនឆ្នាំ រដ្ឋាភិបាលវៀតណាមបានស្វះស្វែងដោយអសារបង់ដើម្បីបង្កើតទំនាក់ទំនាក់សន្តិភាពជាមួយរបបខ.ក. ។ ក៏ប៉ុន្តែផ្ទុយមកពួកមេដឹកនាំខ.ក.បានប៉ុនប៉ងធ្វើសង្គ្រាមទៅវិញ ។ នៅពីក្រោយភាពឆ្កួតវង្វេងដែលស្ដែងអោយឃើញនេះដាក់ការសន្មតយ៉ាងច្បាស់ថាចិនអាច​ នឹងឧបត្ថម្ភពួកខ.ក.ខាងយោធាដូចជានៅក្នុងជម្លោះមួយ ។

ដោយបានប្រឈមគ្នាជាមួយការបង្កើនភាពល្មោភសង្គ្រាមរបស់ខ្មែរក្រហម ពួកមេដឹកនាំវៀតណាមបានសម្រេចចិត្តនៅដើមឆ្នាំ១៩៧៨ដើម្បីជួយគាំទ្រការតស៊ូនៅខាងក្នុងទល់នឹងរបបប៉ុល-ពត ដែលជាលទ្ធផលនោះភូមិភាគបូព៌ាបានក្លាយជាចំណុចរួមនៃបដិកម្បនា ។ ភាពរំជួលខាងសង្គ្រាមបានឈានដល់កម្រិដ៏ចម្លែកខាងក្នុងកម្ពុជាប្រជាធិបតេយ្យ ។ នៅខែឧសភា១៩៧៨ មុនថ្ងៃការបះឡើងនៅភូមិភាគបូព៌ារបស់សោ-ភឹម វិទ្យុភ្នំពេញបានប្រកាសថាបើសិនទាហានម្នាក់សម្លាប់បានវៀតណាមសាមសិបនាក់ អញ្ជឹងកងទ័ព២លាននាក់តែប៉ុណ្ណោះនឹងល្មមដើម្បីលុបបំបាត់ប្រជាជនវៀតណាម៥០ លាននាក់ទាំងស្រុង ។ វាបង្ហាញថាពួកមេដឹកនាំនៅភ្នំពេញត្រូវដណ្ដើមយកជាមួយមហិច្ឆតាទឹកដីដ៏សម្បើម ជាឧ.ដើម្បីយកកម្ពុជាក្រោម តំបន់ដីសណ្ដទន្លេមេគង្គ ដែលពួកគេបានចាត់ទុកថាជាទឹកដីខ្មែរ ។

ការសម្លាប់រង្គាលជនជាតិយួន និងពួកអ្នកគាំទ្រខ្លួនដោយពួកខ្មែរក្រហមកាន់តែខ្លាំងឡើងនៅភូមិភាគបូព៌ាបន្ទាប់ពីការបះបោរខែឧសភា ។ នៅខែវិច្ឆិកា វ៉ន-វេតបានដឹកនាំរដ្ឋប្រហារមួយមិនបានសម្រេច ។ កាលណោះក៏មានខ្មែរនិងយួនរាប់ម៉ឺននាក់ដែលនិរទេសខ្លួនលើទឹកដីវៀតណាមដែរ ។

ថ្ងៃ៣ធ្នូ ១៩៧៨ វិទ្យុហាណូយបានប្រកាសការបង្កើតរណសិរ្សសង្គ្រោះជាតិកម្ពុជា (រ.ស.ជ.ក.) ។ នេះគឺជាក្រុមមួយដែលមានកំណើតពីការនិរទេសនៃកុម្មុយនិស្តនិងមិនមែនកុម្មុយនិស្តដែលបានចែករំលែកវិសមានចិត្តទៅនឹង ​របបប៉ុល-ពត និងមានការពឹងពាក់ស្ទើរតែទាំងស្រុងលើការគាំទ្រ និង ការការពាររបស់វៀតណាម ។ រ.ស.ជ.ក.បានផ្ដល់លក្ខណៈដូចគ្នា បើមិនមែនជាភាពពិតជាក់ស្ដែងនៃភាពស្របច្បាប់ចំពោះការលុកលុយកម្ពុជាប្រជាធិបតេយ្យរបស់វៀតណាម និងចំពោះការបង្កើតឡើងជាបន្តបន្ទាប់នូវរបបរណបខ្លួននៅភ្នំពេញនោះទេ ។

នៅខណៈពេលនោះដែរ នៅឆ្នាំ១៩៧៨ដដែលបានធ្វើអោយកាន់តែខ្លាំងឡើង ការចូលចិត្តតស៊ូរបស់កម្ពុជាក្នុងតំបន់ព្រំដែនបានឈានហួសចំណុចផ្ដើមនៃការអត់អោនអោយបានរបស់ហាណូយ ។ អ្នកបង្កើតនយោបាយវៀតណាមបានរើសយកដំណោះស្រាយយោធា ហើយនៅថ្ងៃ២២ធ្នូ វៀតណាមបានផ្ដើមការវាយលុករបស់ខ្លួនជាមួយនិងចេតនាក្នុងការផ្ដួលរំលំកម្ពុជាប្រជាធិបតេយ្យ ។ កងកម្លាំង១២០០០០នាក់ដែលប្រកបដោយអង្គភាពថ្មើរជើងនិងពាសដែករួមផ្សំ ជាមួយនិងការគាំទ្រកាំភ្លើងធំដ៏ខ្លាំងក្លាផង បានធ្វើដំណើរទៅខាងលិចចូលទៅកាន់ទីជនបទនៃខេត្តភាគអាគ្នេយ៍របស់កម្ពុជា ។ រួមគ្នាដែរ កងទ័ពវៀតណាមនិងរណសិរ្សសង្គ្រោះជាតិបានវាយប្រហារទៅលើពួកខ.ក.នៅថ្ងៃ ២៥ ធ្នូ ។

បន្ទាប់ពីយុទ្ធនាការដប់ប្រាំពីរថ្ងៃ ភ្នំពេញបានធ្លាក់ទៅពួកវៀតណាមដែលកំពុងតែរុលមកនៅថ្ងៃ ៧មករា ១៩៧៩ ប៉ុល-ពត និង ពួកមេដឹកនាំសំខាន់ៗដំបូងឡើយបានភៀសខ្លួនទៅជិតព្រំដែនថៃ ។ បន្ទាប់ពីការបង្កើតការទាក់ទងជាមួយរដ្ឋាភិបាលជាច្រើន ពួកគេអាចប្រើថៃជាតំបន់ធ្វើអោយមានសុវត្ថិភាពសម្រាប់ការកសាងនិងប្រតិបត្តិការបាការដ្ឋានដាច់ស្រយាលថ្មី ​ក្នុងតំបន់ការពារតាមព្រៃភ្នំនៃ​បរិមណ្ឌលរបស់កម្ពុជា ប៉ុល-ពត និង ពួកមេដឹកនាំខ្មែរក្រហមដទៃទៀតបានប្រមូលអង្គភាពខ្លួនជាក្រុមឡើងវិញ ហើយបានចេញបញ្ជារើសកងទ័ពថ្មី និងបានបញ្ឆេះអុជអាលកុបកម្មអោយស្វិតស្វាញឡើងវិញប្រឆាំងនឹងរបបកាន់អំណាចដូចដែលពួកគេបានធ្វើរួចហើយនៅទសវត្ស១៩៦០ ។

ភ្លាមៗនោះ យ៉ាងណាៗ ការលុកលុយរបស់វៀតណាមបានបំពេញគោលបំណងខ្លួនក្នុងការផ្ដួលរំលំអំណាចផ្ដាច់ការដ៏គម្រក់និងហិង្សាយ៉ាងចម្លែកខុសគេ ។ រដ្ឋការថ្មីមួយនៃពួកអតីតយុទ្ធជនខ្មែរក្រហមក្រោមការគ្រប់គ្រងរបស់ហាណូយភ្លាមៗ ក៏បានបង្កើតឡើង (ជាអ្នកដែលកំពុងគ្រប់គ្រងរហូតដល់បច្ចុប្បន្ន) ហើយវាបានកំណត់អំពីការប្រជែងគ្នា ទាំងក្នុងស្រុកនិងអន្តរជាតិ ជាមួយពួកខ្មែរក្រហមដែលជារដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ។

សន្តិភាពនៅតែឃ្វាងប្រទេសជាតិដែលបំផ្លិចបំផ្លាញដោយសង្គ្រាម យ៉ាងណាៗក៏ដោយ និងទោះបីជាកុបកម្មនេះបង្កើតជាចលនាឡើងដោយពួកខ្មែរក្រហមបានឃើញថាមិនអាចផ្ដួលរំលំរបបថ្មី ​ដែលគ្រប់គ្រងដោយវៀតណាមនៅភ្នំពេញបានឡើយ វាមិនត្រឹមតែប៉ុណ្ណោះបានទុកអោយប្រទេសនេះជារដ្ឋប្រកបដោយអសន្តិសុខជានិច្ច ។ រដ្ឋការថ្មីនេះត្រូវបានបន្តុបឡើងដោយកងកម្លាំងយោធាវៀតណាមដ៏រឹងមាំ និងការប្រឹងប្រែងប្រឹក្សាខាងអសេនិក (ស៊ីវិល) ។

តាមរយៈព្រឹត្តិការណ៍នានាក្នុងទសវត្ស១៩៨០បានបន្តមក មុនការកាន់កាប់សំខាន់នៃរបបថ្មីដែលបានរស់រានឡើង កំពុងតែស្ដារនូវសេដ្ឋកិច្ច និងកំពុងតែប្រយុទ្ធនឹងកុបកម្មរបស់ខ្មែរក្រហមតាមមធ្យោបាយយោធា និងតាមមធ្យោបាយនយោបាយ ។ ការលើកតម្កើងនៃសកម្មភាពពើបប្រទះនូវភាពចាំបាច់ទាំងនេះ ហើយនិងការកសាងស្ថាប័ននានាត្រូវបានពិពណ៌នាក្នុងអត្ថបទបន្តបន្ទាប់ក្នុងតំណប្រវត្តិសាស្ត្រកម្ពុជា

លទ្ធផល

រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ

មហាសន្និបាតស.ប.ជ.​.បានបោះឆ្នោតច្រើនលើសលប់អោយពួកខ.ក.ដើម្បីអោយទទួលបានកៅអីខ្លួននៅស.ប.ជ. ។ កៅអីនេះត្រូវកាន់កាប់ដោយជួន-ប្រសិទ្ធិ កម្មាភិបាលចាស់របស់ប៉ុល-ពត និងអៀង-សារីកាលសម័យនិស្សិតរៀននៅប៉ារីសនិងម្នាក់ក្នុងចំណោមពួកអ្នកចូលរួមសមាជលើកទីពីរប.ប.ប.ក.ឆ្នាំ១៩៦០ ។ កៅអីនេះគឺត្រូវបានទទួលក្រោមឈ្មោះ ‘កម្ពុជាប្រជាធិបតេយ្យ’ រហូតដល់ឆ្នាំ១៩៨២ និងក្រោយមក ‘រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ‘ រហូតដល់ឆ្នាំ១៩៩៣ ។

តាមរយៈអ្នកសារព័ត៌មានអ៊ីលីហ្សាបេត-បេខ្ខឺរ អតីតទីប្រឹក្សាសន្តិសុខជាតិស.រ.ហ៊្ស្បីខញូ-ប្រឹសហ្សឹសហ្សឹនស្គីបាននិយាយថានៅឆ្នាំ១៩៧៩ ខ្ញុំបានលើកទឹកចិត្តអោយពួកចិនគាំទ្រប៉ុល-ពត ។ ប៉ុលពតគឺជាអ្វីមួយគួរអោយស្អប់ខ្ពើម ។ យើងមិនអាចគាំទ្រគាត់ទៀតបានទេ ក៏ប៉ុន្តែចិនអាចធ្វើបាន។”[១៤] លោកប្រឹសហ្សឹសហ្សឹនស្គីបានបដិសេធរឿងនេះ ដោយសរសេរថាពួកចិនបានកំពុងជួយប៉ុល-ពត ដោយគ្មានជំនួយ រឺ ការជម្រុញណាមួយណាពីសហរដ្ឋឡើយ ។[១៥]

ចិន ស.រ. និងប្រទេសលោកខាងលិចដទៃទៀតបានប្រឆាំងនូវការវាតទីឥទ្ធិពលវៀតណាម និង សូវៀតក្នុងឥណ្ឌូចិន និងបដិសេធទទួលស្គាល់សាធារណរដ្ឋប្រជាមានិតកម្ពុជាជារដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដោយអះអាងថាជារដ្ឋអាយ៉ងដែលបានបន្តុបឡើងដោយកងទ័ពវៀតណាម ។ ចិនបានប្រមែប្រមូលជំនួយយោធាទៅអោយពួកខ្មែរក្រហម ដែលក្នុងទសវត្ស១៩៨០បានបង្ហាញថាជាកងកម្លាំងកុបកម្មដ៏អង់អាចបំផុត គ្រានោះសហរដ្ឋបានគាំទ្រជាសាធារណៈដល់លទ្ធភាពមិនមែនកុម្មុយនិស្តទល់នឹងស.ប.ក. រដ្ឋការរីហ្គឹនបានយល់ស្រប$៥ លានជាជំនួយទៅរ.រ.ជ.ប.ខ.សាធារណរដ្ឋ ដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីលោកសឺន-សាន និងក.ជ.ស. ជាស្លាបប្រដាប់អាវុធនៃគណបក្សហ៊្វុនស៊ិនប៉ិចសីហនុនិយម ។

រ.រ.ជ.ប.ខ. ដែលកាលណោះកំពុងតែខ្វះខាតកម្លាំងយោធាបើធៀបទៅនឹងពួកខ្មែរក្រហម បានបញ្ជាការជនស៊ីវិលដែលដើរតាម(រហូតដល់២៥០០០០) ចំណោមពួកជនភៀសខ្លួនក្បែរព្រំដែនថៃ-កម្ពុជាដែលបានរត់គេចចេញពីរបបខ.ក. ។ ហ៊្វុនស៊ិនប៉ិចបានប្រយោជន៍ពីភក្ដីភាពខ្មែរកសិករជាប្រពៃណីទៅនឹងរាជបល្ល័ង្កនិងប្រជាប្រិយភាព ​ដែលល្បីសុះសាយរបស់ព្រះសីហនុនៅជនបទ ។

ក្នុងប្រតិបត្តិការ កម្លាំងយោធានៃក្រុមមិនមែនខ.ក.ខាងក្នុងប្រទេសកម្ពុជាគឺមានតិចតួចនៅឡើយ ថ្វីត្បិតតែជំនួយខាងមូលនិធិនិងស៊ីវិលរបស់ខ្លួនជារឿយៗធំជាងពួកខ.ក. ក៏ដោយ ។ រដ្ឋការថាច់ឆឺរនិងរីហ្គែនទាំងពីរបានគាំទ្រពួកកុបករដោយសម្ងាត់ ជាមួយសព្វាវុធ និងទីប្រឹក្សាយោធាក្នុងការបង្កើតអង្គភាពកន្តឹបបៃតងនិងសេវាអាកាសពិសេស ដែលគ្រាន់បានបង្រៀនបច្ចេកទេសអនត្ថការក្នុងជំរុំក្នុងប្រទេសថៃតែប៉ុណ្ណោះ ។

ពួកអ្នករិះគន់ដូចជាអង្គការឃ្លាំមើលសិទ្ធិមនុស្សបានពោលអះអាងថានយោបាយស.រ.មានប្រតិកូល ដែលជំទាស់មិនគាំទ្រពួកខ្មែរក្រហម ស.រ.បានគាំទ្រជាបន្តនូវការទទួលស្គាល់របស់ស.ប.ចំពោះរដ្ឋាភិបាលចម្រុះកម្ពុជាធិបតេយ្យដែលមានតែស្រមោល (រ.ច.ក.ប.បានបង្កើតនៅឆ្នាំ១៩៨២) ជារដ្ឋាភិបាលកម្ពុជាស្របច្បាប់ ទោះបីការពិតទៅថាសម្ព័ន្ធមិត្តត្រីភាគីក៏មានពួកខ្មែរក្រហមដែរនោះ ។ រដ្ឋាភិបាលស.រ.បានថ្លែងថានឹងរ៉ាប់រងខាងពួកក្រុមដែលមិនមែននៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលដែលគាំទ្រដោយវៀតណាម (រួមមានពួកខ្មែរក្រហមផង) តាមរយៈជំនួយមនុស្សធម៌និងយោធា ។[១៦][១៧][១៨]

ទីបញ្ចប់នៃរ.ច.ក.ប. និង ខ្មែរក្រហម

បេសកកម្មថែរក្សាសន្តិភាពដឹកនាំដោយស.ប.មួយ ដែលធ្វើឡើងចាប់ពីឆ្នាំ១៩៩១-៩៥បានស្វះស្វែងដើម្បីបញ្ចប់អំពើហិង្សាក្នុងប្រទេសនេះនិងបង្កើតប្រព័ន្ធរដ្ឋាភិបាលប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតថ្មីៗ ។ ទសវត្ស១៩៩០បានឃើញការធ្លាក់ចុះគួរអោយកត់សម្គាល់ក្នុងសកម្មភាពកុបកម្ម ទោះបីដូច្នេះ ក៏ពួកខ្មែរក្រហមក្រោយមកទៀតធ្វើការវាយប្រហាររបស់ខ្លួនសាជាថ្មីប្រឆាំងនឹងរដ្ឋាភិបាលនេះដែរ ។ ដូចគ្នាវៀតណាមបានផ្ដាច់ចេញពីការពាក់ព័ន្ធដោយផ្ទាល់ក្នុងកម្ពុជា រដ្ឋាភិបាលអាចចាប់ផ្ដើមបែកចេញពីចលនាខ.ក.ដោយការបង្កើតអោយមានសន្តិភាពផ្ដល់អោយពួកអ្នកមន្ត្រីរាជការថ្នាក់ទាបៗ ។ ខ្មែរក្រហមគឺជាសមាជិកតែមួយគត់នៃរ.ច.ក.ប.បានបន្តការប្រយុទ្ធបន្តបន្ទាប់ពីការអនុវត្តការផ្សះផ្សារឡើងវិញ ។ អង្គការនយោបាយពីរផ្សេងទៀតដែលបង្កើតឡើនូវសម្ព័ន្ធភាពរ.ច.ក.ប.បានបញ្ចប់ការតស៊ូប្រដាប់អាវុធហើយបាន ​ក្លាយជាផ្នែកមួយនៃការដំណើរការនយោបាយ​ ដែលបានចាប់ផ្ដើមជាមួយការបោះឆ្នោតក្នុងឆ្នាំ១៩៩៣ ។[១៩]

ក្នុងឆ្នាំ១៩៩៧ ប៉ុល-ពតបានបញ្ជាអោយមានការប្រហារជីវិតដៃស្ដាំរបស់គាត់ ស៊ុន-សេនចំពោះការប៉ុនប៉ងការចរចារសន្តិភាពជាមួយរដ្ឋាភិបាលកម្ពុជា ។ នៅឆ្នាំ១៩៩៨ ប៉ុល-ពតខ្លួនឯងបានស្លាប់ ហើយពួកមេដឹកនាំខ.ក.សំខាន់ៗដទៃទៀតខៀវ-សំផននិងអៀង-សារីបានចុះចាញ់ទៅរដ្ឋាភិបាលហ៊ុន-សែន ក្នុងការដោះដូរចំពោះការរួចខ្លួនពីការកាត់ទោស ដែលទុកអោយតាម៉ុកជាមេបញ្ជាការកងកម្លាំងខ្មែរក្រហមតែឯង គាត់ត្រូវបានគេឃុំខ្លួននៅឆ្នាំ១៩៩៩ចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អង្គការនេះបានបញ្ឈប់លែងមានជាសារវន្ត ។

ការងើបឡើងវិញ និង ការកាត់ទោស

តាំងពីឆ្នាំ១៩៩០មក កម្ពុជាបានប្រែបន្តិចម្ដងៗដូចដើមឡើងវិញ ខាងប្រជាសាស្ត្រ និងសេដ្ឋកិច្ច ពីរបបខ្មែរក្រហម ទោះបីយ៉ាងណាក៏ដោយ ក៏របួសចិត្តសាស្ត្រធ្វើអោយជះឥទ្ធិពលដល់ក្រុមគ្រួសារកម្ពុជាជាច្រើន និងសហគមន៍និរប្រវេសន៍មួយចំនួន ។ រដ្ឋាភិបាលថ្មីនេះបង្រៀនតិចតួចអំពីភាពសាហាវយង់ឃ្នងរបស់ខ្មែរក្រហមនៅតាមសាលា ។ កម្ពុជាមានប្រជាជនក្មេងៗច្រើន និងនៅឆ្នាំ២០០៥ បីភាគបួននៃប្រជាជនកម្ពុជាក្មេងៗមែនទែនដែលនៅចងចាំប៉ុន្មានឆ្នាំនៃសម័យខ្មែរក្រហម ។ ក្មេងៗជំនាន់ក្រោយត្រឹមតែស្គាល់ខ្មែរក្រហមតាមរយៈពាក្យសម្ដីចេញពីមាត់ឪពុកម្ដាយ និងមនុស្សដែលមានវ័យចាស់ៗជាងពួកគេ ។

ក្នុងឆ្នាំ១៩៩៧ កម្ពុជាបានបង្កើតកម្លាំងការងារជំនុំជម្រះខ្មែរក្រហមដើម្បីជំនុំជម្រះពួកមេដឹកនាំដែលនៅសេសសល់ ​ចំពោះឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មផ្សេងៗប្រឆាំងមនុស្សជាតិ ក៏ប៉ុន្តែការដំណើរការនៅយឺតយ៉ាវ សំខាន់ដោយសារតែរដ្ឋាភិបាលកម្ពុជារបស់អតីតកម្មាភិបាលខ្មែរក្រហមលោកហ៊ុន-សែន ទោះបីយ៉ាងណាដើមកំណើតរបស់រដ្ឋាភិបាលនេះជារបបដែលមានវៀតណាមនៅពីក្រោយខ្នងនៅទសវត្ស១៩៨០ ដែលស្ទាក់ស្ទើរដើម្បីនាំយកពួកមេដឹកនាំខ្មែរក្រហមធ្វើការជំនុំជម្រះ ។

កង្វះខាតការផ្ដល់មូលនិធិបានរំខានដល់ប្រតិបត្តិការនេះ ហើយរដ្ឋាភិបាលបាននិយាយថាដោយសារតែសេដ្ឋកិច្ចខ្សត់ខ្សោយ និងការខកខានខាងហិរញ្ញវត្ថុផ្សេងៗ អាចត្រឹមតែលៃលកការផ្ដល់មូលនិធិមានកំណត់សម្រាប់សាលាក្ដីនេះប៉ុណ្ណោះ ។ ប្រទេសជាច្រើន រួមមាន ឥណ្ឌា និង ជប៉ុន បានស្ម័គ្រចិត្តរួមជាមួយការផ្ដល់មូលនិធិបន្ថែម ក៏ប៉ុន្តែនៅខែមករា២០០៦ តុល្យភាពពេញលេញនៃការផ្ដល់មូលនិធិនៅមិនទាន់បានជំនួសនៅឡើយ ។

មិនថ្វីទេ កម្លាំងការងារបានចាប់ផ្ដើមការងាររបស់ខ្លួន និងបានចំណាយទ្រព្យនៃអគារពីរនៅលើដីរបស់ទីបញ្ជាការជាន់ខ្ពស់របស់កងយោធពលខេមរភូមិន្ទ (ក.យ.ខ.ភ.) នៅខេត្តកណ្ដាលដែលគ្រាន់តែនៅជាយក្រុងភ្នំពេញប៉ុណ្ណោះ ។ កម្លាំងការងារសាលាក្ដីតម្រូវអោយចំណាយការហ្វឹកហ្វឺនចៅក្រម និងពួកសមាជិកសាលាក្ដីដទៃដែលសេសសល់ពីឆ្នាំ២០០៦ មុនពេលការជំនុំជម្រះជាក់ស្ដែងត្រូវប្រារព្ធធ្វើឡើង ។[២០] នៅខែ២០០៦ អគ្គលេខាធិការសហប្រជាជាតិ លោកកូភ្វី-អាណាន់បានជ្រើសរើសចៅក្រមប្រាំពីររូបសម្រាប់ការកាត់ក្ដីពួកមេដឹកនាំខ្មែរក្រហម ។

នៅខែឧសភា២០០៦ រដ្ឋមន្ត្រីយុត្តិធម៌ លោកអង់-វង្សវឌ្ឍនាបានប្រកាសថាអង្គជំនុំជម្រះជាន់ខ្ពស់បំផុតរបស់កម្ពុជាយល់ព្រមអោយមានចៅក្រមកម្ពុជា និងស.ប.៣០រូបដើម្បីធ្វើជាប្រមុខលើសាលាក្ដីប្រល័យពូជសាសន៍នេះសម្រាប់ពួកមេដឹកនាំខ្មែរក្រហមដែលនៅរស់រានមានជីវិត ។ អ្នកធ្វើទារុណកម្មខ្មែរក្រហមដ៏សំខាន់ កាំង-ហ្គេកអ៊ាវដែលត្រូវគេស្គាល់ថាឌុច និងអតីតអ្នកបញ្ជាការនៃគុកស២១ដែលគេស្គាល់គ្រប់ៗគ្នា បានបន្តការជំនុំជម្រះចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅថ្ងៃ ១៧ កុម្ភៈ ២០០៩ ។ វាគឺជាករណីទីមួយហើយដែលមានពាក់ព័ន្ធនឹងកម្មាភិបាលរបស់ប៉ុល-ពតជាន់ខ្ពស់ បីទសវត្សបន្ទាប់ពីការបញ្ចប់របបមួយដែលត្រូវបានគេស្ដីបន្ទោសចំពោះមរណភាព១,៧ លាននាក់នៅកម្ពុជា ។ [២១]

ការចោទសួរតាមផ្លូវច្បាប់ដែលទាក់ទងនឹងស្ថានភាព​នៃមរណភាពនៅកម្ពុជាជាការប្រល័យពូជសាសន៍

កាលណោះព្រឹត្តិការណ៍នានានៅកម្ពុជាបានត្រូវគេពិចារណាយ៉ាងទូលំទូលាយជាការប្រល័យពូជសាសន៍ និងយោងដូច្នេះ អ្នកខ្លះបានលើកឡើងថាការស្លាប់នៅកម្ពុជាមិនសមនិយមន័យនៃការប្រល័យពូជសាសន៍​ ឡើយនៅក្នុងអនុសញ្ញាលើការបង្ការនិងទណ្ឌកម្មនៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍

យុទ្ធនាការកម្ពុជា


យុទ្ធនាការកម្ពុជា
ផ្នែកនៃសង្គ្រាមវៀតណាម
Map Cambodian Incursion May 70 from USMA.jpg
ទីតាំងយុទ្ធនាការនិងការបង្ហាញអង្គពាក់ព័ន្ធនៅក្នុងប្រតិបត្តិការ
កាលបរិច្ឆេទ ២៩មេសា-២២កក្កដា១៩៧០
ទីតាំង ភាគខាងកើតកម្ពុជា
លទ្ធផល ការរឹបអូសបានគ្រឿងផ្គត់ផ្គង់ និងសម្ភារៈចំនួនដ៏ច្រើនរបស់ពួកកុម្មុយនិស្ត និងការីករាលដាលនៃសង្គ្រាមផ្ទៃក្នុងកម្ពុជា
ភាគីសង្គ្រាម
 វៀតណាមខាងត្បូង
 សហរដ្ឋអាមេរិក
Flag of the Khmer Republic.svg សាធារណរដ្ឋខ្មែរ
វៀតណាម វៀតណាមខាងជើង
FNL Flag.svg វៀតកុង
មេបញ្ជាការ និង មេដឹកនាំ
កងអង្គភាពទ័ព២: វៀតណាមខាងត្បូង លូ ម៉ុងឡាន
កងអង្គភាពទ័ព៣: វៀតណាមខាងត្បូង ដូ កាវទ្រី
កងអង្គភាពទ័ព៤: វៀតណាមខាងត្បូង ង្វៀន វៀតថាញ់
វៀតណាមខាងត្បូង ត្រាន់ ខ្វាងខូយ
សហរដ្ឋ រីឆាដ និច្សុន
សហរដ្ឋ ក្រេតុនវ. អាប្រាម្ស៍
Flag of the Khmer Republic.svg លន់ ណុល
ទ័ពមុខB-៣: ផាម ហុង (ខាងនយោបាយ)
ផ្វាង វ៉ាន់ថៃ (យោធា)
កម្លាំង
វៀតណាមខាងត្បូង ៥៨៦០៨
សហរដ្ឋ ៥០៦៥៩
~៤០០០០
សហេតុភាព និង ការខាងបង់
វៀតណាមខាងត្បូង ៨០៩នាក់បានស្លាប់ក្នុងហេតុការណ៍
៣,៤៨៦នាក់បានរងរបួសនៅក្នុងហេតុការណ៍
សហរដ្ឋ ៣៣៨នាក់ស្លាប់
១,៥២៥នាក់របួស
១៣នាក់កំពុងបាត់ខ្លួន
ស.រ.បានអះអាង: ១២៣៥៤នាក់បានស្លាប់ក្នុងហេតុការណ៍
១១៧៧នាក់បានចាប់ខ្លួន [១]
[បង្ហាញ] · ·

យុទ្ធនាការកម្ពុជា (ក៏ត្រូវបានគេស្គាល់ថា ការលុកលុយកម្ពុជា) គឺជាប្រតិបត្តិការយោធាបន្តបន្ទាប់ដែលបានប្រព្រឹត្តិទៅ​នៅភាគខាងកើតកម្ពុជាកំឡុងពាក់កណ្ដាលឆ្នាំ១៩៧០ ដោយសហរដ្ឋ (ស.រ.) និងសាធារណរដ្ឋវៀតណាម (វៀតណាមខាងត្បូង) កំឡុងសង្គ្រាមវៀតណាម ។ ការរុករានទន្ទ្រានទាំងនេះគឺជាលទ្ធផលនៃនយោបាយរបស់លោកប្រធានាធិបតីរីឆាដ-និច្សុនដែលការសម្រេចចិត្តរបស់លោកគឺថាត្រូវតែលុកលុយ ។ សរុបទៅប្រតិបត្តិការសំខាន់ៗ១៣គឺត្រូវប្រព្រឹត្តិទៅ​ដោយកងទ័ពសាធារណរដ្ឋវៀតណាម (ក.ស.វ.ណ.) រវាង ២៩មេសា និង ២២កក្កដា ដោយកងកម្លាំងស.រ.រវាង ១ឧសភា និង ៣០មិថុនា ។

ទិសដៅនៃយុទ្ធនាការគឺការកម្ចាត់នូវកងទ័ពប្រហែល៤០០០០នាក់នៃកងទ័ពប្រជាជនវៀតណាម (ក.ប.វ.ណ.) និងរណសិរ្សជាតិដើម្បីរំដោះវៀតណាមខាងត្បូង (រ.រ.ជ. ក៏ត្រូវគេស្គាល់ដូចគ្នាដែរថាជា វៀតកុង) ​ ដែលពួកគេបានលួចលាក់ខ្លួននៅតាមតំបន់ព្រំដែនខាងកើតកម្ពុជា ។ ជាការអស្ចារ្យ រង្វាន់មួយគឺជាការកម្ចាត់កងកម្លាំងទាំងនេះ ដែលជាលទ្ធភាពនៃការកាន់កាប់​ និងការបំផ្លិចបំផ្លាញនូវតំបន់មូលដ្ឋានកុម្មុយនិស្តធំៗ​ និង កន្លែងលាក់ខ្លួននានា ដែលត្រូវបានការពារដោយអព្យាក្រឹតភាពកម្ពុជា​ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ១៩៦៦ម៉្លេះរបស់ខ្លួន ។ ដរាបណាស.រ.បានព្រួយបារម្ភនៅឡើយ ដូច្នេះវិធានការមួយនឹងបានផ្ដល់ជាខែលមួយនៅពីក្រោយ ដែលមាននៅក្នុងនយោបាយវៀតណាមនីយកម្មនិង ការដកកងកម្លាំងស.រ.ពីវៀតណាមខាងត្បូងអាចបានបន្តដោយមានសុវត្ថិភាព ។

ការប្រែប្រួលក្នុងរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតអោយមានការបើកឱកាស​ចំពោះការបំផ្លាញតំបន់មូលដ្ឋានទ័ពនៅឆ្នាំ១៩៧០ នៅពេលដែលសម្ដេចនរោត្តម-សីហនុត្រូវបានទម្លាក់ និងជំនួសមកវិញ ដោយឧត្តមសេនីយនិយមអាមេរិកលន់-ណុល ។ ប្រតិបត្តិការយោធាខាងសម្ព័ន្ធមិត្តបានបរាជ័យដើម្បី​ លុបបំបាត់កងទ័ពកុម្មុយនិស្ត រឺក៏កាន់កាប់ទីបញ្ជាការដែលក្រវិចក្រវៀនរបស់ពួកគេ ដែលត្រូវបានគេស្គាល់ថាជាការិយាល័យកណ្ដាលសម្រាប់វៀតណាមខាងត្បូង (ក.ក.វ.ណ.ត.) ក៏ប៉ុន្តែការរឹបអូសសម្ភារៈដែលចាប់បាន​ នៅកម្ពុជាបានរំលឹកដល់អំណះអំណាងនៃជោគជ័យ​ និងជ័យជំនះដែលបន្សល់នៅវាទប្បដិវាទមកទល់នឹងសម័យសព្វថ្ងៃនេះ ។

មាតិកា

ការប្រារភ

ផ្ទៃរឿង

សម្រាប់ព័ត៌មានលម្អិតអំពីប្រវត្តិសាស្ត្រកម្ពុជា សូមមើលកម្ពុជាក្រោមការដឹកនាំព្រះសីហនុ (១៩៥៤-១៩៧០)
សម្រាប់ព័ត៌មានលម្អិតអំពីប្រព័ន្ធខាងដឹកនាំសាស្ត្រក.ប.វ.ណ. សូមមើលផ្លូវលំសីហនុ

កងទ័ពប្រជាជនវៀតណាមកំពុងតែបានប្រើប្រាស់ផ្នែកដ៏ធំនៅនៃភាគខាងកើតកម្ពុជាដែលអត់មានមនុស្សរស់នៅទាក់ទងគ្នាដោយទុកជាទីលាក់កំបាំង​ដែលពួកគេអាចដកខ្លួនថយចេញពីការតស៊ូនៅវៀតណាមខាងត្បូងដើម្បីសម្រាក និងរៀបចំឡើងវិញដោយគ្មានការវាយប្រហារ ។ តំបន់មូលដ្ឋានទាំងនេះក៏ត្រូវបានប្រើផងដែរ​ ដោយពួកកុម្មុយនិស្តដើម្បីផ្ទុកអាវុធ ​និង សម្ភារៈដទៃៗផ្សេងទៀតដែលត្រូវបានគេដឹកជញ្ជូនតាមទ្រង់ទ្រាយធំ​ មកកាន់តំបន់នេះតាមផ្លូវលំសីហនុ ។ កងកម្លាំងក.ប.វ.ណ.បានចាប់ផ្ដើមរំកិលខ្លួនឆ្លងកាត់ទឹកដី​កម្ពុជានៅដើមឆ្នាំ១៩៦៣ដដែល ។[២] នៅឆ្នាំ១៩៦៦ សម្ដេចនរោត្តម-សីហនុ អ្នកគ្រប់គ្រងកម្ពុជាត្រូវបានគេធ្វើ​ អោយជឿទុកចិត្តចំពោះជ័យជំនះកុម្មុយនិស្តនៅទីបញ្ចប់នៅអាស៊ីអាគ្នេយ៍ ហើយក៏ភ័យខ្លាចចំពោះអនាគត​នៃការគ្រប់គ្រងរបស់ព្រះអង្គ ទ្រង់ក៏បានបង្ហើយកិច្ចព្រមព្រៀងមួយជាមួយសាធារណរដ្ឋប្រជាមានិតចិន​ ដែលបានអនុញ្ញាតអោយមានការបង្កើត​ ឡើងនូវមូលដ្ឋានទ័ពកុម្មុយនិស្តជាអចិន្ត្រៃយ៍លើដីកម្ពុជា​ និងប្រើប្រាស់កំពង់ផែក្រុងព្រះសីហនុកម្ពុជាសម្រាប់ការផ្គត់ផ្គង់ឡើងវិញ ។[៣]

ជំនួបនៅប៉ីជិង: ម៉ៅ-សេទុង (ឆ), សម្ដេចសីហនុ (ក), និងលាវ-ឝាវឈី (ស)

អំឡុងឆ្នាំ១៩៦៨ ចលនាកុម្មុយនិស្តក្នុងស្រុករបស់កម្ពុជា ត្រូវបានបិទស្លាកថាជាខ្មែរក្រហមដោយព្រះសីហនុ បានចាប់ផ្ដើមនូវកុបកម្មមួយដើម្បីផ្ដួលរំលំរដ្ឋាភិបាល ។ កាលណោះពួកគេបានទទួលជំនួយសម្ភារៈដែលបានដាក់កំហិតយ៉ាងខ្លាំង ​ពីពួកវៀតណាមខាងជើងនៅពេលនោះ (រដ្ឋាភិបាលហាណូយគ្មានការគាំទ្រលើកទឹកចិត្តអោយផ្ដួលរំលំព្រះសីហនុទេ ដោយហេតុថាគេពេញចិត្តជាមួយ អព្យាក្រឹតភាពដែលបានបន្តរបស់ព្រះអង្គ) ពួកគេអាចតាំងកម្លាំងទ័ពរបស់ខ្លួននៅក្នុងតំបន់ដែលបានគ្រប់គ្រង​ដោយកងទ័ពក.ប.វ.ណ./រ.រ.ជ. ។[៤]

រដ្ឋាភិបាលស.រ.បានដឹងនូវសកម្មភាពទាំងនេះនៅកម្ពុជា ក៏ប៉ុន្តែបានទប់ស្កាត់ពីការនាំអោយមាននូវការប្រយុទ្ធយោធា​ ដោយបើកចំហតទល់​ នៅក្នុងប្រទេសជាតិនោះដោយក្នុងក្ដីសង្ឃឹមនៃទំនុកចិត្តចំពោះព្រះសីហនុ​ ដែលងាយនឹងប្រែប្រួលព្រះទ័យ​ ដើម្បីផ្លាស់ប្ដូរឥរិយាបថអព្យាក្រឹតនិយមរបស់ទ្រង់ ។ ដើម្បីសម្រេចរឿងនេះ លោកប្រធានាធិបតីលីនដុនប.-ចនសុនបានអនុញ្ញាតអោយមានប្រតិបត្តិការឈ្លបយកការណ៍​ឆ្លងកាត់ព្រំដែនជាសម្ងាត់ដែលបានប្រព្រឹត្តិដោយក្រុមសិក្សាការ​និងអង្កេតការត្រូវបានចាត់តាំងលំដាប់ខ្ពស់ដើម្បីអោយប្រមូលការណ៍សម្ងាត់លើសកម្មភាព​ក.ប.វ.ណ./រ.រ.ជ.នៅក្នុងតំបន់ព្រំដែននានា(គម្រោងការវេស៊ូវ្យ៉ូ) ។[៥] ទិន្នន័យការណ៍សម្ងាត់នេះក្រោយមកនឹងត្រូវបានបង្ហាញដល់ព្រះសីហនុ​នៅក្នុងកិច្ចប្រឹងប្រែងមួយដើម្បីផ្លាស់ប្ដូរព្រះទ័យរបស់ទ្រង់ ។

បញ្ជី និង រដ្ឋប្រហារ

សម្រាប់ព័ត៌មានលម្អិតអំពីការទម្លាក់គ្រាប់បែកស្ងាត់ៗនៅកម្ពុជា សូមមើលប្រតិបត្តិការបញ្ជី
សម្រាប់ព័ត៌មានលម្អិតអំពីការបណ្ដេញព្រះសីហនុចេញ សូមមើលរដ្ឋប្រហារកម្ពុជា១៩៧០

មេបញ្ជាការថ្មីនៃបញ្ជាការជំនួយយោធាស.រ. វៀតណាម (MACV) លោកឧត្តមសេនីយ៍ខ្រេតុនវ.-អាប្រាម្សបានអោយអនុសាសន៍ដល់លោកប្រធានាធិបតីរីឆាដម.-និច្សុនដោយខ្លី ក្រោយពីការប្រគល់តំណែងអោយលោក ថាតំបន់មូលដ្ឋានទ័ពនៅកម្ពុជានេះ​ ត្រូវវាយប្រហារដោយការទម្លាក់គ្រាប់បែកតាមអាកាស​ ដែលប្រើប្រាស់ពួកយន្តហោះទម្លាក់គ្រាប់បែកប-៥២ស្ទ្រែតូផ្វត្រិស្ស[៦] លោកប្រធានាធិបតីដើមឡើយបានបដិសេធ ក៏ប៉ុន្តែចំណុចដែលនឹងបំបែកបានចូលរួមជាមួយការចាប់ផ្ដើមនៃការវាយលុក មីនីតេត របស់ក.ប.វ.ណ.នៅឆ្នាំ១៩៦៩ ខាងក្នុងវៀតណាមខាងត្បូង ។ លោកនិច្សុន បានខឹងនៅអ្វីដែលគាត់បានថ្កោលទោសថាជាការបំពារបំពាន កិច្ចព្រមព្រៀង ជាមួយហាណូយ បន្ទាប់មកក៏មានការផ្អាកឈប់ទម្លាក់គ្រាប់បែកនៅវៀតណាមខាងជើង នៅទីបញ្ចប់ក៏បានអនុញ្ញាតអោយមានយុទ្ធនាការអាកាសជាសម្ងាត់វិញ ។[៧] បេសកកម្មដំបូងនៃប្រតិបត្តិការ បញ្ជី ត្រូវធ្វើអោយរួសរាន់នៅថ្ងៃ១៨មីនា និងរយៈពេលដែលវាត្រូវបំពេញ ១៤ខែ ក្រោយមកទៀតការហោះហើរច្រើនជាង ៣០០០ជើង បានហោះហើរ និង ១០៨០០០តោននៃយុទ្ធភណ្ឌត្រូវបានទម្លាក់នៅភាគខាងកើតកម្ពុជា ។[៨]

កាលណោះព្រះសីហនុបាននៅក្រៅប្រទេសនៅឯបារាំងសម្រាកព្យាបាល នៅ ខែមករា ១៩៧០ រដ្ឋាភិបាលបានគាំទ្រដល់បាតុកម្មប្រឆាំងវៀតណាម​ ដែលផ្ទុះឡើងទូទាំងប្រទេសកម្ពុជា ។[៩] ការំជើបរំជួលបានបន្តដែលជម្រុញចិត្តអោយលោកនាយករដ្ឋមន្ត្រី/រដ្ឋមន្ត្រីការពារជាតិលន់-ណុលអោយបិទកំពង់ផែព្រះសីហនុចំពោះការផ្គត់ផ្គង់ដល់ពួកកុម្មុយនិស្ត ​និងចេញឱសានវាទមួយនៅ ថ្ងៃ១២មីនា ​ទៅកាន់ពួកវៀតណាមខាងជើងដើម្បី​ អោយដកកម្លាំងរបស់ខ្លួនចេញពីកម្ពុជាក្នុងរយៈពេល៧២ម៉ោង ។ សម្ដេច បានប្រមាថយ៉ាងធ្ងន់ៗថាជា កិច្ចព្រមព្រៀងបណ្ដោះអាសន្ន របស់ទ្រង់ជាមួយពួកកុម្មុយនិស្តដែលត្រូវបានរុកកួនរំខាន ភ្លាមៗ ទ្រង់ក៏បានរៀបចំដំណើរទៅកាន់ម៉ូស្គូ និង ប៉ីជិង​ក្នុងកិច្ចប្រឹងប្រែងដើម្បីទទួលបាននូវកិច្ចព្រមព្រៀងរបស់ខ្លួន​ អោយអនុវត្តដាក់សម្ពាធលើហាណូយ​អោយបញ្ឈប់កម្លាំងរបស់ខ្លួននៅកម្ពុជា ។[១០]

អង្គភាពកងកម្លាំងសំខាន់រណសិរ្សCOSVN/B-២ រដូវផ្ការីក១៩៧០

ថ្ងៃ១៨មីនា រដ្ឋសភាកម្ពុជាបានទម្លាក់ព្រះសីហនុ ហើយបានដាក់ឈ្មោះលន់-ណុលជាប្រមុខរដ្ឋបណ្ដោះអាសន្ន ។ នេះបាននាំអោយព្រះសីហនុបង្កើតឡើងភ្លាមៗនូវរដ្ឋាភិបាលនិរទេសមួយ​នៅប៉ីជិង និងចងសម្ព័ន្ធមិត្តព្រះអង្គឯងជាមួយវៀតណាមខាងជើង ខ្មែរក្រហម រ.រ.ជ. និងពួកបទេសឡាវរបស់ឡាវ ។[១១] នៅក្នុងការធ្វើដូច្នេះ ព្រះសីហនុបានត្រូវគេខ្ចីព្រះនាម និងប្រជាប្រិយភាពរបស់ទ្រង់​ នៅតាមតំបន់ជនបទកម្ពុជាដើម្បីចលនាមួយនៅលើអ្វីដែលទ្រង់មានអំណាច​ ដ៏តិចតួចស្ដួចស្ដើង ។[១២] ពួកវៀតណាមខាងជើងឆ្លើយតបទៅនឹងរដ្ឋប្រហារដ៏លឿនរហ័ស ។ ក.ប.វ.ណ.បានចាប់ផ្ដើមការផ្គត់ផ្គង់ដោយផ្ទាល់នូវសព្វាវុធចំនួនដ៏ច្រើន និងពួកទីប្រឹក្សាដល់ពួកខ្មែរក្រហម ហើយកម្ពុជាក៏បានផុងចូលទៅក្នុងសង្គ្រាមស៊ីវិល ។

លន់-ណុលបានមើលឃើញថាប្រជាជនជនជាតិយួន ៤០០០០០នាក់ របស់កម្ពុជាចាត់ទុកជាចំណាប់ខ្មាំង ដែលមានលទ្ធភាព​ដើម្បីទប់ស្កាត់ការវាយប្រហាររបស់ក.ប.វ.ណ. និងបានបញ្ជាអោយមានការកៀងប្រមូលនិងកន្លែងដាក់ឃុំឃាំង ។[១១] ពួកទាហាន និង អសេនិកជនកម្ពុជាក្រោយមកបានព្រលែងអោយមានការរាតត្បាត ការសម្លាប់យួននៅកន្លែងណាក៏ដោយដែលពួកគេបានរកឃើញជនជាតិយួន ។ ថ្ងៃ១៥មេសាជាឧទាហរណ៍ ជនជាតិយួន៨០០នាក់ត្រូវបានគេកៀងប្រមូលនៅឯភូមិជ្រោយចង្វារ ចងចូលគ្នា ប្រហារជីវិត និងសាកសពរបស់ពួកគេត្រូវគេបោះចោលចូលក្នុងទន្លេមេគង្គ[១៣] បន្ទាប់មកទៀត ពួកគេត្រូវបណ្ដែតតាមខ្សែទឹកទៅកាន់វៀតណាមខាងត្បូង ។ សកម្មភាពនានារបស់កម្ពុជាត្រូវបានប្រកាសថ្កោលទោស​ដោយរដ្ឋាភិបាលវៀតណាមខាងជើង និងខាងត្បូងទាំងពីរ ។[១៤]

ទោះបីយ៉ាងណាមុនពេលបំពង់ផ្គត់ផ្គង់​តាមក្រុងព្រះសីហនុត្រូវបានបិទហើយក៏ដោយ ក៏ក.ប.វ.ណ.បានពង្រីកប្រព័ន្ធដឹកនាំសាស្ត្ររបស់ខ្លួនចាប់ពីភាគអាគ្នេយ៍ឡាវ (ផ្លូវលំហូជីមិញ) ទៅកាន់ភាគខាងកើតកម្ពុជារួចទៅហើយដែរ ។[១៥] ក.ប.វ.ណ.ក៏បានផ្ដើមការវាយលុកមួយ (យុទ្ធនាការ X) តទល់នឹងកងទ័ពកម្ពុជា ភ្លាមៗដោយបានចាប់រឹបអូសយកបានផ្នែកដ៏ធំធេង​នៃភាគខាងកើត និងអាគ្នេយ៍នៃប្រទេសនេះ ដោយការកាត់ផ្ដាច់ និង ការឡោមព័ទ្ធ រឺក៏ ដោយការលុកលុយរាតត្បាតទីក្រុងកម្ពុជាជានានារួមមានកំពង់ចាម ។ កងកម្លាំងកុម្មុយនិស្តដែលក្រោយមកទៀតបានឈានជើងមកដល់ក្នុងរយៈ២០ ម៉ាយល៍ (៣២ គ.ម.) ពីរដ្ឋធានីភ្នំពេញ ដែលបង្ខំជម្រុញអោយប្រធាននាធិបតីនិច្សុនចូលទៅ​ក្នុងការប្រយុទ្ធ ។

ការធ្វើផែនការ

Map showing the army bases along the Vietnamese Cambodian border

ផែនទីដែលបង្ហាញអគារ ទីបញ្ជាការខ្វាត់ខ្វែង តាមបណ្ដោយព្រំដែនកម្ពុជាវៀតណាម

នៅក្នុងការឆ្លើយតបទៅនឹងព្រឹត្តិការណ៍នានានៅកម្ពុជា លោកប្រធានាធិបតីនិច្សុនជឿថាមានលទ្ធភាពសមរម្យ​ជាច្រើនសម្រាប់ការតបតរបស់ស.រ. ។ រួមជាមួយនិងព្រះសីហនុបានយាងចាកចេញទៅហើយ ស្ថានភាពបានទុំជោរចំពោះវិធានការខ្លាំងក្លាតទល់នឹង​តំបន់មូលដ្ឋានទ័ពទាំងនេះ ។ លោកក៏ចចេសថាការប្រយុទ្ធខ្លះត្រូវបានយកទៅគាំទ្រ រដ្ឋាភិបាលតែមួយគត់នៅកម្ពុជាក្នុងម្ភៃប្រាំឆ្នាំចុងក្រោយ​ដែលមានសេចក្ដីក្លាហានឈរខាងលោកខាងលិច ។[១៦] លោកប្រធានាធិបតីក្រោយមកបានទទូចសុំសំណើការប្រយុទ្ធនានាពីអគ្គនាយសេនាធិការួមនិងMACV ដែលបានបញ្ហាញអោយលោកឃើញជាមួយនិងជម្រើសជាបន្តបន្ទាប់: ការដាក់កងនាវាអោយនៅដាច់ពីឆ្នេរកម្ពុជា ការរៀបចំការវាយលុកតាមអាកាសរបស់វៀតណាមខាងត្បូង និងអាមេរិក ការពង្រីកការតាមរកដ៏ក្ដៅគគុកកាត់ព្រំដែនដោយកងកម្លាំងក.ស.វ.ណ. រឺ ការលុកលុយជើងគោកដោយកងកម្លាំងក.ស.វ.ណ., ស.រ. រឺក៏ទាំងពីរ ។ [១៦]

កំឡុងសន្ទរកថាតាមទូរទស្សន៍នៅ ថ្ងៃ២០មេសា លោកនិច្សុនបានប្រកាសការដកកងទ័ពស.រ.១៥០០០០នាក់ពីវៀតណាមខាងត្បូងកំឡុងឆ្នាំនោះដែរ ។ ការដកទ័ពដែលបានគ្រោងហើយនេះបានតម្រូវអោយ​ មានការដាក់កំហិតលើសកម្មភាពប្រយុទ្ធវាយលុកណាមួយរបស់ស.រ.នៅកម្ពុជា ។ នៅរដូវផ្ការីក១៩៧០ MACV នៅតែរក្សាកងទ័ពស.រ.៣៣០៦៤៨នាក់ និងកងទ័ពកងសមុទ្រ៥៥០៣៩នាក់នៅវៀតណាមខាងត្បូង ភាគច្រើននៃពួកកងទ័ពទាំងនោះ គឺត្រូវប្រមូលផ្ដុំជាកងវរសេនាតូចថ្មើរជើងនិងរថក្រោះ៨១កង ។[១៧] ភាគច្រើននៃពួកគេ យ៉ាងណាៗ ក៏កំពុងតែរៀបនឹងចាកចេញពីប្រទេសនេះ រឺក៏ រំពឹងថាចាកចេញនៅពេលខាងមុខយ៉ាងខ្លីនេះ ហើយនិងមិនអនុញ្ញាតអោយមានប្រតិបត្តិការប្រយុទ្ធភ្លាមណាមួយទៀតទេ ។

ថ្ងៃ២២មេសា លោកនិច្សុនបានអនុញ្ញាតអោយមានការធ្វើផែនការ​នៃការលុកលុយរបស់វៀតណាមខាងត្បូងទៅកាន់ចំពុះសេក (បានដាក់ឈ្មោះតាមទ្រង់ទ្រាយសណ្ឋានដែលបានសង្កេតឃើញលើផែនទី) ដោយជឿថា “ជាការផ្ដល់អោយពួកវៀតណាមខាងត្បូងនូវប្រតិបត្តិការផ្ទាល់ខ្លួនមួយ អាចនឹងជាការលើកស្ទួយដ៏សំខាន់ដល់ទឹកចិត្តរបស់ពួកគេក៏ដូចជា ផ្ដល់អោយមានការធ្វើអោយឃើញនូវការអនុវត្តនៃជោគជ័យវៀតណាមនីយកម្ម ។”[១៨] នៅថ្ងៃបន្ទាប់ លោករដ្ឋលេខាធិការវីល្លៀម-ផ.រ៉ចចឺរបានធ្វើកសិណសាក្សីពីមុខសភាគណៈកម្មាធិការត្រួតពិនិត្យថា “រដ្ឋបាលគ្មានចេតណាមួយ…ដើម្បីធ្វើអោយមានសង្គ្រាមរឹតតែខ្លាំងនោះទេ ។ យើងទទួលស្គាល់ថាបើសិនជាយើងធ្វើអោយកាន់តែខ្លាំងឡើង និងនាំពាក់ព័ន្ធនៅកម្ពុជាជាមួយនិង កងទ័ពជើងគោករបស់យើង នោះកម្មវិធីទាំងមូលរបស់យើង[វៀតណាមនីយកម្ម]គឺត្រូវបរាជ័យទាំងស្រុង ។”[១៩]

កងកម្លាំងវៀតណាមខាងត្បូងកំពុងតែបាន​ធ្វើសមយុទ្ធសម្រាប់ប្រតិបត្តិការតែមួយប៉ុណ្ណោះ ចាប់តាំងតែពីចុងខែមីនាមកម៉្លេះ ។ ថ្ងៃទី២៧ កងវរសេនាតូចនៃទាហានល្បាតក.ស.វ.ណ.មួយកងបានរុលមកដល់ខេត្តកណ្ដាល ​ដើម្បីកម្ទេចមូលដ្ឋានទ័ពកុម្មុយនិស្តចោល ។ បួនថ្ងៃក្រោយមកកងទ័ពវៀតណាមខាងត្បូងដទៃៗទៀត បានដើរឆ្លងកាត់បាន១៦គីឡូម៉ែត្រចូលទៅក្នុងទឹកដីកម្ពុជា ។ លន់-ណុល ដែលដើមឡើយជាអ្នកព្យាយាមដើរតាមគោលនយោបាយអព្យាក្រឹតនិយម​ផ្ទាល់របស់គាត់ បានស្នើសុំអោយមានជំនួយនិងកិច្ចសង្គ្រោះយោធាពីរដ្ឋាភិបាលស.រ.នៅថ្ងៃ១៤មេសា ។[២០] នៅថ្ងៃនោះ កងកម្លាំងវៀតណាមខាងត្បូងដែលក្រោយមកទៀតក៏បានធ្វើប្រតិបត្តិការ​ ឆ្លងកាត់ព្រំដែនរយៈពេលដ៏ខ្លីបីដំបូងគេក្រោមការឧបត្ថម្ភគាំទ្រ​ ដោយប្រតិបត្តិការ ត្វានថាង (ជ័យជំនះពេញលេញ) ៤១ ដោយបញ្ជូនអង្គភាពទ័ពសេះពាសដែកចូលទៅក្នុងតំបន់នានានៃខេត្តស្វាយរៀងរបស់កម្ពុជាដែលមានឈ្មោះហៅក្រៅថា ស្លាបទេវតា និង សម្បុកក្អែក ។ ថ្ងៃ២០មេសា កងទ័ពវៀតណាមខាងត្បូង២០០០នាក់បានរុលទៅកាន់ចំពុះសេក ដោយសម្លាប់កងទ័ពក.ប.វ.ណ.បាន១៤៤នាក់ ។[១៨] ថ្ងៃទី២២ លោកនិច្សុនបានអនុញ្ញាតអោយមានការគាំទ្រខាងអាកាសរបស់អាមេរិក​ ដល់ប្រតិបត្តិការវៀតណាមខាងត្បូង ។ ការលុកលុយចូលក្នុងទឹកដីកម្ពុជាទាំងអស់នេះ​ គឺជាបេសកកម្មឈ្លបយកការណ៍ធម្មតានៅក្នុងការរៀបចំ​សម្រាប់កិច្ចប្រឹងប្រែង​ ដែលមានទំហំធំដែលបានរៀបផែនការឡើងដោយបដិភាគីMACV និងក.ស.វ.ណ.ខ្លួនឯង ហើយស្ថិតនៅក្រោមអំណាចការអនុញ្ញាតរបស់លោកនិច្សុន ។

លោកប្រធានាធិបតីនិច្សុនក្រោយមកបានអនុញ្ញាត​អោយលោកឧត្តមសេនីយ៍អាប្រាមស៍ចាប់ផ្ដើមផែនការសម្រាប់ប្រតិបត្តិការស.រ.នៅតំបន់ផ្លែសន្ទូច ។ ផែនការប្រតិបត្តិការដំបូងត្រូវបានបំពេញជាក់ស្ដែងនៅខែមីនា ក៏ប៉ុន្តែត្រូវក្ដាប់យ៉ាងតឹងណែនបំផុតក្រោមការបិទបាំងដែលនៅ ពេលនោះលោកអាប្រាម្ស៍បានប្រគល់កិច្ចការនេះទៅកាន់លោកឧត្តមសេនីយ៍មីឈែល-ដាវីសុន មេបញ្ជាការនៃកងកម្លាំងវាល២ លោកត្រូវបានអោយដឹងអំពីការធ្វើផែនការមុនៗ ហើយក៏បានចាប់ផ្ដើមផែនការថ្មីចាប់ពីត្រឹមសូន្យ ។[២១] ៧២ម៉ោងក្រោយមក ផែនការរបស់លោកដាវីសុនត្រូវបានស្នើទៅកាន់សេតវិមានទីប្រឹក្សាសន្តិសុខជាតិ លោក ប.ហិន្រី-ឃិស្ស៊ិងហ្គឺរបានសុំការជួយមួយពីគាត់ដើម្បីត្រួតពិនិត្យរំលឹកវាឡើងវិញ នៅថ្ងៃ២៦មេសា និងបុគ្គលិកសមាជិករបស់ប.ស.ជ.ត្រូវបានបំភ័យដោយភាពមិនប្រាកដប្រជារបស់ខ្លួន ។[១៩]

បញ្ហាសំខាន់ៗគឺជាសម្ពាធនៃពេលវេលា និងការចង់បានរបស់ប្រធានាធិបតីស.រ.ចំពោះការលាក់អាថ៌កំបាំង ។ ខ្យល់រដូវកម្ពុជា ភ្លៀងដ៏ច្រើនរបស់ខ្យល់នេះបាននឹងរំខានរារាំងប្រតិបត្តិការនានា គឺត្រឹមតែពីរខែកន្លងទៅប៉ុណ្ណោះ ។ តាមការបញ្ជានៃលោកប្រធានាធិបតី នាយកដ្ឋានរដ្ឋមិនបានអោយដំណឹងដល់តុការិយាល័យកម្ពុជានៅក្នុងស្ថានទូតស.រ.សៃហ្គន ស្ថានទូតភ្នំពេញ រឺ ក៏លន់-ណុលអំពីការធ្វើផែនការឡើយ ។ សន្តិសុខប្រតិបត្តិការបានរឹតបន្តឹងដូចគ្នា តាមតែលោកឧត្តមសេនីយ៍អាប្រាម្ស៍អាចធ្វើបាន ។ ទីនោះគ្មានការសាងសង់តាមក្បួនដឹកនាំសាស្ត្រស.រ.មុនៗនៅតំបន់ព្រំដែននានាដែលអាចប្រើជាសញ្ញាណមួយដល់ពួកកុម្មុយនិស្តឡើយ ។ ពួកមេបញ្ជាការកងពលតូចត្រូវបានគេផ្ដល់ដំណឹងអោយត្រឹមតែមួយអាទិត្យ​ ប៉ុណ្ណោះនៅក្នុងការបង្កើនការវាយលុក គ្រានោះពួកមេបញ្ជាការកងវរសេនាតូចបានទទួលកំណត់ត្រឹមតែពីរ រឺ បីថ្ងៃទេ ។[២២]

សេចក្ដីសម្រេចចិត្ត

មិនមែនសមាជិកនៃរដ្ឋការទាំងអស់សុទ្ធតែបានយល់ស្របថា ការលុកលុយប្រទេសកម្ពុជាគឺគ្មានជាប់វាក់វិនខាងយោធា រឺ នយោបាយនោះឡើយ ។ លេខាធិការការពារជាតិលោកមេលវិន-រ.លាំដ និងលោកលេខាធិការរ៉ូចចឺរ្ស៍គឺអ្នកទាំងពីរ បានប្រឆាំងចំពោះប្រតិបត្តិការដូចគ្នាណាមួយ ដោយសារជំនឿរបស់ពួកលោកយល់ថា វានឹងបណ្ដាលអោយមានការប្រឆាំងក្នុងស្រុកដ៏ច្រើននៅស.រ. ហើយថាវាប្រហែលអាចធ្វើអោយភ្លាត់​ ដល់ការចរចារសន្តិភាពកំពុងតែប្រព្រឹត្តិទៅនៅឯប៉ារីស (លោកទាំងពីរបានប្រឆាំងការទម្លាក់គ្រាប់បែក បញ្ជី ចំពោះហេតុផលតែមួយ) ។[២៣] លោកទាំងពីរត្រូវស្ដីបន្ទោសយ៉ាងខ្លាំងដោយលោកហិន្រី-ឃិស្ស៊ិងហ្គឺរចំពោះការទាញជើងការិយាធិបតេយ្យ ។[២៤] ជាលទ្ធផលមួយ ដែលលោកលាំដត្រូវបានចៀសផ្លូវអោយ ដោយពួកនាយអគ្គរួមនៅក្នុងការផ្ដល់ប្រឹក្សាដល់សេតវិមាន​លើការរៀបចំផែនការ និងការរៀបចំសម្រាប់ប្រតិបត្តិការនៅកម្ពុជាមួយនេះ ។[២៥]

ថ្ងៃ៣០មេសា១៩៧០ លោកប្រធានាធិបតីនិច្សុនបានប្រកាស ឡើង នូវការវាយប្រហារទៅកាន់កម្ពុជា ។ នៅក្នុងសន្ទរកថាតាមទូរទស្សន៍ទៅកាន់ ប្រជាជាតិរបស់ លោកបានបង្ហាញថា វាត្រឹមត្រូវដើម្បីឆ្លើយតបជាចាំបាច់ ដល់ការឈ្លានពានវៀតណាមខាងជើង

នៅល្ងាច ២៥មេសា លោកនិច្សុនបានបរិភោគអាហារល្ងាចជាមួយមិត្តរបស់លោកបេបេ-រេបូហ្សូ និងលោកឃិស្ស៊ិងហ្គឺរ ។ ពេលក្រោយមកទៀត ពួកលោកបានបិទបាំងមួយនៃចំណោមកុនពេញនិយមនានារបស់និច្សុន គឺភែថ្ថុន,ការពិពណ៌នាជីវប្រវត្តិនៃឧត្តមសេនីយ៍មានវាទប្បដិវាទ លោកចច ស.-ភែថ្ថុន ជេអ. ដែលលោកបានមើលប្រាំដងមុនរួចហើយ ។ លោកឃិស្ស៊ិងហ្គឺរក្រោយមកបានអោយយោបល់ថា “នៅពេលនោះគាត់បានផ្អិបខ្លួនទៅនឹងជញ្ជាំង ស្នាមរំជួលចិត្តរបស់គាត់ [និច្សុន]បានផុសឡើងហើយលោកនឹងឃើញខ្លួនឯង​ ជាមេបញ្ជាការកងទ័ពដែលបានឡោមព័ទ្ធទៅដោយទម្លាប់​នៃលោកភែថ្ថុន ។”[១៩]

ល្ងាចបន្ទាប់ លោកនិច្សុនបានសម្រេចចិត្តថា “យើងនឹងភ្នាល់គ្រប់យ៉ាង” ហើយក៏បានផ្ដល់ការអនុញ្ញាតរបស់លោកសម្រាប់ការលុកលុយ ។[១៩] យុទ្ធនាការស.រ./ក.ស.វ.ណ.រួមគ្នានឹងចាប់ផ្ដើមឡើងនៅថ្ងៃ១ឧសភាជាមួយនឹង​ គោលដៅដែលបានថ្លែងហើយនានានៃ: ការកាត់បន្ថយសហេតុភាពនានានៅវៀតណាមខាងត្បូង ការធានាអោយមានការដកកងកម្លាំងស.រ.បន្ត និងការលើកកម្ពស់ដល់ទីតាំងរដ្ឋាភិបាលស.រ./សៃហ្គននៅក្នុងកិច្ចចរចារសន្តិភាពនៅប៉ារីស ។[២៦]

ដើម្បីទុកយុទ្ធនាការនេះជាគន្លឹះដ៏តូចតាមតែអាចទៅរួច លោកឧត្តមសេនីយ៍អាប្រាម្ស៍បានណែនាំថា ការផ្ដើមការលុកលុយត្រូវបានប្រកាសដដែលៗពីសៃហ្គន ។ នៅម៉ោង២១:០០ថ្ងៃ៣០មេសា យ៉ាងណាក៏ដោយ ក៏លោកប្រធានាធិបតីនិច្សុនបានបង្ហាញខ្លួនលើបណ្ដាញទូរទស្សន៍ស.រ.ទាំងអស់បីដើម្បីប្រកាសថា “វាមិនមែនជាអំណាចរបស់យើងទេ ក៏ប៉ុន្តែឆន្ទៈនិងចរិកលក្ខណៈរបស់យើងដែលកំពុងត្រូវបានសាកល្បងយប់នេះ” ហើយថា “ពេលវេលាបានមកដល់ហើយសម្រាប់ការប្រយុទ្ធ ។” លោកបានប្រកាសការសម្រេចចិត្តរបស់លោក​ ដើម្បីរៀបចំកងកម្លាំងអាមេរិកទៅកាន់កម្ពុជាជាមួយកម្មវត្ថុពិសេស​ ក្នុងការកាន់កាប់ “ទីបញ្ជាការប្រតិបត្តិការយោធាកុម្មុយនិស្តទាំងមូលនៅវៀតណាមខាងត្បូង ។”[២៧]

ប្រតិបត្តការ

ការវាយប្រហារនានារបស់ក.ស.វ.ណ.មុនៗ

The escape of the PRG in March April 1970

ស្នាមចុចក្រហមបង្ហាញផ្លូវដែលយកបានដោយរ.ប.ប. កាលណោះកំពុងគេចខ្លួនពីកងកម្លាំងវៀតណាមខាងត្បូង នៅចុងខែមីនានិងដើមខែមេសា១៩៧០

ដោយការសម្រុះសម្រួលគ្នាជាមួយលន់-ណុល កងកម្លាំងក.ស.វ.ណ.បានវាយប្រហារអាគារទីបញ្ជាការផ្ដុំគ្នា ។ ដោយការរំកិលឆ្លងកាត់ព្រំដែនក្នុងប្រទេសកម្ពុជានៅថ្ងៃ៣០មីនា ចំណុចសំខាន់នៃរ.ប.ប.និងរ.រ.ជ.ដែលត្រូវបានព័ទ្ធជុំវិញនៅក្នុងលេនដ្ឋានរបស់ពួកគេនៅពេលនោះ កងកម្លាំងវៀតណាមខាងត្បូងបានហោះចូលដោយឧទ្ធម្ភាគចក្រ ។ [២៨] ដោយហ៊ុំព័ទ្ធជុំវិញខ្លួន ពួកគេបានទន្ទឹងរង់ចាំរហូតដល់ពេលព្រលប់ ហើយបន្ទាប់មកដោយមានសុវត្ថិភាពដែលបានផ្ដល់ដោយកងពលធំរ.រ.ជ.ទី៧ ពួកគេក៏បានបំបែកខ្លួនចេញពីការហ៊ុំព័ទ្ធ និងបានគេចទៅភាគជើងដើម្បីផ្ដុំទ័ពជាមួយក.ក.វ.ណ.ត.នៅខេត្តក្រចេះកម្ពុជានៅអ្វីអាចនឹងគេស្គាល់ថាជាការរត់គេចនៃរដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្ន[២៨] ទ្រឿង-ញឺតាងគឺជារដ្ឋមន្ត្រីយុត្តិធម៌នៅរ.ប.ប. ហើយលោកបានរ៉ាយរ៉ាប់ថា​ កំឡុងការចល័តទ័ពទៅកាន់មូលដ្ឋានទ័ពភាគខាងជើងមួយថ្ងៃហើយមួយថ្ងៃទៀត​ ការចល័តទ័ពដោយបង្ខំបានបែកខ្ញែកដោយការវាយឆ្មក់ទម្លាក់គ្រាប់បែករបស់ប-៥២ ។ [២៩] ពីមុខសសរឆ្លងកាត់ផ្លូវលេខ៧តាមផ្លូវរបស់ខ្លួនទៅខាងជើង ពួកគេបានទទួលសម្ដីថាថ្ងៃ៣មេសា កងពលធំ ទី៩បានប្រយុទ្ធគ្នានិងបានឈ្នះការប្រយុទ្ធមួយនៅក្បែរទីក្រុងក្រែក ដែលកម្ពុជាតទល់នឹងកងកម្លាំងក.ស.វ.ណ. ។ [៣០]

ជាច្រើនឆ្នាំក្រោយមក លោកទ្រឿងបាននឹងរំលឹកឡើងវិញពីរបៀប”ឡោមព័ទ្ធយ៉ាងម៉េច[វៀតណាមខាងត្បូង]ដើម្បី ធ្វើអោយសាបសូន្យ រឺ ចាប់ពួកអង្គភាពឥស្សរជនតស៊ូភាគខាងត្បូងនៃ​ ពួកយុទ្ធជនជួរមុខរបស់ពួកយើងរួមជាមួយអសេនិកជននិងក្រុមមេដឹកនាំយោធា ជាច្រើននាក់ទៀត” ។[២៩] បន្ទាប់ពីជាច្រើនថ្ងៃនៃការចល័តទ័ពដ៏លំបាកមក រ.ប.ប. ក៏បានទៅដល់មូលដ្ឋានទ័ពនៅឯភាគខាងជើង ហើយសុវត្ថិភាពគ្មានអ្វីជាក់ច្បាស់ទេ នៅតំបន់ក្រចេះនេះ ។ សហេតុភាពនានាបានស្រាលទៅ ហើយការចល័តទ័ពថែមទាំងបានឃើញកំណើតនៃទារកមួយ ជឿង-ឃ្វីញផ្វា ឧបរដ្ឋមន្ត្រីសុខាភិបាលនៅក្នុងរដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្ន (រ.ប.ប.) ។ ជួរទ័ពនេះត្រូវការពេលជាច្រើនថ្ងៃដើម្បីសម្រាកយកកម្លាំងវិញ និងលោកទ្រឿងខ្លួនឯងនឹងស្នើសុំជាច្រើនអាទិត្យ​ ដើម្បីសម្រាកយកកម្លាំងពីការចល័តទ័ពដ៏វែងឆ្ងាយ ។

ចំពុះសេកនិងផ្លែសន្ទូច

រ.ម.ព.M១១៣របស់ក.ស.វ.ណ.លើផ្លូវមួយ នៅកម្ពុជា ។

M៥៥១ឝឺរីឌែន និងក្រុមដោះមីនរបស់ក.វ.ធ.ស.ព.ទី១១ លើផ្លូវមួយនៅកម្ពុជា​។

កងកម្លាំងវៀតណាមខាងត្បូងបានឆ្លងចូលព្រំដែនរួចរាល់នៅ ថ្ងៃ៣០មេសា ដោយការផ្ដើមប្រតិបត្តិការ ត្វានថាង៤២ ។ កងវរសេនាតូចក.ស.វ.ណ.១២កងនៃកងទ័ពប្រហែល៨៧០០នាក់ (កងអនុសេនាធំទ័ពសេះពាសដែកពីរកងមកពីកងអង្គភាពទ័ព៣ និងពីរទៀតមកពីកងពលធំទី២៥និងកងពលធំថ្មើរជើងទី៥ កងវរសេនាធំថ្មើរជើងមួយកងមកពីកងពលថ្មើរជើងទី២៥ និងកងវរសេនាតូចល្បាតពីក្រុមទាហានល្បាតទី២ ) បានឆ្លងចូលទៅកាន់តំបន់ចំពុះសេកនៃខេត្តស្វាយរៀង ។ ការវាយលុកគឺស្ថិតនៅក្រោមបញ្ជាការនៃឧត្តមសេនីយ៍ទោដូ-ខាវទ្រី មេបញ្ជាការនៃកងអង្គភាពទ័ពទីបី ដែលមានកេរ្តិ៍ឈ្មោះថាជាមនុស្សម្នាក់ក្នុងចំណោមពួកឧត្តមសេនីយក.ស.វ.ណ.ខាងទម្លុះទម្លាយ និងមានភាពអង់អាច ។[៣១] កំឡុងពេលពីរថ្ងៃដំបូងរបស់ខ្លួននៅកម្ពុជា អង្គភាពក.ស.វ.ណ.មានការប្រទះគ្នាយ៉ាងខ្លាំងច្រើនលើកច្រើនសារជាមួយកងកម្លាំងក.ប.វ.ណ. ។ ពួកវៀតណាមខាងជើងបានដាស់តឿនជាមុនពីការឈ្លានពានរបស់ក.ស.វ.ណ.ជាមុន យ៉ាងណាៗ ក៏គ្រាន់តែធ្វើការប្រយុទ្ធពន្យារពេលតែប៉ុណ្ណោះ​ ដើម្បីអនុញ្ញាតអោយកងកម្លាំងរបស់ខ្លួនដ៏ច្រើន គេចខ្លួនទៅកាន់ភាគខាងលិច ។

ប្រតិបត្តិការក.ស.វ.ណ.ភ្លាមៗបានស្ងប់ក្លាយជាបេសកកម្មរុករក និង កម្ទេចទៅវិញ ដែលមានកងទ័ពវៀតណាមខាងត្បូង​ដែលកំពុងរករះសព្វពាសពេញទីជនបទ​ ជាកងល្បាតតូចៗដែលកំពុងរកមើលទីលាក់គ្រឿងផ្គត់ផ្គង់របស់ក.ប.វ.ណ. ។ ដំណាក់កាលទី២នៃប្រតិបត្តិការនេះ​បានចាប់ផ្ដើមជាមួយការមកដល់នៃចំណុចសំខាន់នៃកងពលធំថ្មើរជើងទី៩ ។ កងកម្លាំងការងាររថក្រោះថ្មើរជើងបួនបានវាយប្រហារចូល​ ទៅកាន់ចំពុះសេកពីខាងត្បូង ។ បន្ទាប់ពីបីថ្ងៃនៃប្រតិបត្តិការ កងទ័ពក.ប.វ.ណ.១០១០នាក់ បានត្រូវសម្លាប់និងក្លាយជាអ្នកទោស២០៤នាក់ មានការខាតបង់ ស្លាប់៦៦នាក់និងរបួស៣៣០នាក់ខាងក.ស.វ.ណ. ។[៣២]

ថ្ងៃ១ឧសភា មានប្រតិបត្តិការធំមួយបន្ថែមទៀត ដែលត្រូវបានស្គាល់ដោយក.ស.វ.ណ.ថាជាប្រតិបត្តិការ ត្វានថាង៤៣ និងប.ជ.យ.វ.ថាជាប្រតិបត្តិការ អ្នកកម្ទេចថ្ម ចាប់ផ្ដើមតាមរយៈប-៥២ ៣៦គ្រឿងបានទម្លាក់គ្រាប់បែក៧៧៤តោនតាមបណ្ដោយជាយនៃផ្លែសន្ទូច ។ ដែលនេះត្រូវបានអមដោយការបាញ់កាំភ្លើងធំដ៏ច្រើនរយៈពេលមួយម៉ោង និងការវាយប្រហារមួយម៉ោងទៀតដោយយន្តហោះទម្លាក់គ្រាប់យុទ្ធជនកលយុទ្ធ ។ នៅម៉ោង១០:០០ កងពលធំឃែវអាកាសទី១ កងវរសេនាធំទ័ពសេះពាសដែកទី១១ កងវរសេនាធំទ័ពសេះពាសដែកក.ស.វ.ណ.ទី១ និងកងពលតូចអាកាសក.ស.វ.ណ.ទី៣ ក្រោយមកទៀតក៏បានចូលខេត្តកំពង់ចាមរបស់កម្ពុជា ។ ដែលត្រូវគេស្គាល់ថាជាកងកម្លាំងការងារឝ៊ូមែខខឺរ (បន្ទាប់ពីលោកឧត្តមសេនីយ៍រ៉ូបឺត-ម.ឝ៊ូមែខខឺរ មេបញ្ជាការកងពលធំជំនួយនៃកងពលធំទ័ពសេះទី១) កងកម្លាំងនេះបានវាយប្រហារតំបន់ការពាររបស់កម្មុយនិស្ត​ អស់ពេលជាយូរមកហើយជាមួយកងទ័ពស.រ.១០០០០នាក់ និង វៀតណាមខាងត្បូង៥០០០នាក់ ។ ប្រតិបត្តិការនេះបានប្រើទ័ពថ្មើរជើងដែលប្រើម៉ាស៊ីន និងអង្គភាពពាសដែកដើម្បីធ្វើដំណើរ​ជ្រៅចូលទៅកាន់ខេត្តនេះ ដែលក្រោយមកទៀតពួកខ្លួនអាចនឹងភ្ជាប់ខ្លួនជាមួយទាហានអាកាសក.ស.វ.ណ និងអង្គភាពអាកាសចល័តស.រ.ដែលត្រូវបានហោះឡើងចូលតាមឧទ្ធម្ភាគចក្រ ។

ការតទល់នឹងការលុកលុយគឺត្រូវបានគេរំពឹងថាធ្ងន់ធ្ងរ ក៏ប៉ុន្តែកងកម្លាំងក.ប.វ.ណ./រ.រ.ជ.បានចាប់ផ្ដើមរំកិលខ្លួនឆ្ពោះទៅខាងលិច ពីរថ្ងៃមុនការរុលទៅមុខបានចាប់ផ្ដើម ។ នៅថ្ងៃ៣ឧសភា ប.ជ.យ.វ.បានរាយការណ៍ថាមានតែពួកអាមេរិកប្រាំបីនាក់ទេបានស្លាប់ និង៣២នាក់ត្រូវរងរបួល សហេតុភាពនានាមានកម្រិតទាបសម្រាប់ប្រតិបត្តិការធំក៏ដូចគ្នាដែរ ។[៣៣] មានការទាក់ទងនៅរាយប៉ាយនិងយូរៗម្ដងតែប៉ុណ្ណោះ រួមជាមួយការពន្យារពេលកងកម្លាំងដូច ដែលបានទទួលបទពិសោធត្រង់ចំណុចសំខាន់ៗរបស់ទ័ពសេះពាសដែកទី១១ស.រ.បីគីឡូម៉ែត្រនៅខាងក្នុងកម្ពុជា ។ កងទ័ពក.ប.វ.ណ.បានបើកការបាញ់ប្រហារជាមួយអាវុធ និងគ្រាប់រ៉ូកែតតូចៗតែត្រូវបានបំបែកដោយការបាញ់របស់រថក្រោះ និងការវាយប្រហារអាកាសតាមក្បួនកលយុទ្ធ ។ នៅពេលផ្សែងបានបាត់អស់ហើយ ទាហានក.ប.វ.ណ.ស្លាប់៥០នាក់ដែលបានរាប់លើវាលប្រយុទ្ធ ពេលនោះមានត្រឹមតែកងទ័ពស.រ.តែពីរនាក់គត់ត្រូវបានសម្លាប់កំឡុងការប្រយុទ្ធ ។[៣៤]

កងវរសេនាតូចទី១/ទ័ពសេះទី៧ កងពលតូចទី៣ កងពលធំទ័ពសេះទី១បានស្ថិតនៅឯផ្លែសន្ទូច ដើមខែ ឧសភានោះ រហូតដល់ ៣០មិថុនា នៅពេលនោះពួកគេបានឆ្លងទន្លេមួយរួចត្រឡប់ទៅកាន់វៀតណាមវិញ ។ មានការប្រយុទ្ធតទល់គ្នាធ្ងន់ធ្ងរណាស់ពេញមួយសម័យកាលនោះ ។ ការខាតបង់របស់អាមេរិកធ្ងន់ធ្ងរណាស់ រួមជាមួយអង្គភាពទាំងអស់ដែលកំពុងពឹងផ្អែកលើលំហូរចូលដ៏ធ្ងន់ធ្ងរ​ នៃការផ្លាស់ប្ដូរជាច្រើនលើកដើម្បីព្យាយាមរក្សាកម្លាំង យ៉ាងហោចណាស់អោយបានពាក់កណ្ដាលនៅក្នុងវាលប្រយុទ្ធ ។ នៅក្នុងកងអនុសេនាធំមួយ ចំណោមពួកជនទាំងអស់ដែលបានចូលកម្ពុជា មានតែប្រាំបួននាក់ប៉ុណ្ណោះដែលបានចាកចេញនៅថ្ងៃ៣០មិថុនា អ្នកដែលសេសសល់កំពុងត្រូវបានគេសម្លាប់ រឺ ត្រូវរបួស និងត្រូវជម្លៀសចេញ ។ អង្គភាពនេះបានទទួលរង្វាន់ រង្វាន់អង្គភាពក្លាហាន ស្មើនឹងផ្កាយប្រាក់ក្នុងម្នាក់ៗចំពោះស្នាដៃប្រយុទ្ធរបស់ខ្លួននៅឯផ្លែសន្ទូច ។[៣៥]

ពួកវៀតណាមខាងជើងមានការសង្កេតច្រើន​ចំពោះការវាយប្រហារដែលកំពុងកើតមានឡើង ។ ការបង្គាប់បញ្ជានៅ ថ្ងៃ១៧មីនា មកពីទីបញ្ជាការនៃ រណសិរ្សB-៣ ដែលបានកាន់កាប់កំឡុងការលុកលុយ បានបញ្ជាអោយកងកម្លាំងក.ប.វ.ណ./រ.រ.ជ.អោយញែកចេញពីគ្នានិងចៀសវាងការបាញ់ត្រឡប់មកវិញ…គោលបំណងរបស់យើងគឺត្រូវរក្សាទុកកម្លាំងអោយបានច្រើនតាមតែអាចធ្វើបាន[៣៦] ភាគីដែលគួរអោយភ្ញាក់ផ្អើលតែមួយគត់ ចំណោមពួកចូលរួមក្នុងការលុកលុយដូចជាលន់-ណុល ដែលត្រូវបានអោយដំណឹងថា មិនថាតែវ៉ាស៊ិងតោន រឺក៏សៃហ្គនទេ គាត់កំពុងតែព្រួយបារម្ភនូវការលុកលុយ​ដែលកំពុងតែកើតឡើងក្នុងប្រទេសរបស់គាត់ ។ គាត់ក៏ទើបតែបានដឹងការពិតបន្ទាប់ពីការសន្ទនាតាមទូរសព្ទ​ ជាមួយប្រមុខនៃបេសកកម្មស.រ. ដែលគាត់បានដឹងអំពីរឿងនឹងដោយខ្លួនគាត់តាមការផ្សាយវិទ្យុ ។[៣៧]

ការប្រយុទ្ធដែលបានសន្មតតែមួយគត់ ត្រូវបានការពារដោយកងទ័ពអាមេរិកបានកើតមានឡើង នៅថ្ងៃ១ឧសភានៅឯទីប្រជុំជនស្នួល គឺជាចុងផ្លូវលំសីហនុដែលបានស្មានទុកនៅឯចំណុចប្រសព្វនៃផ្លូវលេខ៧ ១៣ និង១៣១ ។ ចំណុចសំខាន់ៗនៃទ័ពសេះពាសដែកទី១១របស់ស.រ. និងឧទ្ធម្ភាគចក្រគាំទ្របានមកស្ថិតនៅក្រោមការបាញ់ប្រហាររបស់ក.ប.វ.ណ.ដែលកាលណោះកំពុងតែចូលទៅជិតទីប្រជុំជន និងវាលយន្តហោះរបស់ខ្លួន ។ នៅពេលការវាយប្រហាររបស់អាមេរិកទាំងមូលត្រូវបាន​ពើបប្រទះដោយការតស៊ូយ៉ាងខ្លាំង ពួកអាមេរិកបានបកក្រោយ បានស្រែកហៅអោយមានការគាំទ្រខាងអាកាស ហើយនិងបានបំបែកទីប្រជុំជនរយៈពេលពីរថ្ងៃ ដែលកាត់បន្ថយវាអោយទៅជាកម្ទេចកម្ទី ។ កំឡុងការប្រយុទ្ធ លោកឧត្តមសេនីយ៍ត្រីដន្ន់-អែលបឺតស្តារ្រី មេបញ្ជាការនៃទ័ពសេះពាសដែកទី១១បានត្រូវរបួស​ដោយបំណែកគ្រាប់បែកដៃហើយក៏បានភៀសខ្លួនចាកចេញទៅ ។[៣៨]

ការប្រមាញ់ទីលាក់គ្រឿងផ្គត់ផ្គង់

នៅថ្ងៃបន្តបន្ទាប់ ចំណុចសំខាន់ៗនៃកងពលធំទ័ពសេះអាកាសទី១ស.រ.បានចូលអ្វីដែលត្រូវបានគេស្គាល់ថាជា ទីក្រុង នៅឯភាគនិរតីស្នួល ។ អាគារផ្ដុំគ្នារបស់ក.ប.វ.ណ.ពីរម៉ាយការ៉េមានខ្ទមស្បូវជាង៤០០ខ្ទម រោងដាក់ឥវ៉ាន់ និងលេនដ្ឋានជាច្រើន ដែលក្នុងនោះនីមួយៗត្រូវបានផ្ទុកជាមួយស្បៀង សព្វាវុធ និងយុទ្ធភណ្ឌ ។ មានឡានកាំមីញ៉ុងជួសជុលសុខូបត្ថម្ភវត្ថុ មន្ទីរពេទ្យ រោងឈើមួយ សាលទទួលទានអាហារ១៨ កសិដ្ឋានជ្រូកមួយ ហើយថែមទាំងអាងហែលទឹកមួយទៀត ។[៣៩] សែសិបគីឡូម៉ែត្រទៅភាគឦសាន ចំណុចសំខាន់របស់ទ័ពសេះអាកាសផ្សេងៗទៀត រកមូលដ្ឋានទ័ពធំៗមួយអោយឃើញនៅថ្ងៃ៦ឧសភា ។ ដោយមានរហស្សនាម កោះថ្មខាងកើត បន្ទាប់ពីកោះថ្មអាសឹនណលរបស់កងទ័ពស.រ.នៅអ៊ិលឡឹណយ តំបន់នេះមានគ្រាប់ប្រឆាំងយន្តហោះជាង៦,៥លានគ្រាន់ គ្រាប់កាំភ្លើង៥០០០០០គ្រាប់ រ៉ូកែតរាប់ពាន់គ្រាប់ រថដឹកចេនណឹរ៉លម៉ូថឹសជាច្រើន និងគ្រឿងបរិក្ខារទំនាក់ទំនាងគ្នាមួយចំនួនធំ ។[៣៩]

កងអនុសេនាធំ២D ទ័ពសេះពាសដែកទី១១ ចូលស្នួល កម្ពុជាថ្ងៃ៤ឧសភា

កាលណោះនៅលើការល្បាត២០គីឡូម៉ែត្រភាគឦសាននៃកោះថ្មខាងកើតនៅថ្ងៃ២៣ឧសភា ទាហានយាមផ្លូវដែលមានរហស្សនាមថាឝ៊ែខឃីមកពីកងវរសេនាតូចទី៥ ទ័ពសេះទី៧ បានជំពប់ជើងលើចានដែកដែលបានកប់ខាងក្រោមផ្ទៃដី ។ ទាហានសេះម្នាក់នេះដែលក្រោយមកទៀតត្រូវបានសម្លាប់ចោល​ ដោយពួកអ្នកការពារក.ប.វ.ណ. ប៉ុន្តែកន្លែងលាក់នេះ គាត់បានលាតត្រដាងថាគឺជាលេនដ្ឋានផ្ទុកឥវ៉ាន់ដែលបានកប់មាន៥៩កន្លែង នៅទីនៃអ្វីដែលបន្ទាប់មកត្រូវបានគេស្គាល់ថាជា កូនភ្នំឝ៊ែខឃី ។ លេនដ្ឋានជាច្រើនមានកេះអាវុធនិងយុទ្ធភណ្ឌរាប់ពាន់ ដែលអ្វីៗទាំងអស់នោះនៅក្នុងលេនដ្ឋានត្រូវបានប្រគល់អោយកងទ័ពកម្ពុជា ។ ភាគច្រើននៃសម្ភារៈសត្រូវដែលកាន់កាប់បានត្រូវប្រគល់​ អោយក្រុមគាំទ្រពិសេសប.ជ.យ.វ.អោយដល់កម្ពុជាជាទី​ ដែលរបស់អស់ទាំងនោះត្រូវបានថែរក្សា និងក្រោយមកត្រូវបានចែកចាយទៅដល់កងកម្លាំងរបស់លន់-ណុល ។ ក្រុមនេះត្រូវបានបញ្ជាការដោយលោកនាយវរសេនីយទោវិល្ល-ហ.ហន

អ្វីមួយដែលមិនត្រូវបានគេរកឃើញគឺក.ក.វ.ត. ។ ថ្ងៃ១ឧសភា ខ្សែអាត់ការប្រកាសរបស់និច្សុនអំពីការលុកលុយនេះ​ ត្រូវបានចាក់អោយលោកឧត្តមសេនីយ៍អាប្រាមស៍ ដែលលោកត្រូវរួញខ្លួន នៅពេលដែលលោកបានលឺប្រធានាធិបតីថ្លែងថាការកាន់កាប់ទីបញ្ជាការនានា​គឺជាទិសដៅសំខាន់នៃប្រតិបត្តិការនេះ ។[៣៦] ការស៊ើបការណ៍សម្ងាត់របស់ប.ជ.យ.វ.បានអោយដឹងថាទីបញ្ជាការចល័ត និងបែកខ្ញែកមានពាសពេញនឹងពិបាកឈរជើង ។ នៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់សេតវិមានមុនហេតុការណ៍ ប.ជ.យ.វ.បានឆ្លើយតបថាចំណុចសំខាន់របស់ក.ក.វ.ណ.ត.ដ៏ចម្បងគឺវាបានរាយប៉ាយប្រហែលជាង១១០គីឡូម៉ែត្រការ៉េនៃព្រៃស្បាត ហើយថា លទ្ធភាពនៃការកាន់កាប់ចំណុចសំខាន់ៗទាំងប៉ុន្មាន ឃើញថានៅឆ្ងាយដាច់ស្រយាល[៣៦]

បន្ទាប់ពីសប្ដាហ៍ដំបូងនៃប្រតិបត្តិការ អង្គភាពកងវរសេនាតូចនិងកងពលតូចដែលបានបន្ថែមត្រូវប្ដេជ្ញាចិត្តទៅ នឹងប្រតិបត្តិការនេះ ដូច្នោះរវាងថ្ងៃ៦ និង២៤ឧសភា សរុបកងទ័ពសម្ព័ន្ធមិត្តមាន៩០០០០នាក់ (រួមមានកងវរសេនាតូចសមយុទ្ធស.រ.៣៣កង) កំពុងតែដំណើរការប្រតិបត្តិការនៅខាងក្នុងកម្ពុជា ។[៤០] ដោយសារតែចលាចលនយោបាយក្នុងស្រុកកំពុងតែកើនឡើងនៅស.រ. លោកប្រធានាធិបតីនិច្សុនបានដាក់ការបង្គាប់ណែនាំ នៅថ្ងៃ៧ឧសភាកំណត់ចម្ងាយនិងរយៈពេលនៃប្រតិបត្តិការស.រ.ដល់ជម្រៅ៣០ សហាតិមាត្រ (១៩ ម៉ាយ) (គីឡូម៉ែត្រ) ហើយនិងកំណត់ពេលដល់ ៣០មិថុនា សម្រាប់ការដកកងកម្លាំងអាមេរិកទាំងអស់ទៅវៀតណាមខាងត្បូងវិញ ។

កងកម្លាំងវៀតណាមខាងត្បូង​ មិនត្រូវបានបង្ខិតបង្ខំដោយការដាក់កំហិតពេលវេលានិងភូមិសាស្ត្រឡើយ ដែលបានប្ដូរមកជំនួសលើកងអង្គភាពស.រ. ។ ចាប់ពីទីរួមខេត្តស្វាយរៀងមក ចំណុចសំខាន់របស់ក.ស.វ.ណ.បានបង្ខំអោយឆ្ពោះទៅខាងលិចទៅកាន់កំពង់ត្របែក ដែលថ្ងៃ១៤ឧសភា កងវរសេនាធំទ័ពសេះពាសដែកទី៨និងទី១៥របស់ខ្លួនបានកម្ចាត់កងវរសេនាធំថ្មើរជើងក.ប.វ.ណ.ទី៨៨ ចោល ។ ថ្ងៃ២៣ឧសភា ពួកវៀតណាមខាងត្បូងបានរុលពីក្រោយការទម្លាយចូលរបស់ស.រ.ដ៏ជ្រៅបំផុត ហើយក៏បានវាយប្រហារទីប្រជុំជនក្រែក ។

ប៊ិញតាយ និង គឺវឡង

សម្រាប់ព័ត៌មានលម្អិតអំពីយុទ្ធនាការអាកាស សូមមើលប្រតិបត្តិការចែកចាយសេរី

នៅតំបន់កងទី២ ប្រតិបត្តិការ ប៊ិញតាយ១ (ប្រតិបត្តិការបង្ក្រាបខាងលិច) ត្រូវបានផ្ដើមដោយកងពលតូចទី១និងទី២នៃកងពលធំថ្មើរជើងទី៤ស.រ. និងកងវរសេនាធំថ្មើរជើងក.ស.វ.ណ.ទី៤០ប្រឆាំងនឹងតំបន់មូលដ្ឋាន៧០២ (ទីបញ្ជាការតាំងពីប្រពៃណីនៃពួកកុម្មុយនិស្ត រណសិរ្សB-២ ) នៅភាគឦសានកម្ពុជាចាប់ពីថ្ងៃ៥-២៥ឧសភា ។ ការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ កងកម្លាំងអាមេរិកដំបូង កំពុងវាយសម្រុកតាមឧទ្ធម្ភាគចក្រក៏ត្រូវបានរុញច្រានត្រឡប់ក្រោយវិញ ដោយការបាញ់ប្រឆាំងយន្តហោះយ៉ាងសន្ធឹកសន្ធាប់ ។ នៅថ្ងៃបន្ទាប់ កងវរសេនាតូចទី៣ ទ័ពថ្មើរជើងទី៥០៦ (កម្ចីពីកងពលធំទ័ពអាកាសទី១០១ស.រ.) បានចុះចតដោយគ្មានការតបតប្រឆាំង ។ អង្គភាពបងប្អូនរបស់ខ្លួន គឺកងវរសេនាតូចទី១ ទ័ពថ្មើរជើងទី១៤ក៏មិនត្រូវបានប្រឆាំងតបតដែរ ។ កងវរសេនាតូចទី៣នៃទ័ពថ្មើរជើងទី៨ យ៉ាងណាក៏ដោយ ក៏បានបញ្ចូលមនុស្សត្រឹមតែ៦០នាក់ប៉ុណ្ណោះមុនពេលការបាញ់ប្រហាររបស់ក.ប.វ.ណ.យ៉ាងខ្លាំងក្លា (ដែលបានបាញ់ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង និងបានកម្ទេចពីរគ្រឿងផ្សេងទៀត) ហើយបានឈប់នៅតំបន់ចុះចត ដែលបន្សល់ទុកអោយពួកគេនៅតែលតោលនិងត្រូវឡោមព័ទ្ធពេញមួយយប់ ។[៤១] នៅព្រឹកបន្ទាប់ កងកម្លាំងក.ប.វ.ណ.ក៏បានចាកចេញពីតំបន់នោះ ។

នៅថ្ងៃទី៧ កងពលតូចទី២របស់កងពលធំនេះបានបញ្ចូលកងវរសេនាតូចបីកងរបស់ខ្លួន ដោយគ្មានការជំទាស់ប្រឆាំង ។ បន្ទាប់ពីដប់ថ្ងៃក្រោយមក (ហើយមានការប្រយុទ្ធបាញ់គ្នាសំខាន់តែមួយគត់ប៉ុណ្ណោះ) កងទ័ពអាមេរិកបានត្រឡប់ទៅវៀតណាមខាងត្បូងវិញ ដែលបន្សល់ទុកតំបន់នោះអោយក.ស.វ.ណ. ។[៤២] ប្រវត្តិវិទូលោកឝិលប៊ី-ស្ទែនថឹនបានកត់សម្គាល់ថា គ្មានការឈ្លានពានគួរអោយកត់សម្គាល់នៅក្នុងការវាយប្រយុទ្ធតទល់ ហើយនិងថាកងពលធំហាក់បីដូចជាកំពុងរងទុក្ខពីដំណើរស្ងៀមត្រឹងនៃការប្រយុទ្ធស្ទើរតែទាំងស្រុងទៅហើយ ។[៤៣] កំឡុងពេលប្រតិបត្តិការប៊ិញតាយ២ កងពលធំទី២២ក.ស.វ.ណ.បានរំកិលខ្លួនទៅទល់មុខនឹងតំបន់មូលដ្ឋានទ័ព៧០២ចាប់ពី១៤-២៦ឧសភា ។ ដំណាក់កាលទីពីរនៃប្រតិបត្តិការគឺត្រូវបានបន្ត ដោយកងកម្លាំងក.ស.វ.ណ.ប្រឆាំងនឹងតំបន់មូលដ្ឋានទ័ព៧០១នៅចន្លោះ ថ្ងៃ២០ឧសភា និង ២៧មិថុនា នៅពេលដែលចំណុចសំខាន់របស់កងពលធំទី២២ក.ស.វ.ណ.ត្រូវធ្វើប្រតិបត្តិការប្រឆាំងទល់នឹងតំបន់មូលដ្ឋានទ័ព៧៤០ ។

ថ្ងៃ១០ឧសភា កងអនុសេនាធំ កងវរសេនាតូចទី៣ កងវរសេនាធំទី៥០៦ កងពលធំទ័ពអាកាសទី១០១ ត្រូវបានលបឆ្មក់ដោយកងកម្លាំងវៀតណាមខាងជើងដ៏ច្រើននៅឯជ្រលងសេសាន ។ ទាហានស.រ.ប្រាំបីនាក់ត្រូវបានសម្លាប់និង២៨នាក់របួស ។ ចំណោមពួកអ្នកស្លាប់គឺ អេសភីស៊ី-ឡិសស៊្លីសាបូជូញ៉ឺរ(Spc. Leslie Sabo Jr.) (ត្រូវបានតែងតាំងក្រោយស្លាប់ជាពលបាលត្រី) ដែលលោកត្រូវបានផ្ដល់សេចក្ដីយល់ព្រមអោយមេដាយ៍កិត្តិយស ក៏ប៉ុន្តែការងារសំណេរបានខករហូតដល់ឆ្នាំ១៩៩៩ ។ នៅខែមេសា២០១០ ត.ស.រ.ជែសសុន-អាល់ធ្មៀរ(D-៤, Pa.) បានប្រកាសថាកងទ័ពទាំងនេះបានផ្ដល់សេចក្ដីយល់ព្រម​ចំពោះមេដាយកិត្តិយសរបស់សាបូ ។[៤៤]

នៅក្នុងភូមិភាគយុទ្ធសាស្ត្រកងអង្គភាពទ័ព៣ ប្រតិបត្តិការ ត្វានថាង៤៤ (ប្រតិបត្តិការខ្មាន់លំពែងអង់អាច) ត្រូវធ្វើឡើងដោយកងពលតូចទី១និងទី២នៃកងពលធំថ្មើរជើងទី២៥ស.រ.នៅរវាងថ្ងៃ៦ឧសភានិង៣០មិថុនា ។ គោលដៅនៃប្រតិបត្តិការគឺតំបន់មូលដ្ឋាន៣៥៣ ៣៥៤ និង ៧០៧ដែលតាំងនៅភាគខាងជើងនិងឦសាននៃតាយនីញ (រោងដំរី) វៀតណាមខាងត្បូង ។ ម្ដងទៀត ការប្រមាញ់រកអង្គភាពក.ក.វ.ត.ត្រូវបានធ្វើឡើង ដែលពេលនេះនៅក្បែរទីប្រជុំជនមេមត់របស់កម្ពុជា និងម្ដងទៀត ដែលការរុករកក្លាយជាអសារបង់ ។ កំឡុងពេលប្រតិបត្តិការរបស់ខ្លួន ទ័ពថ្មើរជើងទី២៥បានសម្លាប់កងទ័ពក.ប.វ.ណ.និងរ.រ.ជ.១០១៧នាក់ ដែលកាលណោះបានបាត់បង់ទាហានរបស់ខ្លួន១១៩នាក់ ។[៤៥]

ព័ត៌មានមកពីរណសិរ្សពីរ: ទាហានស.រ.ធ្វើតាមព័ត៌មាននៅកម្ពុជា

ដំណាលគ្នាជាមួយការផ្ដើមនៃ ត្វានថាង៤៤ កងវរសេនាតូចពីរកងនៃកងពលតូចទី៣ កងពលធំថ្មើរជើងទី៩ស.រ. បានឆ្លងកាត់ចូលព្រំដែន៤៨សហាតិមាត្រ (គីឡូម៉ែត្រ) ភាគនិរតីនៃផ្លែសន្ទូចចូលទៅកាន់តំបន់មួយដែលគេស្គាល់ថា មុខឆ្កែ ចាប់ពី ថ្ងៃ៧ ឆ្លងចូល ១២ឧសភា ។ ទំនាក់ទំនងដ៏សំខាន់តែមួយគត់ជាមួយនិងកងកម្លាំងក.ប.វ.ណ.បានកើតឡើងនៅក្បែរភូមិតូចមួយនៅឯចន្ទ្រា ដែលវៀតណាមខាងជើង៥១នាក់បានត្រូវសម្លាប់ និង ២១នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន ។ កំឡុងប្រតិបត្តិការនេះ កងពលតូចបានបាត់បង់មនុស្សប្រាំបីនាក់ និង ២២នាក់ត្រូវរបួស ។[៤៦] ដោយបានត្រៀមយឺតពេកសម្រាប់ជនជាតិយួនរាប់ពាន់នាក់ត្រូវបានសម្លាប់ ដោយការធ្វើទុកបុកម្នេញរបស់កម្ពុជា ក៏ប៉ុន្តែមានរាប់ម៉ឺននាក់នៃជនជាតិយួននៅតែនៅក្នុងប្រទេសនេះ ដែលឥឡូវត្រូវបានជម្លៀសអោយមានសុវត្ថិភាពហើយ ។ ប្រធានាធិបតីវៀតណាមខាងត្បូងង្វៀន-វ៉ាន់ធៀវបានរៀបចំការណាត់ជាមួយលន់-ណុលដើម្បីធ្វើបិតុភូមិនិវត្តន៍អោយច្រើនតាមដែលពេញចិត្តចាកចេញ ។ ទំនាក់ទំនងថ្មីមិនបានធ្វើឡើយ យ៉ាងណាក៏ដោយ ក៏បានរារាំងរដ្ឋាភិបាលកម្ពុជាពីការបណ្ដេញពួកវៀតណាម​ពីផ្ទះរបស់ពួកគេ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ពួកគេមុនពេលពួកគេចាកចេញដែរ ។[៤៧]

លោកធៀវក្រោយមកទៀតបានអនុញ្ញាតអោយមានប្រតិបត្តិការ គឺវឡង នៅក្នុងនោះដែលកងកម្លាំងជើងគោករបស់ក.ស.វ.ណ. បញ្ចូលនូវអង្គភាពយន្តនិងពាសដែក ហើយបានធ្វើដំណើរទៅភាគខាងលិចនិងឦសាន រហូតដល់ខាងកើតនៃទន្លេមេគង្គចាប់ពីថ្ងៃ៩ឧសភា-១កក្កដា ។ កងកម្លាំងរួមផ្សំមានកងនាវា១១០គ្រឿងនិងកប៉ាល់ស.រ.៣០គ្រឿងបានធ្វើដំណើរឡើងតាមមេគង្គទៅព្រៃវែង ដោយអនុញ្ញាតអោយកងកម្លាំងជើងគោកកងអង្គភាពទ័ព៤ បានចល័តឆ្ពោះទៅខាងលិចទៅដល់ភ្នំពេញ ហើយទៅជួយជនជាតិយួនដែលកំពុងស្វែងរកការហោះហើរទៅវៀតណាមខាងត្បូង ។[៤៨] ដែលអ្នកទាំងនោះមិនមានបំណងត្រូវធ្វើបិតុភូមិនិវត្តន៍ទេ គឺក្រោយមកទៀតត្រូវបានគេបណ្ដេញដោយបង្ខំ ។[៤៧] គួរអោយភ្ញាក់ផ្អើល កងកម្លាំងវៀតណាមខាងជើងមិនបានប្រឆាំងនឹងការជម្លៀសទេ ថ្វីបើពួកគេក៏អាចធ្វើបានដូចគ្នាយ៉ាងងាយស្រួលដូច្នេះក៏ដោយ ។[៤៧]

ប្រតិបត្តិការដទៃៗទៀតបានធ្វើឡើងមកពីកងអង្គភាពទ័ព៤ រួមមានប្រតិបត្តិការ គឺវឡង២ (១៦-២៤ឧសភា) ដែលបានបន្តការប្រយុទ្ធតាមបណ្ដោយចំហៀងខាងលិចនៃទន្លេមេគង្គ ។ លន់-ណុលបានស្នើសុំថាអោយក.ស.វ.ណ.ជួយនៅក្នុងការដណ្ដើមយកកំពង់ស្ពឺមកវិញ ទីប្រជុំជនមួយនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ឯភាគនិរតីនៃភ្នំពេញនិង ៩០ ម៉ាយល៍ (១៤០ គ.ម.) នៅខាងក្នុងកម្ពុជា ។ កងកម្លាំងពាសដែកក.ស.វ.ណ.៤០០០គ្រឿងបានភ្ជាប់ខ្លួនជាមួយកងទ័ពជើងគោកកម្ពុជានិង ក្រោយមកក៏បានដណ្ដើមទីប្រជុំជននោះបានមកវិញ ។ ប្រតិបត្តិការគឺវឡង៣ (២៤ឧសភា-៣០មិថុនា)គឺជាការរីកចម្រើននៃប្រតិបត្តិការមុនៗបន្ទាប់ពីកងកម្លាំងស.រ.បានចាកចេញពីកម្ពុជា ។

បន្ទាប់ពីការសង្គ្រោះជនជាតិវៀតណាមពីខ្មែរមកវិញ ក.ស.វ.ណ.ត្រូវមានកិច្ចការធ្វើជាមួយការជួយសង្គ្រោះពួកខ្មែរអោយចេញផុត​ ពីពួកវៀតណាមខាងជើងទៀត ។ គោលដៅដើម្បីយកទីក្រុងកំពង់ចាមមកវិញ ដែលមានចម្ងាយ៧០សហាតិមាត្រ (គីឡូម៉ែត្រ) ភាគពាយព្យពីរដ្ឋធានី និងជាកន្លែងទីបញ្ជាការ​នៃតំបន់យោធាទី១របស់កម្ពុជាផង ។ នៅថ្ងៃ២៣ឧសភា លោកឧត្តមសេនីយទ្រីបានដឹកនាំកងទ័ពក.ស.វ.ណ.មួយជួរ១០០០០នាក់តាមបណ្ដោយផ្លូវលេខ៧ទៅចំការកៅស៊ូជប់ (រោបនកម្ម) មានផ្ទៃ១៨០-អេកឺរ (០,៧៣ គ.ម) ដែលក្រុមអ្នកប្រយុទ្ធក.ប.វ.ណ.បានសង្ឃឹមយ៉ាងខ្លាំងក្លា ។ គួរអោយភ្ញាក់ផ្អើល គ្មានការប្រយុទ្ធចេញជាលទ្ធផលទេ ហើយការឡោមព័ទ្ធកំពង់ចាមត្រូវបានលើកតម្លៃដោយកងទ័ពក.ប.វ.ណ.៩៨នាក់បានសម្លាប់ ។[៤៩]

ការគាំទ្រអាកាស និង ដឹកនាំសាស្ត្រ

UH-1P ក.អ.ស.រ. ហោះរំលងកម្ពុជា ។

ប-៥២D កំឡុងបេសកកម្មទម្លាក់គ្រាប់បែកហោះ ពីលើអាស៊ីអាគ្នេយ៍ ។

ប្រតិបត្តិការអាកាសសម្រាប់ការលុកលុយបានថយទៅដោយការចាប់ផ្ដើមយឺតៗ ។ ការហោះហើរឈ្លបយកការណ៍លើតំបន់ប្រតិបត្តិការគឺត្រូវបានថមថយ ដោយហេតុថាប.ជ.យ.វ.មានជំនឿថាពួកគេអាចប្រើជាសញ្ញាណនៃគោលដៅមួយ ។ តួនាទីនៃកងទ័ពអាកាសនៅក្នុងការធ្វើផែនការសម្រាប់ការលុកលុយរបស់ខ្លួន​គឺតិចតួច ដែលល្អបំផុត ម្យ៉ាងដើម្បីរក្សាអាថ៌កំបាំងនៃ បញ្ជី (ប្រតិបត្តិការ) ដែលបន្ទាប់មកត្រូវបានគេចាត់ទុកថាជាការចាប់ផ្ដើមដើម្បីអោយមាន កម្លាំងរុញច្រានអោយឆ្លងកាត់ព្រំដែននេះ ។[៥០]

ថ្ងៃ១៧មេសា លោកឧត្តមសេនីយ៍អាប្រាមស៍បានស្នើសុំអោយលោកប្រធានាធិបតីយល់ព្រម​អោយមានប្រតិបត្តិការ ភែតធីអូ បំលែងការវាយប្រហារអាកាសតាមយុទ្ធសាស្ត្រទៅជា​ការជួយគាំទ្រដល់ក្រុមសិក្សាការ និងអង្កេតការត្រួតពិនិត្យចំណុចសំខាន់ៗឆ្លងកាត់របងក្នុងប្រទេសកម្ពុជា ។ សេចក្ដីអនុញ្ញាតនេះត្រូវបានផ្ដល់អោយ ហើយបានអនុញ្ញាតអោយយន្តហោះស.រ.ជ្រៀតចូលបាន ១៣ ម៉ាយល៍ (២១ គ.ម.)ទៅកាន់ភាគឦសានកម្ពុជា ។ ព្រំដែននេះត្រូវបានពន្លាតដល់២៩ ម៉ាយល៍ (៤៧ គ.ម.) តាមបណ្ដោយជាយដែនទាំងមូលនៅថ្ងៃ២៥មេសា ។ ភែតធីអូត្រូវបានបញ្ចប់បង្ហើយនៅថ្ងៃ ១៨ឧសភា បន្ទាប់ពីត្រូវបានហោះហើរ១៥៦ជើង ។[៥១] បេសកកម្មបញ្ជីចុងក្រោយត្រូវបានហោះហើរនៅ ថ្ងៃ២៦ឧសភា ។

កំឡុងការលុកលុយរបស់ខ្លួន អង្គភាពជើងគោកស.រ.និងក.ស.វ.ណ.ត្រូវបានគាំទ្រដោយជើងហោះហើរអាកាស៩៨៧៨ជើង (កងទ័ពអាកាសស.រ.៦០១២ជើង/វៀតណាម២៩៦៦ជើង) ជាមធ្យមភាគ២១០ជើងក្នុងមួយថ្ងៃ ។[៥២] កំឡុងប្រតិបត្តិការនៅឯផ្លែសន្ទូច ជាឧទាហរណ៍ ក.អ.ស.រ.បានហោះហើរ ៣០៤៧ជើង និងកងទ័ពអាកាសវៀតណាមខាងត្បូង ៣៣២ជើង ។[៥៣] ការវាយប្រហារតាមយុទ្ធសាស្ត្រទាំងនេះត្រូវបានបង្គ្រប់បន្ថែម ដោយបេសកកម្មប-៥២ ៦៥៣ជើងនៅតំបន់ព្រំដែន (៧១ជើងគាំទ្រដល់ ប្រតិបត្តិការ ប៊ិញតាយ ៥៥៩ជើងសម្រាប់ប្រតិបត្តិការត្វានថាងនិង២៣ជើងសម្រាប់គឺវឡង) ។[៥៤] ថ្ងៃ៣០ឧសភា បានឃើញមាននូវការសម្ភោធប្រតិបត្តិការចែកចាយសេរី (បានអោយឈ្មោះនៅថ្ងៃ៦មិថុនា) យុទ្ធនាការគំហាត់តាមអាកាសរបស់ស.រ.ដែលបន្ត បានប្រព្រឹត្តិទៅនៅកម្ពុជា ។ បេសកកម្មទាំងនេះត្រូវបានកំណត់ជម្រៅ ៤៨សហាតិមាត្រ(គីឡូម៉ែត្រ) រវាងព្រំដែនវៀតណាមខាងត្បូង និងទន្លេមេគង្គ ។

ក្នុងរយៈពេលពីរខែ យ៉ាងណាៗក៏ដោយ ក៏ការកំណត់នៃតំបន់ប្រតិបត្តិការត្រូវ​បានគេពន្លាតឆ្លងចូលដល់ទន្លេមេគង្គ និងយន្តហោះកលយុទ្ធរបស់ស.រ.កំពុងជួយគាំទ្រកងកម្លាំងកម្ពុជាដោយផ្ទាល់ភ្លាមៗនៅក្នុងសមរភូមិ ។[៥៥] បេសកកម្មនេះត្រូវបានបដិសេធជាផ្លូវការដោយស.រ. ហើយការសម្របសម្រួលក្លែងបន្លំត្រូវបានផ្ដល់​ ជារបាយការណ៍ផ្លូវការដើម្បីលាក់នូវវត្តមានរបស់ខ្លួន ។[៥៦] កំណត់ត្រានាយកដ្ឋានការពារជាតិបានបង្ហាញថាក្រៅ ពីជាង៨០០០ជើងនៃការប្រយុទ្ធដែលបានហោះនៅកម្ពុជា​រវាងខែកក្កដា១៩៧០ និងកុម្ភៈ១៩៧១ ប្រហែលជា៤០ភាគរយគឺបានហោះទៅខាងក្រៅព្រំដែនចែកចាយសេរីដែលគេបានអនុញ្ញាត ។[៥៦]

ការតស៊ូពិតៗរបស់កងកម្លាំងស.រ.និងក.ស.វ.ណ.នៅកម្ពុជាគឺជាកិច្ចប្រឹងប្រែងនៅក្នុងការថែរក្សាអង្គភាពរបស់ខ្លួនអោយ ​​មានគ្រឿងផ្គត់ផ្គង់​ បម្រុង ។ ម្ដងទៀតហើយ ដែលតម្រូវការសន្តិសុខមុនពេលប្រតិបត្តិការ និងការប្រញាប់ប្រញាល់​រួមជាមួយក្នុងនោះអង្គភាពនានាត្រូវផ្ទេរទៅកាន់តំបន់​ ព្រំដែនដែលបានធ្វើអោយអាក់ខានដល់ការធ្វើផែនការ និង ការរៀបចំអោយបានល្អិតល្អន់ ។[៥៧] ស្ថានភាពនេះកាន់តែដុនដាបដោយបណ្ដាញផ្លូវខ្សត់ខ្សោយ​ នៅតំបន់ព្រំដែននិងលទ្ធភាពនៃ​ការលបវាយឆ្មក់ក្បួនជញ្ជូនតាមផ្លូវនៅពេលយប់ ដែលទាមទារថាការដឹកជញ្ជូនត្រូវធ្វើនៅកំឡុងពេលថ្ងៃតែប៉ុណ្ណោះ ។[៥៨] ការគាំទ្រឡើងវិញតាមអាកាស ដូចន្នេះហើយ ក៏បានក្លាយជាវិធីចម្បងនៃការបំពេញបន្ថែមខាងដឹកនាំសាស្ត្រ​ដល់អង្គភាពជួរមុខ ។ ពួកវិស្វករ និងអាកាសយានិកយោធាត្រូវតែរក្សាចលនាអោយនឹងនរទូទាំងតំបន់ លុកលុយ ។[៥៩]

ដោយសារតែល្បឿននៃប្រតិបត្តិការលឿន ការសំញ៉ែងទ័ព ហើយនិងការបញ្ជូនទ័ព ការសម្រួលអង្គភាពកាំភ្លើងធំ និងការបាញ់ របស់ពួកគេបានក្លាយជាមានភាពអល់អែកដែលគួរអោយបារម្ភ កំឡុងពេលប្រតិបត្តិការ ។ [៦០] នេះហើយដែលត្រូវបានធ្វើអោយកាន់តែមានបញ្ហា ដោយការភាន់ច្រឡំដែលបង្កឡើង ដោយកង្វះប្រព័ន្ធទំនាក់ទំនងគ្រប់គ្រាន់រវាងអង្គភាព ដែលកំពុងរុលទៅមុខឆាប់រហ័ស ។ ធម្មជាតិដែលបានចូលរួមក្នុងប្រតិបត្តិការបានបន្ថែមស្ថានភាព នៃការពិបាកផ្សេងមួយទៀតដល់បណ្ដាញទំនាក់ទំនង ដែលបានពង្រីកអោយធំឡើងរួចអស់ទៅហើយ ។[៦១] ដោយធ្វេសប្រហែស ព្រោះតែសមត្ថភាពនៃពួកអ្នកដឹកនាំសាស្ត្រស.រ.ដើម្បីធ្វើនវានុវត្តន៍ និងលៃលក ការផ្គត់ផ្គង់ស្បៀង ទឹក អាវុធយុទ្ធភណ្ឌ និងទីកន្លែងសម្រាកអោយបានមកដល់គោលដៅរបស់ខ្លួន ដោយគ្មានកង្វះខាតណាមួយដែលរំខានដល់ប្រតិបត្តិការប្រយុទ្ធ ហើយប្រព័ន្ធទំនាក់ទំនង ទោះបីជាពិបាកក៏ដោយ ក៏បានដំណើរការល្អគ្រប់គ្រាន់កំឡុងពេលដ៏ខ្លី នៃប្រតិបត្តិការនានារបស់ស.រ.ដែរ ។

ប្រតិឃាត

សម្រាប់ព័ត៌មានលម្អិតអំពីការពង្រីកប្រព័ន្ធដឹកនាំសាស្ត្ររបស់ក.ប.វ.ណ. សូមមើលផ្លូវលំហូជីមិញ

ពួកវៀតណាមខាងជើងឆ្លើយតបនឹងការលុកលុយវិញ​ គឺត្រូវចៀសវាងការជួបជាមួយកងកម្លាំងសម្ព័ន្ធមិត្រ ហើយបើសិនអាចទៅរួចត្រូវថយក្រោយឆ្ពោះមកខាងលិច ​និងប្រមូលក្រុមឡើងវិញ ។ កងកម្លាំងក.ប.វ.ណ.គឺដឹងច្បាស់លាស់អំពីការវាយប្រហារតាមផែនការនិងអង្គភាពយោធា របស់ក.ក.វ.ណ.ត./រណសិរ្សB-៣ដ៏ច្រើន ដែលបាននៅឆ្ងាយរួចជាស្រេចនៅខាងជើង និងខាងលិចដែលកំពុងតែធ្វើត្របត្តិការនានាប្រឆាំងនឹងពួកខ្មែរ ដែលនៅពេលនោះការវាយលុកក៏បានចាប់ផ្ដើមឡើង ។ [៦២] កំឡុងឆ្នាំ១៩៦៩អង្គភាពខាងដឹកនាំសាស្ត្ររបស់ក.ប.វ.ណ.បានចាប់ផ្ដើមរួចហើយនូវការពង្រីកអោយធំបំផុតនៃផ្លូវលំហូជីមិញ ដែលបានធ្វើកំឡុងការប៉ះទង្គិចទាំងមូល ។ ជាការឆ្លើយតបវិញនឹងការបាត់បង់ផ្លូវផ្គត់ផ្គង់របស់ខ្លួននៅកម្ពុជា កងកម្លាំងវៀតណាមបានដណ្ដើមបានទីប្រជុំជនឡាវនៅឯអាចម៌ក្រពើ (អ័ត្តពើរ) និងសារ៉ាវ៉ាន់ កំឡុងឆ្នាំនោះដែរ ដោយការរុលដល់អ្វីដែលគឺជាផ្លូវរបៀង៦០-ម៉ាយល៍ (៩៧ គ.ម.)ទល់នឹងទទឹង៩០ ម៉ាយល៍ (១៤០ គ.ម.)និងបើករយៈបណ្ដោយទាំងមូលនៃប្រព័ន្ធទន្លេកុងទៅកាន់កម្ពុជា ។[៦៣] បញ្ជាការខាងដឹកនាំសាស្ត្រថ្មី ក្រុមដំណឹកជញ្ជូនទី៤៧០ ត្រូវបង្កើតឡើងដើម្បីកាន់កាប់អង្គភាពដឹកនាំភស្តុភារ និងទ័ពនៅកម្ពុជា និងផ្លូវរំដោះថ្មីដែលរត់កាត់សៀមប៉្រាងនិងទៅដល់មេគង្គនៅស្ទឹងត្រែង ។[៦៤]

តាមដែលបានឃើញជាមុនដោយលោកលេខាធិការលាំរអឺដ លទ្ធផលដែលមិនបានរំពឹងទុកពីការលុកលុយភ្លាមជាការវិវត្តិ​ នៅក្នុងបរិវេណសាកលវិទ្យាល័យនានារបស់អាមេរិក ដែលការប្រឆាំងជំទាស់នានាបានផ្ទុះឡើងប្រឆាំងនឹង អ្វីដែលគេថ្កោលទោសថាជាការវាតទីជម្លោះទៅកាន់ប្រទេសផ្សេងមួយទៀត​នៅពេលអនាគត ។ ថ្ងៃ៤ឧសភា ការរំជើបរំជួលបានរីកធំឡើងទៅដល់អំពើហិង្សា ដែលនៅពេលនោះ ពួកឆ្មាំជាតិអូហាយយ៉ូបានបាញ់ និងសម្លាប់និស្សិតដែលគ្មានអាវុធបួននាក់ (ពីរអ្នកចំណោមពួកគេមិនមែនពួកអ្នកតវ៉ាទេ) កំឡុង ការបាញ់នៅខិន្ថ៍ស្តេត ។ ពីរថ្ងៃក្រោយមក នៅសាកលវិទ្យាល័យនៅបាប់ផ្វាឡូ នគរបាលបានធ្វើអោយពួកបាតុកររងរបួសបន្ថែមទៀត ។ ថ្ងៃ៨ឧសភា ពួកអ្នកតវ៉ា១០០០០០នាក់បានប្រមូលផ្ដុំគ្នានៅឯវ៉ាឝ៊ិងតុន និង១៥០០០០នាក់ទៀតនៅឯសាន់ផ្វ្រាន់ស៊ីសស្កូ តាមការប្រកាសតែដប់ថ្ងៃតែប៉ុណ្ណោះ ។[៦៥] ទូទាំងផ្ទៃប្រទេស អគារក.ប.ន.ប.៣០បានឆេះជាអណ្ណាតភ្លើង រឺក៏ ត្រូវបានដាក់គ្រាប់បែកដែលនៅគ្រានោះដែរ សាលារៀនទាំង២៦បានដឹងលឺការប៉ះទង្គិចហិង្សារវាងពួកសិស្ស និងនគរបាល ។ អង្គភាពឆ្មាំជាតិត្រូវបានបញ្ជូនទៅឯទីធ្លាទាំង២១នៅក្នុងរដ្ឋ១៦ ។[៦៦] The កូដកម្មសិស្សបានរីករាលដាលពាសពេញផ្ទៃប្រទេស ដែលពាក់ព័ន្ធនឹងមនុស្សជាងបួនលាននាក់ ហើយនិងសាកលវិទ្យាល័យ មហាវិទ្យាល័យ និង វិទ្យាល័យ៤៥០ជាការតវ៉ានិងកូដកម្មតាមសន្តិវិធីដ៏ច្រើនបំផុត ។

ពេលដំណាលគ្នាដែរ ការស្ទង់មតិសាធារណៈ កំឡុងពេលអាទិត្យទីពីរនៃខែឧសភាបានបង្ហាញថា៥០ភាគរយ​ នៃសាធារណជនអាមេរិកបានយល់ស្របទង្វើសកម្មភាព​របស់លោកប្រធានាធិបតីនិច្សុន ។[៦៧] ៥៨ភាគរយបានបន្ទោសពួកសិស្សនិស្សិតចំពោះអ្វីដែលបានកើតឡើងនៅរដ្ឋខិន្ថ ។ ទាំងពីរខាង ការរំជួលចិត្តបានកើនឡើងខ្ពស់ ។ តួយ៉ាងមួយ នៅទីក្រុងញូយ៉កថ្ងៃ៨ឧសភា ពួកកម្មករសំណង់ដែលនិយមខាងរដ្ឋការបានធ្វើកុប្បកម្មនិងវាយប្រហារពួកនិស្សិតកំពុងធ្វើបាតុកម្ម ។ អំពើហិង្សាដូចគ្នា យ៉ាងណាៗ ក៏គឺជាការភាន់ច្រឡំ ។ បាតុកម្មភាគច្រើន ទាំងគាំទ្រនិងប្រឆាំងសង្គ្រាមគឺធ្វើឡើងដោយសន្តិភាព ។ ថ្ងៃ២០ឧសភា ពួកកម្មករសំណង់ ឈ្មួញ និងពួកអ្នកធ្វើការការិយាល័យ១០០០០០នាក់បានដង្ហែក្បួន ដោយសន្តិភាពឆ្លងកាត់ទីក្រុងញូយ៉កជាការគាំទ្រ​ដល់នយោបាយរបស់លោកប្រធានាធិបតី ។

ប្រតិកម្មនៅក្នុងសមាជស.រ.ចំពោះការលុកលុយក៏ឆាប់រហ័សដែរ ។ ពួកព្រឹទ្ធសភាសមាជិកលោកភ្វ្រែង្ខ-ផ្វ.ឆឺច (គណបក្សប្រជាធិបតេយ្យ នៅអាយដាហូ) និងលោកចន-ស.ឃូបផឺរ (គណបក្សសាធារណរដ្ឋនៅឃឹនថាខ់ឃី) បានសុំអោយមានវិសោធនកម្មដល់កម្មវិធីលក់យោធា អោយបរទេសថានឹងត្រូវកាត់ផ្ដាច់ការផ្ដល់មូលនិធិ មិនថាតែប្រតិបត្តិការជើងគោកស.រ.និងពួកទីប្រឹក្សានៅកម្ពុជាទេ ក៏ប៉ុន្តែក៏នឹងត្រូវបញ្ចប់ការគាំទ្រអាកាសរបស់ស.រ.ដល់កងកម្លាំងកម្ពុជាទៀត ។[៦៨] ថ្ងៃ៣០មិថុនា ព្រឹទ្ធសភាសហរដ្ឋបានហុចកម្មវិធីជាមួយវិសោធនកម្មដែលបានបញ្ចូលហើយ ។ សេចក្ដីព្រាងច្បាប់ត្រូវបានបរាជ័យនៅឯវិមានតំណាងរាស្ត្រដែលបន្ទាប់មកកងកម្លាំងស.រ.ត្រូវដកចេញពីកម្ពុជាតាមដែលបានកំណត់ ។ កម្មវិធីដែលបានធ្វើវិសោធនកម្មថ្មីៗបានធ្វើហើយ យ៉ាងណាៗ ក៏រំលាយចោលនូវកតិកាភេទអាស៊ីអាគ្នេយ៍ (ដែលគេស្គាល់ច្បាស់ថាជាកតិកាភេទឈូងសមុទ្រតុងកឹង) ស្ថិតនៅក្រោមនោះដែលលោកប្រធានាធិបតីចនសុន និងនិច្សុនបានធ្វើប្រតិបត្តិការយោធានានា អស់រយៈពេលប្រាំពីរឆ្នាំដោយគ្មានការប្រកាសសង្គ្រាម ។

វិសោធនកម្មឃូបផឺរ-ឆឺចត្រូវបានយកមកប្រើវិញកំឡុងរដូវរងារ និងត្រូវបានបញ្ចូលទៅក្នុងកម្មវិធីជំនួយបរទេសបង្គ្រប់១៩៧០ ។ ពេលនេះ វិធានការនេះបានបង្កើតតាមរយៈវិមានសមាជទាំងពីរ និងបានក្លាយជាច្បាប់នៅថ្ងៃ២២ធ្នូ ។ ជាលទ្ធផលមួយ កងទ័ពជើងគោកនិងពួកទីប្រឹក្សាស.រ.ត្រូវបានរារាំងពីការចូលរួមក្នុងសកម្មភាពយោធានៅឡាវ រឺក៏ កម្ពុជា ដែលកាលណោះសង្គ្រាមអាកាសកំពុងតែប្រព្រឹត្តទៅ​ នៅក្នុងប្រទេសទាំងពីរដោយកងទ័ពអាកាសស.រ.មិនបានធ្វើមិនដឹងមិនលឺ ។[៦៩]

សរុបសេចក្ដី

សម្រាប់ព័ត៌មានលម្អិតអំពីការប៉ះទង្គិចនៅកម្ពុជា សូមមើលសង្គ្រាមផ្ទៃក្នុងកម្ពុជា
សម្រាប់ព័ត៌មានលម្អិតអំពីការវាយលុកង្វៀនហ្វេ១៩៧២ សូមមើលការវាយលុករដូវផ្ការីក-រដូវក្ដៅ
សម្រាប់ព័ត៌មានលម្អិតអំពីការលុកលុយក.ស.វ.ណ.១៩៧១ចូលទៅកាន់ឡាវ សូមមើលប្រតិបត្តិការឡាមសឺន៧១៩

លោកប្រធានាធិបតីនិច្សុនបានប្រកាសការលុកលុយនេះគឺជាប្រតិបត្តិការយោធានៃសង្គ្រាមទាំងមូលនេះពោរពេញដោយជោគជ័យបំផុត ។[៧០] លោកឧត្តមសេនីយ៍អាប្រាមស៍ក៏មានចិត្តដូចគ្នាដែរ ដែលជឿថាពេលនោះបាននាំមកនូវសន្តិភាវកម្ម នៅឯទីជនបទនៃវៀតណាមខាងត្បូង ហើយថាកងកម្លាំងស.រ.និងក.ស.វ.ណ.ត្រូវបានធ្វើអោយផុតភ័យពីការវាយប្រហារណាមួយពីក្រៅកម្ពុជា ​ កំឡុងឆ្នាំ១៩៧១ និង ១៩៧២ ។ ចន្លោះពេលសមរម្យមួយត្រូវទទួលបានការដកទ័ពថយរបស់អាមេរិកនៅទីបញ្ចប់ ។ ឧត្តមសេនីយ៍ក.ស.វ.ណ.ត្រាន-ឌិញថខ់កាន់តែសង្ស័យ:ទោះបីជាលទ្ធផលដែលគួរអោយចង់ឃើញរបស់ខ្លួន…វាត្រូវបានគេទទួលស្គាល់ក៏ដោយ ក៏ថាការលុកលុយកម្ពុជាបានសឱ្យឃើញថានៅពេលខាងមុខ ចោទតិចតួចផ្ទុយទៅវិញក៏មានការឆាឆៅបង្អាក់ចលនាទ័ពរបស់វៀតណាមខាងជើង ឆ្ពោះទៅការត្រួតត្រាឡាវ កម្ពុជា និងវៀតណាមខាងត្បូងទាំងអស់ដែរ ។[៧១]

ចន-ឝ និង ពួកប្រវត្តិវិទូដទៃទៀត យោធិន និង អសេនិកជន បានពឹងផ្អែកលើសេចក្ដីសន្និដ្ឋាននៃការងាររបស់ខ្លួនលើការលុកលុយ ដោយការសន្មតថាប្រព័ន្ធខាងដឹកនាំសាស្ត្រវៀតណាមខាងជើង នៅកម្ពុជាត្រូវបានបំផ្លាញយ៉ាងខ្លាំងមែនទែន ដែលវាត្រូវប្រែទៅជាអប្រសិទ្ធិភាព ។[៧២] ការវាយលុករបស់វៀតណាមខាងជើងទ្រង់ទ្រាយធំបន្ទាប់មកទៀត គឺការវាយលុកង្វៀនហ្វេ១៩៧២ (ហៅថា ការវាយលុករដូវផ្ការីក-រដូវក្ដៅនៅភាគខាងលិច (Easter)) នឹងផ្ដើមឡើងចេញពីភាគខាងត្បូងនៃវៀតណាមខាងជើងនិងភាគខាងលិចឡាវ មិនមែនពីកម្ពុជាទេ ភស្តុតាងវិជ្ជាមានបង្ហាញថាប្រតិបត្តិការកម្ពុជានានាក៏បានបន្ត ។ ការពិតទៅថា កងកម្លាំងក.ប.វ.ណ.ផ្ទុយទៅវិញបានកាន់កាប់នៅកម្ពុជា ហើយក៏គ្មានផែនការការវាយលុកដូចគ្នា (រហូតដល់ឥឡូវនេះក៏ត្រូវគេដឹង) ដែលវាហាក់បីដូចជាមិនពាក់ព័ន្ធគ្នាទេ ។ ការពិតទៅតាមដឹកនាំសាស្ត្រ ការវាយលុកនៅភាគខាងជើង (ជាពិសេសរឿងមួយដែលសន្មតបាននៅពីក្រោយខ្នងដោយកងកាំភ្លើងធំពាសដែក និងធន់ធ្ងន់) នឹងត្រូវផ្ដើមឡើងកាន់តែជិតទៅដល់ប្រភពនៃហត្ថពលិកនិងគ្រឿងផ្គត់ផ្គង់ ក៏ហាក់បីដូចជាមានលទ្ធផលតិចតួចណាស់ ។

ពួកអសេនិកជនខ្មែរច្រកស្រូវអង្ករដែល វៀតណាមខាងជើងបានកាន់កាប់

ការដឹកជញ្ជូនគ្រឿងភស្តុភារបានរកឃើញ យកចេញ រឺ កម្ទេចចោលនៅភាគខាងកើតកម្ពុជាកំឡុងពេលប្រតិបត្តិការ​ គឺពិតជាសម្បើមអស្ចារ្យមែនទែន: អាវុធម្នាក់ៗ២០០០០ និងអាវុធដែលប្រើដោយយានិក២៥០០ ស្រូវ៧០០០ដល់៨០០០តោន អាវុធយុទ្ធភណ្ឌ១៨០០តោន (រួមមានគ្រាប់កាំភ្លើងត្បាល់ រ៉ូកែត និងគ្រាប់កាំភ្លើងឥតធាក់១៤៣០០០គ្រាប់) គ្រឿងបរិក្ខារទំនាក់ទំនង២៩តោន យានជំនិះ៤៣១គ្រឿង និងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រ៥៥តោន ។[៧៣] ការស៊ើបការណ៍សម្ងាត់របស់ប.ជ.យ.វ.បានប៉ាន់ស្មានថាកងកម្លាំងក.ប.វ.ណ./រ.រ.ជ.នៅភាគខាងត្បូងវៀតណាមត្រូវការគ្រឿងផ្គត់ផ្គង់ទាំងអស់១២២២តោនរាល់ខែ ​ដើម្បីរក្សាល្បឿនប្រតិបត្តិការជាធម្មតា ។[៧៤] ដោយសារតែការបាត់បង់ប្រព័ន្ធផ្គត់ផ្គង់នៅកម្ពុជារបស់ខ្លួន ហើយក៏បានបន្តគំហាត់អាកាសនៅឡាវទៀត ប.ជ.យ.វ.បានប៉ាន់ស្មានថារាល់២,៥តោននៃសម្ភារៈបានបញ្ជូនចុះទៅខាងត្បូងតាមផ្លូវលំហូជីមិញ មានតែមួយទេដែលបានដល់គោលដៅ ។ ក៏ប៉ុន្តែ អត្រាបាត់បង់ពិតគឺប្រហែលនៅក្បែរត្រឹមតែដប់ភាគរយតែប៉ុណ្ណោះ ។[៧៥]

កងកម្លាំងវៀតណាមខាងត្បូងបានប្រព្រឹត្តទៅល្អកំឡុងការលុកលុយ ក៏ប៉ុន្តែតំណែងអ្នកដឹកនាំរបស់ពួកគេមិនស្មើភ្នាទេ ។ លោកឧត្តមសេនីយ៍ទ្រីបានបង្ហាញថាមេបញ្ជាការ ដែលប្រសប់លៃលកនិងលើកទឹកចិត្ត បានរកបានឈ្មោះក្រៅភែតថុននៃចំពុះសេក ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក ។ លោកឧត្តមសេនីយ៍អាប្រាមស៍ក៏បានសរសើរនូវជំនាញនៃលោកឧត្តមសេនីយ៍ង្វៀន-វៀតថាញ់ មេបញ្ជាការនៃកងអង្គភាពទ័ព៤ និងអ្នកផែនការនៃប្រតិបត្តិការចំពុះសេក ។[៧៦] ជាអភ័ព្វសម្រាប់ពួកប្រឆាំងកុម្មុយនិស្ត នាយទាហានទាំងពីរត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចឧទ្ធម្ភាគចក្រ-លោកថាញ់នៅថ្ងៃ២ឧសភានៅកម្ពុជា និងលោកទ្រីនៅខែកុម្ភៈ១៩៧១ ។ ពួកមេបញ្ជាការក.ស.វ.ណ.ផ្សេងៗទៀត យ៉ាងណាៗ ក៏មិនបានធ្វើបានល្អដែរ ។ បន្ថែមនៅក្នុងការបរិច្ឆេទចុងក្រោយនៅក្នុងការប៉ះទង្គិចនេះ ការតែងតាំងនាយឧត្តមសេនីយ៍ក.ស.វ.ណ.ត្រូវបានរំលឹកដោយភក្ដីភាពខាងនយោបាយជាងសមត្ថភាពអាជីព ។ ជាការសាកល្បងនៃវៀតណាមនីយកម្ម ការលុកលុយត្រូវបានលើកសរសើរដោយពួកឧត្តមសេនីយ៍ និង អ្នកនយោបាយរបស់អាមេរិកដូចគ្នា ក៏ប៉ុន្តែពួកវៀតណាមពិតជាមិនបានធ្វើតែឯងនោះទេ ។ ការចូលរួមនៃកងកម្លាំងជើងគោកនិងអាកាសរបស់ស.រ.បានច្រានចោលជាមុននូវការអះអាងណាមួយដូច្នេះ ។ នៅពេលនោះបានបញ្ជាអោយធ្វើប្រតិបត្តិការវាយលុកតែឯង កំឡុងពេលការលុកលុយចូលទៅឡាវ (ប្រតិបត្តិការឡាមសឺន៧១៩) នៅឆ្នាំ១៩៧១ ភាពខ្សោយដែលបានបន្តរបស់ក.ស.វ.ណ.នឹងកាន់តែបានឃើញច្បាស់ទាំងអស់ ។

ប្រជាជនកម្ពុជា វាសនារបស់ពួកគេត្រូវបានប៉ះពាល់យ៉ាងខ្លាំងបំផុត ដោយសារតែលទ្ធផលនៃការលុកលុយ ហើយមិនត្រូវបានយកចិត្តទុកដាក់ជាសំខាន់ពីគ្រប់ខាងទាំងអស់​ តែពួកប្រវត្តិវិទូតិចតួចណាស់ដែលបានកត់ត្រាទុកនៅខាងក្រោម ។ ការលុកលុយ ដែលប្រហែលក្នុងនោះរដ្ឋាភិបាលកម្ពុជាមិនបានសូម្បីតែប្រកាសដំណឹង រហូតដល់វាដំណើរការ ហើយបង្កអោយសង្គ្រាមផ្ទៃក្នុងកាន់តែក្ដៅឡើងៗ ។ ការដកកងកម្លាំងស.រ.ចេញ បន្ទាប់ពីយុទ្ធនាការ៣០ថ្ងៃត្រឹម បានបន្សល់នូវភាពទំនេរដ៏ធំមិនថាតែកងទ័ពកម្ពុជា រឺ ក៏វៀតណាមខាងត្បូងទេក៏មិនអាចបំពេញនៅចន្លោះប្រហោងនេះបានដែរ ។[៧៧]

ក្រោយមកទៀតកងកម្លាំងលន់-ណុលនឹងត្រូវបានប្រយុទ្ធតតាំងមិនថាតែជាមួយក.ប.វ.ណ.និងរ.រ.ជ.ប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ត្រូវតតាំងជាមួយកុបកម្មក្នុងស្រុក ដែលកំពុងតែកើនឡើងឥតឈប់ឈរ ដែលកាលណោះត្រូវបានគាំទ្រយ៉ាងពេញទំហឹងដោយហាណូយ និងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ។ កម្ពុជា (ដូចគ្នានឹងឡាវជិតខាងដែរ) បាននឹងលិចលង់ជាមួយការដកទ័ពថយរបស់ពួកអាមេរិក និង អត្ថិភាពនៃអនាគតសារធារណរដ្ឋវៀតណាម ។[៧៨] រាប់លាននាក់នៃជនកម្ពុជាបាននឹងចំណាយតម្លៃចុងក្រោយនេះ ដែលជាលទ្ធផលនៃជ័យជម្នះរបស់ពួកខ្មែរក្រហម[៧៩] ហើយក្នុងមួយទសវត្ស រឺ ក៏តមកទៀត ហាណូយនឹងបានដឹងថាខ្លួន​ស្ថិតនៅក្នុងសង្គ្រាមជាមួយសម្ព័ន្ធមិត្តចាស់របស់ខ្លួនជាមិនខាន ។

សង្គ្រាមផ្ទៃក្នុងកម្ពុជា


សង្គ្រាមផ្ទៃក្នុងកម្ពុជា
ផ្នែកនៃសង្គ្រាមវៀតណាម (សង្គ្រាមឥណ្ឌូចិនលើកទីពីរ)
Cambodia sm04 km.png
កម្ពុជា
កាលបរិច្ឆេទ ១៩៧០–១៩៧៥
ទីតាំង កម្ពុជា/សាធារណរដ្ឋខ្មែរ
លទ្ធផល ការធ្លាក់សាធារណរដ្ឋខ្មែរទៅខ្មែរក្រហម ការបង្កើតកម្ពុជាប្រជាធិបតេយ្យ
ការចាប់ផ្ដើមការប្រល័យពូជសាសន៍ខ្មែរ
ភាគីសង្គ្រាម
កម្ពុជា សាធារណរដ្ឋខ្មែរ
សហរដ្ឋ សហរដ្ឋ
វៀតណាមខាងត្បូង សាធារណរដ្ឋវៀតណាម
រ.ប.ជ.ក.:

ទំព័រគំរូ:ទិន្នន័យប្រទេស វៀតណាមខាងជើងសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម
វៀតណាមខាងត្បូងរ.រ.ជ.

មេបញ្ជាការ និង មេដឹកនាំ
កម្ពុជា លន់ ណុល
សហរដ្ឋហេន្រី ឃិស្ស៊ិង្ហ្គឺរ
កម្ពុជា ប៉ុល ពត
កម្លាំង
ទាហាន~២៥០,០០០ ក.ជ.ខ. ខ្មែរក្រហម~១០០,០០០ (៦០,០០០)
សហេតុភាព និង ការខាងបង់
~២០០,០០០-៣០០,០០០ស្លាប់ និង៧៥០,០០០របួស [១][២][៣]

សង្គ្រាមផ្ទៃក្នុង/ក្នុងស្រុកកម្ពុជា រឺ សង្គ្រាមស៊ីវិលកម្ពុជា គឺជាការប៉ះទង្គិចគ្នាមួយដែលបានដាក់កងកម្លាំងបក្សកុម្មុនិស្តកម្ពុជា (ដែលគេស្គាល់ថាជាខ្មែរក្រហម) និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (វៀតណាមខាងជើង) និងពួកវៀតកុងប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលកម្ពុជា (បន្ទាប់ពីខែតុលា១៩៧០ សាធារណរដ្ឋខ្មែរ) ដែលត្រូវបានគាំទ្រដោយសហរដ្ឋ (ស.រ.) និងសាធារណរដ្ឋវៀតណាម (វៀតណាមខាងត្បូង) ។

ការតស៊ូដែលកាន់តែរើបម្រះខ្លាំងឡើងៗដោយឥទ្ធិពល និងសកម្មភាពនានានៃសម្ព័ន្ធមិត្តភាគីសង្គ្រាមទាំងសងខាង ។ ការជាប់ទាក់ទិនរបស់កងទ័ពប្រជាជនវៀតណាម (កងទ័ពវៀតណាមខាងជើង) ត្រូវបានស្ដែងឡើងដើម្បីការពារតំបន់មូលដ្ឋានទ័ព និងទីតាំងលាក់កំបាំងជាច្រើនរបស់ខ្លួននៅកម្ពុជាភាគខាងកើត ដោយគ្មាន ការចោទប្រកាន់ទោសណាមួយចំពោះកិច្ចប្រឹងប្រែងយោធារបស់ខ្លួន​ នៅវៀតណាមខាងត្បូងដែលនឹងកាន់តែពិបាកបន្ថែមទៀត ។ ស.រ.បានប្រាប់ហេតុផលថាត្រូវការពេលដើម្បីដកខ្លួនពីអាស៊ីអាគ្នេយ៍ និងដើម្បីការពារសម្ព័ន្ធមិត្តខ្លួន គឺរបបវៀតណាមខាងត្បូង ។ កងកម្លាំងអាមេរិក និងវៀតណាមខាងត្បូង និងខាងជើងទាំងពីរបានចូលរួមដោយផ្ទាល់ (ក្នុងពេលតែមួយ រឺ ពេលផ្សេងៗទៀត) នៅក្នុងការប្រយុទ្ធគ្នា ។ រដ្ឋាភិបាលកណ្ដាលនេះត្រូវបានជួយសង្គ្រោះជាចម្បង​ ដោយការអនុវត្តយុទ្ធនាការទម្លាក់គ្រាប់បែកតាមអាកាស​របស់សហរដ្ឋដ៏ច្រើនលើសលុប និងជំនួយខាងសម្ភារៈ និងហិរញ្ញវត្ថុដោយផ្ទាល់ ។

បន្ទាប់ពីប្រាំឆ្នាំនៃការប្រយុទ្ធគ្នាដ៏សាហាវឃោរឃៅ​ ដែលបាននាំមកនូវផលវិបាកដ៏សន្ធឹកសន្ធាប់ និស្ថាបនកម្មសេដ្ឋកិច្ច ការអត់ឃ្លាននៃប្រជាជន និងទារុណកម្មដ៏ធ្ងន់ធ្ងរ រដ្ឋាភិបាលសាធារណរដ្ឋត្រូវបានបរាជ័យនៅថ្ងៃ ១៧មេសា ១៩៧៥ នៅពេលពួកខ្មែរក្រហមជោគជ័យបានប្រកាស​ការបង្កើតឡើងនូវកម្ពុជាប្រជាធិបតេយ្យ ។ ដូច្នេះហើយ វាត្រូវបានគេលើកឡើងទឡ្ហីករណ៍ថាអន្តរាគមន៍ស.រ.នៅកម្ពុជាបានបង្កអោយមានការវាយច្បាមយកអំណាចដោយពួកខ្មែរក្រហម ដែលបានកើនឡើងចាប់ពី១៤,០០០នាក់ជាចំនួននៅឆ្នាំ១៩៧០ដល់៧០,០០០នាក់នៅឆ្នាំ១៩៧៥ ។[៤] ទិដ្ឋភាពនេះត្រូវបានគេជំទាស់ប្រកែក[៥][៦][៧] ដែលមានអ្នកនិពន្ធចនម.-ដេលវេជ្ឈីអូ (John M. Del Vecchio) អះអាងថាកងទ័ពកុម្មុយនិស្តជាង១០០,០០០នាក់បានបានលុកលុយពីរភាគបី​ នៃផ្ទៃប្រទេសមុនការទម្លាក់គ្រាប់បែកខ្លះៗរបស់អាមេរិក និងជាមួយឯកសារជាច្រើនដែលបានលាតត្រដាងពីបណ្ណសារដ្ឋានរបស់សូវៀត ដែលបានអោយដឹងថាការលុកលុយរបស់វៀតណាមខាងជើង នៅឆ្នាំ១៩៧០ត្រូវបានចាប់ផ្ដើម​ នៅក្នុងការស្នើសុំជាក់ស្ដែងរបស់ពួកខ្មែរក្រហមបន្តបន្ទាប់ពីការចរចារ​ ជាច្រើនដងជាមួយនួន-ជា[៨]

ការប៉ះទង្គិចគ្នានេះ ទោះបីជាសង្គ្រាមផ្ទៃក្នុងកើតក្នុងស្រុកក៏ដោយ ក៏ត្រូវបានគេចាត់ទុកថាជាផ្នែកនៃសង្គ្រាមវៀតណាមដែលធំជាង (១៩៥៩–​១៩៧៥) ដែលបានឆេះរាលដាលដល់ព្រះរាជាណាចក្រឡាវជិតខាង វៀតណាមខាងត្បូង និងវៀតណាមខាងជើងផងដែរ ។ សង្គ្រាមផ្ទៃក្នុងនេះបាននាំទៅដល់ការប្រល័យពូជសាសន៍ខ្មែរ គឺជារឿងមួយនៃការបង្ហូរឈាមដ៏ខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្ត្រ ។

អត្ថបទនេះគឺជាផ្នែកបន្តបន្ទាប់គ្នាមួយលើ
ប្រវត្តិសាស្ត្រកម្ពុជា
AngkorWat Delaporte1880.jpg
ប្រវត្តិសាស្ត្រដើមដំបូង
នគរវ្នំ
នគរកម្ពុជា រឺ ចេនឡា

(ទឹកលិចដីគោក)

ចក្រភពខ្មែរ

(ដើមអង្គរមហានគរចុងអង្គរ)

យុគអន្ធកាលនៃកម្ពុជា
សម័យចតុមុខ
សម័យលង្វែក
សម័យស្រីសន្ធរ
សម័យឧដុង្គ
ការបាត់បង់ដីសណ្ដមេគង្គទៅយួន
សម័យអាណានិគម
ការគ្រប់គ្រងរបស់អាណានិគមបារាំង
ការកាន់កាប់របស់ជប៉ុន
សហសម័យ
សង្គមរាស្ត្រនិយម
រដ្ឋប្រហារ១៩៧០
សាធារណរដ្ឋខ្មែរ
សង្គ្រាមរដ្ឋប្បវេណី
ការលុកលុយស.រ.-វៀតណាម១៩៧០
របបខ្មែរក្រហម
ការកាន់កាប់របស់វៀតណាម
សាធារណរដ្ឋប្រជាមានិតកម្ពុជា
អ៊ុនតាក់១៩៩២–៩៣
កម្ពុជាសម័យទំនើប
កាលប្បវត្តិ
Portal icon ក្លោងទ្វារកម្ពុជា
· ·

មាតិកា

ការកំណត់ដំណាក់កាល (១៩៦៥–១៩៧០)

ផ្ទៃរឿង

សម្រាប់ព័ត៌មានលម្អិតអំពីការគ្រប់គ្រងរបស់ព្រះសីហនុ សូមមើលកម្ពុជាក្រោមការដឹកនាំរបស់ព្រះសីហនុ (១៩៥៤-១៩៧០)
សម្រាប់ព័ត៌មានលម្អិតអំពីប្រព័ន្ធខាងដឹកនាំសាស្ត្ររបស់ក.ប.វ​.ណ./រ.រ.ជ. សូមមើលផ្លូវលំសីហនុ

កំឡុងដើមដល់ពាក់កណ្ដាលទសវត្ស១៩៦០ គោលនយោបាយឆ្វេងនិយមរបស់សម្ដេចនរោត្តម-សីហនុបានការពារប្រទេសជាតិរបស់ទ្រង់ពីភាពច្របូកច្របល់ដែលលូតលយចូលឡាវ និងវៀតណាមខាងត្បូង ។[៩] មិនត្រឹមតែសាធារណរដ្ឋប្រជាមានិតចិន (ស.ប.ច.) រឺក៏ វៀតណាមខាងជើងទេបានជំទាស់ប្រឆាំងការអះអាង​របស់ព្រះសីហនុដើម្បីបង្ហាញគោលការណ៍នយោបាយដែលជឿនលឿន និងភាពអ្នកដឹកនាំនៃការប្រឆាំងឆ្វេងនិយមក្នុងស្រុករបស់សម្ដេច គណបក្សក្រុមប្រជាជនក៏បានធ្វើសមាហរណកម្មចូលទៅក្នុងរដ្ឋាភិបាលនេះ ។[១០] ថ្ងៃ៣ឧសភា ១៩៦៥ ព្រះសីហនុបានធ្វើអោយបែកបាក់ទំនាក់ទំនងទូតជាមួយស.រ. ដោយបញ្ចប់លំហូរនៃជំនួយអាមេរិក និងបែទៅរកស.ប.ច. និងសហភាពសូវៀតវិញចំពោះជំនួយសេដ្ឋកិច្ច និងយោធា ។[១០]

នៅចុងទសវត្ស១៩៦០ ការធ្វើអោយមានលំនឹងនយោបាយក្នុងស្រុក និងការបរទេសដ៏ម៉ត់ចត់របស់ព្រះសីហនុ កំពុងតែចាប់ផ្ដើមទៅជាមានភាពលំអៀងទៅម្ខាងៗ ។ ក្នុងឆ្នាំ១៩៦៦ កិច្ចព្រមព្រៀងមួយត្រូវបានសម្រេចរវាងសម្ដេចនិងពួកចិន ដែលអនុញ្ញាតអោយមានវត្តមាននៃការពង្រាយកងទ័ពប្រជាជនវៀតណាម (ក.ប.វ.ណ) និងរ.រ.ជ. និងមូលដ្ឋានខាងដឹកនាំសាស្ត្រនានានៅក្នុងតំបន់ព្រំដែនខាងកើត ។[១១] ទ្រង់ក៏បានយល់ព្រមអនុញ្ញាតអោយប្រើកំពង់ផែព្រះសីហនុដោយកប៉ាល់ដែលមានទង់កុម្មុយនិស្តជាច្រើនដឹកនាំគ្រឿងផ្គត់ផ្គង់ និងសម្ភារៈដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងយោធារបស់ក.ប.វ.ណ./រ.រ.ជ.នៅវៀតណាម ។[១២] សម្បទានទាំងនេះធ្វើអោយមានការក្លែងបន្លំភ្នែក[ត្រូវការអំណះអំណាង] នៃអព្យាក្រឹតភាពកម្ពុជា ដែលបានធានាដោយសន្និសីទសឺរណែវឆ្នាំ១៩៥៤ ។

ជំនួបនៅប៉ីជិង: ម៉ៅ-សេទុង (ឆ), សម្ដេចសីហនុ (ក), និងលៀវ-ស្ឆាវឈី (ស)

ព្រះសីហនុមានជំនឿទុកចិត្តថាស.ប.ច. មិនមែនស.រ.ទេ ដែលនៅទីបំផុតនឹងអាចគ្រប់គ្រងទៀបកោះឥណ្ឌូចិន និងថា ចំណាប់អារម្មណ៍របស់យើងត្រូវប្រើអោយល្អបំផុត ដោយការទាក់ទងជាមួយបក្សពួកដែលថ្ងៃណាមួយនឹងត្រួតត្រាអាស៊ីទាំងមូល– ហើយនឹងឈានទៅដល់លក្ខ័ណ្ឌមុនពេលជ័យជំនះរបស់ខ្លួន– ដើម្បីទទួលលក្ខ័ណ្ឌល្អបំផុតដែលអាចទៅរួច ។[១១]

កំឡុងឆ្នាំដដែល យ៉ាងណាៗ ព្រះអង្គបានអនុញ្ញាតអោយរដ្ឋមន្ត្រីការពារជាតិនិយមអាមេរិករបស់ទ្រង់ ឧត្តមសេនីយ៍លន់-ណុល ឱ្យចាត់វិធានការបំបាត់សកម្មភាពឆ្វេងនិយមនានា ដោយកម្ទេចពួក ក្រុមប្រជាជន ដោយការចោទប្រកាន់ពួកសមាជិកវិទ្ធង្សនាខ្លួន ហើយដែលស្ដាប់បង្គាប់ហាណូយ[១៣] ក្នុងពេលដំណាលគ្នានេះដែរ ព្រះសីហនុបានបាត់បង់ការគាំទ្រ​ ដោយពួកអ្នកអភិរក្សរបស់កម្ពុជាជាលទ្ធផលនៃបរាជ័យរបស់ទ្រង់​ ដល់ការចាប់ច្បាមជាមួយស្ថានភាពសេដ្ឋកិច្ចខ្ទេចខ្ទាំ (បានធ្វើអោយធ្ងន់ឡើងដោយការខាតបង់នៃការនាំចេញស្រូវ ភាគច្រើនក្នុងនោះទៅដល់ក.ប.វ.ណ./រ.រ.ជ.) និងជាមួយវត្តមានយោធាកុម្មុយនិស្តដែលកំពុងតែកើនឡើង ។[១៤]

នៅថ្ងៃ១១កញ្ញា កម្ពុជាបានប្រារព្ធការបោះឆ្នោតបើកចំហលើកដំបូងរបស់ខ្លួន ។ តាមរយៈសហត្ថាករណ៍ និងការរុកគួន (និងដើម្បីការពញ្ញាក់ព្រះសីហនុ) ពួកអ្នកអភិរក្សបានឈ្នះ៧៥ភាគរយនៃអាសនៈនៅក្នុងរដ្ឋសភា ។[១៥][១៦] លន់-ណុលត្រូវបានគេជ្រើសរើសដោយភាពត្រឹមត្រូវជានាយករដ្ឋមន្ត្រី និងឧបៈរបស់គាត់ ដែលពួកគេស្គាល់ឈ្មោះថាសិរិមតៈ ជាសមាជិកអភិរក្សជ្រុលនៃខ្សែស៊ីសុវត្ថិនៃរាជត្រកូល និងជាសត្រូវតាំងពីយូររបស់ព្រះសីហនុ ។ បន្ថែមចំពោះការវិវត្តទាំងនេះ ហើយនិងការប៉ះទង្គិចផលប្រយោជន៍នានាចំណោមពួកឥស្សរជននយោបាយនៅភ្នំពេញ អាយតកម្មសង្គមនានាបានបង្កើតអោយមានបរិស្ថានអនុគ្រោះដល់ការលូតលាស់នៃកុបកម្មកុម្មុយនិស្តក្នុងស្រុកនៅតាមតំបន់ជនបទនានា ។[១៧]

ការបះបោរនៅបាត់ដំបង

សម្រាប់ព័ត៌មានលម្អិតអំពីប្រធានបទនេះ សូមមើលការបះបោរសំឡូត

សម្ដេចក្រោយមកបានដឹងខ្លួនព្រះអង្គថាស្ថិតនៅក្នុងទ្វេគ្រោះនយោបាយ ។ ដើម្បីថែរក្សាតុល្យភាពទល់នឹងជំនោរកើនឡើងនៃពួកអភិរក្ស ព្រះអង្គបានដាក់ឈ្មោះអោយពួកមេដឹកនាំគ្រប់ក្រុម ដែលព្រះអង្គកំពុងគាបសង្កត់ថាជាពួកសមាជិក ប្រឆាំងរដ្ឋាភិបាល ដែលបានសេចក្ដីថាត្រូវត្រួតពិនិត្យ និងរិះគន់ដល់រដ្ឋបាលគ្រប់គ្រងរបស់លន់-ណុល ។[១៨] មួយក្នុងចំណោមអាទិភាពដំបូងរបស់លន់-ណុលគឺត្រូវប៉ះប៉ូវសេដ្ឋកិច្ចដែលកំពុងទន់ខ្សោយ ដោយការបញ្ឈប់ការលក់ស្រូវខុសច្បាប់ដល់ពួកកុម្មុយនិស្ត ។ ពួកទាហានត្រូវរួសរាន់ទៅកាន់តំបន់ដែលកំពុងដាំដុះស្រូវ ដើម្បីប្រមូលការច្រូតកាត់ដោយបង្ខំដោយការភ្ជុងកាំភ្លើង ហើយពួកគេបានបង់ត្រឹមតែតាមតម្លៃដោយរដ្ឋាភិបាលបានកំណត់ថោកៗប៉ុណ្ណោះ ។ មានការរំជើបរំជួលទូទៅ ជាពិសេសនៅក្នុងខេត្តបាត់ដំបងដែលសំបូរស្រូវ តំបន់មួយដែលបានកត់សម្គាល់យូរមកហើយចំពោះវត្តមាននៃពួកម្ចាស់ដីធំៗ ភាពខុសគ្នាស្រឡះខាងទ្រព្យសម្បត្តិ និងជាកន្លែងដែលពួកកុម្មុយនិស្តនៅតែមានឥទ្ធិពលខ្លះៗ ។[១៩][២០] ថ្ងៃ១១មីនា១៩៦៧ ដែលគ្រានោះព្រះសីហនុនៅក្រៅប្រទេសក្នុងប្រទេសបារាំង ឧទ្ទាមកម្ម (ការបះបោរ) បានផ្ទុះឡើងនៅតំបន់ជុំវិញសំឡូតនៅបាត់ដំបង ពេលនោះដែលបានបញ្ឆេះកំហឹងអោយពួកអ្នកស្រុកអោយវាយប្រហារកងប្រមូលពន្ធ ។ ជាមួយការជម្រុញចិត្ត ដែលអាចទៅរួចដោយពួកកម្មាភិបាលកុម្មុយនិស្តក្នុងតំបន់ បដិកម្បនាបានរីករាលដាលសាយភាយយ៉ាងលឿនទូទាំងតំបន់ទាំងមូល ។[២១] លន់-ណុល កំពុងដើរតួក្នុងអវត្តមានរបស់សម្ដេច (ប៉ុន្តែមានការយល់ព្រមដោយព្រះអង្គ) បានឆ្លើយតបដោយការប្រកាសនូវច្បាប់អាជ្ញាសឹក[១៨] រាប់រយនាក់នៃពួកអ្នកស្រុកស្រែចម្ការត្រូវបានសម្លាប់ និងភូមិនានាទាំងស្រុងត្រូវបានបំផ្លិចបំផ្លាញកំឡុងការបង្ក្រាប ។[២២] បន្ទាប់ពីការវិលត្រឡប់ចូលស្រុកវិញនៅខែមីនា ព្រះសីហនុបានបោះបង់ចោលទីតាំងកណ្ដាលនិយមរបស់ទ្រង់ និងបានបញ្ជាដោយអង្គឯងអោយមានការចាប់ខ្លួនខៀវ-សំផន ហ៊ូ-យុន និងហ៊ូ-នឹម ពួកមេដឹកនាំនៃពួកប្រឆាំងរដ្ឋាភិបាល ទាំងអស់គ្នានៃចំណោមពួកគេបានគេចខ្លួនទៅកាន់ភាគខាងជើងឆៀងខាងកើត (ឦសាន)។[២៣]

ក្នុងពេលដំណាលគ្នា ព្រះសីហនុបានបញ្ជាអោយមានការចាប់ខ្លួនពួកឈ្មួញកណ្ដាលចិន ដែលពាក់ព័ន្ធក្នុងការជួញដូរស្រូវខុសច្បាប់ ដោយមូលហេតុ ការបង្កើនចំណូលរដ្ឋាភិបាល និងការសម្ងប់ពួកអភិរក្ស ។ លន់-ណុលត្រូវបង្ខំអោយលាលែង និងនៅក្នុងកាយវិការធម្មតា សម្ដេចបានដាក់ឈ្មោះពួកឆ្វេងនិយមថ្មីៗទៅក្នុងរដ្ឋាភិបាល​ ដើម្បីធ្វើអោយមានតុល្យភាពនឹងពួកអភិរក្ស ។[២៣] វិបត្តិភ្លាមៗបានកន្លងហួសទៅ ក៏ប៉ុន្តែវាបណ្ដាលអោយមានវិបាកជាសោកនាដកម្មពីរយ៉ាង ។ ទីមួយ វាបានជម្រុញអោយមានកំណែនថ្មីរាប់ពាន់នាក់ចូលទៅ​ក្នុងពួកប្រដាប់អាវុធនៃ ចលនាតស៊ូ រឹងត្អឹងនៃបក្សកុម្មុយនិស្តកម្ពុជា (ដែលព្រះសីហនុបានបិទស្លាកថាពួក ខ្មែរក្រហម) ។ ទីពីរ សម្រាប់វណ្ណៈកសិករ ឈ្មោះលន់-ណុលក្លាយជាអ្នកចូលរួមការបង្ក្រាបដោយគ្មានមេត្តាទូទាំងកម្ពុជា ។[២៤]

ការប្រមូលក្រុមកុម្មុយនិស្តឡើងវិញ

សម្រាប់ព័ត៌មានលម្អិតអំពីប្រធានបទនេះ សូមមើលខ្មែរក្រហម

កាលណោះកុបកម្ម១៩៦៧មិនត្រូវបានរៀបផែនការទុកឡើយ ពួកខ្មែរក្រហមបានព្យាយាម ដោយគ្មានជោគជ័យច្រើនទេ ដើម្បីរៀបចំការបះបោរប្រាកដប្រជាទៀតកំឡុងឆ្នាំបន្តបន្ទាប់ ។ ការបំផ្លាញយ៉ាងខ្លាំងពួកក្រុមប្រជាជនរបស់សម្ដេច និងពួកកម្មុយនិស្តតាមទីក្រុង យ៉ាងណាៗបានធ្វើអោយច្បាស់ឡើងនូវទីលាននៃការប្រកួតប្រជែងរបស់សាឡុត-ស (ដែលគេស្គាល់ថាជាប៉ុល-ពត) អៀង-សារី និងស៊ុន-សេន— ភាពអ្នកដឹកនាំម៉ៅនិយមនៃពួកអ្នកតស៊ូ[២៥] ពួកគេបានដឹកនាំពួកអ្នកដើរតាមខ្លួនទៅកាន់ដែនដីខ្ពស់ៗ (ដីខ្ពង់) នានាភាគឦសាន និងទៅកាន់ដែនដីពួកខ្មែរលើ ប្រជាជនបុព្វកាលដែលមានអរិភាពទៅនឹងពួកខ្មែរដីទំនាប និងរដ្ឋាភិបាលកណ្ដាល ។ ចំពោះពួកខ្មែរក្រហម ដែលនៅតែខ្វះខាតជំនួយពីពួកវៀតណាមខាងជើង វាគឺសម័យកាលមួយនៃការប្រមូលក្រុមឡើងវិញ ការរៀបចំ និងការហ្វឹកហាត់ ។ ហាណូយជាមូលដ្ឋានគ្រឹះមិនខ្វាយខ្វល់នឹងពួកសម្ព័ន្ធមិត្ត ដែលធានាដោយចិនរបស់ខ្លួនឡើយ និងភាពមិនខុសគ្នានៃ ពួកមិត្តសម្លាញ់បងប្អូន ខ្លួន ទៅនឹងកុបកម្មពួកខ្លួនរវាង១៩៦៧ និង១៩៦៩ដែលអាចនឹងធ្វើអោយមានការដិតដាម ដែលលុបមិនជ្រះលើភាពអ្នកដឹកនាំរបស់ពួកខ្មែរក្រហម ។ [២៦][២៧]

ថ្ងៃ១៧មករា១៩៦៨ ពួកខ្មែរក្រហមបានផ្ដើមការវាយលុកលើកទីមួយរបស់ខ្លួន ។ គឺមានបំណងថែមទៀតនៅក្នុងការប្រមូលអាវុធយុទ្ធភណ្ឌ និងឃោសនាអោយផុសផុលជាងការដណ្ដើមយកទឹកដី ព្រោះថា នៅពេលនោះ ពួកអ្នកកុបកម្មមានចំនួនមិនច្រើនជាង៤–៥,០០០ពាន់ឡើយ ។[២៨][២៩] កំឡុងខែដដែល ពួកកុម្មុយនិស្តបានបង្កើតឡើងនូវកងទ័ពបដិវត្តន៍​កម្ពុជាជាស្លាបយោធានៃបក្ស ។ ខាងដើមក៏ដូចជាទីបញ្ចប់នៃការបះបោរនៅបាត់ដំបង ព្រះសីហនុបានចាប់ផ្ដើមវាយតម្លៃឡើងវិញ​ នូវទំនាក់ទំនងរបស់ព្រះអង្គជាមួយពួកកុម្មុយនិស្ត ។[៣០] កិច្ចព្រមព្រៀងដំបូងគេរបស់ទ្រង់​ជាមួយពួកចិនមិនបានហុចប្រយោជន៍ដល់ព្រះអង្គ​ អ្វីទាំងអស់ ។ ពួកគេមិនត្រឹមតែបរាជ័យដើម្បីដាក់បញ្ឈប់ពួកវៀតណាមខាងជើងប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញពួកគេក៏បានជាប់ពាក់ព័ន្ធយ៉ាងពិតប្រាកដ (តាមរយៈពួកខ្មែរក្រហម) នៅក្នុងវិទ្ធង្សនាជាក់ស្ដែងក្នុងប្រទេសរបស់ទ្រង់ទៀត ។[២១] នៅក្នុងសំណើរបស់លន់-ណុល (ដែលបានត្រឡប់ទៅក្នុងគណៈរដ្ឋមន្ត្រីជារដ្ឋមន្ត្រី​ ការពារជាតិនៅខែវិច្ឆិកា១៩៦៨) និងពួកអ្នកនយោបាយអភិរក្ស នៅថ្ងៃ១១ឧសភា១៩៦៩ សម្ដេចបានស្វាគមន៍នូវការស្ដារទំនាក់ទំនងទូតជាមួយស.រ.និងបានបង្កើតរដ្ឋាភិបាលសង្គ្រោះជាតិថ្មីជាមួយលន់-ណុលដែលគាត់ជានាយករដ្ឋមន្ត្រីរបស់ទ្រង់ ។[៣១] ទ្រង់បានធ្វើដូច្នេះ ដើម្បីលេងសន្លឹកបៀរថ្មី ដោយហេតុថាពួកកុម្មុយនិស្តអាស៊ីកំពុងតែត្រៀមរួចរាល់វាយប្រហារយើង​មុនពេលបញ្ចប់សង្គ្រាមវៀតណាម ។[៣២] ម្យ៉ាងទៀត ក.ប.វ.ណ.(PAVN) និងពួករ.រ.ជ.(NLF)អាចនឹងបង្កើតពួកអ្នករងកំហុសជំនួសអោយពួកខ្លួន​ យ៉ាងសមរម្យសម្រាប់ភាពឈឺចាប់ជាច្រើនរបស់កម្ពុជា បន្ថែមកាន់តែច្រើនជាងពួកខ្មែរក្រហមដ៏តូចទៀត ហើយថែមនិងការជិះជាន់កម្ពុជាដោយវត្តមានរបស់ខ្លួន​ ដែលអាចនឹងដោះស្រាយបញ្ហាជាច្រើនក្នុងពេលព្រមៗគ្នា ។[៣៣] ពួកអាមេរិកបានទាញយកអត្ថប្រយោជន៍បានពីឱកាសដូចគ្នានេះ ដើម្បីដោះស្រាយបញ្ហាផ្ទាល់ខ្លួនជាច្រើននៅអាស៊ីអាគ្នេយ៍

ប្រតិបត្តិការបញ្ជី

សម្រាប់ព័ត៌មានលម្អិតអំពីយុទ្ធនាការទម្លាក់គ្រាប់បែក សូមមើលប្រតិបត្តិការបញ្ជី

ទោះបីយ៉ាងណាស.រ.បានដឹងអំពីកន្លែងលាក់ខ្លួនរបស់ក.ប.វ.ណ./រ.រ.ជ.ជាច្រើននៅកម្ពុជាតាំងពីឆ្នាំ១៩៦៦ក៏ដោយ ក៏លោកប្រធានាធិបតីលីនដុន-ប.-ចនសុនបានជ្រើសរើសមិនវាយប្រហារពួកគេ ដោយសារតែទង្គុកទង្គើអន្តរជាតិដែលអាចទៅរួច និងជំនឿរបស់លោកដែលយល់ថា ព្រះសីហនុអាចទុកចិត្តបានថា​នឹងផ្លាស់ប្ដូរគោលនយោបាយរបស់ទ្រង់សារឡើងវិញ ។[៣៤] លោកចនសុនបានធ្វើ យ៉ាងណាៗ អោយសិទ្ធិអំណាចដល់ក្រុមឈ្លបការណ៍នៃបញ្ជាការជំនួយយោធា ក្រុមសិក្សាការនិងអង្កេតការវៀតណាម (ក.ស.អ. រឺ SOG)ដែលត្រូវបានចាត់ជាក្រុមជាន់ខ្ពស់ដើម្បីចូលទៅកម្ពុជា និងប្រមូលការណ៍សម្ងាត់តាមតំបន់មូលដ្ឋានទ័ពនានានៅឆ្នាំ១៩៦៧ ។[៣៥] ការបោះឆ្នោតជ្រើសរើសលោករីឆាដម.-និច្សុននៅឆ្នាំ១៩៦៨ និងការបញ្ចូលគោលនយោបាយនៃការដកទ័ពស.រ.បន្តិចម្ដងៗរបស់លោក ពីវៀតណាមខាងត្បូង ហើយនិងវៀតណាមនីយកម្មចំពោះការប៉ះទង្គិចគ្នានៅទីនោះ បានផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាង ។ ថ្ងៃ១៨មីនា១៩៦៩ តាមបញ្ជាសម្ងាត់ពីលោកនិច្សុន កងទ័ពអាកាសស.រ.បានអនុវត្តការទម្លាក់គ្រាប់បែកនៅតំបន់មូលដ្ឋាន៣៥៣ (នៅក្នុងតំបន់ផ្លែសន្ទូចទល់នឹងខេត្តតៃនិញវៀតណាមខាងត្បូង) ដោយពួកយន្តហោះទម្លាក់គ្រាប់បែកប.៥២ស្ទ្រែតូផ្វតត្រិស្ស (B-52 Stratofortress) ។ ការវាយប្រហារជាលើកដំបូងនៅក្នុងការវាយប្រហារបន្តៗគ្នា លើកន្លែងលាក់បំពួននានាដែលបានបន្តរហូតដល់ខែឧសភា១៩៧០ ។ កំឡុងពេលប្រតិបត្តិការបញ្ជី កងទ័ពអាកាសបានធ្វើបាន៣,៨៧៥ជើង និងបានទម្លាក់ច្រើនជាង១០៨,០០០តោននៃភស្តុភារយោធានៅតាមតំបន់ព្រំដែននានានៅភាគខាងកើត ។[៣៦] កំឡុងប្រតិបត្តិការនេះ ព្រះសីហនុនៅស្ងៀមស្ងាត់ចំពោះកិច្ចការទាំងអស់ ដោយសង្ឃឹមថាអាចទៅរួចដែលស.រ.អាចនឹងបណ្ដេញកងទ័ពក.ប.វ.ណ. និងរ.រ.ជ.ពីប្រទេសព្រះអង្គ ។ ហាណូយដែរ នៅតែស្ងាត់ស្ងៀម គ្មានបំណងដើម្បីផ្សព្វផ្សាយវត្តមាន​នៃកងកម្លាំងរបស់ខ្លួនឡើយនៅកម្ពុជាអព្យាក្រឹត ។ ការទម្លាក់គ្រាប់បែកតាម បញ្ជី នៅតែជាការសម្ងាត់ពីសមាជនិងប្រជាជនស.រ. រហូតដល់ឆ្នាំ១៩៧៣ ។

ការទម្លាក់ព្រះសីហនុ (១៩៧០)

រដ្ឋប្រហារលន់-ណុល

សម្រាប់ព័ត៌មានលម្អិតអំពីប្រធានបទនេះ សូមមើលរដ្ឋប្រហារកម្ពុជា១៩៧០

គ្រានោះព្រះសីហនុបានគង់នៅក្រៅប្រទេសលើដំណើរមួយទៅកាន់បារាំង ការធ្វើកុបកម្មប្រឆាំងយួន (ដែលគឺត្រូវបានគាំទ្រពាក់កណ្ដាលដោយរដ្ឋាភិបាល) បានធ្វើឡើងនៅភ្នំពេញ កំឡុងពេលនោះដែលស្ថានទូតវៀតណាមខាងជើង និងរ.រ.ជ.ត្រូវបានបំផ្លិចបំផ្លាញ ។[៣៧][៣៨] នៅក្នុងអវត្តមានរបស់សម្ដេច លន់-ណុលមិនបានធ្វើអ្វីទាល់តែសោះដើម្បីបញ្ឈប់សកម្មភាពទាំងនេះ ។[៣៩] ថ្ងៃទី១២ លោកនាយករដ្ឋមន្ត្រីបានបិទកំពង់ផែក្រុងព្រះសីហនុ​ ចំពោះពួកវៀតណាមខាងជើងនិងបានចេញឧសានវាទដ៏ពិបាកទៅកាន់ពួកគេ ។ កងកម្លាំងក.ប.វ.ណ./រ.រ.ជ.ទាំងអស់ត្រូវដកចេញពីដីកម្ពុជាអោយអស់ក្នុងរយៈពេល៧២ម៉ោង (ថ្ងៃ១៥មីនា) រឺមួយក៏ចង់ប្រឈមមុខនឹងសកម្មភាពយោធា ។ [៤០]

ព្រះសហីនុ ដោយលឺអំពីភាពច្របូកច្របល់ ក៏បានពាំនាំទៅដល់ម៉ូស្គូ និងប៉ីជិងដើម្បីទាមទារបរិបាលនានាលើ ក.ប.វ.ណ.និងរ.រ.ជ.ដែលដាក់ការត្រួតត្រាបន្ថែមលើអ្នកពឹងពាក់ខ្លួន ។[៣១] ថ្ងៃ១៨មីនា១៩៧០ លន់-ណុលបានស្នើអោយរដ្ឋសភាបោះឆ្នោតលើអនាគតតំណែងអ្នកដឹកនាំជាតិរបស់សម្ដេច ។ ព្រះសីហនុត្រូវបានបណ្ដេញចេញពីអំណាចដោយការបោះឆ្នោត៩២–០ ។[៤១] ឆេង-ហេងបានក្លាយជាប្រធានរដ្ឋសភា ដែលកាលណោះលោកនាយករដ្ឋមន្ត្រីលន់-ណុលត្រូវបានផ្ដល់អំណាចជាបណ្ដោះអាសន្ន ។ ទ្រង់សិរិមតៈបានទទួលក្រោយគាត់ជាឧបនាយករដ្ឋមន្ត្រី ។ រដ្ឋាភិបាលថ្មីបានសង្កត់ថាការផ្ទេរអំណាចត្រូវស្របច្បាប់​ និងរដ្ឋធម្មនុញ្ញ ហើយវាបានទទួលស្គាល់ដោយរដ្ឋាភិបាលបរទេសភាគច្រើន ។ មាន និងបន្តជាការចោទប្រកាន់ជាច្រើនថារដ្ឋាភិបាលស.រ.បានដើរតួខ្លះនៅក្នុងការទម្លាក់ព្រះសីហនុ ប៉ុន្តែភស្តុតាងប្រាកដប្រជាមិនដែលត្រូវបានរកឃើញ​ ដើម្បីគាំទ្រការចោទប្រកាន់ទាំងនោះឡើយ ។[៤២]

ភាគច្រើននៃវណ្ណៈកណ្ដាលនិងពួកខ្មែរចេះដឹងបានប្រែជាធុញថប់ចំពោះសម្ដេច និងបានស្វាគមការផ្លាស់ប្ដូររដ្ឋាភិបាល ។[៤៣] ពួកគេត្រូវបានចូលរួមដោយពួកយោធា សម្រាប់ពួកគេ ក្ដីសង្ឃឹមការត្រឡប់មកវិញនៃជំនួយយោធា និងហិរញ្ញវត្ថុអាមេរិកគឺជាហេតុមួយសម្រាប់ការសំដែងសេចក្ដីត្រេកអរ ។[៤៤] ក្នុងរយៈពេលជាច្រើនថ្ងៃនៃការទម្លាក់ព្រះអង្គ ព្រះសីហនុ ឥឡូវនោះនៅប៉ីជិង បានផ្សព្វផ្សាយអំពាវនាវទៅកាន់ប្រជាជនដើម្បតស៊ូ​នឹងពួកអ្នកដណ្ដើមអំណាច ។[៣១] បាតុកម្មនិងកុប្បកម្មនានាបានកើតឡើង (ជាចម្បងនៅតំបន់ដែលនៅជិតទៅនឹងតំបន់គ្រប់គ្រងរបស់ក.ប.វ.ណ./រ.រ.ជ.) ក៏ប៉ុន្តែមិនបានរីកធំឡើងតាមមូលដ្ឋានទូទាំងប្រទេសគំរាមកំហែង​ ដល់រដ្ឋាភិបាលឡើយ ។[៤៥] នៅក្នុងឧប្បត្តិហេតុមួយនៅកំពង់ចាមនៅថ្ងៃ២៩មីនា យ៉ាងណាៗ ហ្វូងមនុស្សដែលប្រកបដោយកំហឹងបានសម្លាប់បងប្អូនលន់-ណុល គឺលន់-និល ដែលបានវះយកថ្លើមគាត់ចេញមកក្រៅ ហើយចម្អិននិងស៊ីវា ។[៤៤] ពួកកសិករប្រមាណ៤០០០នាក់ក្រោយមកទៀត​បានចាប់ផ្ដើមដង្ហែក្បួនតាមរដ្ឋធានី​ ដើម្បីទាមទារអោយមានការធ្វើអោយដូចដើមព្រះសីហនុឡើងវិញ ។ ពួកគាត់ត្រូវបានគេបំបែកខ្ចាត់ខ្ចាយ ជាមួយនឹងសហេតុភាពជាច្រើនដោយពួកក្រុមកងកម្លាំងប្រដាប់អាវុធ ។

ការសម្លាប់រង្គាលពួកយួន

ភាគច្រើននៃប្រជាជនតាមទីក្រុងនិងជនបទបានបញ្ចេញកំហឹង និងការអាក់អន់ចិត្តរបស់ខ្លួនលើប្រជាជនវៀតណាមរបស់ជាតិ ។ ការដង្ហើយហៅរបស់ល់ន-ណុលរកពួកស្ម័គ្រចិត្ត១០,០០០នាក់ដើម្បីលើកស្ទួយកម្លាំងប្រុសៗក្នុងចំណោមទាហានប្រុសៗ៣០,០០០នាក់ដែលបានបំពាក់គ្រឿងបរិក្ខារខ្សត់ខ្សោយរបស់កម្ពុជា ដោយរៀបចំបានកងទ័ពច្រើនហូហៀរជាមួយពួកអ្នកកំណែនថ្មីបានជាង៧០,០០០នាក់ ។[៤៦] ពាក្យចចាមអារាមដែលមានច្រើនអំពីការវាយលុកក.ប.វ.ណ.ដែលអាចទៅរួចតម្រង់មកភ្នំពេញខ្លួនឯង ។ រោគផ្ដេសផ្ដាសបានវិវត្ត ហើយនេះវាបានបង្កអោយមានប្រតិកម្មហឹង្សាប្រឆាំងនឹងជនជាតិយួន៤០០,០០០នាក់របស់ប្រទសជាតិនេះ ។[៤៤]

លន់-ណុលសង្ឃឹមថាប្រើប្រាស់ពួកយួនជាចំណាប់ខ្មាំងប្រឆាំងទល់​ នឹងសកម្មភាពនានានៃក.ប.វ.ណ./រ.រ.ជ. ហើយពួកយោធាបានផ្ដើមការឡោមព័ទ្ធពួកគេរហូតទៅដល់ការកាន់កាប់ជំរុំនានា ។[៤៤] នោះគឺជាពេលដែលការសម្លាប់បានចាប់ផ្ដើម ។ នៅតាមទីប្រជុំជននិងភូមិនានាទូទាំងកម្ពុជា ពួកទាហាននិងអសេនិកជន (ជនស៊ីវិល)បានស្រាវជ្រាវពួកអ្នកជិតខាងវៀតណាមរបស់ខ្លួនដើម្បីសម្លាប់ពួកគេចោល ។[៤៧] ថ្ងៃ១៥មេសា សាកសពនៃពួកយួន៨០០នាក់បានបណ្ដែតហូរចុះទៅក្រោមតាមទន្លេមេគង្គ និងហូរទៅកាន់វៀតណាមខាងត្បូង ។

ពួកយួនខាងត្បូង ខាងជើង និងរ.រ.ជ.បានប្រកាសបរិហារយ៉ាងខ្លាំងក្លានូវសកម្មភាពដ៏អាក្រក់ក្រៃលែងទាំងនេះ ។[៤៨] ជាការសំខាន់ មិនមានពួកខ្មែរ មិនថាតែសហគមន៍ពុទ្ធសាសនាឡើយ ក៏មិនបានផ្ដន្ទាទោសលើកការសម្លាប់នោះដែរ ។ នៅក្នុងការដោះសារទៅកាន់រដ្ឋាភិបាលសៃហ្គន លន់-ណុលបានថ្លែងថា

វាពិបាកដើម្បីញែករវាងពលរដ្ឋយួនដែលជាវៀតកុងនិងអ្នកដែលមិនមែន​ណាស់ ។ ដូច្នេះវាគឺជាការធម្មតាណាស់ដែលប្រតិកម្មចំពោះកងទ័ពខ្មែរ ដែលពួកគេមានអារម្មណ៍ថាខ្លួនឯងលាក់ពុត គឺពិបាកត្រួតពិនិត្យ ។[៤៩]

រ.រ.ជ.ក. និង រ.រ.រ.ជ.ក.

ពីប៉ីជិង ព្រះសីហនុបានប្រកាសថារដ្ឋាភិបាលនៅភ្នំពេញត្រូវបានរំលាយហើយ ហើយចេតនារបស់ទ្រង់គឺដើម្បីបង្កើត Front Uni National du Kampuchea រឺ NUFK រឺ រ.រ.ជ.ក.(រណសិរ្សរួបរួមជាតិកម្ពុជា) ។ ព្រះសីហនុក្រោយមកបានមានបន្ទូលថា ខ្ញុំជ្រើសរើសមិននៅជាមួយពួកអាមេរិក រឺ ពួកកុម្មុយនិស្ត ព្រោះតែខ្ញុំចាត់ទុកថាមានគ្រោះថ្នាក់ពីរយ៉ាង គឺចក្រពត្តិនិយមអាមេរិក និងកុម្មុយនិស្តអាស៊ី ។ គឺលន់-ណុលដែលតម្រូវអោយខ្ញុំជ្រើសរើសរវាងពួកគេ ។[៤៤]

ពួកវៀតណាមខាងជើងបានប្រតិកម្មតបទៅនឹងការផ្លាស់ប្ដូរនយោបាយ​នៅកម្ពុជាដោយការបញ្ជូនរដ្ឋមន្ត្រីប្រមុខផាម-វ៉ាន់ដុងទៅជួបព្រះសីហនុនៅចិននិងជ្រើសរើសទ្រង់ជាសម្ព័ន្ធមិត្ត ​ជាមួយពួកខ្មែរក្រហម ។ សាឡុត-សក៏បានទាក់ទងដោយពួកវៀតណាម​ដែរ ដែលកាលណោះពួកគេបានផ្ដល់អោយគាត់នូវធនធានអ្វីៗ ដែលគាត់ត្រូវការសម្រាប់កុបកម្មរបស់គាត់ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ។ សាឡុត-សនិងព្រះសីហនុពិតមែននៅប៉ីជិងក្នុងពេលដូចគ្នាមែន ក៏ប៉ុន្តែពួកមេដឹកនាំវៀតណាម និងចិនមិនដែលផ្ដល់ព័ត៌មានព្រះសីហនុពីវត្តមានរបស់សាឡុត-ស រឹមួយក៏អនុញ្ញាតអោយបុរសទាំងពីរបានជួបគ្នាឡើយ ។ មួយរយៈពេលខ្លីក្រោយមក ព្រះសីហនុបានចេញការអំពាវនាវតាមវិទ្យុ ទៅកាន់ប្រជាជនកម្ពុជាអោយងើបឡើងប្រឆាំងនឹងរដ្ឋាភិបាលហើយ​ និងគាំទ្រដល់ពួកខ្មែរក្រហម ។ នៅខែឧសភា១៩៧០ សាឡុត-សនៅទីបញ្ចប់បានត្រឡប់ទៅកាន់កម្ពុជាវិញ ហើយដំណើរនៃកុបកម្មបានចម្រើនយ៉ាងខ្លាំងក្លា ។ បន្ទាប់ពីព្រះសីហនុបានបង្ហាញការគាំទ្ររបស់ទ្រង់ដល់​ ពួកខ្មែរក្រហមតាមរយៈការធ្វើទស្សនកិច្ចពួកគេនៅតាមវាលស្រែ ការចូលជួររបស់ពួកគេបានរីកប៉ោងឡើង ចាប់ពីយុទ្ធជន៦,០០០នាក់ដល់៥០,០០០នាក់ ។

សម្ដេចក្រោយមកទៀតបានចងសម្ព័ន្ធព្រះអង្គឯងជាមួយពួកខ្មែរក្រហម ពួកវៀតណាមខាងជើង ពួកបទេសឡាវរបស់ឡាវ និងរ.រ.ជ. ដោយចោលកិត្យានុភាពផ្ទាល់របស់ព្រះអង្គ ហើយនៅពីក្រោយពួកកុម្មុយនិស្ត ថ្ងៃ៥ឧសភា ការបង្កើតឡើងជាជាក់ស្ដែងនៃរ.រ.ជ.ក. និង Gouvernement Royal d’Union Nationale du Kampuchea រឺ រ.រ.រ.ជ.ក. (រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា) ក៏ត្រូវបានប្រកាសឡើង ។ ព្រះសីហនុបានកាន់តំណែងជាប្រមុខរដ្ឋ ដោយតែងតាំងប៉ែន-នុត ម្នាក់ក្នុងចំណោមពួកអ្នកគាំទ្រ​ដ៏ស្មោះត្រង់បំផុតអោយធ្វើជានាយករដ្ឋមន្ត្រី ។[៤៤]

ខៀវ-សំផនត្រូវបានជ្រើសរើសជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និងជាអគ្គបញ្ជាការនៃកងទ័ពរ.រ.រ.ជ.ក. រឺ RGNUK (ទោះបីប្រតិបត្តិការយោធាជាក់ស្ដែងត្រូវបានដឹកនាំដោយប៉ុល-ពតក៏ដោយ) ។ ហ៊ូ-នឹមបានក្លាយជារដ្ឋមន្ត្រីឃោសនាការ និងហ៊ូ-យុនបានក្ដោបក្ដាប់ការទទួលខុសត្រូវទ្វេដងជារដ្ឋមន្ត្រីមហាផ្ទៃ កំណែទម្រង់រួម និងសហករណ៍ ។ រ.រ.រ.ជ.ក.បានអះអាងថាវាមិនមែនជារដ្ឋាភិបាលនិរទេសដោយហេតុថាខៀវ-សំផន និងពួកកុបករមាននៅខាងក្នុងប្រទេសកម្ពុជានៅឡើយ ។ ព្រះសីហនុនិងពួកស្ម័គ្រស្មោះព្រះអង្គបាននៅចិន យ៉ាងណាៗសម្ដេចបានធ្វើទស្សនកិច្ចទៅកាន់ តំបន់រំដោះ នៃកម្ពុជា រួមមានអង្គរវត្ត នៅខែមីនា១៩៧៣ ។ ទស្សនកិច្ចទាំងនេះត្រូវបានប្រើប្រាស់ជាសំខាន់សម្រាប់គោលបំណងឃោសនា និងគ្មានឥទ្ធិពលពិតៗលើកិច្ចការនយោបាយឡើយ ។[៥០]

ចំពោះព្រះសីហនុ នេះបានបង្ហាញជាអាពាហ៍ពិពាហ៍បង្ខិតបង្ខំប្រមើលមើលឃើញរយៈពេលខ្លីដែលត្រូវបានជម្រុញចិត្ត ដោយការស្រេកឃ្លានការសងសឹករបស់ទ្រង់ប្រឆាំងនឹងពួកគេដែលបានក្បត់ទ្រង់ ។[៥១][៥២] ចំពោះពួកខ្មែរក្រហម វាគឺជាមធ្យោបាយមួយដើម្បីពង្រីកឡើង អោយមានការអំពាវនាវកាន់តែធំឡើងដល់ចលនារបស់ខ្លួន ។ ពួកសិករ បានជម្រុញចិត្តដោយភាពស្មោះត្រង់ភក្ដីភាពទៅនឹងរាជាធិបតេយ្យបានគាំទ្រ​ ដល់ហេតុផលរបស់ផ្វាំង្ខរឺFUNK (រណសិរ្សរួបរួមជាតិកម្ពុជា) ។ [៥៣] ការអំពាវនាវផ្ទាល់របស់ព្រះសីហនុ ឥរិយាបថដ៏ល្អប្រសើរទាំងស្រុងនៃកងទ័ពកុម្មុយនិស្ត និងការបាញ់ទម្លាក់គ្រាប់នៃសម្ព័ន្ធមិត្តពេញទី​ បានធ្វើអោយកាន់តែងាយស្រួលដល់ការកែនកងទ័ព ។ កិច្ចការនេះត្រូវបានបង្កើតអោយកាន់តែងាយស្រួលបន្ថែម សម្រាប់ពួកកុម្មុយនិស្តបន្ទាប់ពីខែ៩តុលា១៩៧០ ពេលដែលលន់-ណុលបានលុបចោលរាជាធិបតេយ្យសហព័ន្ធនិយមយ៉ាងងាយស្រួល ហើយបានប្រកាសការបង្កើតសាធារណរដ្ឋខ្មែរមជ្ឈការឡើង ។[៥៤]

សង្គ្រាមកំពុងតែរីករាលដាល (១៩៧០–១៩៧១)

ពួកខាងប្រឆាំង

ស្ថានការណ៍បន្តបន្ទាប់នៃរដ្ឋប្រហារ លន់-ណុលមិនបានចាប់ផ្ដើមអោយកម្ពុជាប្រឡូកក្នុងសង្គ្រាមភ្លាមៗទេ ។ គាត់បានអំពាវនាវដល់សហគមន៍អន្តរជាតិនិងសហប្រជាជាតិនៅក្នុងការប៉ុនប៉ងដើម្បីទទួលបានការគាំទ្រដល់រដ្ឋាភិបាលថ្មី និងបានបន្ទាសការរំលោភបំពាននូវ​អព្យាក្រឹតភាពកម្ពុជាដោយកងកម្លាំងបរទេស ជំរុំអ្វីក៏ដោយដែល ពួកគេចាប់តាំងទីឡើង ។[៥៥] ក្ដីសង្ឃឹមរបស់គាត់សម្រាប់អព្យាក្រឹតនិយម​អោយមានបន្តគ្មានបានជួយជាប្រយោជន៍ដល់គាត់ច្រើនជាងព្រះសីហនុឡើយ ។

តាមប្រតិបត្តិការប្រយុទ្ធនានាបានដឹងភ្លាមៗថា ទាំងសងខាងត្រូវបានប្រកួតខុសគូយ៉ាងអាក្រក់ ។ កងទ័ពរដ្ឋាភិបាល ឥឡូវត្រូវបានដាក់ឈ្មោះជាថ្មីថា Forces Armees Nationales Khemeres រឺ FANK (កងទ័ពជាតិខ្មែរ) និងរាប់ពាន់នាក់ពួកខ្មែរទីក្រុងក្មេងៗបានប្រមែប្រមូល​ គ្នាដើម្បីចូលរួមនៅប៉ុន្មានខែបន្តបន្ទាប់ពីការដកព្រះសីហនុចេញ ។ ជាមួយនឹងការកញ្ជ្រោលឡើងនៃការកែនកងទ័ព យ៉ាងណាៗ ក.ជ.ខ.បានពង្រីកសមត្ថភាពរបស់ខ្លួនកាន់តែល្អដើម្បី​ស្រូបទាញមនុស្សថ្មីៗមកទៀត ។[៥៦] ក្រោយមក ដោយបានប្រាប់សារពត៌មាននូវប្រតិបត្តិការតាមកលយុទ្ធ និងការត្រូវការដើម្បីផ្លាស់ប្ដូរសហេតុភាពប្រយុទ្ធនានា គ្មានពេលគ្រប់គ្រាន់ទេដើម្បីផ្ដល់អោយ​ នូវជំនាញដែលត្រូវការទៅដល់បុគ្គលម្នាក់ៗ រឺ អង្គភាព ហើយនិងការខ្វះខាតការហ្វឹកហាត់​ ដែលធ្វើអោយមានអន្តរាយដល់អត្ថិភាពរបស់ក.ជ.ខ.រហូតដល់ការដួលរលំរបស់ខ្លួន ។[៥៧]

ពួកនាយទាហានកម្ពុជា​ និងពួកឥស្សរជនស.រ. ១៩៧១

កំឡុងសម័យ១៩៧៤–១៩៧៥ កងទ័ពក.ជ.ខ.បានកើនឡើងជាផ្លូវការចាប់ពី១០០,០០០ដល់ទៅប្រហែល២៥០,០០០នាក់ ក៏ប៉ុន្តែមុខជាមានចំនួនក្បែរៗ១៨០,០០០តែប៉ុណ្ណោះទេ ដោយសារបញ្ជីប្រាក់ខែដែលខ្វះខាតដល់ពួកនាយទាហានរបស់ខ្លួន និងដោយសារការរត់ចោលជួរជាច្រើន ។ [៥៨] ជំនួយយោធាស.រ. (អាវុធយុទ្ធភណ្ឌ គ្រឿងផ្គត់ផ្គង់ និងគ្រឿងបរិក្ខា) ត្រូវបានគេប្រមូលឡើងដើម្បក.ជ.ខ.តាមរយៈក្រុមដឹកជញ្ជូនបរិក្ខារយោធាកម្ពុជា (ក.ដ.ប.យ.ក. រឺMEDTC ) ។ ដោយបានអោយអំណាចទាំងស្រុងដល់ពួកនាយទាហាននិងមនុស្ស១១៣នាក់ ក្រុមនេះបានមកដល់ភ្នំពេញនៅឆ្នាំ១៩៧១[៥៩] ក្រោមបញ្ជាការទាំងស្រុងនៃឧត្តមនាវីឯកCINCPACលោកចនស.ម៉ខ់ខេន, ជែអ [៦០] ឥរិយាបទនៃរដ្ឋបាលលោកនិខ្សុនអាចត្រូវបានបូកបញ្ចូល​ តាមការណែនាំដោយហិនរី-ឃិស្ស៊ីងហ្គឺរទៅកាន់ប្រមុខទីមួយនៃក្រុមសម្ព័ន្ធការ លោកវីរសេនីយឯកចូណាថាន់-លែដ្ដថា: កុំគិតដល់ជ័យជំនះ គ្រាន់តែអោយរស់បានហើយ ។[៦១] យ៉ាងណាក៏ដោយ លោកម៉ខ់ខេនបានដាក់ញត្តិទៅបញ្ចកោណជារឿយៗដើម្បីសុំអាវុធ គ្រឿងបរិក្ខារ និងសេនាធិការចំពោះអ្វីដែលលោកបានបង្ហាញកម្មសិទ្ធិថាជាសង្គ្រាមរបស់ខ្ញុំ[៦២]

មានបញ្ហាផ្សេងៗដទៃទៀត ។ កងទាហាននៃក.ជ.ខ.ជាទូទៅពុករលួយនិងលោភលន់ ។[៦៣] ដោយការបញ្ចូលនូវពួកទាហានខ្មោចបានបង្កអោយមានការខ្វះខាតបញ្ជីប្រាក់ខែដ៏សន្ធឹក ការផ្ដល់អាហារវិភាគត្រូវបានគេកឹបកេង​ដោយពួកនាយទាហាន ពេលដែលកូនទាហានរបស់ពួកខ្លួនស្រេកឃ្លាន រួចហើយការលក់អាវុធនិងយុទ្ធភ័ណ្ឌទៅកាន់ផ្សារងងឹត (រឺ ទៅកាន់សត្រូវ) គឺជារឿងធម្មតា ។[៦៤][៦៥] ភាពអាក្រក់មែនទែននោះ គឺភាពផ្ដេសផ្ដាសខាងកលយុទ្ធចំណោមពួកនាយទាហានក.ជ.ខ.ជាធម្មតាក៏ដូចជាសេចក្ដីលោភលន់របស់ពួកគេដែរ ។[៦៦]លន់-ណុលជារឿយៗបានចៀសវាងពួកអគ្គសេនាធិកា និងបានដឹកនាំប្រតិបត្តិការចុះដល់កម្រិត​ កងវរសេនាតូចដែលកាលណោះក៏កំពុងតែហាមឃាត់​ ការធ្វើអោយស៊ីគ្នាពិតៗណាមួយរវាងកងប្រដាប់អាវុធ ជើងទឹក និងអាកាស ។[៦៧]

ពួកទាហានសាមញ្ញបានប្រយុទ្ធយ៉ាងក្លាហានលើកដំបូង ក៏ប៉ុន្តែពួកគេត្រូវទទួលបានជាមួយប្រាក់ខែទាបៗ (រួមជាមួយដែលពួកគេត្រូវទិញអាហារ​និងតំហែទាំវេជ្ជសាស្ត្រផ្ទាល់ខ្លួន) កង្វះខាតសព្វាវុធយុទ្ធភណ្ឌ និងគ្រឿងបរិក្ខារចម្រុះនានា ។ ដោយសារប្រព័ន្ធប្រាក់ខែនេះ គ្មានការចែករំលែកដល់គ្រួសាររបស់ពួកគាត់ ដូច្នេះហើយបានបង្ខំអោយប្ដី/កូនរបស់ពួកគាត់ចូលទៅកាន់តំបន់សមរភូមិ ។ បញ្ហាទាំងនេះ (ដែលកាន់តែធ្ងន់ធ្ងរឡើងបន្តអោយទឹកចិត្តធ្លាក់ចុះ) ក៏ត្រូវកើនឡើងច្រើនលើកហួសហេតុតែប៉ុណ្ណឹង ។[៦៣]

នៅក្នុងការចាប់ផ្តើមឆ្នាំ១៩៧៤ បញ្ជីសារពើភណ្ឌកងទ័ពកម្ពុជារួមមាន កាំភ្លើង២៤១,៦៣០ដើម កាំភ្លើងយន្ត៧,០៧៩ដើម កាំភ្លើងត្បាល់២,៧២៦ដើម កាំភ្លើងផ្លោងគ្រាប់បែក២០,៤៨១ដើម កាំភ្លើងឥតធាក់៣០៤ដើម កាំភ្លើងផ្លោង២៨៩ដើម រថAPCs (រថដឹកពាសដែកផ្ទាល់ខ្លួន)២០២គ្រឿង និងរថដឹកជញ្ជូន៤,៣១៦គ្រឿង ។ កងទ័ពជើងទឹកខ្មែរមាន១៧១កប៉ាល់ កងអាកាសខ្មែរមានយន្តហោះ២១១គ្រឿង រួមមាន T-២៨អាមេរិកខាងជើង៦៤គ្រឿង នាវាកាំភ្លើងឌូហ្គ្លាសAC-៤៧ ១៤គ្រឿង និងឧទ្ធម្ភាគចក្រ៤៤គ្រឿង ។ បុគ្គលិកយោធាស្ថានទូតអាមេរិក– ដែលត្រូវបានគេគិតស្មានថាអោយសម្របសម្រួលកម្មវិធីជំនួយអាវុធ–តែប៉ុណ្ណោះ ជួនកាលក៏បានរកឃើញថាបានពាក់ព័ន្ធនៅក្នុងការប្រឹក្សាដែលគេហាមប្រាម​ និងកិច្ចការប្រយុទ្ធ ។

ដើមឡើយបានរៀចំប្រយុទ្ធតទល់នឹងកងកម្លាំងប្រដាប់អាវុធ​ អំពីសមត្ថភាពដែលមានកំណត់តែប៉ុណ្ណេះទេ – ពួកកងទ័ពប្រជាជនវៀតណាមគឺជាកងទ័ពថ្មើរជើងមួយ​ ដ៏ភ្លឺថ្លាល្អបំផុតនៅក្នុងពិភពលោកនៅសម័យនោះ ។[៦៨] នៅពេលកងទ័ពរបស់ខ្លួនត្រូវបានដណ្ដើមកន្លែងបាន គឺដោយសារពួកស្បែកស្វិត ហើយពួកនោះក៏បានអប់រំបណ្ដុះបណ្ដាលកងទ័ពកសិករ​របស់ពួកខ្មែរក្រហមយ៉ាងតឹងរឹង​ ជាមួយនឹងស្នូលនៃពួកមេដឹកនាំមានបទពិសោធន៍របស់ខ្លួន ដែលពួកមេដឹកនាំទាំងនោះ កាលណោះបានទទួលការគ្រាំទ្រពេញទីពីហាណូយ ។ កងកម្លាំងខ្មែរក្រហម ដែលត្រូវបានរៀបចំឡើងវិញនៅក្នុងកិច្ចប្រជុំកំពូលឥណ្ឌូចិន​ដែលប្រារព្ធនៅឆុងហួ ចិន នៅខែមេសា១៩៧០ នឹងកើនឡើងចាប់ពី១២–១៥,០០០នៅឆ្នាំ១៩៧០ទៅ ដល់៣៥–៤០,០០០នៅឆ្នាំ១៩៧២ នៅពេលនោះខ្មែរូបនីយកម្មនៃជម្លោះបានអួតថាបានចូលរួម​និងប្រតិបត្តិការប្រយុទ្ធតទល់នឹ​ងពួកសាធារណរដ្ឋត្រូវបានក្ដោបក្ដាប់ទាំងស្រុង​ដោយពួកកុបករ ។[៦៩]

ការវិវត្តនៃកងកម្លាំងទាំងនេះបានចូលរួមជាបីដំណាក់កាល ។ ឆ្នាំ១៩៧០ដល់១៩៧២គឺជាសម័យកាលនៃការរៀបចំនិងការកេណ្ឌទ័ព កំឡុងពេលដែលអង្គភាពខ្មែរក្រហមបានបម្រើជាពួកអ្នកជួយដល់ក.ប.វ.ណ. ។ ចាប់ពីឆ្នាំ១៩៧២ដល់ពាក់កណ្ដាលឆ្នាំ១៩៧៤ ពួកកុបករបានបង្កើតអង្គភាពក្នុងទំហំជាកងវរសេនាតូចនិងកងវរសេនាធំ ។ វាគឺកំឡុងសម័យកាលនេះដែលពួកខ្មែរក្រហមចាប់ផ្ដើមបានញែកព្រះសីហនុ​ និងពួកអ្នកគាំទ្ររបស់ព្រះអង្គចេញ​ ហើយនិងសមូហភាវកម្មនៃកសិកម្មត្រូវបានចាប់ផ្ដើមនៅតំបន់រំដោះនានា ។ អង្គភាពដែលមានទំហំប៉ុនកងពលដែលកំពុងដាក់នៅសមរភូមិឆ្នាំ១៩៧៤–១៩៧៥ នៅពេលគណបក្សនេះស្ថិតនៅជារបស់ខ្លួន ហើយក៏ចាប់ផ្ដើមរូបបរិវត្តន៍ (ការផ្លាស់ប្ដូរ)ដាច់ខាតនៃប្រទេសនេះ ។[៧០]

រួមជាមួយការទម្លាក់ព្រះសីហនុ ហាណូយបានព្រួយបារម្ភការប្រមើលមើលឃើញទុកជាមុននូវរបបនិយមលោកខាងលិច​ ដែលអាចអនុញ្ញាតអោយពួកអាមេរិកបង្កើតឡើងវត្តមានយោធា​ លើផ្នែកសង្ខាងខាងលិចរបស់ពួកគេ ។ ដើម្បីទប់ស្កាត់រឿងនោះពីការកើតឡើង ពួកគេបានចាប់ផ្ដើមការផ្ទេរឋបនភណ្ឌយោធាអោយឆ្ងាយ​ ពីតំបន់ព្រំដែននានាទៅទីតាំងកាន់តែជ្រៅនៅក្នុងទឹកដីកម្ពុជា ។ មជ្ឈមណ្ឌលបញ្ជាការថ្មីត្រូវបង្កើតឡើងនៅទីក្រុងក្រចេះនិងការលៃលកពេលការចល័តដែលល្អប្រសើរ ។ ប្រធានាធិបតីនិច្សុនដែលមានយោបល់ថា:

“យើងត្រូវការការចល័តយ៉ាងអង់អាចនៅកម្ពុជាដើម្បីបង្ហាញថាយើងឈរជាមួយលន់-ណុល…អ្វីមួយជាសញ្ញាសម្គាល់…សម្រាប់តែរបបកម្ពុជាតែមួយគត់ ​ដែលមានសេចក្ដីក្លាហានឈរខាងលោកខាងលិចនិងអាមេរិក ។”[៧១]

ការលុកលុយកម្ពុជា

សម្រាប់ព័ត៌មានលម្អិតអំពីការលុកលុយ សូមមើលយុទ្ធនាការកម្ពុជា

ថ្ងៃ២៩មេសា១៩៧០ អង្គភាពវៀតណាមខាងត្បូងនិងស.រ. (ផងដែរក៏បានបំភ័យដោយការមើលឃើញទុកជាមុនថាកម្ពុជា​ កំពុងតែរាតត្បាយដោយពួកកុម្មុយនិស្ត) បានបណ្ដោយអោយមានយុទ្ធនាការកម្ពុជាដែលមានកំណត់មុខច្រើន ​ដែលវ៉ាស៊ីងតោនសង្ឃឹមថានឹងអាចដោះស្រាយបញ្ហាបីផ្សេងទៀត: ទីមួយ វានឹងផ្ដល់អោយខែលមួយសម្រាប់ការដកទ័ពថយរបស់អាមេរិក (ដោយការកម្ទេចប្រព័ន្ធដឹកនាំសាស្ត្រក.ប.វ.ណ.និងការសម្លាប់កងទ័ពសត្រូវ) ទីពីរ វានឹងផ្ដល់អោយមានការសាកល្បងចំពោះនយោបាយនៃវៀតណាមនីយកម្ម ទីបី វានឹងប្រើជាសញ្ញាមួយទៅដល់ហាណូយដែលលោកនិច្សុនចង់បានន័យថាជាធុរកិច្ច ។[៧២] ទោះបីជាមានការអបអររបស់លោកនិច្សុនចំពោះតំណែងរបស់លន់-ណុលក៏ដោយ ក៏មេដឹកនាំកម្ពុជាប្រាកដជាមិនត្រូវបានគេអោយការណ៍​ នូវការរីកចំរើនជឿនលឿក្នុងការសម្រេចអោយមាន​ការឈ្លានពានប្រទេសរបស់គាត់ឡើយ ។ គាត់បានដឹងអំពីរឿងនឹងតែប៉ុណ្ណឹងទេ បន្ទាប់ពីប្រមុខបេសកកម្មស.រ. ដែលគាត់បានដឹងខ្លួនឯងអំពីរឿងនឹងពីការផ្សព្វផ្សាយតាមវិទ្យុ ។[៧១]

បឋនភណ្ឌដឹកនាំសាស្ត្រដ៏សន្ធឹកនិងចំនួនការផ្គត់ផ្គង់​ ដ៏ច្រើនត្រូវបានគេដឹង និងកម្ទេចចោល ក៏ប៉ុន្តែតាមការរាយការណ៍ពីបញ្ជាការអាមេរិកនៅសៃហ្គនបានផ្សាយចេញ នៅតែមានចំនួនសម្ភារៈកាន់តែច្រើនសន្ធឹកបានត្រៀមរួចរាល់ ហើយត្រូវបានគេរំកិលកាន់តែជ្រៅទៅកាន់ទីជនបទ ។[៧៣] តាមរយៈឧត្តមសេនីយ៍សាធារណរដ្ឋលោកសាក់-សុតសាខន ការដកទ័ពថយនៃកងកម្លាំងស.រ. បន្ទាប់ពីយុទ្ធនាការតែ៣០ថ្ងៃប៉ុណ្ណោះ បានបង្កើតអោយមានទីចំហដ៏ធំមួយលើខាងសម្ព័ន្ធមិត្ត​ដែលមិនថាតែកងទ័ពកម្ពុជា រឺក៏វៀតណាមខាងត្បូងទេ​ដែលធ្លាប់តែអាចបំពញវាបាន ។[៧៤]

នៅថ្ងៃដែលការលុកលុយបានចាប់ផ្ដើម ពួកយួនខាងជើងបានប្រតិកម្មដោយការចាប់ផ្ដើមការវាយលុក (យុទ្ធនាការ X) ដោយខ្លួនឯងផ្ទាល់ប្រឆាំងនឹងកងកម្លាំងក.ជ.ខ.ដើម្បីការពារ​និងពង្រីកតំបន់មូលដ្ឋានរបស់ពួកគេនិងប្រព័ន្ធដឹកនាំសាស្ត្រ ។[៧៥] នៅខែមិថុនា បីខែបន្ទាប់ពីការដកព្រះសីហនុចេញ ពួកគេបានបោសសំអាតកងកម្លាំងរដ្ឋាភិបាលចេញមួយភាគបី​ នៃផ្ទៃប្រទេសនៅភាគឦសានទាំងស្រុង ។ បន្ទាប់ពីការកម្ចាត់កងកម្លាំងទាំងនោះមក ពួកយួនខាងជើងបានបែរមករកទឹកដីដែលបានឈ្នះថ្មីលើពួកកុបករក្នុងតំបន់វិញ ។ ពួកខ្មែរក្រហម ក៏បានបង្កើតតំបន់រំដោះនានា​នៅប៉ែកខាងត្បូងនិងនិរតីនៃផ្ទៃប្រទេស ដែលជាទីពួកគេបានចាត់ការដោយឯករាជ្យពីពួកយួនខាងជើង ។[២៨]

ចេនឡា២

សម្រាប់ព័ត៌មានលម្អិតអំពីប្រធានបទនេះ សូមមើលប្រតិបត្តិការចេនឡា២

តំបន់ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ខែសីហា១៩៧០

កំឡុងពេលយប់២១មករា១៩៧១ កម្លាំងកម្មង់ដូក.ប.វ.ណ./រ.រ.ជ.១០០នាក់បានវាយប្រហារវាលយន្តហោះពោធិ៍ចិនតុង មូលដ្ឋានសំខាន់នៃកងទ័ពអាកាសសាធារណរដ្ឋ ។ នៅក្នុងសកម្មភាពមួយនេះ ពួកអ្នកវាយឆ្មក់បានកម្ទេចស្ទើរតែទាំងស្រុងសារពើរភណ្ឌ​នៃអាកាសយានរដ្ឋាភិបាល រួមមានយន្តហោះចម្បាំងរបស់រដ្ឋាភិបាលទាំងអស់ ។ នេះប្រហែលធ្លាប់ជាការប្រសិទ្ធពរដោយក្លែងបន្លំមែន យ៉ាងណាៗ ចាប់តាំងពីពេលនោះមកកងទ័ពអាកាសប្រកបទៅដោយយន្តហោះសូវៀតចាស់ៗ (ត្បិតគេលែងប្រើអស់ហើយ) ។ ពួកអាមេរិកភ្លាមៗបានដាក់ជំនួសមកវិញនូវយន្តហោះជាច្រើន​ ជាមួយគំរូទំនើបជឿនលឿនបន្ថែមទៀត ។ ការវាយប្រហារបានធ្វើហើយ ក៏ប៉ុន្តែក៏បញ្ឈប់ការវាយលុករបស់ក.ជ.ខ.ដែលបានស្នើសុំដែរ ។ ពីរអាទិត្យក្រោយមក លន់-ណុលបានរងការឈឺចាប់ដែលបណ្ដាលអោយពិការអវយវៈ​ (stroke)និងបានចេញចាកទៅហាវ៉ៃដើម្បីព្យាបាល ។ វាគឺជាស្ត្រូកខ្សោយទេ យ៉ាងណាយ៉ាងណី ក៏លោកឧត្តមសេនីយ៍បានជាសះស្បើយភ្លាមៗ ហើយក៏ត្រឡប់មកកម្ពុជាវិញបន្ទាប់ពីពីរខែតែប៉ុណ្ណោះ ។

វាមិនទាន់ដល់ថ្ងៃ២០សីហា ដែលក.ជ.ខ.បានផ្ដើមប្រតិបត្តិការចេនឡា២ គឺការវាយលុកលើកទីមួយរបស់ខ្លួននៅឆ្នាំនេះ ។ គោលដៅនៃយុទ្ធនាការគឺដើម្បីបោសសំអាតផ្លូវលេខ៦នៃកងកម្លាំងសត្រូវ​ និងដោយហេតុបើកឡើងវិញគមនាគមន៍នានាជាមួយកំពង់ធំ ទីក្រុងធំបំផុតទីពីរនៃសាធារណរដ្ឋ ដែលបានញែកដាច់ពីរដ្ឋធានីអស់រយៈពេលជាងមួយឆ្នាំហើយ ។ ប្រតិបត្តិការដើមឡើយបានជោគជ័យ និងទីក្រុងត្រូវយកបានមកវិញ ។ ពួកក.ប.វ.ណ.និងខ្មែរក្រហមបានវាយប្រហារតបវិញនៅ ខែវិច្ឆិកា និង ធ្នូ ដែលបំផ្លាញកងកម្លាំងរដ្ឋាភិបាលជាដំណាក់ៗ ។ មិនដែលមានការរាប់អោយត្រឹមត្រូវនៃការខាតបង់ឡើយ ក៏ប៉ុន្តែការប៉ាន់ស្មានគឺ ជាលំដាប់បុគ្គលិកដប់កងវរសេនាតូច​និងគ្រឿងបរិក្ខារបានបាត់បង់បូករួមទាំងគ្រឿងបរិក្ខារដប់កងវរសេនាតូច​បន្ថែមទៀត ។[៧៦] លទ្ធផលយុទ្ធសាស្ត្រនៃការបរាជ័យចេនឡា២​គឺថាដើមគំនិតនៃការវាយលុកបានហុចដល់កណ្ដាប់ដៃនៃក.ប.វ.ណ.និងពួកខ្មែរក្រហមទាំងស្រុងវិញ ។

ការត្រដរខ្យល់នៃសាធារណរដ្ឋខ្មែរ (១៩៧២–១៩៧៥)

ការតស៊ូដើម្បីរស់រាន

សម្រាប់ព័ត៌មានលម្អិតអំពីយុទ្ធនាការទម្លាក់គ្រាប់បែក សូមមើលប្រតិបត្តិចែកចាយសេរី

ចាប់ពី១៩៧២រហូតដល់១៩៧៤ សង្គ្រាមត្រូវប្រព្រឹត្តទៅតាមបណ្ដោយខ្សែគមនាគមន៍នានារបស់ក.ជ.ខ.ខាងជើងនិងខាងត្បូងនៃរដ្ឋធានី ។ ការវាយលុកដែលបានកំណត់ត្រូវផ្ដើម​ ដើម្បីរក្សាទំនាក់ទំនងជាមួយតំបន់ដាំដុះស្រូវនៅភាគពាយព្យ និងតាមបណ្ដោយទន្លេមេគង្គនិងផ្លូវជាតិលេខ៥ តំណផ្លូវគោករបស់សាធារណរដ្ឋទៅកាន់វៀតណាមខាងត្បូង ។ យុទ្ធសាស្ត្រនៃពួកខ្មែរក្រហម​គឺកាត់ផ្ដាច់ខ្សែគមនាគមន៍ទាំងនោះបន្តិចម្ដងៗ ហើយគាបយកភ្នំពេញ ។ តាមលទ្ធផល កងកម្លាំងក.ជ.ខ.បានប្រែក្លាយជាបែកជាផ្នែក ញែកចេញពីគ្នា និងមិនអាចខ្ចីការជួយគ្នាទៅវិញទៅមកពីមួយណាផ្សេងទៀតឡើយ ។

វិភាគទានរបស់ស.រ.ដ៏សំខាន់ចំពោះកិច្ចប្រឹងប្រែងរបស់ក.ជ.ខ.បានប្រែមកជាទម្រង់យន្តហោះទម្លាក់គ្រាប់បែក និងយន្តអាកាសកលយុទ្ធនៃកងអាកាសស.រ. ។ នៅពេលនោះលោកប្រធានាធិបតីនិច្សុនបានផ្ដើមការលុកលុយនៅឆ្នាំ១៩៧០ កងទ័ពអាមេរិកនិងវៀតណាមខាងត្បូងបានប្រតិបត្តិការក្រោមឆ័ត្រ​ នៃការគ្របដណ្ដប់អាកាសដែលត្រូវបានកំណត់ឡើងប្រតិបត្តិការ ចែកចាយសេរី ។ នៅពេលនោះកងទ័ពទាំងនោះត្រូវបានដកចេញ ប្រតិបត្តិការអាកាសបានបន្ត ដោយសំញ៉ែងហាមឃាត់ចលនានិងដឹកនាំសាស្ត្រកងទ័ពក.ប.វ.ណ./រ.រ.ជ. ។[៧៧] ដោយពិតទៅ (ហើយនិងមិនបានដឹងដល់សមាជនិងសាធារណជនអាមេរិកទេ), ពួកគេត្រូវប្រើប្រាស់ដើម្បីផ្ដល់ជំនួយអាកាសខាងកលយុទ្ធដល់ក.ជ.ខ. ។[៧៨] តាមអតីតនាយទាហានស.រ.ម្នាក់នៅភ្នំពេញបានរាយការណ៍ តំបន់ក្បែរទន្លេមេគង្គគឺពោរពេញដោយរណ្ដៅគ្រាប់បែកមកតែ ពីការវាយប្រហាររបស់ប-៥២នោះ នៅឆ្នាំ១៩៧៣ រណ្ដៅទាំងនោះមើលទៅដូចជាជ្រលងនានានៃស្ថានព្រះចន្ទ ។”[៧៩]

វត្ថុអនុស្សាវរីយនៅកម្ពុជា: រថក្រោះរ-៥៤មួយសាងដោយសូវៀត

ថ្ងៃ១០មីនា១៩៧២ គ្រាន់តែមុនសភាធម្មនុញ្ញដែលបានដាក់ឈ្មោះថ្មីយល់ព្រមរដ្ឋធម្មនុញ្ញ ដែលបន្ថែមបន្ថយ លន់-ណុលបានប្រកាសថាគាត់នឹងព្យួរការពិភាក្សាបណ្ដោះអាសន្នសិន ។ ក្រោយមកទៀតគាត់បានបង្ខំឆេង-ហេង ដែលជាអគ្គរដ្ឋចាប់តាំងពីការធ្លាក់ខ្លួនរបស់ព្រះសីហនុ អោយប្រគល់អំណាចអោយគាត់ ។ ខួបអនុស្សាវរីយ៍រដ្ឋប្រហារលើកទីពីរ លន់-ណុលបានលាលែងអំណាចជាអគ្គរដ្ឋ ក៏ប៉ុន្តែបានទទួលតំណែងជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិវិញ ។

ថ្ងៃ០៤មិថុនា លន់-ណុលត្រូវបានគេបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីដំបូងគេ​ នៃសាធារណរដ្ឋខ្មែរនៅក្នុងការបោះឆ្នោតមិនសុចរិតដោយមានសម្លេងច្រើន ។[៨០] តាមក្នុងរដ្ឋធម្មនុញ្ញថ្មី (បានផ្ដល់សច្ចាប័នថ្ងៃ៣០មេសា) គណបក្សនយោបាយបង្កើតជាប្រទេសជាតិថ្មី ភ្លាមៗក៏ក្លាយជាប្រភពនៃបក្សនិយមនយោបាយ ។ លោកឧត្តមសេនីយ៍សុតសាខនបានថ្លែងថា: គ្រាប់ពូជប្រជាធិបតេយ្យូបនីយកម្ម ដែលបានបោះចូលទៅក្នុងខ្យល់រួមជាមួយគ្នា​ ដូចជាសេចក្ដីប៉ងប្រាថ្នាដោយពួកមេដឹកនាំខ្មែរ ដែលត្រឡប់មករកសាធារណរដ្ឋខ្មែរគ្មានអ្វីសោះ ថែមទាំងបានទិន្នផលតិចតួចទៀត ។[៦៧]

នៅខែមករា១៩៧៣ ក្ដីសង្ឃឹមបានកើតឡើងនៅក្នុងទ្រូងនៃរដ្ឋាភិបាល ទាហាន និងប្រជាជានរបស់សាធារណរដ្ឋ នៅពេលកិច្ចសម្រុះសម្រួលសន្តិភាពប៉ារីសត្រូវបានគេចុះហត្ថលេខា ដែលដាក់បញ្ចប់ការប៉ះទង្គិចគ្នា (សម្រាប់ពេលវេលាដែលកំពុងតែដើរ) នៅវៀតណាមខាងត្បូង និងឡាវ ។ ថ្ងៃ២៩មករា លន់-ណុលបានប្រកាសបទឈប់បាញ់ឯកតោភាគីទូទាំងប្រទេស ។ ប្រតិបត្តិការទម្លាក់គ្រាប់បែកស.រ.ទាំងអស់ត្រូវបានផ្អាកដោយសង្ឃឹមការបានមកនូវឱកាសសន្តិភាពមួយ ។ វាមិនបានដូច្នោះឡើយ ។ ពួកខ្មែរក្រហមមិនខ្វាយខ្វល់មែនទែនលើការប្រកាស ហើយបន្តការប្រយុទ្ធតទៅទៀត ។ នៅខែមីនា សហេតុភាពធ្ងន់ធ្ងរជាច្រើន ការរត់ចោលជួល និងការកេណ្ឌទ័ពធ្លាក់ចុះទាបបានបង្ខំលន់-ណុលបញ្ចូលការកេណ្ឌទាហានថ្មី ហើយនៅខែមេសា កងកម្លាំងកុបកម្មបានបើកការវាយលុកមួយដែលបានរុញច្រានទៅដល់ជាយរដ្ឋធានី ។ កងអាកាសស.រ.បានឆ្លើយតបវិញដោយការផ្ដើម​ នូវប្រតិបត្តិការទម្លាក់គ្រាប់បែកយ៉ាងសន្ធឹកសន្ធាប់ ដែលបង្ខំអោយពួកកុម្មុយនិស្តបែរខ្នងត្រឡប់ទៅកាន់ជនបទវិញ បន្ទាប់ពីការបំផ្លាញជាច្រើនដោយការវាយប្រហារតាមអាកាស ។[៨១] កងអាកាសទីប្រាំពីររបស់ស.រ.បានប្រកែកដោយលើកហេតុផលថា​ ការទម្លាក់គ្រាប់បែកគឺដើម្បីទប់ស្កាត់ការធ្លាក់ភ្នំពេញ​ នៅឆ្នាំ១៩៧៣ដោយសម្លាប់១៦,០០០នាក់ចំណោមយុទ្ធជនខ្មែរក្រហម២៥,៥០០នាក់ដែលកំពុងតែឡោមព័ទ្ធទីក្រុង ។[៨២]

នៅថ្ងៃចុងក្រោយនៃប្រតិបត្តិការ ចែកចាយសេរី (១៥សីហា១៩៧៣) ២៥០,០០០តោននៃគ្រាប់បែកបានទម្លាក់លើសាធារណរដ្ឋខ្មែរ ៨២,០០០តោននៃគ្រាប់បែកបានប្រឡេះតទៅទៀត​ នៅក្នុង៤៥ថ្ងៃចុងក្រោយនៃប្រតិបត្តិការនេះ ។[៨៣] ចាប់តាំងពីការផ្ដើមប្រតិបត្តិការបញ្ជី នៅឆ្នាំ១៩៦៩ កងអាកាសស.រ.បានទម្លាក់៥៣៩,១២៩តោននៃអាវុធយុទ្ធភណ្ឌលើកម្ពុជា/សាធារណរដ្ឋខ្មែរ ។[៨៤]

ការព្រាងទុកអ្វីមួយនឹងមកដល់

ចុងក្រោយដូចគ្នាឆ្នាំ១៩៧២–១៩៧៣ វាគឺជាជំនឿដែលប្រកាន់ខ្ជាប់ជាសាមញ្ញទៅហើយ ទាំងខាងក្នុងនិងក្រៅកម្ពុជា ដែលថាសង្គ្រាមគឺជាការប៉ះទង្គិចគ្នារបស់បរទេសដ៏ចាំបាច់មួយ​ ដែលមិនបានផ្លាស់ប្ដូរជាមូលដ្ឋាន​នូវចរិកលក្ខណៈធម្មជាតិរបស់ប្រជាជនខ្មែរឡើយ ។[៨៥] នៅចុងឆ្នាំ១៩៧៣ មានការដឹងខ្លួនបន្តិចម្ដងក្នុងចំណោមរដ្ឋាភិបាលនិងប្រជាជននៃបក្សនិយម សរុបទៅគ្មានការព្រួយបារម្ភលើសហេតុភាពនានា ហើយការច្រានចោលទាំងស្រុងចំពោះការផ្ដល់នូវការពិភាក្សាសន្តិភាពណាមួយ​ដែលចាប់ផ្ដើមណែនាំថាបក្សនិយមនិងសមត្ថភាពហិង្សារបស់ពួកខ្មែរក្រហម​គឺជ្រាលជ្រៅជាងគ្រប់គ្នាដែលបានរំពឹងទុកទៅទៀត ។[៨៥]

របាយការណ៍នៃគោលនយោបាយព្រៃផ្សៃ​ នៃអង្គការភ្លាមៗបានបង្កើតអោយមានមធ្យោបាយរបស់ខ្លួនទៅភ្នំពេញ​ និងទៅកាន់ប្រជាជន​ ដែលកំពុងប្រាប់ជាមុននូវភាពឆ្កួតឃោរឃៅដែលហៀបនឹងបំផ្លាញប្រទេសជាតិ ។ មានព្រឹត្តិការណ៍នៃការតាំងលំនៅថ្មីដោយបង្ខំនៃភូមិទាំងអស់ ការប្រហារជីវិតនៃនរណាម្នាក់ភ្លាមៗដែលមិនស្ដាប់បង្គាប់ធ្វើតាម រឺក៏សូម្បីសួរសំនួរ ការហាមឃាត់ការប្រតិបត្តិសាសនា ចំពោះពួកសង្ឃព្រះអង្គក៏ត្រូវសម្រាតស្បង់ រឺក៏សម្លាប់ចោល ហើយនិងកន្លែងដែលទម្លាប់រវាងភេទតាមប្រពៃណី​ និងសង្គ្រាមត្រូវបានស្បថអោយឈប់ប្រព្រឹត្តិ ។[៨៦][៨៧] សង្គ្រាមគឺជារឿងមួយ បែបបទមើលងាយនៅខាងក្នុងដែលពួកខ្មែរក្រហមបានចែកចាយ​សេចក្ដីស្លាប់ទៅខាងក្រៅ ផ្ទុយស្រឡះមែនទែនទៅនឹងចរិកលក្ខណៈរបស់ខ្មែរ គឺផ្សេងគ្នាមែនទែន ។[៨៨] របាយការណ៍នៃទារុណកម្មនានាបានចាប់ផ្ដើមលេចឡើងកំឡុងពេលដូចគ្នា​ នៅខាងក្នុងកងទ័ពវៀតណាមខាងជើងដែលកំពុងតែដកថយពីសមរភូមិកម្ពុជានានា ។ នេះគឺគ្មានការកើតព្រមគ្នាឡើយ ។ ការប្រមូលផ្ដុំនៃកិច្ចប្រឹងប្រែងរបស់ក.ប.វ.ណ.លើវៀតណាមខាងត្បូងដែលបានអនុញ្ញាតអោយពួកខ្មែរក្រហមអនុវត្តលទ្ធិ និងគោលនយោបាយរបស់ខ្លួនដោយគ្មានបានបង្ខាំងតាំងពីលើកដំបូង ។[៨៩]

សម្ដេចនរោត្តម-សីហនុនៃកម្ពុជាកំពុងតែទស្សនកិច្ចរ៉ូម៉ានីកុម្មុយនិស្ត នៅឆ្នាំ១៩៧២ ។

ភាពមេដឹកនាំខ្មែរក្រហមគឺស្ទើរតែមិនបានដឹងទាំងស្រុងដោយសាធារណជនឡើយ ។ ពួកគេសំដៅដោយពួកជនរួមជាតិសមមិត្តរបស់ពួកថាជា ទ័ពព្រៃ ។ ពីមុន ការមានពិតនៃបក្សកុម្មុយនិស្តគឺជាធាតុមួយនៃរ.រ.រ.ជ.ក.ដែលត្រូវបានគេលាក់កំបាំង ។[៨៦] នៅខាងក្នុង តំបន់រំដោះនានា គឺជាធម្មតាសំដៅលើអង្គការ ។ កំឡុងឆ្នាំ១៩៧៣ បក្សកុម្មុយនិស្តបានធ្លាក់ក្រោមការគ្រប់គ្រងនៃពួកសមាជិក​ ដែលនិយមជ្រុលបំផុតរបស់ខ្លួន គឺ ប៉ុល-ពត និងស៊ុន-សេន ដែលជឿថា កម្ពុជាគឺត្រូវដើរទៅតាមរយៈបដិវត្តន៍សង្គមទាំងស្រុង​ និងថាគ្រប់យ៉ាងដែលបានដំណើរការទៅមុខវាគឺជាការប្រទេចផ្ដាសា​ ហើយត្រូវតែកម្ទេចចោល ។”[៨៩]

ក៏បានលាក់កំបាំងពីការពិនិត្យពិច័យផងដែរ គឺជាបដិបក្ខនិយម​ដែលកំពុងតែកើនឡើងរវាងពួកខ្មែរក្រហម​និងសម្ព័ន្ធមិត្តវៀតណាមខាងជើងរបស់ពួកគេ ។[៨៩][៩០] តំណែងមេដឹកនាំមូលវិវដ្ដនៃបក្សដែលមិនអាចគេចពីការសង្ស័យរៀងរហូត​ ដែលហាណូយមានគម្រោងការលើការសាងសហព័ន្ធឥណ្ឌូចិន​ ជាមួយវៀតណាមខាងជើងតាមអ្នកជំនាញរបស់ខ្លួន ។[៩១] ពួកខ្មែរក្រហមត្រូវបានចងភ្ជាប់ខ្លួនទៅនឹងពួកចិនតាមមនោគមវិជ្ជា ដែលគ្រានោះពួកអ្នកគាំទ្រធំរបស់វៀតណាមខាងជើង គឺសហភាពសូវៀត នៅតែទទួលស្គាល់រដ្ឋាភិបាលលន់-ណុលថាស្របច្បាប់ ។[៩២] បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចសម្រុះសម្រួលសន្តិភាពប៉ារីស ក.ប.វ.ណ.បានកាត់ផ្ដាច់ការផ្គត់ផ្គង់សព្វាវុធទៅដល់ពួកខ្មែរក្រហម ដោយសង្ឃឹមដើម្បីបង្ខំពួកគេអោយចូលទៅក្នុងបទឈប់បាញ់ ។[៨៩][៩៣] នៅពេលដែលពួកអាមេរិកបានរួចខ្លួនដោយការចុះហត្ថលេខា​ នៃកិច្ចសម្រុះសម្រួលដើម្បីបង្វែរអំណាចអាកាសរបស់ខ្លួនទាំងស្រុង​ លើពួកខ្មែរក្រហម រឿងនេះផង ក៏ត្រូវបានស្ដីបន្ទោសទៅលើហាណូយដែរ ។[៩៤] កំឡុងឆ្នាំនោះ ការសង្ស័យនិងអាកប្បកិរិយានានាទាំងនេះ​ បាននាំអោយភាពមេដឹកនាំបក្សអនុវត្តបន្សុទ្ធកម្ម​នៅខាងក្នុងជួររបស់ខ្លួន​ ។ ភាគច្រើននៃសមាជិកដែលរៀនសូត្រ​ នៅហាណូយក្រោយមកត្រូវបានប្រហាជីវិតជាបន្តបន្ទាប់ដោយប៉ុល-ពត ។[៩៥]

នៅពេលកន្លងទៅ តម្រូវការនៃពួកខ្មែរក្រហមចំពោះការងារបន្តិចបន្តួចនៃសម្ដេចសីហនុបានចុះថយ ។ អង្គការបានបង្ហាញប្រជាជននៃតំបន់ ‘រំដោះ’ នានា​នៅក្នុងលក្ខ័ណ្ឌទុកចិត្តបាន ដែលបើកចំហអាការៈគាំទ្រចំពោះព្រះសីហនុ​ ដែលនឹងហុចជាលទ្ធផលក្នុងការជម្រះបញ្ជីរបស់ខ្លួន ។[៩៦] ទោះបីជាយ៉ាងណាសម្ដេចនៅតែពេញចិត្តការការពារដោយពួកចិន ដែលនៅពេលនោះព្រះអង្គបានបង្ហាញខ្លួនជាសាធារណៈ​ នៅក្រៅប្រទេសដើម្បីផ្សព្វផ្សាយបុព្វហេតុរបស់ហ្គ្រាំង្ក (GRUNK) ដែលព្រះអង្គត្រូវចរចារជាមួយការមើលងាយស្ទើរតែបើកចំហ​ដោយពួករដ្ឋមន្ត្រីអៀង-សារីនិងខៀវ-សំផន ។[៩៧] នៅខែមិថុនា សម្ដេចបានប្រាប់អ្នកសារព័ត៌មានអ៊ីតាលី លោកអូរៀណា-ផ្វាល្លាស៊ីថានៅពេលដែលពួកគេ[ពួកខ្មែរក្រហម]បានបឺតជញ្ជក់ខ្ញុំស្ងួតអស់ជាតិហើយ ពួកគេនឹងខ្ជាក់ខ្ញុំចេញដូចជាថ្មឆឺរីអញ្ជឹង ។[៩៨]

នៅចុងឆ្នាំ១៩៧៣ ពួកអ្នកស្មោះត្រង់នឹងព្រះសីហនុត្រូវបានគេ​ ធ្វើវិសុទ្ធកម្មចេញពីពួករដ្ឋមន្ត្រីរ.រ.រ.ជ.ក.ទាំងអស់​ និងពួកគាំទ្រសម្ដេចទាំងអស់នៅក្នុងជួរកុបកម្មក៏ត្រូវគេទម្លាក់ចោលដែរ ។[៨៩] ដោយខ្លីទៅបន្ទាប់ពីគ្រិស្តម៉ាស ពេលនោះពួកកុបករកំពុងរៀបចំបម្រុងសម្រាប់ការវាយលុកចុងក្រោយរបស់ខ្លួន ព្រះសីហនុបាននិយាយជាមួយអ្នកការទូតបារាំងលោកអេធៀន្នេ-ម៉ាណាច់ (Etienne Manac’h) ។ ព្រះអង្គបានមានបន្ទូលថាក្ដីសង្ឃឹមរបស់ទ្រង់សង្គមនិយមកណ្ដាល​ប្រហាក់ប្រហែលទៅ​នឹងរបស់យូហ៊្គោស្លាវីដែលឥឡូវនេះត្រូវបានគេបំភ្លេចចោលទាំងស្រុងហើយ ។ អាល់បានីស្តាលីននិយម ទ្រង់បានមានបន្ទូលថាអាចនឹងក្លាយជាគំរូ ។[៩៩]

ការធ្លាក់ភ្នំពេញ

សម្រាប់ព័ត៌មានលម្អិតអំពីកម្ពុជាក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម សូមមើលកម្ពុជាក្រោមការគ្រប់គ្រងរបស់ប៉ុល-ពត

នៅពេលនោះពួកខ្មែរក្រហមបានផ្ដើមការវាយលុករដូវប្រាំងរបស់ខ្លួន​ ដើម្បីកាន់កាប់រដ្ឋធានីកម្ពុជាដែលបានឡោមព័ទ្ធនៅថ្ងៃ១មករា១៩៧៥ សាធារណរដ្ឋបានស្ថិតនៅក្នុងភាពច្របូកច្របល់ ។ សេដ្ឋកិច្ចត្រូវបានគេប្លន់ដណ្ដើម បណ្ដាញដំណឹកជញ្ជូនត្រូវបានកាត់បន្ថយទៅអោយប្រព័ន្ធផ្លូវអាកាស​និងផ្លូវទឹក ទិន្នផលស្រូវត្រូវបានកាត់បន្ថយចុះមកត្រឹមមួយភាគបួន និងការផ្គត់ផ្គង់ត្រីទឹកសាប (ប្រភពនៃមូលជាតិដ៏សំខាន់) បានធ្លាក់ចុះយ៉ាងគំហុក ។ ថ្លៃចំណីអាហារកើនឡើង២០ដងជាងកម្រិតថ្លៃមុនសង្គ្រាម និងនិកម្មភាព (ភាពអត់ការងារធ្វើ) មិនត្រូវបានថ្លឹងថ្លែងវាស់ស្ទង់ទៀតទេ ។[១០០]

ការវាយលុកចុងក្រោយតទល់នឹងភ្នំពេញ ខែមេសា១៩៧៥

ភ្នំពេញ ដែលមានប្រជាជនមុនសង្គ្រាមប្រហែល៦០០,០០០នាក់ គឺបានលើសលប់ដោយពួកជនភៀសខ្លួន (ជាពួកអ្នកដែលបន្តជន់ជោរចាប់ពីបរិវេណការពារដែលលិចលង់ជានិច្ច) ដែលកំពុងកើនឡើងដល់ទំហំមួយក្បែរៗពីរលាននាក់ ។ ពួកអសេនិកជនឥតជំនួយនិងបែកខ្ញែកទាំងនេះគ្មានការងារ​ និងខ្វះខាតនៅក្នុងវិធីរកអាហារ ជម្រក រឺ តំហែទាំវេជ្ជសាស្ត្រ ។ ស្ថានភាពរបស់ពួកគេ (ហើយនិងរបស់រដ្ឋាភិបាល) កាន់តែអាក្រក់នៅពេលដែលកងកម្លាំងខ្មែរក្រហម​ បានទទួលការគ្រប់គ្រងតាមដងទន្លេមេគង្គបន្តិចម្ដងៗ ។ ចាប់ពីច្រាំងទន្លេ មីននិងការបាញ់កាំភ្លើងរបស់ពួកគេបានកាត់បន្ថយជាទៀងទាត់​ នូវក្បួនជញ្ជូនតាមទន្លេដែលនាំយកគ្រឿងផ្គត់ផ្គង់ឧបត្ថម្ភចំណីអាហារ ឥន្ធនៈ និងអាវុធយុទ្ធភណ្ឌដល់ទីក្រុងដែលកំពុងតែផ្ដើមអត់ឃ្លានយ៉ាងយឺតៗ (៩០ភាគរយនៃគ្រឿងផ្គត់ផ្គង់របស់សាធារណរដ្ឋបានរំកិលទៅ​ ដោយមធ្យោបាយក្បួនជញ្ជូន) ពីវៀតណាមខាងត្បូង ។ បន្ទាប់មកទន្លេត្រូវបានបិទដោយប្រសិទ្ធិភាព នៅដើមខែកុម្ភៈ ស.រ.បានចាប់ផ្ដើមការលើកជញ្ជូនគ្រឿងផ្គត់ផ្គង់តាមអាកាស ។ នេះបានប្រែទៅជាគ្រោះថ្នាក់កាន់តែខ្លាំងឡើង យ៉ាងណាៗ ដោយសារតែរ៉ូកែតនិងការបាញ់កាំភ្លើងធំពួកកុម្មុយនិស្ត ដែលស្រោចចុះលើប្រលានយន្តហោះនិងទីក្រុងឥតដាច់ ។

ដោយអស់សង្ឃឹម ប៉ុន្តែដោយប្ដេជ្ញាចិត្ត អង្គភាពនៃពួកទាហានសាធារណរដ្ឋនានា ដែលភាគច្រើននៃពួកគេបានអស់នូវអាវុធយុទ្ធភណ្ឌ ត្រូវបានជីកកប់នៅក្បែររដ្ឋធានី​ និងបានប្រយុទ្ធរហូតដល់ពួកគេត្រូវបានលុកលុយពេល​ដែលពួកខ្មែរក្រហមបានរុលមកដល់ ។ នៅចុងសប្ដាហ៍នៃខែមីនា១៩៧៥ កងទ័ពកុម្មុយនិស្តប្រហែល៤០,០០០នាក់បានព័ទ្ធជុំវិញរដ្ឋធានី ហើយបានចាប់ផ្ដើមរៀបចំដើម្បីបញ្ជូន ប្រហារបង្ហើយ ប្រហែលពាក់កណ្ដាលជាកងកម្លាំងសាធារណរដ្ឋដ៏ច្រើន ។[១០១]

លន់-ណុលបានលាលែងពីតំណែងហើយបានចាកចេញពីប្រទេសនៅថ្ងៃ១មេសា ដោយសង្ឃឹមថាការផ្សះផ្សារដែលបានចរចារអាចនៅតែទៅរួច បើសិនជាគាត់អវត្តមានពីឆាកនយោបាយ ។[១០២] លោកសូខាំ-ខូយបានដើរតួជាប្រធានាធិបតីនៃរដ្ឋាភិបាលដែលមានពេលតិចជាង បីអាទិត្យដើម្បីរស់ ។ កិច្ចប្រឹងប្រែងនានាទីចុងក្រោយជាក់លាក់របស់ស.រ.ដើម្បីរៀបចំកិច្ចព្រមព្រៀងសន្តិភាពមួយដែលទាក់ទងនឹង ​ព្រះសីហនុបានបញ្ចប់ដោយបរាជ័យ ។ នៅពេលដែលការបោះឆ្នោតមួយនៅក្នុងសមាជស.រ.ដើម្បីអោយមានការធ្វើបន្តទៅទៀតនៃជំនួយអាកាសរបស់អាមេរិកបានបរាជ័យ អហេតុភ័យ​និងការវិនិច្ឆ័យនៃសេចក្ដីវិនាសដែលបានរាលដាលពាសពេញរដ្ឋធានី ។ ស្ថានភាពគឺល្អបំផុតដែលបានពិព័ណ៌នាដោយលោកឧត្តមសេនីយ៍សាក់-សុតសាខន (ឥឡូវនាយអគ្គសេនាធិកាក.ជ.ខ.):

“រូបថតនៃពួកសាធារណរដ្ឋខ្មែរដែលបានចូលមក​ដើម្បីរំលឹកដល់ពេលនោះ គឺជាម្នាក់ក្នុងចំណោមបុរសឈឺ​ដែលនៅរស់តែម្នាក់គត់​ដោយមធ្យោបាយខាងក្រៅនានា ហើយថា ក្នុងលក្ខ័ណ្ឌខ្លួន ការត្រួតពិនិត្យការប្រើប្រាស់ឱសថ ប្រសិទ្ធិភាពយ៉ាងណាៗវាអាចទៅរួច គឺប្រហែលជាគ្មានតម្លៃថែមទៀតទេ ។”[១០៣]

លោកសូខាំ-ខូយ អ្នកស្នងបន្តលោកលន់-ណុលជា ប្រធានាធិបតីនៃសាធារណរដ្ឋខ្មែរមក ដល់ ឡើងជិះ​យូអេសអេសអូគីណាវ៉ានៅ ថ្ងៃ១២មេសា១៩៧៥បន្ទាប់ពីការជម្លៀស​ ខ្លួនចេញពីភ្នំពេញ ។

ថ្ងៃ១២មេសា ដោយសន្និដ្ឋានថាអ្វីទាំងអស់បានចាញ់អស់ហើយ (ហើយដោយគ្មានការជម្រាបអោយដឹងពីរដ្ឋាភិបាលខ្មែរ) ស.រ.បានជម្លៀសបុគ្គលិកស្ថានទូតរបស់ខ្លួនដោយឧទ្ធម្ភាគចក្រកំឡុងប្រតិបត្តិការឥន្ទ្រីដកថយ ។ ពួកអ្នកជម្លៀសខ្លួន២៧៦នាក់រួមមានឯកអគ្គរដ្ឋទូតស.រ.ចន-ហ្គាន់ថឺរ-ឌៀន (John Gunther Dean) បុគ្គលិកទូតអាមេរិកដ៏ទៃទៀត ប្រធានាធិបតីកំពុងដើរតួលោកសូខាំ-ខូយ ពួកឥស្សរជនរដ្ឋភិបាលសាធារណរដ្ឋខ្មែរជើងចាស់ និងគ្រួសាររបស់ពួកគេ និងពួកសមាជិកនៃប្រព័ន្ធឃោសនាព័ត៌មាន ។ ទាំងអស់ ស.រ.៨២នាក់ ខ្មែរ១៥៩នាក់ និងប្រជាជាតិប្រទេសទីបី៣៥នាក់ត្រូវបានជម្លៀសចេញ ។[១០៤] ទោះបីជាត្រូវបានអញ្ជើញដោយឯកអគ្គរដ្ឋទូតឌៀនដើម្បី​ចូលរួមការជម្លៀសនេះក៏ដោយ (ហើយច្រើនដល់ធ្វើអោយភ្ញាក់ផ្អើលនៃពួកអាមេរិក) ក៏ព្រះអង្គម្ចាស់ស៊ីសុវត្ថិ-សិរិមតៈ ឡុង-បូរ៉េត លន់-ណុន (បងប្អូនរបស់លន់-ណុល) ហើយនិងសមាជិកភាគច្រើននៃគណៈរដ្ឋមន្ត្រីរបស់លន់-ណុលបានបដិសេធសំនើនេះដែរ ។[១០៥] ពួកគេទាំងអស់បានជ្រើសរើសដើម្បីចែករំលែកគ្រោះកម្មនៃប្រជាជនរបស់ខ្លួន ។ ឈ្មោះរបស់ពួកគេមិនត្រូវបាននៅលើបញ្ជីមរណៈ ហើយភាគច្រើនត្រូវគេជឿជាក់សម្ដីអះអាងពួកខ្មែរក្រហមថា ពួកអតីតមន្ត្រីរដ្ឋការអាចនឹងមិនត្រូវបានសម្លាប់ទេ ក៏ប៉ុន្តែនឹងត្រូវគេស្វាគមនៅក្នុងការជួយកសាងកម្ពុជាថ្មីមួយឡើងវិញ ។ ក្រោយមកទៀត ពួកគេគឺត្រូវបានប្រហារជីវិតទាំងអស់ដោយពួកខ្មែរក្រហម ។

បន្ទាប់ពីពួកអាមេរិក (ហើយនិងសូខាំ-ខូយ)បានចាកចេញទៅ គណៈកម្មាធិការជានខ្ពស់ដែលមានសមាជិកប្រាំពីររូបត្រូវបានដឹកនាំ ដោយលោកឧត្តមសេនីយ៍សាក់-សុតសាខន បានក្ដោបក្ដាប់អំណាចលើសាធារណរដ្ឋដែលកំពុងតែលិចលង់ ។ នៅថ្ងៃ១៥មេសា ការការពារទីក្រុងដ៏មុតមាំចុងក្រោយ​ត្រូវបានយកជ័យជម្នះដោយពួកកុម្មុយនិស្ត ។ នៅប៉ុន្មានម៉ោងទៀបភ្លឺនៃថ្ងៃ១៧មេសា ពួកគណៈកម្មាធិការបានសម្រេចចិត្តផ្លាស់អាសនៈរដ្ឋាភិបាល​ ទៅកាន់ខេត្តឧត្តរមានជ័យនៅឯទិសពាយព្យ ។ នៅក្បែរម៉ោង១០:០០ សម្លេងនៃលោកឧត្តមសេនីយ៍ម៉ី-ស៊ីចាន់នៃអគ្គសេនាធិកាក.ជ.ខ.បានផ្សាយតាមវិទ្យុ ដោយចេញបញ្ជាអោយកងកម្លាំងក.ជ.ខ.ទាំងអស់អោយផ្អាកការបាញ់គ្នា ដោយហេតុថា ការចរចារបានជឿនលឿនទៅមុខ ចំពោះការចុះចាញ់នៅឯភ្នំពេញ ។[១០៦] សង្គ្រាមបានបញ្ចប់ ក៏ប៉ុន្តែសុបិន្តអាក្រក់នៃពួកខ្មែរក្រហមប្រហែល នឹងមកអោយផលជាកម្ពុជាប្រជាធិបតេយ្យដែលបានប្រកាសខ្លួនថ្មីឡើង ។ កងទ័ពខ្មែរក្រហមភ្លាមៗបានចាប់ផ្ដើមចាកចោលទីក្រុងរដ្ឋធានីដោយបង្ខំ ដោយការជម្លៀសប្រជាជនទៅកាន់ជនបទ និងសម្លាប់រាប់ពាន់នាក់ជាបន្តៗគ្នា ។ ឆ្នាំសូន្យក៏បានចាប់ផ្ដើមឡើង ។

កលល្បិចហាណូយ


Kall L'bech Hanoi neung Kamsoy Roboss Khmer

ព្រះបាទចន្ទរាជា


ព្រះបាទចន្ទរាជា (ឆ្នាំគ្រងរាជ្យ៖ ១៥១៦-១៥៦៦) ឬពញាចន្ទ ជាបុត្រ ធម្មរាជា និងជាព្រះអនុជពៅរបស់ព្រះបាទស្រីសុគន្ធបទ

គ្រិស្តសករាជ ១៥០៤ សម្ដេចព្រះធម្មរាជាសោយទិវង្គត សម្ដេចព្រះស្រីសុគន្ធបទបានឡើងសោយរាជ្យ ហើយក្រោយមកសម្ថេចពញាចន្ទដែលត្រូវជាអនុជ ក៏ត្រូវសម្ដេចព្រះរៀមតែងតាំងជាសម្ដេចឧបរាជ គ្រប់គ្រងនាដែនដីចតុមុខ នាវេលាដែលសម្តេចព្រះរាជា ទ្រង់ផ្លាស់រាជធានីទៅតាំងនាទួលបាសាណវិញ។

ក្រោយមក ដោយស្ថានការនយោបាយក្នុងប្រទេសចាប់ផ្ដើមចលាចល សម្ដេចព្រះពញាចន្ទក៏បានភៀសព្រះកាយទៅគង់នាក្រុងអយុធ្យា ហើយប្រកបកិច្ចការនាក្នុងរោងដំរីនៃរាជវាំងមហាក្សត្រអយុធ្យា។

នៅក្នុងឱកាសដែលស្ដេចកនធ្វើគតព្រះបាទស្រីសុគន្ធបទនៅបន្ទាយស្ទឹងសែនក្នុងឆ្នាំ១៥១២នោះ ព្រះអង្គចន្ទរាជា កំពុងគង់​នៅក្រុងអយុធ្យាស្រុកសៀមឯនោះ។ នៅពេលទទួលបានដំណឹងនេះភ្លាម ព្រះអង្គក៏រកមធ្យោបាយមកសងសឹក និងស្ថារពញរះរាជវង្សរបស់ទ្រង់ឡើងវិញ។នៅក្នុងពេល​ដែលមាន​ ការផ្អាកការប្រយុទ្ធគា្ននោះ នាយទាហានទាំងឡាយរួមជាមួយព្រះរាជវង្សានុវង្សផង បានឯកភាពគ្នាស្នើ​សុំអោយ​ព្រះអង្គច័ន្ទរាជា ឡើង​សោយរាជ្យ​ជាព្រះរាជានៃព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គបានយល់ព្រមទទួលតាម ប៉ុន្តែទ្រង់បានសម្រេច​ព្រះទ័យ​ថា​ទ្រង់នឹ​ង​ ទទួលយកការអភិសេកលុះណាតែទ្រង់ដណ្តើមបានជ័យជម្នះលើនាយកក្បត់រួចសិន។ គេបានរៀបចំសង់​ព្រះសន្លា​ផ្សេងៗ សម្រាប់ធ្វើការប្រកាសតែងតាំងព្រះរាជានេះ រួមមានព្រះរាជបល្ល័ង្គបាំងទៅដោយក្លស់រួត៥ជាន់ ព្រះអង្គបានឱ្យសង់៥ជាន់សិន (មិនទាន់ទទួលយកក្លស់៩ជាន់ភ្លាមទេ គ្រឿងប្រដាប់បំពាក់អោយសេះ ដែលអូសព្រះរាជរថ គ្រឿងប្រដាប់បំពាក់ឱ្យដំរីពេល​យាងចេញ​ធ្វើសង្គ្រាម គ្រឿងប្រដាប់បំពាក់ឱ្យសេះចម្បាំង និងគ្រឿងប្រដាប់លម្អព្រះរាជទីនាំងនាវា។

ព្រះអង្គចន្ទរាជា បានឡើងគង់លើរាជបល្ល័ង្គបាំងដោយក្លស់ នៅក្នុងគ្រិស្តសករាជ ១៥១៦ ត្រូវនឹងមហាសករាជ ១៤៣៨ ចុល្លសករាជ៨៧៨ គឺថ្ងៃច័ន្ទ ១៥រោជ ខែផល្គុន ឆ្នាំជូតអដ្ឋស័ក ដោយទ្រង់ទទួលព្រះឋានៈ ជាព្រះរាជាមិនទាន់អភិសេក ថាសម្តេចព្រះបរមនាថច័ន្ទរាជាធិរាជ ស្រីជ័យចេស្តា មហាក្រសត្រ អង្គម្ចាស់ក្រុងកម្ពុជា

រហូតដល់ឆ្នាំ១៥២៦ ជោគជ័យត្រូវបានទាំងស្រុងមកលើព្រះចន្ទរាជា ដោយស្ដេចកនត្រូវចាប់បានហើយសម្លាប់ចោល។

ចាប់ពីឆ្នាំ១៥២៧ ព្រះបាទចន្ទរាជាបានឲ្យគេសាងសង់បន្ទាយលង្វែក។ នៅឆ្នាំ១៥២៩ ព្រះអង្គយាងទៅគង់នៅបន្ទាយលង្វែក ហើយលង្វែកក៏ក្លាយជារាជធានីខ្មែររហូតដល់ចុងសតវត្សទី១៦។

ព្រះបាទចន្ទរាជា ជាស្ដេចសឹកសង្គ្រាមក៏ល្បីល្បាញមួយអង្គក្នុងសតវត្សទី១៦ ព្រោះព្រះអង្គបានរំដោះទឹកដីខ្មែរ​មកវិញរហូត​ដល់​ក្រុងអយុធ្យា។ ព្រះរាជាបានតែង​តាំងរដ្ឋមន្រ្តី សេនាបតី ព្រះសង្ឃរាជនៃព្រះវិហារពុទ្ធសាសនាទាំង៧នាយក្រុម ព្រះរាជវង្សានុវង្ស​២អង្គ ព្រះឥសីផាត ជាមេក្រុមបារគូទទួលបន្ទុកថែរក្សាអាវុធស័ក្តិសិទ្ធិ និងរៀបចំពិធីតាមព្រហ្មញ្ញសាសនាផ្សេងៗ នាម៉ឺនតូចធំ អាស្រ័យទៅ​តាមគុណូបការៈ ដែលពួកគេបានបំពេញកន្លងមក។ គេបាននិយាយថា ព្រះរាជាក៏បានចាត់ឱ្យ​គេសាងសង់វត្តមួយ​នៅនឹងកន្លែង ដែលគេលើកឱ្យព្រះអង្គសោយរាជ្យនោះ។ គឺនៅពេលនោះហើយ ដែលទីរួមខែត្រអម្រិតបុរៈ បានដូរឈ្មោះមកជា បរិបូណ៍វិញ រហូតមកដល់សព្វថ្ងៃនេះ។ ព្រះអង្គបានសាងសង់វត្តអារាមជាច្រើន បដិមាត្រលែងកែង ព្រះគោ និងប្រមូលអ្នកប្រាជ្ញ បណ្ឌិត កវី … ឲ្យចងក្រង និងសរសេរឯកសារគ្រប់ប្រភេទសម្រាប់កុលបុត្រ កុលធីតាខ្មែរជំនាន់ក្រោយ។ ស្នាព្រះហស្តដ៏ល្បីល្បាញរបស់ព្រះអង្គ ក្រៅពីវិស័យអក្សរសាស្រ្តជាតិ ការរំដោះទឹកដី ទ្រង់ក៏ជាអ្នកស្ថាបនិកនូវយុគសម៏័យលង្វែក ដែលមានបន្ទាយលង្វែកជារាជធានីដ៏រឹងមាំ ល្បីថាមានដើមឬស្សីព័ទ្ធជុំវិញ ដែលជាយុទ្ធសាស្រ្តសង្រ្គាមដ៏ខ្លាំងក្លារបស់ខ្មែរនាសម័យនោះ។

ប៉ុន្តែនៅឆ្នាំ១៥៦៦ ព្រះបាទចន្ទរាជាទ្រង់បានចូលទិវង្គតនៅក្រុងលង្វែក។​ព្រះចេតិយតម្កល់អដ្ឋិធាតុរបស់ព្រះអង្គស្ថិតនៅលើភ្នំព្រះរាជទ្រព្យសព្វថ្ងៃ។