Category Archives: ប្រវត្តិសាស្រ្ត

អ្នកជំនាញ​ថា​បារាំង​មិន​ដែល​កាត់​កោះត្រល់​ឲ្យ​​វៀតណាម​​


អ្នក​ជំនាញ​ថា​បារាំង​មិន​ដែល​កាត់​កោះត្រល់​ឲ្យ​​វៀតណាម​​
         សកម្មជន ​ព្រំដែន​សច្ចា​ថា នឹង​នៅ​តែ​បន្ត​ទាមទារ​យក​កោះ​ត្រល់ របស់​ខ្មែរ ដែល​កំពុង​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​វៀតណាម សព្វ​ថ្ងៃ​នោះ មក​ជា​សម្បត្តិ​របស់​ខ្មែរ​វិញ​ឱ្យ​បាន ទោះ​ក្នុង​កាលៈទេសៈ ឬ​ត្រូវ​ប្រើ​រយៈពេល​យូរ​ប៉ុណ្ណា​ក៏ដោយ។

ទុក្ខខ្មែរ

ទំនួញកោះត្រល់

indexcccc
index
imagesss
imagesaaaaaaaaaaa
imagessssss
imagesaaaa
 index 
កោះត្រល់ ៣០៥

 កោះត្រល់

RFA/Uon Chhin

ពួកគេ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ បច្ចុប្បន្ន ថា​បាន​ធ្វើ​ឲ្យ​បាត់​កោះ​ដ៏​ធំ​របស់​ខ្មែរ​មួយ​នេះ។ ប៉ុន្តែ​មេដឹកនាំ​ខ្មែរ​តែង​អះអាង​ថា អាជ្ញាធរ​បារាំង បាន​កាត់​កោះ​នោះ​ទៅ​ឲ្យ​វៀតណាម ហើយ​បញ្ហា​ទាំង​នេះ​បាន​ចប់​សព្វគ្រប់​រួច​ទៅ​ហើយ។

ក្រុម​អ្នក​ជំនាញ​ខាង​កិច្ចការ​ព្រំដែន​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ​ប្រកាស​ថា បញ្ហា​កោះត្រល់​នៅ​តែ​ជា​បញ្ហា​ដែល​មិន​ទាន់​ចប់​សព្វ​គ្រប់​នោះ​ទេ សូម្បី​អតីត​ព្រះមហាក្សត្រ ព្រះបាទ នរោត្ត សុរាម្រិត និង​លោក​ទេសាភិបាល​បារាំង ប្រេវីយេ (Previer) ក៏​មិន​ដែល​កាត់​សេចក្ដី​ថា កោះ​ខ្មែរ​ដ៏​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​មួយ​នេះ ជា​កម្មសិទ្ធិ​ដាច់​មុខ​របស់​វៀតណាម នោះ​ដែរ។

ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​បារាំង លោក ស៊ាន ប៉េងសែ អះអាង​ថា បញ្ហា​កោះ​ត្រល់ គឺ​ជា​បញ្ហា​ជាតិ​ទាំង​មូល ហើយ​កោះ​មួយ​នេះ​ក៏​មិន​ដែល​ត្រូវ​បាន​សម្រេច​តាម​ផ្លូវ​ច្បាប់​ម្ដង​ណា​ឲ្យ ​ទៅ​វៀតណាម នោះ​ទេ។

ទាក់ទង​នឹង​បញ្ហា​កោះ​ត្រល់​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២ បាន​ប្រកាស​ក្នុង​រដ្ឋ​សភា​ពី​មូលហេតុ​នាំ​ឲ្យ​កោះត្រល់​លែង​ជា​កម្មសិទ្ធិ​ របស់​ខ្មែរ​ថា ដោយសារ​តែ​ឯកសារ​ព្រះបាទ សម្ដេច​ព្រះ នរោត្ដម សីហនុ ដាក់​តម្កល់​នៅ​ក្នុង​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ​ ១៩៦៤ បាន​ទទួល​ស្គាល់​ខ្សែ​បន្ទាត់ ប្រេវីយេ ដែល​បាន​កាត់​កោះ​ត្រល់​ទៅ​ឱ្យ​ប្រទេស​វៀតណាម។

លោក ហ៊ុន សែន បញ្ជាក់​ថា ខ្មែរ​បាន​បាត់​កោះ​ត្រល់​របស់​ខ្លួន នៅ​ឆ្នាំ​១៩៣៩ ក្រោយ​ពី​អគ្គ​ទេសាភិបាល​ឥណ្ឌូចិន របស់​បារាំង លោក ប្រេវីយេ បាន​ដាក់​កោះ ត្រល់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ក្នុង​ដែនដី​កម្ពុជា​ក្រោម ឬ កូសាំងស៊ីន ហើយ​ឆ្នាំ​១៩៤៩ បារាំង​បាន​ ប្រគល់​ដែន​ដី​កូសាំងស៊ីន ដែល​ជា​ទឹក​ដី​កម្ពុជា​ក្រោម ទៅ​ឲ្យ​ព្រះចៅ​បៅដាយ នៃ​ប្រទេស​វៀតណាម។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ កាសែត​រស្មី​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០០៥ បាន​ដក​ស្រង់​បន្ទូល​របស់​អតីត​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ចុះ​ផ្សាយ​ថា ព្រះអង្គ​មិន​ដែល​ទទួល​ស្គាល់​កោះ​ត្រល់ ជា​របស់​វៀតណាម ម្ដង​ណា​នោះ​ឡើយ។

រី​ឯ​ក្នុង​រជ្ជកាល​ព្រះរាជ​បិតា​របស់​ព្រះអង្គ គឺ​ព្រះបាទ នរោត្តម សុរាម្រិត អតីត​ព្រះមហាក្សត្រ​ខ្មែរ​អង្គ​នេះ ក៏​បាន​ចេញ​ព្រះរាជក្រឹត្យ​មួយ​ចុះ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​១៩៥៧ ត្រាស់​បង្គាប់​ថា កោះ​ត្រល់ គឺ​ជា​កោះ​ដែល​ប្រទេស​ខ្មែរ​ដាក់​លក្ខខណ្ឌ​ថា ត្រូវ​រក្សា​ទុក​នូវ​សិទ្ធិ​ប្រវត្តិសាស្រ្ត។

ជាមួយ​គ្នា​នេះ​ផង​ដែរ នៅ​ឆ្នាំ​១៩៣៩ ទេសាភិបាល​បារាំង លោក ប្រេវីយេ បាន​សរសេរ​ជា​លាយលក្ខណ៍អក្សរ​កត់​ត្រា​ថា បារាំង​បាន​កំណត់​ចម្ងាយ​ប្រវែង ៣​គីឡូម៉ែត្រ​ពី​ខាង​ជើង​កោះ​ត្រល់ ត្រូវ​គ្រប់គ្រង​ដោយ​ប្រទេស​ខ្មែរ ហើយ​កោះ​ត្រល់​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង ដោយ​កូសាំងស៊ីន ឬ បារាំង។ ក៏​ប៉ុន្តែ​ការ​គ្រប់គ្រង​នេះ គ្រាន់​តែ​ជា​ការ​គ្រប់គ្រង​ផ្នែក​រដ្ឋបាល និង​តម្រួត​ប៉ុណ្ណោះ។ ចំណែក​ឯ​បញ្ហា​ទាក់ទង​រឿង​ភ្ជាប់​កោះ​ត្រល់​ទាំង​នេះ​ទៅ​ប្រទេស​ខ្មែរ ឬ កូសាំងស៊ីន​នោះ ត្រូវ​ទុក​មួយ​អន្លើ​សិន​ជា​ដាច់​ខាត។

លោក ស៊ាន ប៉េងសែ បាន​ចោទ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា មិន​ចេះ​ស្រឡាញ់​ជាតិ និង​ទឹក​ដី​របស់​ខ្លួន។ លោក​អំពាវនាវ​ឲ្យ​កូន​ខ្មែរ​គ្រប់​រូប​បន្ត​ការ​ទាមទារ​យក​ទឹក​ដី​របស់​ ខ្លួន​មក​វិញ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ។

កោះ​ត្រល់​មាន​ផ្ទៃ​ដី​សរុប ទំហំ ៥៤០​គីឡូម៉ែត្រ​ក្រឡា គឺ​ធំ​ជិត​ប៉ុន​ផ្ទៃ​ដី​ប្រទេស​សិង្ហបុរី (Singapore)។ កោះ​នេះ​ស្ថិត​នៅ​ចម្ងាយ ៥​គីឡូម៉ែត្រ ពី​កោះ​ក្រចកសេះ ហើយ​ចម្ងាយ ១៥​គីឡូម៉ែត្រ ពី​ឆ្នេរ​សមុទ្រ​ខ្មែរ​ភាគ​ខាង​ត្បូង និង​ ៤៥​គីឡូម៉ែត្រ ពី​ខេត្ត​ហាទៀន ប្រទេស​វៀតណាម។

អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក អ៊ុំ សំអាន ដែល​តែង​ដឹកនាំ​បាតុកម្ម​តវ៉ា​អំពី​បញ្ហា​បូរណភាព​ទឹក​ដី​ថ្លែង​ថា ទោះ​បី​បារាំង បាន​ដាក់​នឹម​អាណានិគម​លើ​ប្រទេស​ខ្មែរ​ពិត​មែន តែ​បារាំង មិន​ដែល​បាន​កាត់​ដែន​ដី​កោះ​មួយ​នេះ​ឲ្យ​ទៅ​ប្រទេស​វៀតណាម នោះ​ឡើយ។ លោក​បាន​ជំរុញ​ឲ្យ​មេដឹកនាំ​ខ្មែរ​គួរ​ទាមទារ​កោះ​ត្រល់​មក​វិញ តាម​រយៈ​ការ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ។

លោក អ៊ុំ សំអាន បញ្ជាក់​ថា ដោយសារ​តែ​កិច្ច​ព្រមព្រៀង​ឆ្នាំ​១៩៨២ រវាង​លោក ហ៊ុន សែន ជាមួយ​លោក ង្វៀង កូថាច់ រដ្ឋមន្ត្រី​ការបរទេស​វៀតណាម និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ បាន​នាំ​ឲ្យ​កម្ពុជា បាត់បង់​ក្រោះ​ត្រល់ ដែល​មាន​តម្លៃ​កាត់​ថ្លៃ​ពុំ​បាន​នេះ។ លោក​បាន​ពន្យល់​ថា សន្ធិសញ្ញា​ទាំង​នេះ​ធ្វើ​ឡើង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

ចំណែក​សកម្មជន​ព្រំដែន​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ន័រវ៉េ (Norway) លោក អៀរ ចាន់ណា ព្រមាន​ថា លោក ហ៊ុន សែន ត្រូវ​តែ​យក​កោះ​ត្រល់​នេះ​មក​ឲ្យ​ខ្មែរ​វិញ​ជា​ដាច់​ខាត បើ​ពុំ​នោះ​សោត​ទេ រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ​អំពី​ការ​បាត់បង់​កោះត្រល់ ចេញ​ពី​ផែនទី​ប្រទេស​កម្ពុជា។

រដ្ឋាភិបាល​ក្រុង​ហាណូយ កំពុង​បង្កើន​ល្បឿន​អភិវឌ្ឍន៍​យ៉ាង​ពេញ​ទំហឹង ដើម្បី​ធ្វើ​ឲ្យ​កោះ​ត្រល់ ដែល​ភាសា​វៀតណាម ហៅ​ថា «ភូកុក» ក្លាយ​ជា​តំបន់​ទេសចរណ៍ និង​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក។ ក្រុមហ៊ុន​ទេសចរណ៍​ខ្លះ បាន​ហៅ​ឆ្នេរ​សមុទ្ទ​នៅ​កោះ​ត្រល់ ថា​ជា «ឆ្នេរ​សួគ៌ា»។

សព្វ​ថ្ងៃ​កោះ​ត្រល់ មាន​ជន​ជាតិ​វៀតណាម រស់​នៅ​ចំនួន​ជិត ១០​ម៉ឺន​នាក់ ក្នុង​នោះ​មាន​ផ្លូវ​ថ្នល់​ខ្វាត់ខ្វែង អគារ​រដ្ឋាភិបាល សាលារៀន មន្ទីរពេទ្យ សណ្ឋាគារ ភូមិ​គ្រឹះ អាគារ​លក់​ទំនិញ និង​ផ្សារ​ទំនើបៗ ព្រម​ទាំង​អាកាសយានដ្ឋាន​ខ្នាត​អន្តរជាតិ ១​កន្លែង និង​កំពង់ផែ​អន្តរជាតិ ៣​កន្លែង ដែល​ជា​មធ្យោបាយ​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រីក​វិស័យ​ពាណិជ្ជកម្ម និង​ទេសចរណ៍។

ប្រជាជន​នៅ​ទី​នោះ​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​ចំណាយ​ប្រាក់​ជាង ១​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​អភិវឌ្ឍ​កោះ​ត្រល់នេះ៕

កម្ពុជាសម័យទំនើប


បន្ទាប់ពីការធ្លាក់នៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុល-ពត កម្ពុជាបានស្ថិតនៅក្រោមការកាន់កាប់របស់វៀតណាម និងរដ្ឋាភិបាលនិយមហាណូយ សាធារណរដ្ឋប្រជាមានិតកម្ពុជាដែលត្រូវបានបង្កើតឡើង។ សង្គ្រាមរដ្ឋប្បវេណីបានឆាបឆេះឡើងកំឡុងទសវត្សឆ្នាំ១៩៨០ ដែលកំពុងប្រឈមនឹងកងទ័ពបដិវត្តន៍ប្រជាជនកម្ពុជារបស់រដ្ឋាភិបាលនេះ ទល់នឹងរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ គឺជារដ្ឋាភិបាលមួយដែលនិរទេសដែលបានបង្កើតផ្សំឡើងដោយពួកក្រុមនយោបាយកម្ពុជាបី: គណបក្សហ៊្វុនស៊ីនប៉ិចរបស់សម្ដេចនរោត្តម-សីហនុ គណបក្សកម្ពុជាប្រជាធិបតេយ្យ (ជាញឹកញាប់សំដៅលើពួកខ្មែរក្រហម) និងរណសិរ្សរំដោះជាតិប្រជាជនខ្មែរ (រ.រ.ជ.ប.ខ.)។

កិច្ចប្រឹងប្រែងសន្តិភាពជាច្រើនបានធ្វើកាន់តែខ្លាំងឡើងនៅឆ្នាំ១៩៨៩ និង១៩៩១ ជាមួយនិងសន្និសីទអន្តរជាតិពីរនៅប៉ារីស និងបេសកកម្មការថែរក្សាសន្តិភាពស.ប.ដែលបានជួយមើលពិនិត្យបទឈប់បាញ់។ ពេលដូចគ្នាផ្នែកមួយនៃកិច្ចប្រឹងប្រែងសន្តិភាព ការបោះឆ្នោតដែលឧបត្ថម្ភដោយស.ប.ត្រូវបានប្រារព្ធឡើងនៅឆ្នាំ១៩៩៣ បានជួយស្ដារពហិលក្ខណៈនៃប្រក្រតីភាពខ្លះ ពេលនោះក៏បានធ្វើការកាត់បន្ថយចំនួនខ្មែរក្រហមយ៉ាងលឿននៅពាក់កណ្ដាលទសវត្សឆ្នាំ១៩៩០។ ព្រះនរោត្តម-សីហនុត្រូវបានតែងតាំងជាព្រះមហាក្សត្រឡើងវិញ។ រដ្ឋាភិបាលចម្រុះមួយ បានបង្កើតឡើងបន្ទាប់ពីការបោះឆ្នោតជាតិនៅឆ្នាំ១៩៩៨ បាននាំមកនូវស្ថេរភាពនយោបាយសាជាថ្មីវិញ និងការចុះចាញ់នៃកងកម្លាំងខ្មែរក្រហមដែលនៅសល់នៅឆ្នាំ១៩៩៨។

មាតិកា

កិច្ចប្រឹងប្រែងសន្តិភាពនិងការបោះឆ្នោតសេរី

ចាប់ពី ៣០កក្កដា ដល់ ៣០សីហា ឆ្នាំ១៩៨៩ ពួកអ្នកតំណាងនៃ១៨ប្រទេស ភាគីកម្ពុជាទាំងបួន និងអគ្គលេខាធិការស.ប.បានជួបប្រជុំគ្នានៅប៉ារីសក្នុងកិច្ចប្រឹងប្រែងមួយដើម្បីចរចាការផ្សះផ្សាយោគយល់គ្នាវិញ។ ពួកគេបានសង្ឃឹមដើម្បីសម្រេចបានគោលបំណងទាំងនោះដែលបានឃើញថាចាំបាច់ចំពោះអនាគតកម្ពុជាក្រោយ ​ការកាន់កាប់: ការដកកងទ័ពកាន់កាប់វៀតណាមនៅសេសសល់ដែលបានត្រួតពិនិត្យផ្ទៀងផ្ទាត់ និងការប្ដេជ្ញារចិត្តយ៉ាងពិតប្រាកដចំពោះប្រជាជនកម្ពុជា។

ថ្ងៃ ២៣តុលា ១៩៩១ សន្និសីទប៉ារីសបានប្រជុំដើម្បីចុះហត្ថលេខាការផ្សះផ្សាយោគយល់គ្នាដែលផ្ដល់នូវអំណាចពេញទីរបស់ស.ប. ​ដើម្បីត្រួតពិនិត្យបទឈប់បាញ់ ធ្វើបិតុភូមិនិវត្តន៍ពួកខ្មែរដែលនៅរាយប៉ាយតាមបណ្ដោយព្រំដែនជាមួយថៃ ដកហូតអាវុធ និងរំសាយកងទ័ពក្រុមបក្សពួកខ្មែរ និងដើម្បីរៀបចំប្រទេសនេះសម្រាប់ការបោះឆ្នោតសេរី និងយុត្តិធម៌។

សម្ដេចសីហនុ ប្រធាននៃឧត្តមក្រុមប្រឹក្សាជាតិកម្ពុជា (ឧ.ក.ជ.) និងពួកសមាជិកដទៃផ្សេងនៃឧ.ក.ជ.បានត្រឡប់មកភ្នំពេញនៅខែ វិច្ឆិកា ១៩៩១ ដើម្បីចាប់ផ្ដើមដំណើរការផ្សះផ្សាឡើងវិញនៅកម្ពុជា។ បេសកកម្មនាំមុខស.ប.សម្រាប់កម្ពុជា (ប.ន.ស.ប.ក.) ត្រូវបានដាក់ពង្រាយនៅពេលដូចគ្នាដើម្បីថែរក្សាសម្ព័ន្ធការចំណោមក្រុមបក្សពួកខ្មែរ និងចាប់ផ្ដើមប្រតិបត្តិការដោះមីនដើម្បីជួយជម្រុញដល់ការធ្វើបិតុភូមិនិវត្តន៍នៃខ្មែរប្រហែល៣៧០០០០នាក់ពីប្រទេសថៃ។

ថ្ងៃ ១៦ មីនា ១៩៩២ អាជ្ញាធរអន្តរកាលស.ប.នៅកម្ពុជា (អ៊ុនតាក់) ក្រោមតំណាងពិសេសUNSYG លោកអាកាឝ៊ិ-យ៉ាស៊ុយឝ៊ិ និងលោកឧត្តមសេនីយ៍ទ.ចន-ស៊ែនដឺរសុន បានមកដល់កម្ពុជាដើម្បីចាប់ផ្ដើមអនុវត្តន៍ផែនការការផ្សះផ្សារបស់ស.ប.។ គណៈកម្មាធិការជាន់ខ្ពស់ស.ប.សម្រាប់ជនភៀសខ្លួនបានចាប់ផ្ដើមការធ្វើបិតុភូមិនិវត្តន៍ទាំងស្រុងនៅខែ មីនា ឆ្នាំ ១៩៩២។ អ៊ុនតាក់បានធំឡើងទៅជាកងកម្លាំងថែរក្សាសន្តិភាពខាងអសេនិក និងយោធាដ៏ខ្លាំងដែលមាន២២០០០នាក់ដើម្បីប្រព្រឹត្តិទៅការបោះឆ្នោតសេរី និងយុត្តិធម៌សម្រាប់សភាធម្មនុញ្ញ

ខ្មែរជាងបួនលាននាក់ (ប្រហែល៩០%នៃអ្នកបោះឆ្នោតដែលមានសិទ្ធិបោះឆ្នោត) បានចូលរួមក្នុងការបោះឆ្នោតខែ ឧសភា ១៩៩៣ ទោះបីជាខ្មែរក្រហម រឺ គណបក្សកម្ពុជាប្រជាធិបតេយ្យ (គ.ក.ប.) ដែលកងកម្លាំងរបស់ខ្លួនមិនបានដកហូតអាវុធ រឺ រំសាយកងទ័ពជាក់ស្ដែងរហូតមកក្ដី ក៏បានរំខានដល់ប្រជាជនខ្លះពីការចូលរួមនៅក្នុង១០-១៥ភាគរយនៃប្រទេសនេះទៀត (ដែលកំពុងកាន់ប្រាំមួយភាគរយនៃអត្រាប្រជាជន) ក្រោយមកខ្លួនបានកាន់កាប់។

គណបក្សហ៊្វុនស៊ីនប៉ិចរបស់ព្រះអង្គម្ចាស់នរោត្តម-រណឫទ្ធិគឺជាអ្នកដែលទទួលបានសំឡេងឆ្នោតខ្ពស់ជាមួយសំឡេង៤៥,៥% តាមពីក្រោយដោយគណបក្សប្រជាជនរបស់លោកហ៊ុន-សែន និងគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនារៀងៗគ្នា។ ហ៊្វុនស៊ីនប៉ិចក្រោយមកទៀតបានចូលក្នុងរដ្ឋាភិបាលចម្រុះជាមួយគណបក្សដទៃទៀតដែលបានចូលរួមក្នុងការបោះឆ្នោត។

គណបក្សទាំងនេះបានតំណាងឱ្យសភាសមាជិក១២០រូបដែលបានចាត់ចែងដើម្បីព្រាង និងអនុម័តរដ្ឋធម្មនុញ្ញថ្មី ដែលត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃ ២៤ កញ្ញា។ វាបានបង្កើតឡើងនូវប្រជាធិបតេយ្យសេរីពហុបក្សនៅក្នុងក្របខណ្ឌរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដែលមាន ​អតីតសម្ដេចសីហនុបានលើកទ្រង់ឡើងជាព្រះមហាក្សត្រ។ ព្រះអង្គម្ចាស់រណឫទ្ធិ និងហ៊ុន-សែនបានក្លាយជានាយករដ្ឋមន្ត្រីទីមួយ និងទីពីរ រៀងៗខ្លួន ក្នុងរាជរដ្ឋាភិបាលកម្ពុជា (រ.រ.ក.)។ រដ្ឋធម្មនុញ្ញនេះផ្ដល់ឱ្យនូវប្រសិទ្ធិភាពដ៏ទូលំទូលាយនៃសិទ្ធិមនុស្សដែលបានទទួលស្គាល់ជាអន្តរជាតិ។

ការប៉ះទង្គិចគ្នា១៩៩៧នៅកម្ពុជា

នៅឆ្នាំ១៩៩៧ ការប្រយុទ្ធគ្នារវាងក្រុមបក្សពួកអ្នកគាំទ្រហ៊្វុនស៊ីនប៉ិចរបស់ព្រះអង្គម្ចាស់នរោត្តម-រណឫទ្ធិ និងរបស់លោកហ៊ុន-សែនបានផ្ទុះឡើង ដែលហុចលទ្ធផលជាមនុស្សស្លាប់ រឺ របួសមួយចំនួន។ ព្រឹត្តិការណ៍នេះត្រូវបានបរិយាយដោយសារព័ត៌មានជាទូទៅ ដូចគ្នាដោយពួកអ្នកប្រាជ្ញខ្លះដែរ ថាជារដ្ឋប្រហារបង្ហូរឈាមដោយបុរសខ្លាំងហ៊ុន-សែន[១] ដោយគ្មានការស៊ើបអង្កេតខ្លាំងក្លា និងអព្យាក្រឹត្យក្នុងហេតុការណ៍នានានិងការវិវត្តនៃព្រឹត្តិការណ៍នេះឡើយ។[២] ក្នុងចំណោមមនុស្សភាគតិចណាស់ដែលបានព្យាយាមដើម្បីពិនិត្យមើលភស្តុតាងមកពីទាំងសងខាងនៅពេលនោះគឺ​ឯកអគ្គរដ្ឋទូតអូស្ត្រាលី​នៅកម្ពុជាលោកថូនី-ខិវវ៉ឹន[៣] និងអ្នកសារព័ត៌មានបារី-វ៉េន ដែលជាអ្នកបានសរសេរក្នុងកាលៈទេសៈដែលមានជម្លោះគ្នា កងកម្លាំងយោធាលោកហ៊ុន-សែន…បានធ្វើឱ្យកងទ័ពព្រះអង្គម្ចាស់រណឫទ្ធិបរាជ័យនៅឯភ្នំពេញ[៤] លោកហ៊ុន-សែនបាននិយាយពោលអះអាងថាព្រះអង្គរណឫទ្ធិបានកំពុងធ្វើផែនការការគ្រប់គ្រង ដោយមានជំនួយពីពួកយុទ្ធជនខ្មែរក្រហម ដោយសង្ស័យបានលួចលាក់នាំចូលកាន់រាជធានី (ម្យ៉ាងទៀត កងទ័ពរបស់ហ៊ុន-សែនរួមមានអតីតពួកយុទ្ធជនខ្មែរក្រហមមួយចំនួនដែរ)។[៥] បន្ទាប់ពីក្រុមតស៊ូរាជានិយមត្រូវបានកម្ចាត់ចោលនៅភ្នំពេញ ពិតមែនទៅធ្លាប់មានខ្មែរក្រហមហ៊្វុនស៊ីនប៉ិចខ្លះនៅខេត្តភាគខាងជើង ដែលជាកន្លែងមានការប្រយុទ្ធគ្នាទល់នឹងការវាយលុករបស់ហ៊ុន-សែនដែលបានបន្តរហូតដល់ខែ សីហា ១៩៩៧។[៦]

បន្តបន្ទាប់ពីរដ្ឋប្រហារនេះ ព្រះអង្គម្ចាស់រណឫទ្ធបាននិរទេសព្រះអង្គឯងទៅប៉ារីស។ ពួកមេដឹកនាំហ៊្វុនស៊ីនប៉ិចខ្លះត្រូវបានបង្ខំឱ្យរត់គេចចេញពីប្រទេសនេះ ភាគច្រើនត្រូវបានបាញ់ចោល ហើយអ៊ឹង-ហួតត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីទីមួយថ្មី។ ពួកមេដឹកនាំហ៊្វុនស៊ីនប៉ិចបានវិលត្រឡប់មកកម្ពុជាវិញរយៈពេលខ្លីមុនការបោះឆ្នោតរដ្ឋសភា១៩៩៨។ ក្នុងការបោះឆ្នោតទាំងនោះ គ.ប.ក.បានទទួលបាន៤១%នៃសំឡេងឆ្នោត ហ៊្វុនស៊ីនប៉ិច៣២% និងគណបក្សសមរង្ស៊ី (គ.ស.រ.) ១៣%។ ពួកអ្នកអង្កេតអន្តរជាតិជាច្រើនបានវិនិច្ឆ័យការបោះឆ្នោតមានគុណវិបត្តិយ៉ាងធ្ងន់ធ្ងរ ដោយការអះអាងថាមានអំពើហិង្សានយោបាយ ការគំរាមកំហែង និងកង្វះការទទួលព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយ។ គ.ប.ក. និងហ៊្វុនស៊ីនប៉ិចបានបង្កើតរដ្ឋាភិបាលចម្រុះមួយ ដែលមានគ.ប.ក. ជាដៃគូចាស់។

ការវិវត្តថ្មីៗ

ការបោះឆ្នោតឃុំ-សង្កាត់របស់កម្ពុជាលើកទីមួយត្រូវបានប្រារព្ធឡើងនៅខែ កុម្ភៈ ២០០២។ ការបោះឆ្នោតទាំងនេះដើម្បីជ្រើសរើសមេឃុំ ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន១៦២១ឃុំ-សង្កាត់ ក៏ត្រូវបានរំខានដោយអំពើហិង្សានយោបាយ និងមិនបានដល់កម្រិតនៃភាពសេរី និងយុត្តិធម៌តាមមាត្រដ្ឋានអន្តរជាតិឡើយ។ លទ្ធផលនៃការបោះឆ្នោតអាចទទួលបានយ៉ាងច្រើនចំពោះគណបក្សធំៗ ទោះបីជានីតិវិធីនានាសម្រាប់ក្រុមប្រឹក្សាមូលដ្ឋានថ្មីមិនបានអនុវត្តបានទាំងស្រុងក៏ដោយ។

កុប្បកម្មមួយបានកើតឡើងនៅខែ មករា ២០០៣ដែលនៅក្នុងនោះស្ថានទូតថៃ និងស្ថានប័នធុរកិច្ចថៃត្រូវបានបំផ្លិចបំផ្លាញ។ បន្តបន្ទាប់ពីឧប្បត្តិហេតុនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន-សែនបានបង្ហាញនូវការសោកស្ដាយរបស់រ.រ.ក.ចំពោះរដ្ឋាភិបាលថៃ និងបានសន្យាឱ្យសំណងវិញ។ សូមមើលកុប្បកម្មកម្ពុជាប្រឆាំងថៃ២០០៣

ថ្ងៃ ២៧កក្កដា ២០០៣ ការបោះឆ្នោតត្រូវបានប្រារព្ធឡើង ហើយនិងគណបក្សប្រជាជនកម្ពុជារបស់នាយករដ្ឋមន្ត្រីហ៊ុន-សែនបានឈ្នះភាគច្រើន ក៏ប៉ុន្តែមិនគ្រប់គ្រាន់ដើម្បីដឹកនាំទាំងស្រុងទេ។ ព្រះមហាក្សត្របានជម្រុញឱ្យមានគណបក្សពីរផ្សេងទៀត គណបក្សសមរង្ស៊ី និងហ៊្វុនស៊ីនប៉ិច ដើម្បីឱ្យទទួលយកហ៊ុន-សែនដែលកំពុងកាន់អំណាចជានាយករដ្ឋមន្ត្រី។ នៅពាក់កណ្ដាលឆ្នាំ២០០៤ រដ្ឋាភិបាលចម្រុះមួយត្រូវបានបង្កើតឡើងរវាងហ៊្វុនស៊ីនប៉ិច និងគ.ប.ក.។

នៅឆ្នាំ២០០៤ ព្រះបាទសីហនុ នៅតែមានព្រះរាជសុខភាពមិនល្អ ដោយបានប្រកាសការដាក់រាជ្យរបស់ទ្រង់។ ព្រះអង្គម្ចាស់នរោត្តម-រណឫទ្ធិគឺមួយអង្គក្នុងចំណោមរាជបេក្ខជនដែលនាំមុខគេដើម្បីស្នងរាជ្យព្រះសីហនុ ក៏ប៉ុន្តែក្រុមប្រឹក្សារាជបល្ល័ង្កបានជ្រើសរើសព្រះអង្គម្ចាស់នរោត្តម-សីហមុនី ជាព្រះមហាក្សត្រថ្មីវិញ។ ការចុះហត្ថលេខានៃទំនើបកម្មរបស់កម្ពុជាគឺជាការសាងសង់នូវអគារខ្ពស់ៗកប់ពពក និងទីក្រុងរណបរបស់ភ្នំពេញ កាំកូស៊ីតធី។ ជាលទ្ធផលនៃទំនើបកម្ម បញ្ហាជាច្រើនដូចជាការកាប់ព្រៃល្មើសច្បាប់កំពុងតែកើតមានឡើង។ ព្រៃទឹកភ្លៀងសំខាន់បានប្រែពី៧០%នៅទសវត្សឆ្នាំ១៩៧០ទៅ៣%នាពេលសព្វថ្ងៃនេះ។[

អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា


អាជ្ញា​ធរ​​អន្តរ​កាល​​សហ​ប្រជា​ជាតិ​​នៅ​​កម្ពុជា
អាណាព្យាបាលសហប្រជាជាតិ
១៩៩២–១៩៩៣
ទង់ វរលញ្ឆករ

ផែនទីកម្ពុជា

ធានី ភ្នំពេញ
រចនាសម្ព័ន្ធនយោបាយ អាណាព្យាបាលសហប្រជាជាតិ
តំណាងពិសេស​នៃអគ្គលេខាធិការ អាកាឝ៊ិ-យ៉ាស៊ុឝ៊ិ
ប្រវត្តិ
 – ដំណោះស្រាយក្រុម​ប្រឹក្សាសន្តិសុខ៧៤៥ ៣០មិថុនា ១៩៩២
 – បានដួលរលំវិញ ២០ឧសភា ១៩៩៣
រូបិយវត្ថុ រៀល

អាជ្ញា​ធរ​អន្តរកាល​សហ​ប្រជាជាតិ​នៅ​កម្ពុជា
ប្រភេទអង្គ. ត្រួតពិនិត្យ ថែរក្សាសន្តិភាព
ពាក្យកាត់ អ៊ុនតាក់ (អ.អ.ស.ប.ក.)
ស្ថានភាព បានបញ្ចប់ខែ កញ្ញា ១៩៩៣[១]
បានបង្កើតឡើង ២៨កុម្ភៈ ១៩៩២[២]
ស្ថានបណ្ដាញ ស្ថានបណ្ដាញអ៊ុនតាក់
អង្គ.ម៉ែឪ ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ
អត្ថបទនេះគឺជាផ្នែកបន្តបន្ទាប់គ្នាមួយលើ
ប្រវត្តិសាស្ត្រកម្ពុជា
AngkorWat Delaporte1880.jpg
ប្រវត្តិសាស្ត្រដើមដំបូង
នគរវ្នំ
នគរកម្ពុជា រឺ ចេនឡា

(ទឹកលិចដីគោក)

ចក្រភពខ្មែរ

(ដើមអង្គរមហានគរចុងអង្គរ)

យុគអន្ធកាលនៃកម្ពុជា
សម័យចតុមុខ
សម័យលង្វែក
សម័យស្រីសន្ធរ
សម័យឧដុង្គ
ការបាត់បង់ដីសណ្ដមេគង្គទៅយួន
សម័យអាណានិគម
ការគ្រប់គ្រងរបស់អាណានិគមបារាំង
ការកាន់កាប់របស់ជប៉ុន
សហសម័យ
សង្គមរាស្ត្រនិយម
រដ្ឋប្រហារ១៩៧០
សាធារណរដ្ឋខ្មែរ
សង្គ្រាមរដ្ឋប្បវេណី
ការលុកលុយស.រ.-វៀតណាម១៩៧០
របបខ្មែរក្រហម
ការកាន់កាប់របស់វៀតណាម
សាធារណរដ្ឋប្រជាមានិតកម្ពុជា
អ៊ុនតាក់១៩៩២–៩៣
កម្ពុជាសម័យទំនើប
កាលប្បវត្តិ
Portal icon ក្លោងទ្វារកម្ពុជា
· ·

អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់ រឺ អ.អ.ស.ប.ក.) គឺជាប្រតិបត្តិការថែរក្សាសន្តិភាពរបស់សហប្រជាជាតិនៅកម្ពុជាក្នុងឆ្នាំ១៩៩២-៩៣។ វាក៏ជាឱកាសដំបូងហើយដែលក្នុងនោះដែលស.ប.បានក្ដោបក្ដាប់លើរដ្ឋបាលនៃរដ្ឋឯករាជ្យមួយ ដោយបានរៀបចំ និងដំណើរការការបោះឆ្នោតមួយ (ដូចជាបានប្រឆាំងនឹងការធ្វើជាអ្នកអង្កេត រឺ ការត្រួតពិនិត្យ) មានស្ថានីយវិទ្យុ និងគុកផ្ទាល់ខ្លួន ហើយមានការទទួលខុសត្រូវដល់ការលើកទឹកចិត្ត និងការពារសុវត្ថិភាពសិទ្ធិមនុស្សថ្នាក់ជាតិ។

មាតិកា

ប្រវត្តិ

អ៊ុនតាក់ត្រូវបានបង្កើតឡើងនៅខែ កុម្ភៈ ឆ្នាំ១៩៩២ ក្រោមដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ៧៤៥ក្នុងកិច្ចព្រមព្រៀងជាមួយរដ្ឋកម្ពុជា រដ្ឋាភិបាលជាក់ស្ដែងនៃប្រទេសនេះនៅពេលនោះ ដើម្បីអនុវត្តកិច្ចព្រមព្រៀងសន្តិភាពប៉ារីសនៅខែ តុលា ១៩៩១។[២] អ៊ុនតាក់គឺផលិតផលនៃសកម្មភាពការទូតដ៏ខ្លាំងក្លាអស់ជាងច្រើនឆ្នាំមកហើយ។

បានដឹកនាំដោយលោកអាកាឝ៊ិ-យ៉ាស៊ុយឝ៊ិ ដែលមានលោកឧត្តមសេនីយ៍ទោចន-ស៊ែនដឺរសុនជាប្រមុខនៃសមាសភាគយោធា អ៊ុនតាក់បានពាក់ព័ន្ធនឹងយោធា១៥៩០០នាក់ នគរបាលអសេនិក៣៦០០នាក់ អសេនិកជន២០០០នាក់ និងអ្នកស្ម័គ្រចិត្តស.ប.៤៥០នាក់ ដូចគ្នាដែរក៏បានរើសបុគ្គលិក និងអ្នកបកប្រែផ្ទាល់មាត់ក្នុងស្រុកដែរ។ ប្រតិបត្តិការទាំងមូលមានតម្លៃជាង$១,៥រយកោដិ ភាគច្រើនជាប្រាក់ខែសម្រាប់ពួកអ្នកស្រុកក្រៅ។[៣] ប្រទេសជាច្រើនដែលចូលរួមផ្ដល់នូវពួកអ្នកអង្កេតយោធា នគរបាល រឺ កងទ័ពគឺ[៤]: កាណាដា កាមេរូន សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន ឈីលី ញូហ្សេលែនដ៍ ថៃ ទុយណេស៊ី ព្រះរាជាណាចក្រនីដឺឡន់ បង់ក្លាដេស បារាំង ប៉ាគីស្ថាន ប៊ុលហ្គារី ប៉ូឡូញ បែលហ៊្សិក ប៊្រុយណេ ភ្វីលីពីន ម៉ាឡេស៊ី សហព័ន្ធរុស្ស៊ី សហរដ្ឋ សហរាជាណាចក្រ សេណេហ្គាល់ ហ្គាណា អាល់ហ្សេរី អាល្លឺម៉ង់ អាហ្សង់ទីន ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ុយរូហ្គាយ អូទ្រីស អូស្ត្រាលី និងអៀរឡង់

គោលដៅ

បំណងរបស់អ៊ុនតាក់ត្រូវស្ដារសន្តិភាព និងរដ្ឋាភិបាលអសេនិកនៅក្នុងប្រទេសមួយដែលបានខ្ទេចខ្ទីអស់ច្រើនទសវត្សដោយសង្គ្រាមរដ្ឋប្បវេណី និងឧបាយកលទុច្ចរិតនានានៃសង្គ្រាមត្រជាក់ ដើម្បីប្រារព្ធធ្វើការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ដែលនាំទៅដល់រដ្ឋធម្មនុញ្ញថ្មី និងដើម្បីចាប់ផ្ដើមបញ្ឆេះនូវបុននីតិសម្បទាប្រទេសនេះវិញ។ វាត្រូវបានប្រើការត្រួតត្រាលើ រឺ ការត្រួតត្រាលើ រឺ ការគ្រប់គ្រង លើគ្រប់ទិដ្ឋភាពទាំងអស់នៃរដ្ឋាភិបាល រួមមានកិច្ចការបរទេស ការពារជាតិ សន្តិសុខសាធារណៈនិងព័ត៌មាន ហើយដើម្បត្រួតត្រាលើ ពិនិត្យ និងផ្ទៀងផ្ទាត់ការដកទ័ពថយនិងការមិនត្រឡប់មកវិញនៃកងទ័ពបរទេស ដើម្បីបោះទ័ពបណ្ដោះអាសន្ន ដកហូតអាវុធ និងរំសាយកងទ័ពពីពួកក្រុមដែលប្រយុទ្ធគ្នារបស់កម្ពុជា រឹបអូសកន្លែងលាក់សព្វាវុធនិងគ្រឿងផ្គត់ផ្គង់យោធា ជម្រុកនិងការពារសិទ្ធិមនុស្ស មើលលើសន្តិសុខយោធានិងប្រកាន់ច្បាប់និងបទបញ្ជា ធ្វើបិតុភូមិនិវត្តន៍និងឱ្យពួកជនភៀសខ្លួនតាំងទីលំនៅឡើងវិញនិងបំលាស់ទីមនុស្សម្នាក់ៗ ជួយដោះមីននិងការបង្កើតឡើងកម្មវិធីហ្វឹកហ្វឺនក្នុងការបោសសំអាតមីននិងការយល់ដឹងអំពីមីន ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធចាំបាច់បានល្អវិញនិងជួយក្នុងការកសាងវិញសេដ្ឋកិច្ចនិងការអភិវឌ្ឍ។

ការដកហូតអាវុធ

បំណះកងទ័ពអូស្ត្រាលី – អ៊ុនតាក់

អ្នកថែរក្សាសន្តិភាពអ៊ុនតាក់នៅឆ្នាំ១៩៩៣។

ទោះបីជាមានការអួតអាងរបស់អ៊ុនតាក់នូវប្រសិទ្ធិភាពរបស់ខ្លួននិងការមានកិត្តិយសតាមរយៈសហគមន៍អន្តរជាតិជា ​ជោគជ័យមួយក៏ពិតមែន ក៏អ៊ុនតាក់បានបរាជ័យដើម្បីដកហូតអាវុធពួកខ្មែរក្រហមដដែល គ្រានោះការដកហូតអាវុធពួកជីវពលតាមតំបន់របស់រ.ក.មានប្រសិទ្ធិភាព។ ភាពល្អៀងនេះបានអនុញ្ញាតឱ្យខ្មែរក្រហមបង្កើតនូវផលចំណេញទឹកដី និងបានបណ្ដាលឱ្យមានអំពើហិង្សានយោបាយ។[៥] រដ្ឋនៃពួកមេដឹកនាំយោធារបស់កម្ពុជានេះធ្លាប់មានកំហឹងខ្លាំងណាស់ ដោយអះអាងថាអ៊ុនតាក់បានតឹងតែងជ្រុលពេកជាមួយការដកហូតអាវុធនៃក.ប.ក. ក៏ប៉ុន្តែអត់ឱននិងអប្រសិទ្ធិភាពនៅពេលវាបានមកដកហូតអាវុធពួកខ្មែរក្រហម។[៦]

ការបោះឆ្នោត១៩៩៣

ខ្មែរជាង៤លាននាក់ (ប្រហែល៩០%នៃពួកអ្នកបោះឆ្នោតដែលមានសិទ្ធិបោះឆ្នោត) បានចូលរួមក្នុងការបោះឆ្នោតខែ ឧសភា ១៩៩៣ ទោះបីជាខ្មែរក្រហមនេះ រឺ គណបក្សកម្ពុជាប្រជាធិបតេយ្យ (គ.ក.ប.) ដែលកងកម្លាំងរបស់ខ្លួនមិនដែលបានដកហូតអាវុធ រឺ រំសាយទ័ពជាក់ស្ដែងឡើយ ហើយបានរារាំងប្រជាជនខ្លះពីការចូលរួមទៀត។ គណបក្សហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់រណឫទ្ធិគឺជាអ្នកទទួលសំឡេងឆ្នោតខ្ពស់ជាមួយសំឡេង៤៥,៥% ដែលបានតាមពីក្រោយដោយគណបក្សប្រជាជនកម្ពុជារបស់ហ៊ុន-សែន និងគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនារៀងគ្នា។ ហ៊្វុនស៊ិនប៉ិចក្រោយមកទៀតបានចូលទៅក្នុងក្រុមចម្រុះជាមួយគណបក្សផ្សេងៗទៀតដែលបានចូលរួមក្នុង ​ការបោះឆ្នោតនេះ។ គណបក្សទាំងនេះបានតំណាងឱ្យសមាជិកសភា១២០រូបដែលបានចាត់ចែងព្រាង និងអនុម័តរដ្ឋធម្មនុញ្ញថ្មី ដែលត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃ ២៤កញ្ញា ១៩៩៣។ វាបានបង្កើតឡើងនូវប្រជាធិបតេយ្យសេរីពហុបក្សក្នុងក្របខណ្ឌនៃរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ រួមជាមួយអតីតសម្ដេចសីហនុបានលើកឡើងជាព្រះមហាក្សត្រ។ ព្រះអង្គម្ចាស់រណឫទ្ធិ និងលោកហ៊ុន-សែនបានក្លាយជានាយករដ្ឋមន្ត្រីទីមួយ និងទីពីរ រៀងៗគ្នា នៅក្នុងរាជរដ្ឋាភិបាលកម្ពុជា (រ.រ.ក.)។ រដ្ឋធម្មនុញ្ញនេះផ្ដល់ឱ្យប្រសិទ្ធិភាបដ៏ទូលំទូលាយនៃសិទ្ធិមនុស្សដែលបានទទួលស្គាល់ដោយអន្តរជាតិ។[៧]

ប្រសិទ្ធិភាពនៃវត្តមានអ៊ុនតាក់

ព្រះនរោត្តម-សីហនុធ្លាប់មានការទំនុកបម្រុងច្រើនអំពីប្រតិបត្តិការអ៊ុនតាក់ទាំងស្រុង ចំពោះវត្តមានសន្ធឹកសន្ធាប់នៃកងទ័ពបរទេសបាននាំនូវចក្ខុវិស័យរបស់ទ្រង់ចំពោះការបំពាបំពាននិងការអាប់អោនកិត្តិយសនៃ ​ពួកស្ត្រីកម្ពុជា ដែលកំពុងលើកស្ទួយពេស្យាកម្ម[៨] និងការនាំអេដស៍ចូលមក ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានឆ្លងខ្លាំងបំផុតដោយជំងឺអេដស៍នៅអាស៊ី។[៩] ចំនួនពួកស្រីពេស្យាក្នុងរដ្ឋកម្ពុជាបានកើនឡើងពីប្រហែល៦០០០នាក់នៅឆ្នាំ១៩៩១ ទៅជាង២០០០០នាក់ បន្ទាប់ពីការមកដល់នៃបុគ្គលិកអ៊ុនតាក់ក្នុងឆ្នាំ១៩៩២ នៅឆ្នាំ១៩៩៥ មានខ្មែររវាង៥០០០០ និង៩០០០០នាក់ដែលបានឆ្លងដោយជំងឺអេដស៍តាមរយៈការប៉ាន់ប្រមាណរបស់អ.ស.ព. (WHO)។[១០]

នៅខែ មករា ១៩៩៣ ធ្វើឱ្យអាក់អន់ចិត្តជាមួយបេសកកម្មអ៊ុនតាក់បានកើតឡើងជាទំហំមួយ ដូចនេះដែលទីភ្នាក់ងារអសេនិកស.ប. និងសហគមន៍អ.ក.រ.បានស្នើសុំឱ្យមានជំនួបជាសាធារណៈដើម្បីពិភាក្សាការទៅមុខឆ្ពោះទៅកាន់ការបោះឆ្នោតនេះ ក៏ប៉ុន្តែជាសំខាន់ទៀត ការប្រព្រឹត្តិមិនត្រឹមត្រូវនៃពួកអ្នកថែរក្សាសន្តិភាពស.ប.។ ក៍កាន់តែសំខាន់ន ជំនួបនេះត្រូវបានប្រារព្ធធ្វើក្នុងទីស្នាក់ការធំនៅភ្នំពេញរបស់អាកាឝ៊ិ-យ៉ាស៊ុយឝ៊ិ និងត្រូវបានចូលរួមដោយបុគ្គលិកស.ប. និងអ.ក.រ.ប្រហែល១០០នាក់។ ពេលនោះបានសុំឱ្យមានមតិយោបល់លើរបាយការណ៍នគរបាលកម្ពុជាដែលបានប៉ាន់ស្មានថារាប់រយនាក់នៃពួកខ្មែរត្រូវ ​ បានសម្លាប់ដោយយានយន្តរបស់អ៊ុនតាក់ជារឿយៗដែលបានបើកបរដោយពួកអ្នកបើកបរស.ប.គ្មានសមត្ថភាព រឺ ស្រវឹង លោកអាកាឝ៊ិបានខំនឹករកពាក្យ។ នៅពេលមានការចោទសួរបន្ថែមអំពីចរាចរណ៍ថ្នាំ ការរំលោភរួមភេទជាមួយកុមារ និងអំពើពុករលួយបានកើនឡើង ការឆ្លើយតបរបស់លោកអាកាឝ៊ិ: ‘ នៅពេលក្មេងរបស់យើងចេញមកពីព្រៃស្បាតពួកគេសមនឹងទទួលបានR&Rតិចតួច (ការសម្រាកនិងការលំហែ)’ ត្រូវបានស្វាគមន៍ជាមួយ និងភាពគ្មានជំនឿ និងភាពស្អប់ខ្ពើមដោយបុគ្គលិកអ.ក.រ.និងអសេនិកស.ប.ដែលបានប្រមូលផ្ដុំគ្នា។ លោកអាកាឝ៊ិបានបន្តជាតំណាងពិសេសនៃអគ្គលេខាធិការនៅយូហ៊្គោស្លាវីទៀត។

ការជំនុំជម្រះនៃពួកមេដឹកនាំខ្មែរក្រហមចាស់ៗ

ថ្ងៃ ៤តុលា ២០០៤ រដ្ឋសភាកម្ពុជាបានឱ្យសច្ចាប័នកិច្ចព្រមព្រៀងមួយជាមួយសហប្រជាជាតិលើការបង្កើតឡើងនូវសាលាក្ដីមួយដើម្បីជំនុំជម្រះ ​ ពួកមេដឹកនាំចាស់ៗដែលទទួលខុសត្រូវចំពោះភាពឃោរឃៅយង់ឃ្នងដែលបានប្រព្រឹត្តដោយខ្មែរក្រហម។ ប្រទេសម្ចាស់ជំនួយបានសន្យាឱ្យចំណែកជាអន្តរជាតិ$៤៣លាននៃថវិកាសាលាក្ដីបីឆ្នាំ ពេលនោះចំណែកនៃថវិការបស់រដ្ឋាភិបាលកម្ពុជាមាន$១៣,៣លាន។

ការជំនុះជម្រះពួកមេដឹកនាំខ្មែរក្រហមចាស់ៗលើកទីមួយបានធ្វើឡើងត្រឹមក្នុងឆ្នាំ២០០៧ នៅពេលភាគច្រើននៃពួកគេបានស្លាប់ហើយ រឺ មានសុខភាពមិនល្អ។[១១]

ស្ថិតិវិទ្យា

រយៈពេល: ខែមិនា ឆ្នាំ១៩៩២​ – កញ្ញា ១៩៩៣

កម្លាំង: ប្រហែលបុគ្គលិកយោធានិងអសេនិក២២០០០នាក់

ជតាកម្ម: ៧៨ (អ្នកអង្កេតការយោធា បុគ្គលិកយោធាផ្សេងទៀត៤១ នគរបាលអសេនិក១៤នាក់ បុគ្គលិកអសេនិកអន្តរជាតិ៥នាក់ និងបុគ្គលិកក្នុងស្រុក១៤នាក់)។

ចំណាយ: ១៦២កោដិ$ស.រ. (ប.ន.ស.ប.ន.ក. និងអ៊ុនតាក់រួមបញ្ចូលគ្នា)[១២]

សាធារណរដ្ឋប្រជាមានិតកម្ពុជា


សាធារណរដ្ឋប្រជាមានិតកម្ពុជា/រដ្ឋកម្ពុជា
រដ្ឋពឹងពាក់វៀតណាម
១៩៧៩–១៩៩៣
ទង់ (១៩៧៩-១៩៨៩) វរលញ្ឆករ

ទីតាំងនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា

ធានី ភ្នំពេញ
ភាសា ខ្មែរ បារាំង
រដ្ឋាភិបាល រដ្ឋបក្សតែមួយម៉ាក្ស៍និយម-លេនីននិយម
ប្រធាន¹ ហេង-សំរិន
ហ៊ុន-សែន (រដ្ឋមន្ត្រីប្រមុខ១៩៨៦-១៩៩៣)
សម័យកាលប្រវត្តិសាស្ត្រ សង្គ្រាមត្រជាក់
 – បានបង្កើតឡើង ១០មករា ១៩៧៩
 – បានដាក់ឈ្មោះសាជាថ្មីថា’រដ្ឋកម្ពុជា’ ១ឧសភា ១៩៨៩
 – ការដកទ័ពរបស់វៀតណាម ១៩៩០
 – ការបោះឆ្នោត ៣០មិថុនា ១៩៩៣
 – រាជាធិបតេយ្យបានស្ដារឡើងវិញ ២៤កញ្ញា ១៩៩៣
រូបិយវត្ថុ រៀល (KHR)
¹ ប្រធាននៃក្រុមប្រឹក្សារដ្ឋ
អត្ថបទនេះគឺជាផ្នែកបន្តបន្ទាប់គ្នាមួយលើ
ប្រវត្តិសាស្ត្រកម្ពុជា
AngkorWat Delaporte1880.jpg
ប្រវត្តិសាស្ត្រដើមដំបូង
នគរវ្នំ
នគរកម្ពុជា រឺ ចេនឡា

(ទឹកលិចដីគោក)

ចក្រភពខ្មែរ

(ដើមអង្គរមហានគរចុងអង្គរ)

យុគអន្ធកាលនៃកម្ពុជា
សម័យចតុមុខ
សម័យលង្វែក
សម័យស្រីសន្ធរ
សម័យឧដុង្គ
ការបាត់បង់ដីសណ្ដមេគង្គទៅយួន
សម័យអាណានិគម
ការគ្រប់គ្រងរបស់អាណានិគមបារាំង
ការកាន់កាប់របស់ជប៉ុន
សហសម័យ
សង្គមរាស្ត្រនិយម
រដ្ឋប្រហារ១៩៧០
សាធារណរដ្ឋខ្មែរ
សង្គ្រាមរដ្ឋប្បវេណី
ការលុកលុយស.រ.-វៀតណាម១៩៧០
របបខ្មែរក្រហម
ការកាន់កាប់របស់វៀតណាម
សាធារណរដ្ឋប្រជាមានិតកម្ពុជា
អ៊ុនតាក់១៩៩២–៩៣
កម្ពុជាសម័យទំនើប
កាលប្បវត្តិ
Portal icon ក្លោងទ្វារកម្ពុជា
· ·

សាធារណរដ្ឋប្រជាមានិតកម្ពុជា (ស.ប.ក.) ត្រូវបានបង្កើតឡើងនៅកម្ពុជាដោយរណសិរ្សសង្គ្រោះ គឺជាក្រុមមួយនៃពួកឆ្វេងនិយមកម្ពុជាដែលមិនបានពេញចិត្តជាមួយនឹងខ្មែរក្រហម បន្ទាប់ពីការរំលំកម្ពុជាប្រជាធិបតេយ្យ ដែលជារដ្ឋាភិបាលរបស់ប៉ុល-ពត។ ដោយបានធ្វើឱ្យមានឡើងដោយការលុកលុយមួយពីសាធារណរដ្ឋសង្គមនិយមវៀតណាម បានរុញច្រានពួកកងទ័ពខ្មែរក្រហមចេញទៅ រដ្ឋនេះមានវៀតណាម និងសហភាពសូវៀតជាសម្ព័ន្ធមិត្តសំខាន់របស់ខ្លួន។

ស.ប.ក.បានបរាជ័យដើម្បីឱ្យបានការទទួលស្គាល់ដោយសហប្រជាជាតិ ដោយសារតែអន្តរាគមន៍ការទូតនៃសាធារណរដ្ឋប្រជាមានិតចិន សហរាជាណាចក្រ សហរដ្ឋ និងប្រទេសអាស៊ានក្នុងនាមនៃរបបប៉ុល-ពតដែលបានបណ្ដេញចេញហើយ។ អាសនៈរបស់កម្ពុជានៅសហប្រជាជាតិត្រូវបានកាន់កាប់ដោយរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ ដែលមានរបបខ្មែរក្រហមរបស់ប៉ុល-ពតនៅក្នុងក្រុមចម្រុះដែលមានពួកក្រុមទ័ពព្រៃមិនមែនកុម្មុយនិស្តពីរទៀត។ យ៉ាងណាមិញ ស.ប.ក.ត្រូវបានគេចាត់ទុកថាជារដ្ឋាភិបាល ជាក់ស្ដែង នៃកម្ពុជារវាងឆ្នាំ១៩៧៩ និង ១៩៩៣ ទោះបីជាមានការទទួលស្គាល់របស់អន្តរជាតិមានកំណត់ក៏ដោយ។

ស.ប.ក.ត្រូវបានដាក់ឈ្មោះសាជាថ្មីថា រដ្ឋកម្ពុជា (រ.ក.) កំឡុងបួនឆ្នាំចុងក្រោយនៃអត្ថិភាពរបស់ខ្លួននៅក្នុងការព្យាយាមដើម្បីទាក់ទាញការឈឺឆ្អើលរបស់អន្តរជាតិ។[១] ដោយបានបន្តកាន់កាប់ យ៉ាងណាមិញ ភាគច្រើននៃពួកមេដឹក និងរចនាសម្ព័ន្ធបក្សតែមួយរបស់រដ្ឋនេះ កាលណោះកំពុងតែឆ្លងកាត់សម័យអន្តរកាលមួយ និងនៅទីបំផុតក៏ផ្ដល់ផ្លូវដើម្បីការស្ដារឡើងវិញនូវព្រះរាជាណាចក្រកម្ពុជា។ ស.ប.ក./រ.ក.មានអត្ថិភាពជារដ្ឋសង្គមនិយមចាប់ពីឆ្នាំ១៩៧៩ រហូតដល់ ឆ្នាំ១៩៩១ ឆ្នាំនេះដែលនៅក្នុងនោះគណបក្សតែមួយដែលកំពុងតែដឹកនាំបានបោះបង់ចោលមនោគមវិជ្ជាម៉ាក្ស៍និយម-លេនីននិយមរបស់ខ្លួន។

ស.ប.ក.ត្រូវបានបង្កើតឡើងបន្តបន្ទាប់ពីវិនាសកម្មនៃស្ថាប័ននានា ហេដ្ឋារចនាសម្ព័ន្ធ និងបញ្ញាជននៃប្រទេសនេះដែលបានបង្កឡើងដោយការគ្រប់គ្រងរបស់ខ្មែរក្រហម។ ទោះបីជាមានភាពទន់ខ្សោយដែលជាប់មកជាមួយខ្លួន និងភាពទាស់ទែងប្រឆាំងខ្លួនក៏ពិតមែនក្ដី ដែលរួមមានការត្រូវបានគេបដិសេធដោយចោទថាជា រដ្ឋអាយ៉ង នៃវៀតណាម និងការត្រូវបានគេដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដូចគ្នាសង្គ្រាមរដ្ឋប្បវេណីកំពុងតែធ្វើឱ្យទន់ខ្សោយដែរ ក៏ស.ប.ក./រ.ក.នៅតែខ្លាំងជាងពួកសត្រូវរបស់ខ្លួនដដែល។[២] ដោយជម្នះនឹងភាពក្រីក្រ និងការឃ្លាតឆ្ងាយដែលសង្កត់លើ រដ្ឋនេះក៏អាចសម្រេចបាននូវការកសាងកម្ពុជាឡើងវិញជាប្រទេសជាតិមួយ។ អ្នកនិពន្ធខ្លះបានប្រៀបធៀបសម័យស.ប.ក./រ.ក.ទៅនឹងប្រតិកម្មទាំរ-មី-ដគឺជាការបះបោរឆ្នាំ១៧៩៤ នៅក្នុងបដិវត្តន៍បារាំងប្រឆាំងនឹងភាពហួសហេតុនៃរជ្ជកាលនៃភេរវភាព[៣]

មាតិកា

សាវតារប្រវត្តិសាស្ត្រ

ស.ប.ក.ត្រូវបានបង្កើតឡើងនៅខែ មករា ១៩៧៩ ជាលទ្ធផលនៃដំណើរការមួយដែលបានចាប់ផ្ដើមជាមួយភាពល្មោភសង្គ្រាមរបស់ខ្មែរក្រហម។

ខ្មែរក្រហមបាននាំឱ្យមានអរិភាពប្រឆាំងនឹងវៀតណាម

ដើមឡើយ វៀតណាមកុម្មុយនិស្តគឺជាសម្ព័ន្ធមិត្តខ្មែរក្រហមដ៏រឹងមាំដែលកាលណោះកំពុងតែប្រយុទ្ធប្រឆាំងនឹងសាធារណរដ្ឋខ្មែររបស់​លន់-ណុលកំឡុងសង្គ្រាមរដ្ឋប្បវេណីឆ្នាំ១៩៧០-១៩៧៥។ គ្រាន់តែក្រោយពីខ្មែរក្រហមដណ្ដើមបានអំណាច អ្វីៗបានចាប់ផ្ដើមប្រែទៅជាអាក្រក់ឡើង នៅ​ពេលនោះថ្ងៃ ១ឧសភា ១៩៧៥ ពួកទាហានខ្មែរក្រហមបានវាយឆ្មក់កោះភូគុក និងថូកចឹវ ដែលសម្លាប់អសេនិកជនយួនច្រើនជាងប្រាំរយនាក់ បន្តបន្ទាប់ពីការវាយប្រហារ កោះទាំងនេះ ល្បីល្បាញដោយសារតែការផ្ដល់នូវ ម៉ាំតៃ ត្រីពុកមាត់ឆ្មា[៤] ដែលត្រូវបានកាន់កាប់ឡើងវិញយ៉ាងលឿនដោយហាណូយ។ ថ្វីត្បិតថាក្រោយមកទៀត ប្រតិកម្មដំបូងនៃពួកយួនមិនប្រាកដប្រជាក៏ពិតមែនក្ដី ហើយវាក៏បានធ្វើឱ្យវៀតណាមចំណាយពេលយូរដើម្បីធ្វើប្រតិកម្មជាមួយកម្លាំង ដោយសារកម្លាំងរុញច្រានលើកទីមួយបានរៀបចំឱ្យមានបញ្ហានានាខាងក្នុងមណ្ឌលគ្រួសារនេះ[៥]

ការសម្លាប់រង្គាលជនជាតិយួន និងពួកអ្នកគាំទ្រនយោបាយខ្លួន ក៏ដូចជាការបំផ្លាញព្រះវិហារកាតូលិកយួនដែរ[៦]តាមរយៈពួកខ្មែរក្រហមបានធ្វើឡើងដាច់ៗពីគ្នានៅកម្ពុជា ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ជាពិសេសនៅភូមិភាគបូព៌ាបន្ទាប់ពីខែ ឧសភា ១៩៧៥។ នៅដើមឆ្នាំ១៩៧៨ យ៉ាងណាៗ ពួកមេដឹកនាំវៀតណាមបានសម្រេចចិត្តដើម្បីគាំទ្រក្រុមតស៊ូនៅខាងក្នុងទល់នឹងរបបប៉ុល-ពត និងភូមិភាគបូព៌ារបស់កម្ពុជាបានក្លាយជាចំណុចប្រសព្វនៃបដិកម្បនា (ការបះបោរ)។ នៅក្នុងពេលចន្លោះគ្នា ដូចគ្នាឆ្នាំ១៩៧៨បានធ្វើឱ្យរឹតតែខ្លាំងឡើងៗ ភាពល្មោភសង្គ្រាមរបស់ខ្មែរក្រហមនៅតាមតំបន់ព្រំដែនបានហួសកម្រិតនៃការត្រាប្រណីរបស់ហាណូយ។ ការពុះកញ្ជ្រោលចិត្តនៃសង្គ្រាមប្រឆាំងវៀតណាមបានឈានដល់កម្រិតដ៏អាក្រក់មែនទែនក្នុងកម្ពុជាប្រជាធិបតេយ្យ ពេលនោះប៉ុល-ពតបានព្យាយាមដើម្បីបង្វែងការយកចិត្តទុកដាក់ពីបន្សុទ្ធកម្មបង្ហូរឈាមគ្នាផ្ទៃក្នុង។[៧] នៅខែឧសភា១៩៧៨ នៅមុនថ្ងៃនៃការបះឡើងភូមិភាគបូព៌ារបស់សោ-ភឹម វិទ្យុភ្នំពេញបានប្រកាសថាបើសិនជាទាហានខ្មែរម្នាក់ៗសម្លាប់បានយួនសាមសិបនាក់ ត្រឹមតែកងទ័ព២លាននាក់ដែលតម្រូវឱ្យលុបបំបាត់ប្រជាជនវៀតណាម៥០លាននាក់ទាំងស្រុងបាន។ វាបង្ហាញថាពួកមេដឹកនាំនៅភ្នំពេញបានឆ្លៀតឱកាសជាមួយមហិច្ឆតាទឹកដីដ៏ធំសម្បើម ឧ. ដើម្បីយកកម្ពុជាក្រោម តំបន់ដីសណ្ដមេគង្គវិញ ដែលពួកខ្លួនបានចាត់ទុកថាជាទឹកដីរបស់ខ្មែរ។ នៅខែវិច្ឆកា មេដឹកនាំខ្មែរក្រហមនិយមវៀតណាមវ៉ន-វេត[៨] បានដឹកនាំរដ្ឋប្រហារមួយមិនបានសម្រេច ហើយត្រូវបានគេចាប់ខ្លួន ធ្វើទារុណកម្ម និងប្រហារជីវិតចោលជាបន្តបន្ទាប់។ [៩] ឧប្បត្តិហេតុបានកើតរឹតតែខ្លាំងឡើងតាមបណ្ដោយព្រំដែនកម្ពុជាទាំងមូល។ កាលណោះ មានរាប់ម៉ឺននាក់នៃពួកនិរទេសជនកម្ពុជា និងវៀតណាមស្ថិតលើទឹកដីវៀតណាម និងទោះបីយ៉ាងណាក៏ផ្ទុយមកវិញការឆ្លើយតបមកវិញរបស់ហាណូយគឺមិនសូវជាពេញចិត្តប៉ុន្មានទេ។

រណសិរ្សសង្គ្រោះ

រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (រ.ស.ស.ជ.ក.) គឺជាអង្គការមួយដែលនឹងក្លាយជាស្នូលក្នុងការផ្ដួលរំលំរបបខ្មែរក្រហម និងការបង្កើតឡើងនូវរដ្ឋស.ប.ក./រ.ក.។ រណសិរ្សសង្គ្រោះគឺជាក្រុមវិសភាគមួយនៃពួកនិរទេសជនកុម្មុយនិស្ត និងមិនមែនកុម្មុយនិស្តដែលបានប្ដេជ្ញាចិត្តដើម្បីប្រយុទ្ធប្រឆាំងនឹងរបបប៉ុល-ពត និងកសាងកម្ពុជាឡើងវិញ។ បានដឹកនាំដោយលោកហេង-សំរិន និងប៉ែន-សុវណ្ណ គឺជាអ្នករត់ចោលខ្មែរក្រហមទាំងពីរនាក់[៦] ចូលទៅក្នុងភូមិភាគមួយដែលបានរំដោះពីខ្មែរក្រហមបន្ទាប់ពីបន្សុទ្ធកម្មនៃភូមិភាគបូព៌ា ការបង្កើតរណសិរ្សនេះត្រូវបានប្រកាសដោយវិទ្យុហាណូយនៅថ្ងៃ ៣ធ្នូ ១៩៧៨។ ក្នុងចំណោមពួកសមាជិកគណៈកម្មាធិការមជ្ឈិមទាំងដប់បួនរូបនៃរណសិរ្សសង្គ្រោះ ពួកមេដឹកនាំកំពូលទាំងពីរមានហេង-សំរិនជាប្រធាន និងហ្សឺហ្រង់-ប៉ូលីជាអនុប្រធានធ្លាប់ជា អតីត ពួកមន្ត្រីបក្សកុម្មុយនិស្តកម្ពុជា (ប.ក.ក.) ពួកអ្នកផ្សេងទៀតគឺជាអតីតខ្មែរឥស្សរៈ ដូចគ្នាក៏ជាពួកសមាជិកខ្មែរវៀតមិញដែរ[១០] ដែលបានរស់នៅនិរទេសនៅវៀតណាម។ រស់-សម័យ គឺជាអគ្គលេខានៃរ.ស.ស.ជ.ក.គឺជាអតីត ជំនួយការសេនាធិការ ប.ក.ក.ក្នុងអង្គភាពយោធា។

រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យមិនបានបាត់បង់ពេលវេលាក្នុងការបរិហាររ.ស.ស.ជ.ក. ជាអង្គការនយោបាយរបស់វៀតណាមដែលមានឈ្មោះខ្មែរ ពីព្រោះតែសមាជិកសំខាន់ៗភាគច្រើនរបស់វាត្រូវបានបញ្ចូលជាមួយប.ក.ក.។[១១] ទោះបីជាមានការពឹងផ្អែកការការពាររបស់វៀតណាម និងការគាំទ្រដោយសហភាពសូវៀតពីក្រោយឆាកក៏ពិតមែន[១២] ក៏រ.ស.ស.ជ.ក.មានជោគជ័យភ្លាមៗចំណោមពួកខ្មែរនិរទេសដែរ។ អង្គការនេះបានផ្ដល់ចំណុចរួបរួមតម្រូវច្រើនចំពោះពួកឆ្វេងនិយមប្រឆាំងនឹងការដឹកនាំរបស់ខ្មែរក្រហម ដែលផ្ដុំការប្រឹងប្រែងនានាឆ្ពោះទៅសកម្មភាពវិជ្ជមានជំនួសឱ្យការបរិហារឥតខ្លឹមសាររបស់របបប្រល័យពូជសាសន៍។ រ.ស.ស.ជ.ក.បានផ្ដល់ដូចគ្នានូវគ្រោងការណ៍នៃភាពស្របច្បាប់ចំពោះការលុកលុយកម្ពុជាជាបន្តបន្ទាប់ដោយវៀតណាម និងការបង្កើតឡើងតំណាលគ្នានៃរបបនិយមហាណូយនៅភ្នំពេញ។

ការលុកលុយរបស់វៀតណាម

អ្នកបង្កើតគោលនយោបាយវៀតណាមបានរើសយកដំណោះស្រាយយោធា និងនៅថ្ងៃ ២២ធ្នូ វៀតណាមបានផ្ដើមការវាយលុករបស់ខ្លួនជាមួយ និងចេតនាក្នុងការផ្ដួលរំលំកម្ពុជាប្រជាធិបតេយ្យ។ កងកម្លាំងការលុកលុយក្នុងចំណោម១២០០០០នាក់ មានប្រកបផ្សំដោយអង្គភាពពាសដែក និងថ្មើរជើងដែលមានការគាំទ្រកាំភ្លើងធំដ៏ខ្លាំង បានធ្វើដំណើរទៅខាងលិចចូលទៅកាន់ទីជនបទរាបស្មើនៃខេត្តភាគអាគ្នេយ៍របស់កម្ពុជា។ បន្ទាប់ពីសង្គ្រាមផ្លេកបន្ទោរដប់ប្រាំពីរថ្ងៃមក ភ្នំពេញបានធ្លាក់ទៅឱ្យវៀតណាមដែលកំពុងតែរុលចូលមកនៅថ្ងៃ ៧មករា ១៩៧៩។ កងទ័ពកម្ពុជាប្រជាធិបតេយ្យ និងពួកកម្មាភិបាលខ្មែរក្រហមដែលកំពុងដកថយបានដុតជង្រុកស្រូវ ដែលក្នុងនោះរួមជាមួយហេតុផលផ្សេងៗទៀត បានបង្កឱ្យមានការអត់បាយយ៉ាងខ្លាំងទូទាំងកម្ពុជាដែលផ្ដើមនៅពាក់កណ្ដាលចុងក្រោយនៃឆ្នាំ១៩៧៩ និងបានបន្តរហូតដល់ពាក់កណ្ដាលឆ្នាំ១៩៨០។[១៣]

ថ្ងៃ ១មករា ១៩៧៩ គណៈកម្មាធិការមជ្ឈិមនៃរណសិរ្សសង្គ្រោះបានប្រកាសនូវការកំណត់ គោលនយោបាយភ្លាម ដើម្បីដាក់ឱ្យអនុវត្តនៅតំបន់ដែលបានរំដោះចេញពីខ្មែរក្រហម។ ដំបូងផ្ទះបាយរួមត្រូវបានលុបបំបាត់ចោល និងពួកព្រះសង្ឃពុទ្ធសាសនាខ្លះត្រូវបាននាំមកកាន់គ្រប់សហគមន៍ដើម្បីធ្វើឱ្យប្រជាជនទុកចិត្តឡើងវិញ។[១៤] មួយផ្សេងទៀតនៃគោលនយោបាយទាំងនេះគឺដើម្បីបង្កើតគណៈគ្រប់គ្រងខ្លួនឯងដោយប្រជាជនក្នុងគ្រប់តំបន់ទាំងអស់។ គណៈទាំងនេះនឹងត្រូវបង្កើតជារចនាសម្ព័ន្ធរដ្ឋបាលជាមូលដ្ឋានសម្រាប់ក្រុមប្រឹក្សាបដិវត្តន៍ប្រជាជនកម្ពុជា (ក.ប.ប.ក.) បានសម្រេចនៅថ្ងៃ ៨មករា ១៩៧៩ ជាអង្គរដ្ឋបាលកណ្ដាលសម្រាប់ស.ប.ក.។ ក.ប.ប.ក.បានបម្រើជាអង្គគ្រប់គ្រងដោយរបបហេង-សំរិនរហូតដល់ថ្ងៃ ២៧មិថុនា ១៩៨១ នៅពេលនោះរដ្ឋធម្មនុញ្ញថ្មីបានស្នើសុំថាវាត្រូវជំនួសដោយគណៈរដ្ឋមន្ត្រីដែលបានជ្រើសរើសថ្មី។ ប៉ែន-សុវណ្ណបានក្លាយជានាយករដ្ឋមន្ត្រីថ្មី។ លោកត្រូវបានជួយដោយឧបនាយករដ្ឋមន្ត្រីបីរូប ហ៊ុន-សែន ចាន់-ស៊ី និងជា-សុទ្ធ

ការបង្កើតនៃស.ប.ក. (១៩៧៩-១៩៨៩)

ទង់សាធារណរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩-១៩៨៩)

ថ្ងៃ ១០មករា ១៩៧៩ កងទ័ពក.ប.ត្រូវបានរុញច្រានចេញទៅ ហើយកងទ័ពវៀតណាមក៏បានកាន់កាប់រដ្ឋធានីភ្នំពេញ។ ក.ប.ប.ក.បានប្រកាសថាឈ្មោះផ្លូវការថ្មីនៃកម្ពុជាគឺ សាធារណរដ្ឋប្រជាមានិតកម្ពុជា (ស.ប.ក.)។ រដ្ឋការថ្មីគឺជារបបមួយដែលនិយមសូវៀតបានគាំទ្រដោយកិច្ចប្រឹងប្រែងខាងកម្លាំងយោធាវៀតណាម និងខាងទីប្រឹក្សាអសេនិកដ៏រឹងមាំ។ របបប្រល័យពូជសាសន៍បានបញ្ចប់ ក៏ប៉ុន្តែចំពោះចិនដែលជាអ្នកបានគាំទ្រក.ប.មិនប្រែប្រួល ទទូចឱ្យស.រ.ឱ្យយកចិត្តទុកដាក់ស្វែងរកមធ្យោបាយជាច្រើនដោយមានកំហឹងជាមួយវៀតណាមចំពោះការបរាជ័យដ៏អាម៉ាស់ ​ក្នុងសង្គ្រាមវៀតណាម ដូចជាមហាអំណាចសំខាន់ដទៃៗទៀតដែរ ការបរាជ័យយ៉ាងឆាប់នៃខ្មែរក្រហមបានកត់សំគាល់នូវការចាប់ផ្ដើមនៃ បញ្ហាកម្ពុជា[១៥]

ទោះបីជាមានការលុកលុយ និងការគ្រប់គ្រងដែលបានជួយដោយវៀតណាម និងការបាត់បង់ឯករាជ្យដែលបានទៅព្រមគ្នាពិតមែនក៏ដោយ[១៦] ក៏របៀបរបបថ្មីត្រូវបានស្វាគមស្ទើរទាំងអស់ដោយប្រជាជនខ្មែរទាំងមូល ដែលនឿយណាយនឹងភាពព្រៃផ្សៃរបស់ខ្មែរក្រហម។[១៧] យ៉ាងណាមិញ មានការលួចប្លន់ខ្លះស្ទើរតែអស់ពីរដ្ឋធានីភ្នំពេញដោយកងទ័ពវៀតណាម ដែលពួកគេនាំយកទំនិញដាក់រថដឹកត្រឡប់ទៅវៀតណាមវិញ។ ឥរិយាបថដ៏អាក្រក់នេះ និងនៅពេលនោះហើយដែលនាំឱ្យបង្កើតជារូបភាពអវិជ្ជមាននៃពួកលុកលុយ។[១៨] រូបភាពអវិជ្ជមាននេះបានផ្ដល់អត្ថប្រយោជន៍ដល់ពួកសត្រូវនៃរបបស.ប.ក. ដែលនឹងរៀបចំវាជាប្រយោជន៍របស់ពួកគេកំឡុងអត្ថិភាពនៃរបបស.ប.ក./រ.ក.ជាមិត្តវៀតណាម។[១៩] យ៉ាងណាមិញ តួនាទីនៃកងទ័ពប្រជាជនវៀតណាម (ក.ប.វ.ណ.)ក្នុងការផ្ដល់សន្តិសុខដែលតម្រូវអោយប្រទេសជាតិដែលខ្ទេចខ្ទាំស្ទើរតែទាំងស្រុងទៅហើយឱ្យកសាង និងអភិវឌ្ឍស្ថាប័ននានាឡើងវិញ ដែលមិនគួរត្រូវបានគេមើលងាយឡើយ។[២០]

ហេង-សំរិនត្រូវបានតែងតាំងជាប្រមុខរដ្ឋនៃស.ប.ក. និងពួកកុម្មុយនិស្តខ្មែរដទៃផ្សេងទៀតដែលបានបង្កើតបក្សបដិវត្តន៍ប្រជាជនកម្ពុជា ដូចជាលោកចាន់-ស៊ី និង ហ៊ុន-សែនបានលេចធ្លោចាប់តាំងពីការចាប់ផ្ដើម។ តាមរយៈព្រឹត្តិការណ៍នានានៅក្នុងទសវត្សឆ្នាំ១៩៨០​ដែលបានវិវត្តមក ការកាន់កាប់ដំបូងដ៏សំខាន់ៗនៃរបបថ្មីនឹងរស់រានឡើង កំពុងស្ដារឡើងវិញសេដ្ឋកិច្ច និងការប្រយុទ្ធប្រឆាំងនឹងកុបកម្មខ្មែរក្រហមដោយមធ្យោបាយយោធា និងនយោបាយ។

ស.ប.ក.គឺជារដ្ឋកុម្មុយនិស្ត។ វាបានបន្តបដិវត្តន៍សង្គមនិយមដែលត្រូវបានចាប់ផ្ដើមហើយដោយក.ប. ប៉ុន្តែការបោះបង់គោលនយោបាយដាច់ខាតរបស់ខ្មែរក្រហម និងការប្រមូលផ្ដុំកិច្ចប្រឹងប្រែងក្នុងការកសាងសង្គមនិយមតាមខ្សែរយៈយកការណ៍ជាមាគ៌ាជាមួយគោលនយោបាយ ​ដែលបានសង្កេតដោយសហភាពសូវៀត និងកំមិនកុង។ ពិតជាឆាប់មែន ដែលប្រទេសនេះនឹងបានប្រែក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសទាំងប្រាំមួយដែលចាត់ទុកថាជាប្រទេសសង្គមនិយម និងក៏មិនមែនកំពុងធ្វើឱ្យលូតលាស់ដោយស.ស.ស.ស.ឡើយ។[២១]

ដោយការគោរពរាប់អានជនជាតិភាគតិច សាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវប្រព្រឹត្តិធ្វើដើម្បីគោរពដល់ភាពចម្រុះជាតិសាសន៍របស់កម្ពុជា ដែលនាំមកនូវការបន្ធូរបន្ថយដោយស្វាគមន៍ខ្លះៗដល់ជនជាតិថៃ យួន ចាម និង ពួកអ្នកភ្នំ នៃភាគឦសាន។ ជនជាតិភាគតិចចិន យ៉ាងណាៗ បានដឹងថាជា សញ្ញានៃពួកអនុត្តរជនមួយ ដែលបានបន្តសង្កត់សង្កិន ទោះបីជាយ៉ាងណាក៏ភាគច្រើននៃសមាជិករបស់ខ្លួន ច្រើនតែនៅក្នុងចំណោមសហគមន៍អ្នកជួញដូរ បានស៊ូទ្រាំនឹងការឈឺចាប់យ៉ាងខ្លាំងក្រោមការដឹកនាំរបស់ខ្មែរក្រហម។ ការនិយាយកុកងឺ និងទាជីវគឺត្រូវបានដាក់កំហិតយ៉ាងខ្លាំង ភាគច្រើនមានលក្ខណៈដូចគ្នាក្រោមការដឹកនាំរបស់ប៉ុល-ពតដែរ។[២២]

យ៉ាងណាមិញ ក៏ដូចជារបបមុនខ្លួនដែរ សាធារណរដ្ឋប្រជាមានិតកម្ពុជានៅតែមានអំពើហិង្សាខ្ពស់។ រូដដផ្វ-រ៉ាំមាំល (Rudolph Rummel)ប៉ាន់ប្រមាណប្រជាឃាតរបស់របបនេះ (សម្លាប់ដោយរដ្ឋាភិបាល) ២៣០០០០នាក់ចាប់ពីឆ្នាំ១៩៧៩-១៩៨៧។ [២៣]

ការស្ដារជីវិតវប្បធម៌និងសាសនា

ពួកនិស្សិតមាឃ-ចាន់ថន និងឌីម៉ា-យឹម (ទី៣ចាប់ពីឆ្វេង និងកំពុងឈរ) នៅភ្វ្រែងផ្វឺតអ៊ែនដឺរអូដឺរ (អាល្លឺម៉ង់ខាងកើត) នៅឆ្នាំ១៩៨៦។

មួយក្នុងចំណោមសកម្មភាពផ្លូវការដ៏សំខាន់នៃស.ប.ក.គឺការស្ដារការកាន់ព្រះពុទ្ធសាសនាឡើងវិញជាសាសនា​របស់រដ្ឋរបស់កម្ពុជា និងវត្តអារាមត្រូវបានបើកជាថ្មីបន្តិចម្ដងៗដើម្បីផ្ដល់ជាជម្រកដល់ពួកសង្ឃ និងដើម្បីបន្តផ្លូវជាក់ស្ដែងនៃជីវិតសាសនាតាមបែបប្រពៃណី។ នៅក្នុងខែ កញ្ញា ១៩៧៩ ព្រះសង្ឃចំណាស់ៗប្រាំពីរអង្គត្រូវបានបំបួសជាផ្លូវការឡើងវិញនៅវត្តឧណ្ណាលោម ភ្នំពេញ និងព្រះសង្ឃអស់ទាំងនេះបានបង្កើតឡើងវិញនូវសង្ឃកម្ពុជារវាងឆ្នាំ១៩៧៩ និង ១៩៨១។ ពួកលោកបានចាប់ផ្ដើមកសាងសហគមន៍ព្រះសង្ឃឡើងវិញនៅភ្នំពេញ និងក្រោយមកនៅតាមខេត្តនានា ដោយការបំបួសសង្ឃដែលមានកិត្តិនាមដែលធ្លាប់ជាពួកព្រឹទ្ធិសង្ឃកាលពីមុន។ ពួកលោកមិនត្រូវបានគេអនុញ្ញាតឡើយ យ៉ាងណាមិញ ដើម្បីឱ្យបំបួសពួកលោកនេនក្មេងៗ។ កិច្ចការងារជួសជុលត្រូវបានចាប់ផ្ដើមក្នុងប្រហែល៧០០នៃវត្តអារាមព្រះពុទ្ធសាសនាក្នុងចំណោមប្រហែល៣៦០០វត្ត ដែលត្រូវបានកម្ទេច រឺក៏បានបំផ្លាញយ៉ាងខ្លាំងដោយខ្មែរក្រហម។ នៅពាក់កណ្ដាលឆ្នាំ១៩៨០ ពិធីបុណ្យព្រះពុទ្ធសាសនាតាមបែបប្រពៃណីបានចាប់ផ្ដើមប្រារព្ធធ្វើឡើងវិញ។[២៤]

ក.ប.បានប្រល័យពួកបញ្ញវន្តខ្មែរជាច្រើន ដែលគឺជាឧបសគ្គមួយសម្រាប់ការសាងកម្ពុជាឡើងវិញ ដែលនៅពេលនោះពួកអ្នកដឹកនាំតាមតំបន់ និងអ្នកជំនាញបានត្រូវការយ៉ាងច្រើនបំផុត។ ក្នុងចំណោមពួកខ្មែរតាមទីក្រុងដែលចេះដឹងនៅរស់អាចជួយប្រទេសដែលកំពុងតែតស៊ូឱ្យក្រោកឈរឡើងវិញ ភាគច្រើនបានរើសយកដើម្បីរត់គេចពីរដ្ឋសង្គមនិយម និងបានប្រមូលគ្នានៅជំរុំជនភៀសខ្លួនដើម្បីធ្វើនិរប្រវេសន្តទៅលោកខាងលិចទៅវិញ។[២៥]

រដ្ឋការរបស់ស.ប.ក.មិនបានបំពាក់គ្រឿងបរិក្ខាបច្ចេកទេសទេ និងការិយាធិបតេយ្យរដ្ឋដែលត្រូវបានបំផ្លិចបំផ្លាញដោយខ្មែរក្រហមត្រូវបានកសាងឡើងវិញបណ្ដើរៗ។ ស.ប.ក.បានលកលៃបើកឡើងវិញនូវ Ecole de formation des cadres administratifs et judiciels ដែលនៅក្នុងឆ្នាំ១៩៨២ និង១៩៨៦កម្មវិធីសិក្សានានាត្រូវបានដំណើរការឡើងវិញ។[២៦] ដើម្បីកសាងបញ្ញាជនរបស់ជាតិឡើងវិញ ពួកខ្មែរមួយចំនួនត្រូវបានបញ្ជូនទៅកាន់ប្រទេសប្លុកខាងកើតដើម្បីសិក្សាកំឡុងសម័យកាល ​ការកសាងឡើងវិញនៃស.ប.ក.។[៣] ទោះបីជាមានកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងវិស័យអប់រំយ៉ាងណាក៏ដោយ ក៏ស.ប.ក./រ.ក.បាននឹងពុះពារជាមួយកង្វះខាតនៃការអប់រំ និងជំនាញជាទូទៅនៃពួកកម្មាភិបាល អ្នកការិយាធិបតេយ្យ និងអ្នកបច្ចេកទេសបក្សកម្ពុជាចាប់ពីការមានអតិ្ថភាពរបស់ខ្លួនរហូតដល់ចប់។

ជីវិតវប្បធម៌កម្ពុជាក៏បានចាប់ផ្ដើមយឺតៗផងដែរ ដើម្បីកសាងឡើងវិញក្រោមការដឹកនាំរបស់ស.ប.ក.។ រោងភាពយន្តនៅភ្នំពេញត្រូវបានបើកសម្ភោធឡើងវិញ ដោយការបញ្ចាំងនូវខ្សែភាពយន្តដំបូងៗយកមកពីវៀតណាម សហភាពសូវៀត ប្រទេសសង្គមនិយមអឺរ៉ុបខាងកើត និងភាពយន្តហិណ្ឌីមកពីឥណ្ឌា។ ខ្សែភាពយន្តជាក់ស្ដែងដែលមិនសមជាមួយគំរូនៃស.ប.ក.ដែលនិយមសូវៀត ដូចជាភាពយន្តវ៉ៃគ្នាហុងកុង ត្រូវបានហាមប្រាមនៅកម្ពុជានៅពេលនោះ។

ឧស្សាហកម្មខ្សែភាពយន្តក្នុងស្រុកត្រូវរងការបក់បោកយ៉ាងខ្លាំង ដោយសារតែមួយចំនួនធំនៃអ្នកផលិតខ្សែភាពយន្តកម្ពុជា និងពួកអ្នកសំដែងចាប់ពីទសវត្សឆ្នាំ១៩៦០ និង១៩៧០ត្រូវបានសម្លាប់ដោយសារខ្មែរក្រហម ឬ បានរត់គេចចេញពីប្រទេសនេះ។ ភាពអវិជ្ជមាន និងរូបផ្ដិតនៃខ្សែភាពយន្តជាច្រើនត្រូវបានកម្ទេចចោល លួច រឺក៏បាត់បង់ និងខ្សែភាពយន្តដែលនៅសេសសល់គឺមានសភាពគុណភាពអន់ខ្សោយ។[២៧] ឧស្សាហកម្មខ្សែភាពយន្តរបស់កម្ពុជាបានចាប់ផ្ដើមការត្រឡប់មកវិញយឺតៗដែលចាប់ផ្ដើមជាមួយកូនអឺយ ម្ដាយអាប គឺជាភាពយន្តភ័យរន្ធត់ដែលផ្អែកទៅលើរឿងព្រេងខ្មែរ ជាកិត្តិយសដែលការមានភាពយន្តលើកដំបូងដែលបង្កើតនៅកម្ពុជាក្រោយសម័យខ្មែរក្រហម។ ការស្ដារឡើងវិញនូវការរស់រាននៃវប្បធម៌កំឡុងសម័យស.ប.ក.គ្រាន់តែភាគតិចតែប៉ុណ្ណោះ ទោះបីជាអញ្ជឹងមែន ក៏មានការរឹតត្បិតចិត្តដោយសង្គមនិយមដែលកំពុងតែរារាំងប្រឌិតញាណដែលនឹងត្រូវបានងើបឡើងនៅចុងទសវត្សឆ្នាំ១៩៨០ ​ក្រោមរបបរ.ក.ប៉ុណ្ណោះ។[១៨]

ការឃោសនា

ស.ប.ក.បានពឹងផ្អែកយ៉ាងខ្លាំងលើការឃោសនាដើម្បីជម្រុញចិត្តប្រជាជនកម្ពុជាសម្រាប់ការកសាងឡើងវិញ ដើម្បីលើកទឹកចិត្តកងអង្គភាព និងដើម្បីបង្កើតវិន័យរបស់ខ្លួន។ ផ្ទាំងប្រកាសធំៗត្រូវបានបង្ហាញជាមួយពាក្យស្លោកស្នេហាជាតិ និងសមាជិកបក្សបានបង្រៀនដប់មួយចំណុចនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (រ.ស.ស.ជ.ក.)ដើម្បីប្រមូលផ្ដុំពួកមនុស្សពេញវ័យ។

ពួកអ្នករស់រានពីការគ្រប់គ្រងកម្ពុជាប្រជាធិបតេយ្យបានរស់នៅក្នុងភាពភ័យខ្លាច និងការមិនប្រាកដប្រជា ខ្លាចក្រែងខ្មែរក្រហមដែលគួរឱ្យខ្លាចបានត្រឡប់មកវិញ។ ប្រជាជនកម្ពុជាភាគច្រើនបំផុតបានប៉ះពាល់ខាងចិត្តសាស្ត្រ និងបានប្រកាសថាដោយសង្កត់ធ្ងន់ថាពួកគាត់នឹងមិនអាចរស់ក្នុងរបបក.ប.មួយផ្សេងទៀតឡើយ។ រដ្ឋាភិបាលស.ប.ក.បានជម្រុញយ៉ាងខ្លាំងដោយមនោសញ្ចេតនាដូច្នេះ ចំពោះភាគច្រើននៃភាពស្របច្បាប់របស់ខ្លួនរៀបចំឱ្យកម្ពុជារំដោះដោយការផ្ដួលរំលំប៉ុល-ពត។ ជាផលវិបាកមួយ ការបង្ហាញគួរឱ្យភ័យខ្លាចនូវលលាដ៍ក្បាល និងឆ្អឹងជាច្រើន ដូចគ្នាដែររូបថត និងគំនូរនៃភាពឃោរឃៅរបស់ខ្មែរក្រហម ត្រូវបានគេបង្កើតឡើង និងប្រើជាឧបករណ៍ឃោសនាលំអៀងទៅខាងរដ្ឋាភិបាល។ សារមន្ទីរសំខាន់បំផុតអំពីសម័យខ្មែរក្រហមស្ថិតនៅគុកក.ប.ទួលស្លែង និងត្រូវបានគេដាក់ឈ្មោះជាថ្មីថា សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ឥឡូវសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង

ទិវាការចងចាំប្រចាំឆ្នាំ ក៏ត្រូវបានគេស្គាល់ដែលថាជា ទិវាសំអប់ ប្រឆាំងនឹងខ្មែរក្រហមត្រូវបានគេបង្កើតឡើងជាផ្នែកនៃការឃោសនានៃស.ប.ក.។ ចំណោមពាក្យស្លោកជាច្រើនដែលបានទន្ទេញនៅថ្ងៃរំលឹកការចងចាំ មួយក្នុងចំណោមភាគច្រើនដែលគេបានថាឡើងវិញជាញឹកញាប់គឺ យើងត្រូវទប់ស្កាត់ជាដាច់ខាតនូវការវិលត្រឡប់នៃភាពងងឹតខ្មៅកាលពីមុន ជាភាសាខ្មែរ។[២៨]

ការកសាងឡើងវិញបានធ្វើឱ្យស្មុគស្មាញ

យ៉ាងហោចណាស់ប្រជាជនកម្ពុជា៦០០០០០នាក់មិនត្រូវបានជំនួសមកវិញកំឡុងសម័យប៉ុល-ពតឡើយ នៅពេលទីក្រុងនានាត្រូវបានទំនេរ។ បន្ទាប់ពីការលុកលុយរបស់វៀតណាមបានដោះលែងពួកគាត់ ប្រជាជនកម្ពុជាភាគច្រើនបំផុតដែលត្រូវបានតាំងលំនៅឡើងវិញ ដោយបង្ខំនៅកន្លែងផ្សេងនៅទីជនបទបានត្រឡប់ទៅទីក្រុង រឺ ផ្ទះកំណើតតាមជនបទវិញ។ ដោយហេតុថាគ្រួសារនានាត្រូវបានបង្ខាំង និងបែកគ្នា ប្រជាជនកម្ពុជាភាគច្រើនបានរួចខ្លួនពីឃុំរបស់ខ្លួន បានដើរត្រាច់ចរពាសពេញប្រទេសស្វែងរកសមាជិកគ្រួសារ និងមិត្តភក្ដិ។

កសិកម្មតាមបែបប្រពៃណីត្រូវបានអន្តរាគមយ៉ាងខ្លាំងមែនទែនជាមួយនោះវាបានចំណាយពេលត្រូវ ​បង្កើតឡើងជាថ្មីម្ដងទៀត។ ខណៈពេលនោះប្រព័ន្ធឃុំខ្មែរក្រហមបានលិចលង់ទាំងស្រុងទៅហើយ ដែលបន្តបន្ទាប់មកក្នុងនោះគ្មានការងារ និងចំណីអាហារគ្រប់គ្រាន់ដើម្បីបរិភោគឡើយ។ វាចំណាយពេលប្រាំមួយខែដើម្បីចាប់ផ្ដើមប្រជាភិវឌ្ឍន៍ឡើងវិញយឺតៗនៅភ្នំពេញ ដូចជាប្រព័ន្ធអគ្គីសនី ទឹកនិងលូដែលត្រូវបានបង្កើតឡើងវិញ និងការជួសជុលផ្លូវ និងការយកសម្រាមចេញក៏ត្រូវបានចាប់ផ្ដើម។[១៨]

ការបំផ្លិចបំផ្លាញស្ថាប័នសង្គមកម្ពុជាកំឡុងសម័យ១៩៧៥-១៩៧៩ ឆ្នាំសូន្យត្រូវបានខ្ទេចខ្ទីទាំងអស់។ វាបានបន្សល់ឱ្យស.ប.ក.ជាមួយភាពតិចតួចដើម្បីចាប់ផ្ដើមរួមគ្នា ដោយគ្មាននគរបាល គ្មានសាលា គ្មានសៀវភៅ គ្មានមន្ទីរពេទ្យ គ្មានប្រៃសណីយ៍ និងទូរគមនាគមន៍ គ្មានប្រព័ន្ធច្បាប់ និងគ្មានបណ្ដាញពាណិជ្ជកម្ម ទោះជារបស់រដ្ឋ រឺ ឯកជន។[២៩]

ដើម្បីធ្វើឱ្យស្ថានភាពអស់សង្ឃឹមកាន់តែអាក្រក់សម្រាប់កម្ពុជានៅពេលនោះ ប្រជាជាតិលោកខាងលិច ចិន និងរដ្ឋអាស៊ានបានបដិសេដដើម្បីផ្ដល់ជំនួយការកសាងឡើងវិញដល់កម្ពុជា ទោះបីជាមានការបំផ្លិចបំផ្លាញប្រទេសនេះបានស្ថិតនៅមានក៏ដោយ។[៣០] ការជំពាក់ស.រ.និងការប្រឆាំងរបស់ចិនចំពោះការទទួលស្គាល់របស់អន្តរជាតិចំពោះស.ប.ក. ទីភ្នាក់ងារជំនួយសង្គ្រោះនិងនិតិសម្បទាសហប្រជាជាតិមិនត្រូវបានអនុញ្ញាតិឱ្យប្រតិបត្តិការក្នុងកម្ពុជាដោយ​អាជ្ញាធរស.ប.[៣០] ជំនួយអភិវឌ្ឍន៍តិចតួចដែលអាចប្រើការបានមកពីប្រជាជាតិប្លុកខាងកើតតែប៉ុណ្ណោះ ចំណោមប្រជាជាតិទាំងនេះមានតែរ៉ូម៉ានីមួយទេបាននឹងបដិសេធជំនួយដល់ស.ប.ក.។[២០] ភាគច្រើននៃជំនួយអន្តរជាតិនឹងត្រូវបានបង្វែរទៅជំរុំជនភៀសខ្លួនតាមបណ្ដោយព្រំដែនថៃវិញ។[៣១]

សហត្ថាករណ៍នៃពួកជនភៀសខ្លួន

ជំរុំព្រំដែនដែលមានអរិភាពនឹងស.ប.ក. ១៩៧៩-១៩៨៤

ដោយប្រឈមនឹងប្រទេសបានខ្ទេចខ្ទី និងការបដិសេធជំនួយដើម្បីការកសាងជីវិតឡើងវិញរបស់ខ្លួននៅកម្ពុជាមួយដែលត្រូវបានគេបកកេរ្តិ៍ថាជា រដ្ឋអាយ៉ងវៀតណាម ដែលជាមិត្តនឹងសូវៀត ចំនួនដ៏ធំនៃប្រជាជនកម្ពុជាដែលរងទុក្ខយ៉ាងខ្លាំងបានប្រមូលផ្ដុំគ្នានៅព្រំដែនថៃក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់។ ទីនោះជំនួយអន្តរជាតិដែលបានផ្ដល់ដោយអង្គការជំនួយអន្តរជាតិ ភាគច្រើននៃជំនួយនោះនៅពីក្រោយខ្នងដោយសហរដ្ឋ ដែលអាចប្រើការបាន។[៣២] ក្នុងចំណុចនោះ ច្រើនជាងប្រជាជនកម្ពុជា៥០០០០០នាក់ដែលកំពុងរស់នៅតាមបណ្ដោយព្រំដែនថៃ-កម្ពុជា ហើយច្រើនជាង១០០០០០នាក់ក្នុងមជ្ឈមណ្ឌលដែលកាន់កាប់ខាងក្នុងប្រទេសថៃ។ សហត្ថាករណ៍នយោបាយដ៏ច្រើនសន្ធឹកសន្ធាប់នៃប្រជាជនកម្ពុជាដែលគ្មានសីលធម៌ត្រូវបានបង្ហាញជាកិច្ចប្រឹងប្រែង ​ជំនួយសង្គ្រោះមនុស្សធម៌[៣០] បានសម្របសម្រួលដោយសហរដ្ឋតាមររយៈម.ប.ក.អ.ស.ប. រឺ (យូនីសេផ្វ)និងកម្មវិធីស្បៀងអាហារពិភពលោក។ ច្រើនជាង$៤០០លានត្រូវបានផ្ដល់រវាងឆ្នាំ១៩៧៩ និង១៩៨២ ក្នុងនោះសហរដ្ឋ ជាផ្នែកនៃយុទ្ធសាស្ត្រនយោបាយសង្គ្រាមត្រជាក់របស់ខ្លួនប្រឆាំងនឹងវៀតណាមកុម្មុយនិស្ត បានបរិច្ចាគជិត$១០០លាន។ ក្នុងឆ្នាំ១៩៨២ រដ្ឋាភិបាលស.រ.បានផ្ដើមកម្មវិធីជំនួយបំលែងដល់ក្រុមតស៊ូមិនមែនកុម្មុយនិស្ត (ក.ម.ក.) ដែលមានចំនួនដល់$៥លានក្នុងមួយឆ្នាំ ជាការសំញ៉ែងសម្រាប់ជំនួយដែលទុកមិនឱ្យស្លាប់តែប៉ុណ្ណោះ។ ចំនួននេះគឺត្រូវបង្កើនដល់$៨លានក្នុងឆ្នាំ១៩៨៤ និង$១២លាននៅឆ្នាំ១៩៨៧ និង១៩៨៨។ នៅចុងឆ្នាំ១៩៨៨ សហរដ្ឋ បានដកចេញមកពីទីភ្នាក់ងារស៊ើបការណ៍កណ្ដាលវិញដែលផ្ដល់ប្រាក់ដល់$៨លាន របាយការណ៍បន្តបន្ទាប់ថា$៣,៥លានត្រូវបានបង្វែរដោយកងទ័ពថៃ។ នៅក្នុងពេលដូចគ្នា រដ្ឋការរីហ៊្គែនបានផ្ដល់នូវភាពប្រែប្រួលថ្មីដល់មូលនិធិទាំងនេះ ដែលអនុញ្ញាតឱ្យក្រុមតស៊ូមិនមែនកុម្មុយនិស្តដើម្បីទិញអាវុធដែលផលិតដោយស.រ.នៅសិង្ហបុរី និងទីផ្សារតំបន់ផ្សេងៗទៀត។ ក្នុងឆ្នាំ១៩៨៥ សហរដ្ឋបានបង្កើតកម្មវិធីជំនួយបែងចែក ដែលបញ្ចេញឱ្យឃើញដល់ក្រុមតស៊ូមិនមែនកុម្មុយនិស្តដែលទទួលបានមក ត្រូវបានគេស្គាល់ថាជាមូលនិធិសូឡាហ្ស តាមអ្នកក្នុងចំណោមអ្នកឧបត្ថម្ភធំរបស់វា លោករ៉ិប-ស្ទីវ៉ឹន-សូឡាហ្ស។ កម្មវិធីជំនួយបង្វែរបានបញ្ជូនប្រហែល$៥លានក្នុងមួយឆ្នាំដល់ក្រុមតស៊ូមិនមែនកុម្មុយនិស្តតាមរយៈទ.ស.រ.អ.អ. (យូសេដ រឺ USAID)។[៣៣]

ខណៈពេលនោះ ផ្នែកនៃកងកម្លាំងខ្មែរក្រហមរបស់ប៉ុលពតដ៏ធំគួរសមបានប្រមូលជាក្រុមឡើងវិញ និងទទួលបានការផ្គត់ផ្គង់បរិក្ខារយោធាបន្ត និងច្រើនក្រៃលែងពីចិន ដោយបានបញ្ជូនឆ្លងកាត់ប្រទេសថៃជាមួយនិងសហប្រតិបត្តិការនៃកងទ័ពថៃ[៣៤] រួមជាមួយគ្នា និងក្រុមប្រដាប់អាវុធផ្សេងៗទៀត ខ្មែរក្រហមបានផ្ដើមយុទ្ធនាការយោធាឥតស្រាកស្រាន្តប្រឆាំងនឹងរដ្ឋសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលបាន ​បង្កើតឡើងថ្មីចាប់ពីជំរុំជនភៀសខ្លួន និងចាប់ពីទីប្រចាំការក្រៅយោធាដែលលាក់កំបាំងតាមបណ្ដោយព្រំដែនថៃ។ ទោះបីជាខ្មែរក្រហមធ្លាប់មានអំណាចលើគេក៏ដោយ ក៏ក្រុមអ្នកតស៊ូមិនមែនកុម្មុយនិស្តរួមបញ្ចូលក្រុមមួយចំនួន ដើមឡើយបានកំពុងប្រយុទ្ធប្រឆាំងនឹងខ្មែរក្រហមបន្ទាប់ពីឆ្នាំ១៩៧៥។ ក្រុមទាំងនេះរួមមានពួកទាហានសម័យលន់-ណុលដែលបានពួតដៃគ្នាក្នុងឆ្នាំ១៩៧៩-៨០ដើម្បីបង្កើតកងទ័ពរំដោះជាតិប្រជាជនខ្មែរ (ក.រ.ជ.ប.ខ.) ដែលមានភក្ដីភាពចំពោះអតីតលោកនាយករដ្ឋមន្ត្រីសឺន-សាន និងម៉ូលីណាកា (Mouvement pour la Libération Nationale du Kampuchea) ដែលស្ម័គ្រស្មោះនឹងសម្ដេចនរោត្តម-សីហនុ។ នៅឆ្នាំ១៩៧៩ សឺន-សានបានបង្កើតរណសិរ្សរំដោះជាតិប្រជាជនខ្មែរ (រ.រ.ជ.ប.ខ.)ដើម្បីដឹកនាំការតស៊ូនយោបាយដើម្បីឯករាជ្យរបស់កម្ពុជា។ សម្ដេចសីហនុបានបង្កើតអង្គការផ្ទាល់ព្រះអង្គឯង ហ៊្វុនស៊ីនប៉ិច និងកងទ័ពយោធារបស់វា កងទ័ពជាតិសីហនុនិយម (Armée Nationale Sihanoukienne រឺ ANS រឺ ក.ជ.ស.) នៅឆ្នាំ១៩៨១។ ប្រកបដោយភាពមិនស្រុះស្រួលគ្នាទាំងខាងក្នុង និងទៅវិញទៅមក ពួកក្រុមមិនមែនកុម្មុយនិស្តកំពុងតែប្រឆាំងនឹងស.ប.ក. គឺមិនដែលបានមានប្រសិទ្ធភាពណាស់ណាទេ ដោយថាក្រុមទាំងអស់ឆ្លងកាត់សង្គ្រាមរដ្ឋប្បវេណីប្រឆាំងនឹងក.ប.ប.ក./ក.ប.ប.ខ. កម្លាំងប្រយុទ្ធដែលបានរៀបចំយ៉ាងខ្លាំងតែមួយគត់ប្រឆាំងនឹងរដ្ឋនេះដែលធ្លាប់ជាអតីតជីវពលខ្មែរក្រហម ដោយបានចាត់ជាពួកដោយចំអកថាជាក្រុមតស៊ូ។ ក្រុមប្រដាប់អាវុធនេះបាននឹងធ្វើអោយមានវិនាសកម្មដ៏ច្រើននៅកម្ពុជា ទោះបីជាបន្ទាប់ពីការស្ដារឡើងវិញនៃរាជាធិបតេយ្យក៏ដោយ មែនហើយនៅក្នុងទសវត្សឆ្នាំ១៩៩០។[៣៥]

នេះបានបន្តអូសបន្លាយសង្គ្រាមរដ្ឋប្បវេណីដែលនឹងបានបង្ហូរកម្លាំងថាមពលរបស់កម្ពុជាពេញមួយទសវត្សឆ្នាំ១៩៨០។ កងទ័ពកាន់កាប់របស់វៀតណាមដែលមានច្រើនស្មើនឹង២០០០០០នាក់បានគ្រប់គ្រងមជ្ឈមណ្ឌលប្រជាជនសំខាន់ៗ និងភាគច្រើននៃទីជនបទចាប់ពីឆ្នាំ១៩៧៩ដល់ខែ កញ្ញា ១៩៨៩ ក៏ប៉ុន្តែកងទ័ពក.ប.ប.ក.៣០០០០នាក់របស់របបលោកហេង-សំរិនត្រូវបានរំខានដោយទឹកចិត្តខ្សត់ខ្សោយ និងរមត់ទូទាំងប្រទេសដែលមានការជំពាក់ប្រាប់បៀរវត្ស៍ទាប និងភាពក្រីក្រ។ ប្រុសៗត្រូវការស្រែចម្ការជាគ្រួសាររបស់ខ្លួនជាបន្ទាន់ ដែលពេលនោះ ស្រែចម្ការទាំងនោះកំពុងត្រូវបានធ្វើឡើងវិញ និងមានការងារជាច្រើនដើម្បីធ្វើ។

ការចាក់ប្រេងចូលក្នុងសង្គ្រាមរដ្ឋប្បវេណី

ភ្នំតាមបណ្ដោយព្រំដែនកម្ពុជា-ថៃភាគខាងជើងនៃផ្លូវរវាងស៊ីសុផុន និង​អារ៉ាញ់ប្រាថេត។ មួយក្នុងចំណោមតំបន់ដែលពួកកុបករខ្មែរក្រហម​បានលាក់ខ្លួននៅសម័យផែនការក៥

ពួកជនភៀសខ្លួនដែលវង្វេងពីជំរុំជនភៀសខ្លួននៅអរណ្យប្រទេស ប្រទេសថៃ ត្រូវបានគេបញ្ជូនត្រឡប់ដោយបង្ខំឆ្លងកាត់ព្រំដែននៅដើមឆ្នាំ១៩៨០ និងភាគច្រើននៃពួកគេបានទៅរហូតដល់តំបន់នានាក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម។[៣០]

ដំណើរនេះត្រូវបានរៀបចំឡើងដោយពួកកម្មាភិបាលនិយមកម្ពុជាប្រជាធិបតេយ្យ ក៏ប៉ុន្តែត្រូវបានបង្ហាញទៅមហាជនថាជាអ្នកស្ម័គ្រចិត្ត។ ការធ្វើអោយអន្តរាយដល់សាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវបានគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋ ដែលនាំមកនូវទិដ្ឋភាពអវិជ្ជមាននៃរបបកម្ពុជានិយមវៀតណាមដែលកំពុងតែមាន ដូចគ្នាដែរ ប្រទេសនានាដូចជាម៉ាឡេស៊ី ថៃ និងសិង្ហបុរី ដែលពួកអ្នកតំណាងរបស់ខ្លួនបានជំរុញណែនាំពួកជនភៀសខ្លួនដែលរុញរាឱ្យត្រឡប់បកក្រោយ និងប្រយុទ្ធ។[៣៦]

សង្គ្រាមរដ្ឋប្បវេណីបានបន្តជាសង្វាក់រដូវវស្សា/រដូវប្រាំងបន្ទាប់ពីឆ្នាំ១៩៨០។ កងកម្លាំងវៀតណាមដែលបានប្រដាប់ដោយអាវុធធុនធ្ងន់បានធ្វើប្រតិបត្តិការការវាយលុកកំឡុងរដូវប្រាំង និងកុបកម្មដែលនៅពីក្រោយខ្នងដោយចិននិងស.រ.បានធ្វើឡើងកំឡុងដើមរដូវភ្លៀង។ នៅឆ្នាំ១៩៨២ វៀតណាមបានផ្ដើមការវាយលុកសំខាន់មួយប្រឆាំងនឹងមូលដ្ឋានទ័ពខ្មែរក្រហមសំខាន់មួយនៅភ្នំម៉ាឡៃនៅជួរភ្នំក្រវាញ។ ក៏ប៉ុន្តែប្រតិបត្តិការនេះទទួលបានជោគជ័យតិចតួច។

នៅក្នុងការវាយលុករដូវប្រាំង១៩៨៤-៨៥ ពួកយួនបានវាយប្រហារម្ដងទៀតនូវជំរុំមូលដ្ឋានទ័ពនៃក្រុមប្រឆាំងស.ប.ក.ទាំងបី។ ពេលនេះវៀតណាមបានជោគជ័យក្នុងការកម្ចាត់ចោលជំរុំខ្មែរក្រហមនានានៅកម្ពុជា និងបានរុញច្រានពួកកុបករទៅកាន់ប្រទេសថៃជិតខាង។ មុនពេលការដកថយ ខ្មែរក្រហមបានដាក់បង្កប់មីនដីជាច្រើន និងកាប់រំលំដើមឈើធំៗជាចើ្រនដើម្បីបិទផ្លូវក្នុងព្រៃស្បាតក្រាស់ៗតាមបណ្ដោយព្រំដែនថៃ-កម្ពុជាដែលបង្កជាការកាប់ព្រៃឈើដ៏ច្រើន។[៣០] ពួកវៀតណាមបានប្រមូលផ្ដុំគ្នាលើការប្រមែប្រមូលផលទទួលបានតាមរយៈផែនការក៥ ការព្យាយាមដ៏ហួសហេតុ និងប្រើកម្លាំងច្រើនដើម្បីរាំងខ្ទប់ផ្លូវជ្រៀតចូលរបស់ទ័ពព្រៃចូលទៅក្នុងប្រទេសនេះដោយមធ្យោបាយលេណដ្ឋាន របងខ្សែលួស និងចម្ការមីនតាមបណ្ដោយព្រំដែនថៃ-កម្ពុជាសំខាន់ៗទាំងអស់។[៣] គម្រោងការការពារព្រំដែនក៥នេះ បានរចនាឡើងដោយឧត្តមសេនីយ៍ឡេ-ឌឺកអាញ មេបញ្ជាការកងទ័ពវៀតណាមនៅកម្ពុជា បានធ្វើឱ្យពួកកសិករកម្ពុជាខឹង និងរហូតដល់ការប្រែជាខូចប្រយោជន៍តាមបែបចិត្តសាស្ត្រដល់ស.ប.ក.ទៀត។[៣៧] ការហ៊ុំព័ទ្ធដោយព្រៃនិវត្តន៍ដែលមិនអាចចូលបានកាលពីមុនត្រូវបានបំផ្លាញ ដែលបន្សល់ទុកនូវកេរ្តិ៍ដំណែលបរិស្ថានវិទ្យាអវិជ្ជមាន។

ទោះបីជាមានការជួយពីកងទ័ពវៀតណាម ក៏ដូចជាពួកទីប្រឹក្សាសូវៀត គុយបា និងវៀតណាម លោកហេង-សំរិនត្រឹមតែមានជោគជ័យដែលមានកម្រិតក្នុងការបង្កើតរបបស.ប.ក.ដោយការប្រឈមមុខនឹងសង្គ្រាមរដ្ឋប្បវេណី ​ដែលកំពុងតែកើតឡើង។ សន្តិសុខក្នុងតំបន់ទីជនបទនានាគឺនៅមានតិចតួចស្ដួចស្ដើង និងផ្លូវដំណឹកជញ្ជូនសំខាន់ៗត្រូវបានស្ថិតនៅក្រោមការហាមឃាត់ដោយការវាយប្រហារយូរៗម្ដង។ វត្តមាននៃពួកយួនពាសពេញប្រទេស និងការរំលោភបំពានរបស់ខ្លួនចូលទៅក្នុងជីវិតជនជាតិខ្មែរដែលបានបណ្ដាលឱ្យបឆ្ឆេះដល់មនោសញ្ចេតនាប្រឆាំងយួន ​របស់ខ្មែរ​តាំងពីបុរាណឡើងវិញ។ របាយការណ៍នៃចំនួននៃយួននៅស.ប.ក. ទាំងពួកអ្នកតាំងលំនៅជាអចិន្ត្រៃយ៍កាលពីមុន និងពួកអន្តោប្រវេសន៍ថ្មីៗ ប្រែប្រួលយ៉ាងធំរួមជាមួយការប៉ាន់ស្មានខ្លះថាមានចំនួនខ្ពស់ស្មើនឹង១លាននាក់។

នៅឆ្នាំ១៩៨៦ ហាណូយបានអះអាងដើម្បីផ្ដើមការដកទ័ពផ្នែកខ្លះនៃកងកម្លាំងកាន់កាប់របស់ខ្លួន។ នៅក្នុងពេលដូចគ្នា វៀតណាមបានបន្តកិច្ចប្រឹងប្រែងដើម្បីពង្រឹងរបបពឹងពាក់របស់ខ្លួន គឺស.ប.ក. និងកងទ័ពយោធារបស់របបនេះ គឺកងទ័ពបដិវត្តន៍ប្រជាជនកម្ពុជា (ក.ប.ប.ក.)។ ការដកទ័ពទាំងនេះបានបន្តជាងពីរឆ្នាំក្រោយមកទៀត ទោះបីជាចំនួនជាក់ស្ដែងពិបាកត្រួតពិនិត្យផ្ទៀងផ្ទាត់ក៏ពិតមែនក្ដី។ សំនើរបស់វៀតណាមដើម្បីដកកងកម្លាំងកាន់កាប់ដែលនៅសេសសល់របស់ខ្លួននៅឆ្នាំ១៩៨៩-៩០ គឺជារឿងមួយនៃចំណោមការរង្គោះរង្គើនៃការដកសមាជិកភាពពីប្លុកសូវៀត[៣០] ដូចគ្នាដែរ ជាលទ្ធផលនៃការដាក់សម្ពាធរបស់ស.រ. និងចិន ដែលបានបង្ខំស.ប.ក.ឱ្យចាប់ផ្ដើមកំណែទម្រង់សេដ្ឋកិច្ច និងរដ្ឋធម្មនុញ្ញក្នុងការព្យាយាមដើម្បីធានានូវភាពត្រូតត្រានយោបាយនាពេលអនាគត។ នៅខែ មេសា ១៩៨៩ ហាណូយ និងភ្នំពេញបានប្រកាសថាការដកទ័ពជាចុងក្រោយនឹងបានធ្វើឡើងនៅចុងខែកញ្ញា ឆ្នាំដដែល។

អន្តរកាល: រដ្ឋកម្ពុជា (១៩៨៩-១៩៩៣)

ទង់រដ្ឋកម្ពុជា (១៩៨៩-១៩៩៣)

ថ្ងៃ ២៩មេសា​ ១៩៨៩ រដ្ឋសភានៃស.ប.ក. បានធ្វើជាអធិបតីដោយលោកហ៊ុន-សែនដែលប្រកបដោយស្នាមញញឹម បានប្រារព្ធធ្វើជំនួបវិសាមញ្ញមួយត្រៀមបង្កើតអ្វីមួយ នៅពេលដំបូង គឺការផ្លាស់ប្ដូររដ្ឋធម្មនុញ្ញដែលមានតាក់តែងយ៉ាងច្រើន។ ឈ្មោះសាធារណរដ្ឋប្រជាមានិតកម្ពុជាគឺត្រូវបានផ្លាស់ប្ដូរជាផ្លូវការទៅជារដ្ឋកម្ពុជា (រ.ក.)ដែលឈ្មោះនោះធ្លាប់បានប្រើពីមុនស្របច្បាប់បន្ទាប់ពីរដ្ឋប្រហារ១៩៧០ដោយការបញ្ចូលពណ៌ខៀវចូលក្នុងទង់កម្ពុជាវិញ និងនិមិត្តសញ្ញារដ្ឋផ្សេងៗទៀត។ ភ្លេងជាតិ និងនិមិត្តសញ្ញាកងទ័ពក៏ត្រូវបានផ្លាស់ប្ដូរដែរ។ កងកម្លាំងប្រដាប់អាវុធក.ប.ប.ក.ត្រូវបានដាក់ឈ្មោះជាថ្មីថា កងទ័ពប្រជាជនកម្ពុជា (ក.ប.ក.)។ ទោសប្រហារជីវិតត្រូវបានលុបបំបាត់ចោលជាផ្លូវការ និងព្រះពុទ្ធសាសនាដែលត្រូវបានបង្កើតវិញជាអន្លើៗ ដោយស.ប.ក.នៅឆ្នាំ១៩៧៩ ត្រូវបានបញ្ចូលជាផ្លូវការឡើងវិញជាសាសនាជាតិ ដោយក្នុងនោះការកំណត់ត្រូវបានលើកឡើងឱ្យមានការឧបសម្ប័ទប្រុសៗក្រោមអាយុ៥០ឆ្នាំ។ បន្តបន្ទាប់ពីប្រក្រតីនីយកម្មនៃជីវិតសាសនាតាមប្រពៃណីទាំងស្រុង ព្រះពុទ្ធសាសនាបានប្រែជាមានប្រជាប្រិយលើសលប់នៅកម្ពុជា ដែលមានការថ្នឹកឱ្យមានការរស់ឡើងវិញទូទាំងប្រទេស។

ការតាំងចិត្តដើម្បីធ្វើសេរីកម្មសេដ្ឋកិច្ចរបស់កម្ពុជា គឺការកំណត់ច្បាប់លើភាពជាម្ចាស់ផ្ទាល់ខ្លួន និងការបន្សាំខ្លួនចូលទីផ្សារសេរី ត្រូវបានប្រកាសឱ្យចេញដូចគ្នា។ រដ្ឋធម្មនុញ្ញថ្មីបានចែងថាកម្ពុជាគឺជារដ្ឋអព្យាក្រឹត្យ និង មិនចូលបក្សសម្ព័ន្ធ។ បក្សកាន់អំណាចក៏បានប្រកាសថានឹងមានការចរចារជាច្រើនជាមួយពួកក្រុមប្រឆាំង។[៣៨]

រដ្ឋកម្ពុជាបានរស់រានឆ្លងកាត់សម័យអន្តរកាលនៃវិនាដកម្មដែលបានកើតឡើងដោយការលិចលង់នៃលទ្ធិកុម្មុយនិស្ត​ នៅសហភាពសូវៀត និងអឺរ៉ុបខាងកើត។ មានការកាត់បន្ថយជំនួយសូវៀតទៅវៀតណាមដែលបានបញ្ចប់បង្ហើយការដកកងកម្លាំងដែលកំពុងកាន់កាប់ ​របស់វៀតណាមចេញ។ កងទ័ពវៀតណាមចុងក្រោយត្រូវបានគេនិយាយថាបានចាកចេញពីកម្ពុជានៅថ្ងៃ ២៦កញ្ញា ១៩៨៦ ក៏ប៉ុន្តែប្រហែលជាពួកគេមិនបានចាកចេញរហូតដល់ឆ្នាំ១៩៩០។[៣៩] អសេនិកជនយួនជាច្រើនក៏បានត្រឡប់ទៅវៀតណាមវិញដែរ នៅប៉ុន្មានខែបន្តបន្ទាប់ ដែលកង្វះភាពទុកចិត្តនៅក្នុងសមត្ថភាពនៃអវតារថ្មីរបស់ស.ប.ក.ដើម្បីគ្រប់គ្រងស្ថានភាពបន្ទាប់ពីយោធាវៀតណាម ​បានចាកចេញហើយ។

ទោះបីជាមានការផ្លាស់ប្ដូរជាដាច់ខាតមែនទែនដែលបានប្រកាសដោយហ៊ុន-សែន រដ្ឋរ.ក.បានក្រោកឈរយ៉ាងរឹងប៉ឹងនៅពេលនោះ វាបានក្លាយជាបញ្ហាការដឹកនាំដោយគណបក្សតែមួយ។ រចនាសម្ព័ន្ធអ្នកដឺកនាំ និងនីតិប្រតិបត្តិបានបន្សល់ដូចគ្នាក្រោមស.ប.ក. រួមមានគណបក្សនេះកាន់អំណាចយ៉ាងរឹងមាំជារដ្ឋអំណាចជាន់ខ្ពស់។ តាមអនុលោម រ.ក. មិនអាចស្ដារប្រពៃណីរាជាធិបតេយ្យរបស់កម្ពុជាឡើងវិញទេ។ ទោះបីជារ.ក.បានបង្កើតឡើងវិញនូវភាពធ្លេចធ្លោនៃនិមិត្តរូបរាជាធិបតេយ្យក៏ដោយ ដូចជាមហាព្រះបរមរាជវាំងនៅភ្នំពេញ ដែលដរាបណាវានឹងកន្លងទៅរយៈពេលដ៏យូរ ជាពិសេសដោយហេតុថាព្រះនរោត្តម-សីហនុបានភ្ជាប់ខ្លួនព្រះអង្គយ៉ាងពិតប្រាកដជាមួយរ.ច.ក.ប. គឺជាក្រុមចម្រុះប្រឆាំងនឹងស.ប.ក.ដែលរួមមានខ្មែរក្រហមផងដែរ។ នៅពាក់កណ្ដាលឆ្នាំ១៩៩១ យ៉ាងណាៗ ដោយបង្អោនតាមសម្ពាធមួយចំនួនទាំងក្នុង និងខាងក្រៅប្រទេសនេះ រដ្ឋាភិបាលរដ្ឋកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលបានទទួលស្គាល់សម្ដេចនរោត្តម-សីហនុជាព្រះប្រមុខរដ្ឋ។ នៅចុងឆ្នាំ១៩៩១ ព្រះសីហនុបានធ្វើទស្សនកិច្ចជាផ្លូវការមួយទៅកាន់រ.ក. និងទាំងលោកហ៊ុន-សែន និងជា-ស៊ីមបានកាន់តួនាទីនាំមុខក្នុងពិធីស្វាគមន៍នោះ។[៤០]

តែយ៉ាងណាក៏ដោយ ក៏ចន្លោះប្រហោងជាច្រើនបានលេចឡើងនូវរចនាសម្ព័ន្ធឯកសិលាដែលរដ្ឋកម្ពុជាកំពុងព្យាយាមការពារ។ មនោគមនិយមបដិវត្តន៍ត្រូវបានជំនួសមកវិញដោយសុនខនិយមដែលអនុវត្ត ជាលំដាប់ដោយអំពើពុករលួយបានកើនឡើង។ ធនធានរបស់រដ្ឋកម្ពុជាត្រូវបានលក់ដោយគ្មានការជួយដល់រដ្ឋ និងបុគ្គលអសេនិកម្នាក់ៗដែលមានតំណែងខ្ពស់ និងយោធាក្នុងឋានៈសំខាន់ៗក្នុងរដ្ឋអំណាចបានធ្វើអោយខ្លួនឯងមានដោយការញាត់ប្រយោជន៍អ្វីគ្រប់យ៉ាងចូលក្នុង ​ហោប៉ៅដែលពួកគេអាចចាប់ច្បាមបាន។[៤១] លទ្ធផលនៃដំណើរខូចសីលធម៌ ដែលនោះហើយពួកនិស្សិតបានបះបោរនៅតាមផ្លូវនៅភ្នំពេញក្នុងខែ ធ្នូ ១៩៩១។ នគរបាលបានបាញ់ប្រហារ និងមនុស្សប្រាំបីនាក់បានស្លាប់ក្នុងការប្រឈមមុខគ្នា។[៤២]

ស្ថានភាពនានាចំពោះជនជាតិចិនបានកើនឡើងយ៉ាងច្រើនបន្ទាប់ពីឆ្នាំ១៩៨៩។ ការដាក់កំហិតជាច្រើនបានដាក់លើពួកគេដោយអតីតស.ប.ក.បានសាបសូន្យបន្តិចៗម្ដង។ រដ្ឋកម្ពុជាបានអនុញ្ញាតឱ្យជនជាតិចិនឱ្យប្រកាន់ទំនៀមទម្លាប់សាសនាដោយឡែក និងសាលាភាសាចិនរបស់ខ្លួនត្រូវបានបើកឡើងវិញ។ នៅឆ្នាំ១៩៩១ ពីរឆ្នាំបន្ទាប់ពីការស្ថាបនាឡើងនៃរ.ក. បុណ្យចូលឆ្នាំចិនត្រូវបានប្រារព្ធឡើងជាផ្លូវការនៅកម្ពុជាជាលើកទីមួយហើយ ចាប់តាំងពីឆ្នាំ១៩៧៥។[៤៣]

កិច្ចព្រមព្រៀងសន្តិភាព

ការចរចារសន្តិភាពរវាងរបបដែលមានវៀតណាមនៅពីក្រោយខ្នងនៅកម្ពុជា និងពួកក្រុមប្រឆាំងប្រដាប់អាវុធបានចាប់ផ្ដើមជាផ្លូវការ និងក្រៅផ្លូវការបន្ទាប់ពីពាក់កណ្ដាលទសវត្សឆ្នាំ១៩៨០។ ការចរចារពិបាកមែនទែន ចំពោះពួកខ្មែរក្រហមបានទទូចដោយរឹងរូសក្នុងការរុះរើរដ្ឋការស.ប.ក./រ.ក.ចេញមុនពេលកិច្ចព្រមព្រៀងណាមួយអាច ​ត្រូវសម្រេចបាន ដែលកាលណោះពួកមេដឹកនាំស.ប.ក./រ.ក.បានបញ្ជាក់ឱ្យច្បាស់ឱ្យមានការដកចេញខ្មែរក្រហមពីរដ្ឋាភិបាលបណ្ដោះអាសន្ន ​នៅពេលខាងមុខណាមួយ។[៤៤] ចុងក្រោយ វានឹងមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខាងក្រៅជាច្រើនទៀត ក្នុងទម្រង់នៃការធ្លាក់នៃលទ្ធិកុម្មុយនិស្ត និងការហុចជាផលនៃការលិចលង់របស់សូវៀតដែលជាអ្នកឧបត្ថម្ភដល់វៀតណាម និងស.ប.ក. ដែលនឹងនាំស.ប.ក./រ.ក.មកកាន់តុចរចា។

កិច្ចប្រឹងប្រែងដែលឥតព្រាងទុកចំពោះការផ្សះផ្សានៅកម្ពុជាដែលបានបញ្ចប់បង្ហើយក្នុងកិច្ចព្រមព្រៀងប៉ារីសនៅឆ្នាំ១៩៩១ ដែលនៅក្នុងនោះការបោះឆ្នោតសេរី និងយុត្តិធម៌បានគាំទ្រដោយអង្គការសហប្រជាជាតិគឺត្រូវបានគ្រោងទុកសម្រាប់ឆ្នាំ១៩៩៣។[៤៥] ជាលទ្ធផលមួយ អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ.អ.ស.ប.ក. រឺ អ៊ុនតាក់)ត្រូវបានបង្កើតឡើងនៅចុងខែ កុម្ភៈ ឆ្នាំ១៩៩២ ដើម្បីត្រួតពិនិត្យបទឈប់បាញ់ និងការបោះឆ្នោតជាសកលដែលកំពុងចេញជាលទ្ធផល។[៤៦]

ប្រព័ន្ធបក្សតែមួយក្នុងស.ប.ក./រ.ក.

បក្សបដិវត្តន៍ប្រជាជនកម្ពុជា (ប.ប.ប.ក.) គឺជាបក្សដែលកំពុងដឹកនាំតែមួយគត់នៅកម្ពុជាចាប់តាំងពីការស្ថាបនានៃសាធារណរដ្ឋនិយមវៀតណាមនៅឆ្នាំ១៩៧៩ ដូចគ្នាដែរកំឡុងសម័យអន្តរកាលក្រោមរ.ក.នៅឆ្នាំ១៩៩១ នៅពេលនោះវាត្រូវបានដាក់ឈ្មោះជាថ្មីថាគណបក្សប្រជាជនកម្ពុជា (គ.ប.ក.) កំឡុងដំណើរការសន្តិភាព និងការផ្សះផ្សាឡើងវិញដែលគាំទ្រដោយស.ប.។

សមាជិកភាគច្រើននៃបក្សបដិវត្តន៍ប្រជាជនកម្ពុជាគឺជាអតីតសមាជិកខ្មែរក្រហមដែលបានរត់គេចទៅវៀតណាមបន្ទាប់ ​ពីការឃើញហេតុការណ៍វិនាសកម្ម​ ទ្រង់ទ្រាយធំនៃសង្គមកម្ពុជាជាលទ្ធផលមួយនៃគោលនយោបាយម៉ៅនិយមដាច់ខាត និងសំអប់បរទេសរបស់របបនេះ។ ពួកសមាជិកប.ប.ប.ក.ដែលលេចធ្លោជាច្រើន ដោយរួមមានហេង-សំរិន និងហ៊ុន-សែន ធ្លាប់ជាពួកកម្មាភិបាលខ្មែរក្រហមនៅ ភូមិភាគបូព៌ាជិតព្រំដែនកម្ពុជា-វៀតណាមដែលបានចូលរួមក្នុងការលុកលុយរបស់វៀតណាម បានផ្ដួលរំលំពួកខ្មែរក្រហម។

បានបង្កើតឡើងនៅខែ មិថុនា ១៩៨១ ប.ប.ប.ក.បានចាប់ផ្ដើមជាបក្សម៉ាក្ស៍និយម-លេនីននិយមយ៉ាងតឹងរឹងក្នុងស.ប.ក.។ យ៉ាងណាមិញ ក្នុងពាក់កណ្ដាលទសវត្សឆ្នាំ១៩៨០ វាបានចាប់យកទស្សនវិស័យកំណែទម្រង់និយមបន្ថែមទៀត នៅពេលពួកសមាជិកខ្លះបានចង្អុលបង្ហាញបញ្ហាមួយចំនួនជាមួយសមូហភាវូបនីយកម្ម និងរួមបញ្ចូលកម្មសិទ្ធិឯកជនគួរតែដើរតួនាទីក្នុងសង្គមកម្ពុជា។ សមហភាវូបនីយកម្មហួសហេតុនៃខ្មែរក្រហមបានបង្កឱ្យមានការអស់កម្លាំងចិត្តកាយ និងការមិនទុកចិត្តក្នុងចំណោមពួកកសិករ ដែលបានបដិសេធធ្វើការជាសមូហភាពភ្លាមៗ បន្ទាប់ពីការគំរាមកំហែងនៃខ្មែរក្រហមបានសាបសូន្យពីតំបន់រំដោះ។ ដូច្នេះ គោលនយោបាយរដ្ឋាភិបាលស.ប.ក.ត្រូវបានអនុវត្តយ៉ាងប្រុងប្រយ័ត្នដើម្បីយកឱ្យបានការជឿជាក់របស់ប្រជាជន ​ជនបទឡើងវិញ​ និងដើម្បីសម្រាលស្ថានភាពភាពក្រីក្រជាទូទៅ។[៤៧] នេះបានដឹកនាំជាឱវសានដល់បុនស្ថាប័ននីយកម្មឱ្យមានប្រសិទ្ធិភាពនៃសេដ្ឋកិច្ចគ្រួសារកម្ពុជាតាមបែបប្រពៃណី និងឱ្យមានការផ្លាស់ប្ដូរជាដាច់ខាតបន្ថែមទៀតនៃគោលនយោបាយដែលចាត់ទុកថាជាឯកជននីយកម្មកំឡុងសម័យរដ្ឋកម្ពុជា (១៩៨៩-១៩៩៣)។ ទោះបីជាមនោគមវិជ្ជាបានធ្វើឱ្យចុះខ្សោយក៏ដោយ ក៏ប.ប.ប.ក./គ.ប.ក.បាននៅមានអំណាចរឹងមាំនៅកម្ពុជារហូតដល់ឆ្នាំ១៩៩៣។

ក្នុងចំណោមការផ្លាស់ប្ដូរគោលនយោបាយដ៏សំខាន់បំផុតនៃរ.ក.កំពុងដាក់លទ្ធិម៉ាក្ស៍និយម-លេនីននិយមទៅម្ខាងពីមនោគមវិជ្ជារបស់បក្សនៅឆ្នាំ១៩៩១។ ចលនានេះបានកត់សំគាល់ទីបញ្ចប់នៃរដ្ឋបដិវត្តន៍សង្គមនិយមទាំងស្រុងនៅកម្ពុជា ទម្រង់រដ្ឋាភិបាលមួយដែលបានចាប់ផ្ដើមនៅឆ្នាំ១៩៧៥ នៅពេលដែលខ្មែរក្រហមបានដណ្ដើមបាន។

ហ៊ុន-សែន នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា គឺជាតួអង្គគន្លឹះក្នុងប.ប.ប.ក. និងក៏ជាមេដឹកនាំថ្មីៗនៃបក្សស្នងបន្តរបស់បក្សនេះ គឺគ.ប.ក. ជាបក្សមួយដែលមិនធ្វើការអះអាងសារតាំងខ្លួនជាសង្គមនិយមណាមួយទៀតឡើយ។[៤៨]

ទំនាក់ទំនងអន្តរជាតិ

ប្លុកខាងកើត

សាមគ្គីភាពជាមួយកុមារនៃ​សាធារណរដ្ឋប្រជាមានិតកម្ពុជានៅ​សេល៉្លាមេហ៍លិស អាល្លឺម៉ង់ខាងកើត កំឡុងការអត់បាយឆ្នាំ១៩៧៩/១៩៨០​បានរាតត្បាតកម្ពុជាដែល ស្រួលបួលវិញបន្ទាប់ពីកំណើតនៃស.ប.ក.។

បន្ទាប់ពីក.ប.ប.ក.បានប្រកាសនៅខែ មករា ១៩៧៩ ឈ្មោះផ្លូវការថ្មីកម្ពុជាថាជាសាធារណរដ្ឋប្រជាមានិតកម្ពុជា (ស.ប.ក.) រដ្ឋាភិបាលដែលបានបង្កើតថ្មីបានធ្វើវិញ្ញត្តិទៅកាន់ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិថាខ្លួនគឺជារដ្ឋាភិបាលស្របច្បាប់ ​តែមួយគត់នៃប្រជាជនកម្ពុជា។ វៀតណាមគឺជាប្រទេសដំបូងគេដែលបានទទួលស្គាល់របបថ្មីនេះ ហើយភ្នំពេញក៏បានស្ដារទំនាក់ទំនងទូតភ្លាមៗជាមួយហាណូយដែរ។ ថ្ងៃ ១៨កុម្ភៈ ហេង-សំរិនក្នុងនាមនៃស.ប.ក. និងផាំ-វ៉ាន់ដុងក្នុងនាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព មិត្តភាព និងសហប្រតិបត្តិការម្ភៃប្រាំឆ្នាំ។[៤៩]

សហភាពសូវៀត សាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់ សាធារណរដ្ឋប្រជាមានិតប៊ុលហ្គារី សាធារណរដ្ឋសង្គមនិយមរ៉ូម៉ានី សាធារណរដ្ឋប្រជាមានិតប៉ូឡូញ សាធារណរដ្ឋសង្គមនិយមឆែកកូស្លាវ៉ាគី សាធារណរដ្ឋប្រជាមានិតហុងគ្រី លាវ សាធារណរដ្ឋប្រជាមានិតម៉ុងហ៊្គោលី គុយបា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតយេមែន សាធារណរដ្ឋប្រជាធិបតេយ្យអាហ្វហ្គានីស្ថាន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអេត្យូពី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកុងហ៊្គោ និងរដ្ឋប្លុកខាងកើតដទៃទៀត ដូចគ្នាដែរប្រទេសកំពុងអភិវឌ្ឍនិយមមូស្គូមួយចំនួន ដូចជាឥណ្ឌា បានធ្វើតាមវៀតណាមក្នុងការទទួលស្គាល់របបថ្មីនេះ។ នៅខែ មករា ១៩៨០ ប្រទេសម្ភៃប្រាំបួនបានទទួលស្គាល់ស.ប.ក. នៅឡើយប្រទេសជិតប៉ែតសិបបានបន្តទទួលស្គាល់ខ្មែរក្រហម។[៥០]

ទោះបីជាមានការប្រឆាំងយ៉ាងខ្លាំង និងការព្រួយបារម្ភរបស់អន្តរជាតិជុំវិញការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងររបស់របបក.ប.របស់ប៉ុល-ពតយ៉ាងណាក្ដី ក៏ការជេរប្រមាថយ៉ាងខ្លាំងមួយក្នុងពេលនោះនឹងមិនបានបង្កឱ្យមានជាសកម្មភាពណាមួយទេ ក្រោយពីការថ្លែងការណ៍នៃអ្នកតំណាងស.ស.ស.សនៅស.ប.ដែលរដ្ឋាភិបាលក.ប.បានបង្កើតឡើងនូវប្រព័ន្ធ​ទាសភាពបែបថ្មីមួយ ជាមួយការសមគំនិតគ្នានៃចិន និងស.រ.អា.[៥១]វានឹងបង្ហាញឱ្យឃើញការលំបាកចំពោះរដ្ឋាភិបាលស.ប.ក./រ.ក.ដើម្បីទទួលបានការទទួលស្គាល់អន្តរជាតិក្រៅពី​មណ្ឌលប្លុកសូវៀត។

សហប្រជាជាតិ

ក្រុមប្រឹក្សាសន្តិសុខស.ប.បាននឹងផ្ដន្ទាទោសវៀតណាម បន្ទាប់ពីការលុកលុយរបស់ខ្លួនចំពោះសកម្មភាពការឈ្លានពានរបស់ខ្លួនប្រឆាំងនឹងកម្ពុជាប្រជាធិបតេយ្យ … សកម្មភាពជាច្រើនដែលបង្កជាការបំផ្លាញដល់ជីវិត និងទ្រព្យសម្បត្តិនៃប្រជាជនកម្ពុជា[៥២]

ជាលទ្ធផលមួយនៃយុទ្ធនាការដ៏ខ្លាំងក្លាប្រឆាំងនឹងស.ប.ក. ខ្មែរក្រហមក៏ទទួលបានអាសនៈស.ប.របស់ខ្លួន ថ្វីបើមានកំណត់ត្រាប្រល័យពូជសាសន៍ក៏ដោយ។ កម្ពុជានឹងត្រូវបានតំណាងនៅស.ប.ដោយជួន-ប្រសិទ្ធិ មិត្តជិតស្និទរបស់ប៉ុល-ពត និងអៀង-សារីតាំងតែពីសម័យនិស្សិតនៅប៉ារីស។ អាសនៈនៃរបបកម្ពុជាប្រជាធិបតេយ្យបានបន្តអស់រយៈពេលបីឆ្នាំនៅសហប្រជាជាតិ បន្ទាប់ពីការធ្លាក់នៃរបបប៉ុល-ពតនៅកម្ពុជា។ គ្រាន់តែនៅឆ្នាំ១៩៨២ វានឹងត្រូវបានដាក់ឈ្មោះសាជាថ្មីថា’រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ‘។[៥៣] រ.ច.ក.ប.នឹងកាន់កាប់អាសនៈនេះរហូតដល់ឆ្នាំ១៩៩៣ នៅពេលដែលរ.ក.បានផ្ដល់មធ្យោបាយដល់ការស្ដាររាជាធិបតេយ្យកម្ពុជាឡើងវិញ។

ដើម្បីចាត់ទុកកម្ពុជាជារដ្ឋមួយ មហាសន្និបាតសហប្រជាជាតិបានបន្តប្រើពាក្យ កម្ពុជាប្រជាធិបតេយ្យ និងកម្ពុជា អស់ជាងមួយទសវត្ស។ ខ្លួនបានសម្រេចចាប់ផ្ដើមប្រើពាក្យ កម្ពុជា តែនៅក្នុងសម័យប្រជុំលើកទី៤៥ប៉ុណ្ណោះនៅឆ្នាំ១៩៩០ នៅពេលដែលដំណាក់កាលអន្តរកាលនៃរ.ក.បានបើកផ្លូវរបស់ខ្លួនយ៉ាងល្អ។[៥៤]

ចិន អាស៊ីខាងកើត និងលោកខាងលិច

រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលបានគាំទ្រខ្មែរក្រហមជានិច្ច បានបិទស្លាកស.ប.ក.ភ្លាមជា រដ្ឋអាយ៉ងរបស់វៀតណាម និងបានប្រកាសខ្លួនមិនទទួលស្គាល់។ ថៃ[៣៤] និងសិង្ហបុរីបាននឹងបញ្ចេញសំឡេងខ្លាំងមែនទែនក្នុងការប្រឆាំងរបស់ពួកខ្លួនទល់នឹងការវាតទី និងឥទ្ធិពលរបស់វៀតណាម អ្នកតំណាងសិង្ហបុរីដែលថ្លែងថាការទទួលស្គាល់ស.ប.ក.នឹងរំលោភបំពានគោលការអ-អន្តរាគមន៍របស់ស.ប.។[៥៥] វេទិកា (សមោសរដ្ឋ)អន្តរជាតិនានាដូចជា ជំនួបអាស៊ាន និងមហាសន្និបាតស.ប.នឹងត្រូវប្រើដើម្បីស្ដីបន្ទោសស.ប.ក. ហើយនិងការប្រល័យពូជសាសន៍របស់ខ្មែរក្រហមត្រូវបានគេដកចេញពីកណ្ដាលឆាកនៃការផ្ដោតការយកចិត្តទុកដាក់ ហើយប៉ុល-ពតបានយកបានការគាំទ្រយ៉ាងមានប្រសិទ្ធិភាពពីស.រ. និងអឺរ៉ុបភាគច្រើនបំផុតដែលប្រឆាំងនឹងវៀតណាម។[៥៦]

ចិន និងរដ្ឋាភិបាលលោកខាងលិចភាគច្រើនបំផុត ដូចគ្នាដែររដ្ឋអាហ៊្វ្រិក អាស៊ី និងអាមេរិកឡាតាំងមួយចំនួន[៥៧] ជាដដែលបាននៅពីក្រោយខ្នងខ្មែរក្រហមនៅស.ប. និងបានបោះឆ្នោតយល់ព្រមឱ្យក.ប.ទទួលបានអាសនៈកម្ពុជានៅក្នុងអង្គការនេះ។ នាយករដ្ឋមន្ត្រីប៊្រីតធិឝម៉ាហ្គ្រេត-តាច់ឆឺរបានថ្លែងថាមានក្នុងចំណោមខ្មែរក្រហម អ្នកខ្លះជាមនុស្សមានហេតុផល និងពួកគេត្រូវតែចូលរួមក្នុងរដ្ឋាភិបាលអនាគតនៅកម្ពុជា

រដ្ឋាភិបាលស៊ុយអែត យ៉ាងណាៗ ត្រូវបានផ្លាស់ប្ដូរសំឡេងរបស់ខ្លួនក្នុងស.ប.និងដកការគាំទ្រដល់ខ្មែរក្រហម បន្ទាប់ពីប្រជាពលរដ្ឋស៊ុយអែតមួយចំនួនធំបានសរសេរសំបុត្រជាច្រើនទៅកាន់ពួកអ្នកតំណាងដែលបានជ្រើសតាំងរបស់ ​ខ្លួនទាមទារឱ្យមានការផ្លាស់ប្ដូរ​គោលនយោបាយចំពោះរបបប៉ុល-ពត។[៥៨] បារាំងនៅតែអព្យាក្រឹត្យលើបញ្ហានេះ ដែលអះអាងថាមិនថាខាងណាទេក៏មានសិទ្ធិតំណាងឱ្យកម្ពុជានៅស.ប.ដែរ។[៥៩]

ក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់មក សហរដ្ឋ ក្រោមយុទ្ធសាស្ត្រ ដំណកថយ នៃលទ្ធិរីហ៊្គែនប្រឆាំងសូវៀតដ៏រឹងមាំនឹងប្រើប្រាស់មូលនិធិហឺរិថេខដើម្បីគាំទ្រអ្វីដែលខ្លួនដឹងថាជាចលនាតស៊ូ​ប្រឆាំងកុម្មុយនិស្តក្នុងប្រជាជាតិសម្ព័ន្ធមិត្តសូវៀត។ តាមរយៈតក្កសាស្ត្រសម័យរបស់រ៉ណលដ៍-រីហ៊្គែន សត្រូវណាមួយនៃពួកសូវៀត គ្មានបញ្ហាថាតើងាករេយ៉ាងម៉េចឡើយ ដែលកំពុងតែទទួលបានជំនួយ និងការគាំទ្ររបស់ស.រ. ហើយការឆ្លើយតបរបស់អាមេរិកចំពោះការលុកលុយកម្ពុជាដោយវៀតណាមនៅពីក្រោយខ្នងដោយសូវៀតត្រូវបាន ​តម្រូវតាមរយៈតក្កសាស្ត្រនោះ។[៦០] កម្ពុជាត្រូវបានតម្រង់គោលដៅដោយដំណកថយ (រ៉ូលប៊ែខ) និងចលនាប្រឆាំងប្រយុទ្ធទល់នឹងស.ប.ក.ដែលបានទទួលការផ្ដល់មូលនិធិរបស់ស.រ. ភាគច្រើនមានលក្ខណៈដូចគ្នា ដូចជាចលនានានាដែលបានប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលនិយមសូវៀតនៅអាហ្វហ្គានីស្ថាន និងអង់ហ៊្គោឡាដែរ។[៦១]

រដ្ឋធម្មនុញ្ញ

ពង្រាងលើកទីមួយ

ថ្ងៃ ១០មករា ១៩៨០ ក្រុមប្រឹក្សាបដិវត្តន៍ប្រជាជនបានដាក់ឈ្មោះរស់-សម័យឱ្យដឹកនាំក្រុមប្រឹក្សាដើម្បីឱ្យព្រាងរដ្ឋធម្មនុញ្ញនេះ។ លោកបានសរសេរវាយ៉ាងប្រយ័ត្នប្រយែងជាភាសាខ្មែរដោយប្រើភាសាច្បាស់ៗ និងងាយៗ ពេលណាក៏អាចទៅរួច គិតដិតដល់ ដែលរាល់ជនកម្ពុជាគួរតែយល់វាបាន។ លោកបានយករដ្ឋធម្មនុញ្ញវៀតណាម អាល្លឺម៉ង់ខាងកើត ស.ស.ស.ស. ហុងគ្រី និងប៊ុលហ្គារី ដូចគ្នាដែររដ្ឋធម្មនុញ្ញកម្ពុជាមុនៗ (ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋខ្មែរ) ជាឯកសារយោង។ ដោយហេតុថាពង្រាងរបស់រស់-សម័យបានបរាជ័យដើម្បីផ្គាប់ចិត្តពួកវៀតណាម លោកក៏ត្រូវបានបង្ខូចកិត្យានុភាពជាសាធារណៈ និងពង្រាងរបស់លោកបានត្រូវគេបោះបង់ចោល។[៣]

រដ្ឋធម្មនុញ្ញដែលបានយល់ស្របដោយវៀតណាម

ការប្រើពាក្យនៃរដ្ឋធម្មនុញ្ញរបស់ស.ប.ក.បានសង្កត់លើទំនាក់ទំនងរវាងរបបស.ប.ក. និងវៀតណាម។ លោកនាយករដ្ឋមន្ត្រីប៉ែន-សុវណ្ណបានទទួលស្គាល់ថាពួកយួនបានទទូចឱ្យមានការផ្លាស់ប្ដូរឃ្លាខ្លះៗដែលខ្លួនមិនយល់ស្របជាមួយ។ ជាចុងក្រោយ នៅថ្ងៃ ២៧ មិថុនា ១៩៨១ រដ្ឋធម្មនុញ្ញថ្មីត្រូវបានប្រកាសឱ្យប្រើដែលបានបំពេញចិត្តពួកយួន។ វាបានបញ្ជាក់ កម្ពុជាជារដ្ឋប្រជាធិបតេយ្យមួយ…បន្តិចម្ដងកំពុងជឿនលឿនទៅជាសង្គមនិយម។ អន្តរកាលទៅកាន់សង្គមនិយមត្រូវបានចូលរួមក្រោមពួកមេដឹកនាំនៃប.ប.ប.ក.ម៉ាក្ស៍និយម-លេនីននិយម។ រដ្ឋធម្មនុញ្ញបានដាក់កម្ពុជាយ៉ាងច្បាស់លាស់ចូលក្នុងគន្លងរបស់សហភាពសូវៀត។ សត្រូវទីមួយរបស់ប្រទេសនេះ តាមរយៈរដ្ឋធម្មនុញ្ញនេះគឺពួកវាតទីនិយម និងពួកអនុត្តរនិយមចិននៅប៉ីជិង ដែលកំពុងដើរតួក្នុងការឃុបឃិតគ្នាជាមួយចក្រពត្តិនិយមសហរដ្ឋ និងពួកមហាអំណាចដទៃៗទៀត។

គ្រានោះការធានាជាបច្ចេកទេសនូវកម្រិតសេរីភាពរដ្ឋប្បវេណីដ៏ទូលំទូលាយ និងសិទ្ធិជាមូលដ្ឋាន រដ្ឋធម្មនុញ្ញនេះបានដាក់កំហិតមួយចំនួន។ ជាគំរូ អំពើមួយអាចមិនធ្វើឱ្យខូចកិត្តិយសបុគ្គលដទៃផ្សេងទៀត រឺក៏មិនគួរឱ្យវាផ្ទុយមកវិញប៉ះពាល់បន្ថែមទៀត និងទំនៀមទម្លាប់សង្គម រឺក៏សណ្ដាប់ធ្នាប់សាធារណៈ រឺ សន្តិសុខជាតិឡើយ។ ក្នុងមាគ៌ាជាមួយគោលការនៃសមូហភាពនិយមសង្គមនិយម ប្រជាពលរដ្ឋត្រូវមានកាតព្វកិច្ចដើម្បីអនុវត្តតាមមាគ៌ានយោបាយរដ្ឋ និងការពារកម្មសិទ្ធិសមូហភាព។

រដ្ឋធម្មនុញ្ញនេះក៏បានថ្លែងគោលការនានាអភិបាលវប្បធម៌ ការអប់រំ សុខមាលភាពសង្គម និងសុខភាពសាធារណៈ។ ការរីកចម្រើនខាងភាសា អក្សរសាស្ត្រ សិល្បៈ និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្រូវបានសង្កត់ធ្ងន់ រួមជាមួយតម្រូវការសម្រាប់ការថែរក្សាទុកវប្បធម៌ ការជម្រុញទេសចណ៍ និងសហប្រតិបត្តិការវប្បធម៌ជាមួយប្រទេសក្រៅ។

មាត្រាជាច្រើនសម្រាប់អង្គរដ្ឋគឺនៅក្នុងជំពូកជាច្រើនដែលវែកញែកក្នុងរដ្ឋសភា ក្រុមប្រឹក្សារដ្ឋ ក្រុមប្រឹក្សារដ្ឋមន្ត្រី គណៈកម្មាធិការបដិវត្តន៍ប្រជាជនដែនដី និងអង្គចៅក្រម។ គោលការសំខាន់ចំពោះប្រតិបត្តិការនៃអង្គសាធារណៈទាំងអស់ជាគោលការដែលប.ប.ប.ក.ម៉ាក្ស៍និយម-លេនីននិយមប្រើធ្វើជាស្ថាប័ននយោបាយរដ្ឋដ៏សំខាន់បំផុត។ ទំនាក់ទំនងអន្តរការីរវាងការិយាធិបតេយ្យរដ្ឋ និងសកម្មភាពជាមូលដ្ឋានចាំបាច់ត្រូវបានផ្ដល់ ដោយអង្គការជាច្រើនបានបញ្ចូលគ្នាជាមួយរណសិរ្សសាមគ្គីកសាងនិងការពារជាតិកម្ពុជា (រ.ស.ក.ក.ជ.ក.)។

រដ្ឋធម្មនុញ្ញរ.ក.

រដ្ឋធម្មនុញ្ញត្រូវបានរំលឹកឡើងវិញនៅឆ្នាំ១៩៨៩ ដើម្បីជ្រោមជ្រែងគោលនយោបាយតម្រង់ទិសដៅទីផ្សារនៃរដ្ឋកម្ពុជាដែលបានបង្កើតថ្មី។ រដ្ឋនេះក្នុងឋានៈជាការបន្តនៃរបបស.ប.ក.ដែលផ្សាំនឹងតថភាពថ្មីតម្រូវតាមរយៈការលិចលង់នៃប្លុកសូវៀត នៅពេលដែលលោកមីខាអ៊ិវ-ហ្គ៊រ្បាឆកបានកាត់បន្ថយជំនួយសូវៀតអប្បបរមាដល់វៀតណាម និងកម្ពុជា។ មួយរំពេចនោះពួកមេដឹកនាំកម្ពុជាបានរកបានដោយការប្រវេប្រវាសរបស់ខ្លួនចំពោះការអនុគ្រោះនៅក្រៅប្រទេស ដែលរួមបញ្ចូលតម្រូវឱ្យបើកទីផ្សាររបស់ខ្លួន ការបោះបង់បន្តិចម្ដងៗនៃជំហរនិយមសូវៀតតាំងពីដើមរបស់ខ្លួន និងការរុញច្រានឱ្យស្វែងរកការសម្រុះសម្រួលខ្លះជាមួយបក្សពួកដែលកំពុងតែធ្វើសង្គ្រាមប្រឆាំងខ្លួន។

រដ្ឋធម្មនុញ្ញស.ប.ក.មិនបានធ្វើការវែកញែកណាមួយអំពីប្រមុខរដ្ឋទេ ប្រហែលជាទុកតួនាទីសម្រាប់ព្រះសីហនុ[៣] រដ្ឋធម្មនុញ្ញរដ្ឋកម្ពុជា យ៉ាងណាមិញ​បានថ្លែងថាប្រធានក្រុមប្រឹក្សារដ្ឋនឹងក្លាយជាប្រមុខរដ្ឋកម្ពុជា

រចនាសម្ព័ន្ធរដ្ឋាភិបាល

ហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលដែលកំពុងដើរក្រោមក.ប.ប.ក.ម៉ាក្ស៍និយម-លេនីននិយមត្រូវបានជំនួសច្រើន រឺ តិចរវាងឆ្នាំ១៩៧៩ និង១៩៨០។ ជាមួយការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនេះក្នុងខែ មិថុនា ១៩៨១ អង្គចាត់តាំងថ្មី ដូចជារដ្ឋសភា ក្រុមប្រឹក្សារដ្ឋ និងក្រុមប្រឹក្សារដ្ឋមន្ត្រី (គណៈរដ្ឋមន្ត្រី) បានក្ដោបក្ដាប់មុខងារខ្លះដែលក.ប.ប.ក.បានផ្ដល់ឱ្យ។ អង្គថ្មីទាំងនេះបានវិវត្តយឺតៗ។ វាមិនដល់ខែកុម្ភៈ ១៩៨២នោះទេ រដ្ឋសភាបានអនុម័តច្បាប់ច្បាស់លាស់ជាច្រើនសម្រាប់អង្គការទាំងនេះ។

ទោះបីជាមានវត្តមាននៃពួកទីប្រឹក្សាវៀតណាមក៏ពិតមែនក្ដី ក៏រដ្ឋាភិបាលនៃស.ប.ក.ត្រូវបានបង្កើតឡើងទាំងស្រុងដោយសមាជិករ.ស.ស.ជ.ក.របស់កម្ពុជា។ ដើមឡើយ ពួកទីប្រឹក្សាវៀតណាម ដូចជា ឡេ-ដឹកថ បានសន្យាថាពួកខ្លួននឹងមិន ជ្រៀតជ្រែកជាមួយកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។ យ៉ាងណាមិញ ភ្លាមៗនោះដែរ ស.ប.ក.ត្រូវបានបង្កើតឡើង និងរ.ស.ស.ជ.ក.បានស្ថិតក្នុងអំណាច ឡេ-ដឹកថ ដើរតួជាប្រធានសម្ព័ន្ធការរវាងហាណូយ និងភ្នំពេញ មិនបានគោរពតាមសន្យារបស់គាត់ទេ។ ចាប់ពេលនោះមក ពួកសមាជិកនៃរដ្ឋាភិបាលនៃស.ប.ក.ត្រូវបានដើរលើផ្លូវចង្អៀតរវាងជាតិនិយមកម្ពុជា និងសាមគ្គីភាពឥណ្ឌូចិនជាមួយវៀតណាម ដែលមានន័យថាកំពុងធ្វើឱ្យច្បាស់ថាខ្លួនមិនធ្វើឱ្យបរិបាលវៀតណាមរបស់ខ្លួនខឹងឡើយ។[៣] ពួកសមាជិករដ្ឋាភិបាលស.ប.ក. គ្មានបញ្ហាថាតើបានដាក់ជំនួសយ៉ាងច្រើនយ៉ាងម៉េចទេ ក៏ពួកអ្នកដែលបានអាក់អន់ចិត្តនឹងពួកវៀតណាម ទោះជាមានចេតនា រឺ ក៏មិនមាន ត្រូវបានប្រកាសដកចេញ និងបន្សុទ្ធកម្មយ៉ាងឆាប់រហ័ស។ ក្នុងចំណោមអ្នកទាំងនេះគឺ លោករស់-សម័យ ប៉ែន-សុវណ្ណ និងចាន់-ស៊ី។ ចុងក្រោយមែនទែន សមាជិកស្ថាបនានៃរ.ស.ស.ជ.ក.ដែលបានឈោងចាប់យកតំណែងនាយករដ្ឋមន្ត្រី បានស្លាប់ក្នុងកាលៈទេសៈអាថ៌កំបាំងនៅឆ្នាំ១៩៨៤នៅមូស្គូ[៦២]

រដ្ឋសភា

អង្គអំណាចរដ្ឋជាន់ខ្ពស់គឺរដ្ឋសភា ដែលពួកតំណាងរបស់ខ្លួនត្រូវបានជ្រើសតាំងដោយផ្ទាល់សម្រាប់ពេលប្រាំឆ្នាំម្ដង។ អាសនៈ១១៧របស់សភាត្រូវបានបំពញនៅថ្ងៃ ១ឧសភា ឆ្នាំ១៩៨១ កាលបរិច្ឆេទនៃការបោះឆ្នោតលើកទីមួយរបស់ស.ប.ក.។ (រ.ស.ស.ជ.ក.បានដាក់ឈ្មោះបេក្ខជន១៤៨រូប) ចំនួនអ្នកទៅបោះឆ្នោតត្រូវបានរាយការណ៍ថាមាន៩៩,១៧ភាគរយនៃអ្នកបោះឆ្នោត ដែលត្រូវបានបែងចែកជា២០មណ្ឌលបោះឆ្នោត។

កំឡុងសម័យប្រជុំដំបូង បានប្រារព្ធចាប់ពីថ្ងៃ ២០មិថុនា ដល់ ៣០មិថុនា សភាបានអនុម័តរដ្ឋធម្មនុញ្ញថ្មី និងបានជ្រើសតាំងពួកសមាជិកអង្គការចាត់តាំងរដ្ឋដែលបានបង្កើតឡើងក្រោមរដ្ឋធម្មនុញ្ញនេះ។ សភានេះត្រូវបានអនុញ្ញាតឱ្យអនុម័ត រឺ វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ និងដើម្បីមើលលើការអនុវត្តច្បាប់ ដើម្បីកំណត់គោលនយោបាយក្នុងស្រុក និងការបរទេស ដើម្បីអនុវត្តតាមកម្មវិធីសេដ្ឋកិច្ចនិងវប្បធម៌និងថវិការដ្ឋ និងដើម្បីជ្រើសតាំង រឺ ដកចេញពួកមន្ត្រី និងសមាជិកនៃក្រុមប្រឹក្សារដ្ឋ និងក្រុមប្រឹក្សារដ្ឋមន្ត្រីរបស់ខ្លួន (គណៈរដ្ឋមន្ត្រី)។ សភានេះក៏ត្រូវបានអនុញ្ញាតសិទ្ធិដើម្បីដកហូត បន្ថែមបន្ថយ រឺ លុបចោលពន្ធ ដើម្បីសម្រេចចិត្តលើការលើកលែងទោស និងដើម្បីធ្វើសច្ចាប័ន រឺដើម្បីទុកជាមោឃៈសន្ធិសញ្ញាអន្តរជាតិណាមួយ។ ដូចជាក្នុងរដ្ឋសង្គមនិយមដទៃទៀតដែរ មុខងារពិតរបស់សភានេះគឺដើម្បីផ្ដល់ការគាំទ្រដល់វិធានការច្បាប់ និងរដ្ឋបាលដែលបានផ្ដើមធ្វើដោយក្រុមប្រឹក្សារដ្ឋ និងដោយក្រុមប្រឹក្សារដ្ឋមន្ត្រី ទាំងពីរក្នុងនោះដែលបម្រើជាពួកភ្នាក់ងារនៃប.ប.ប.ក.ដែលកំពុងដឹកនាំ។

រដ្ឋសភាជាធម្មតាបានប្រជុំពីរដងក្នុងមួយឆ្នាំ។ កំឡុងសម័យរវាងសម័យប្រជុំរបស់ខ្លួន មុខងារនីតិបញ្ញត្តិត្រូវបានកាន់ដោយក្រុមប្រឹក្សារដ្ឋ។ សេចក្ដីព្រាងច្បាប់ត្រូវបាននាំទៅបញ្ចូលដោយក្រុមប្រឹក្សារដ្ឋ ក្រុមប្រឹក្សារដ្ឋមន្ត្រី គណៈកម្មាការជាច្រើនរបស់សភានេះ (គណៈកម្មាធិការនីតិបញ្ញត្តិ) ប្រធាននៃរ.ស.ក.ក.ជ.ក. និងប្រមុខនៃអង្គការផ្សេងៗទៀត។ ពួកអ្នកតំណាងម្នាក់ៗមិនត្រូវបានផ្ដល់សិទ្ធិដើម្បីបញ្ចូលសេចក្ដីព្រាងច្បាប់ឡើយ។

ភ្លាមៗ សេចក្ដីព្រាងច្បាប់ជាច្រើន ផែនការនិងថវិការដ្ឋ និងវិធានការដទៃទៀតត្រូវបានដាក់បញ្ចូល សេចក្ដីព្រាងទាំងនោះត្រូវបានគេសិក្សាដំបូងដោយគណៈកម្មការរបស់សភា។ ក្រោយមកទៀតសេចក្ដីព្រាងបានត្រូវដាក់ទៅសភាដើម្បីការអនុម័ត។ កាលណោះសេចក្ដីព្រាងច្បាប់ធម្មតាៗត្រូវបានឆ្លងកាត់ដោយសំឡេងភាគច្រើនជាធម្មតា វិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវការសំឡេងភាគច្រើនពីរភាគបី។ ក្រុមប្រឹក្សារដ្ឋត្រូវបានប្រកាសឱ្យប្រើសេចក្ដីព្រាងច្បាប់ដែលបានអនុម័តហើយក្នុងរយៈពេលសាមសិបថ្ងៃនៃ ​ការចេញរបស់ខ្លួន។ មុខងារមួយទៀតនៃសភាគឺដើម្បីមើលលើកិច្ចការនៃក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលមានមុខងារជាគណៈរដ្ឋមន្ត្រី។ សមាជិកសភាមិនត្រូវបានអនុញ្ញាតឱ្យកោះហៅការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តក្នុងគណៈរដ្ឋមន្ត្រីទេ។ ច្រាសមកវិញ ក្រុមប្រឹក្សារដ្ឋមន្ត្រីមិនមានអំណាចដើម្បីរំលាយសភាឡើយ។

ធម្មនុញ្ញនេះបានចែងថាក្នុងករណីនៃ រឺក្រោមកាលៈទេសៈដែលមិនអាចរំពឹងផ្សេងៗ អាយុនៃសភាប្រាំឆ្នាំអាចនឹងត្រូវបានពន្យារដោយបទបញ្ជា។ នៅក្នុងឆ្នាំ១៩៨៦ កាលវេលារបស់សភានេះត្រូវបានពន្យារសម្រាប់ពេលប្រាំឆ្នាំទៀត រហូតដល់ឆ្នាំ១៩៩១។

ក្រុមប្រឹក្សារដ្ឋ

រដ្ឋសភាបានជ្រើសរើសសមាជិកក្រុមប្រឹក្សារដ្ឋរបស់ខ្លួនប្រាំពីររូប។ ប្រធាននៃក្រុមប្រឹក្សានេះបម្រើការជាប្រមុខរដ្ឋ ក៏ប៉ុន្តែអំណាចនេះត្រូវប្រើជាមេបញ្ជាការជាន់ខ្ពស់នៃមុខតំណែងមុននៃកងទ័ពដែលត្រូវបានគេលុបចោល ​ពីពង្រាងចុងក្រោយនៃរដ្ឋធម្មនុញ្ញ។

សមាជិកប្រាំពីររូបនៃក្រុមប្រឹក្សានេះស្ថិតក្នុងចំណោមពួកមេដឹកនាំដែលមានឥទ្ធិពលក្នុងស.ប.ក.។ រវាងសម័័យប្រជុំច្រើនលើកនៃរដ្ឋសភានេះ ក្រុមប្រឹក្សារដ្ឋបានធ្វើបន្តកិច្ចការរបស់សភា។ វាអាចតែងតាំង រឺដកចេញអនុសាសន៍នៃក្រុមប្រឹក្សារដ្ឋដែលមានរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រី ឯកអគ្គរដ្ឋទូត និងប្រេសិតទទួលស្គាល់ជាផ្លូវការនូវរដ្ឋាភិបាលបរទេសណាមួយ។ ពួកប្រេសិតការទូតបរទេសបានអត្ថាធិប្បាយលិខិតននានារបស់ខ្លួននូវការទទួលស្គាល់ជាផ្លូវការដល់ក្រុមប្រឹក្សារដ្ឋនេះ។

ក្រុមប្រឹក្សារដ្ឋមន្ត្រី រឺ គណៈរដ្ឋមន្ត្រី

អង្គនីតិប្រតិបត្តិកំពូលរបស់រដ្ឋាភិបាលគឺជាក្រុមប្រឹក្សារដ្ឋមន្ត្រី រឺ គណៈរដ្ឋមន្ត្រី ដែល

សង្គ្រាមកម្ពុជា-វៀតណាម


សង្គ្រាមកម្ពុជា-វៀតណាម
ផ្នែកនៃសង្គ្រាមឥណ្ឌូចិនលើកទីបី សង្គ្រាមឥណ្ឌូចិន សង្គ្រាមត្រជាក់
H 4 ill 639759 cambodia-phnom penh-1979-61.jpg
កងទ័ពដឹកនាំដោយវៀតណាម​កំពុងចូលភ្នំពេញ​នៅឆ្នាំ១៩៧៩។
កាលបរិច្ឆេទ ឧសភា១៩៧៥-កញ្ញា១៩៨៩
ការប្រយុទ្ធគ្នាទ្រង់ទ្រាយធំ​បានបន្តរវាងថ្ងៃ ២៥ធ្នូ ១៩៧៨ និងថ្ងៃ ៧មករា ១៩៧៩
(ការលុកលុយកម្ពុជាប្រជាធិបតេយ្យ​ដោយកងទ័ព​វៀតណាមរហូត​ដល់​ការធ្លាក់ភ្នំពេញ)។
ទីតាំង កម្ពុជា វៀតណាមភាគខាងត្បូង ថៃខាងកើត
លទ្ធផល ជ័យជំនះកងទ័ពវៀតណាម។[១]

ភាគីសង្គ្រាម
វៀតណាម វៀតណាម (ក.ប.វ.)
កម្ពុជា រ.ស.ស.ជ.ក.
កម្ពុជា សាធារណរដ្ឋប្រជាមានិតកម្ពុជា (ក.ប.ប.ក.) (បន្ទាប់ពីថ្ងៃ ១០មករា ១៩៧៩)
គាំទ្រដោយ:
សហភាព​សូវៀត សហភាពសូវៀត
លាវ លាវ
កម្ពុជា កម្ពុជាប្រជាធិបតេយ្យ (ក.ប.ក.)
រ.ច.ក.ប.:

គាំទ្រដោយ:
ចិន ចិន
 សហរដ្ឋ
 សហរាជាណាចក្រ


ការប៉ះទង្គិចជ្រុលជ្រួស:
 ថៃ (ការប៉ះទង្គិចតាមព្រំដែន)

មេបញ្ជាការ និង មេដឹកនាំ
វៀតណាម ឡេ-ឌឺកអាញ
កម្ពុជា ហេង-សំរិន
កម្ពុជា ហ៊ុន-សែន
កម្ពុជា ប៉ុល-ពត
កម្ពុជា ខៀវ-សំផន
កម្ពុជា សឺន-សាន
កម្ពុជា នរោត្តម-សីហនុ
កម្លាំង
ទាហានយួន១៥០០០០-២០០០០០នាក់[២] ១៩៧៩: ៧៣០០០នាក់[៣]
១៩៨៩: ៣០០០០នាក់[៤]
សហេតុភាព និង ការខាងបង់
១៩៧៩-១៩៨៩:
១៥០០០នាក់បានស្លាប់
៣០០០០នាក់រងរបួស[៥]
រឺ ២៥៣០០នាក់បានស្លាប់[៦]
១៩៧៩: ១៥០០០នាក់បានស្លាប់[៧]សរុប: ៥០០០០នាក់+បាន​ស្លាប់[៨][៩]
១០០០០០នាក់+ អសេនិកជនបានស្លាប់ (ការអត់បាយមិនរាប់បញ្ចូល)[១០]
[លាក់] · ·

សង្គ្រាមកម្ពុជាវៀតណាម គឺជាការប៉ះទង្គិចប្រដាប់អាវុធរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និង កម្ពុជាប្រជាធិបតេយ្យ។ សង្គ្រាមនេះបានចាប់ផ្ដើមជាមួយការប៉ះទង្គិចផ្សេងៗគ្នាតាមបណ្ដោយព្រំដែនគោក និងសមុទ្រវៀតណាមនិងកម្ពុជារវាងឆ្នាំ១៩៧៥ និង១៩៧៧ ជួនកាលមានការពាក់ព័ន្ធនឹងភាគកងទ័ពយោធានានាដែលមានទំហំស្មើនឹងកងពលធំ។ ថ្ងៃ ២៥ធ្នូ ១៩៧៨ វៀតណាមបានផ្ដើមការលុកលុយកម្ពុជាពេញទី និងជាបន្តបន្ទាប់ក៏បានកាន់កាប់ប្រទេសនេះ បន្ទាប់ពីខ្មែរក្រហមត្រូវបានដកចេញពីអំណាច។

កំឡុងសង្គ្រាមវៀតណាម ពួកកុម្មុយនិស្តវៀតណាម និងខ្មែរក្រហមបានបង្កើតសម្ព័ន្ធភាពមួយដើម្បីប្រឆាំងនឹងរបប ដែលមានស.រ.នៅពីក្រោយខ្នងក្នុងប្រទេសពួកគេរៀងៗខ្លួន។ ទោះបីជាមានការបង្ហាញជាចំហរបស់ខ្លួននូវការសហការជាមួយពួកវៀតណាមក៏ពិតមែន ក៏ពួកមេដឹកនាំខ្មែរក្រហមបានភ័យខ្លាចថាពួកកុម្មុយនិស្តវៀតណាមកំពុងតែមានគម្រោងដើម្បីបង្កើតសហព័ន្ធឥណ្ឌូចិនដែលមានវៀតណាម ​ជាកម្លាំងត្រួតត្រាក្នុងតំបន់នេះ។ ដើម្បីដណ្ដើមអោយបានការប៉ុនប៉ងជាមុនដោយពួកវៀតណាមត្រួតត្រាខ្លួន ពួកមេដឹកនាំខ្មែរក្រហមក៏បានចាប់ផ្ដើមធ្វើបន្សុទ្ធកម្មបុគ្គលិកដែលបង្វឹកដោយវៀតណាម ក្នុងជួររបស់ខ្លួន ពេលដែលរបបលន់-ណុលបានចុះចាញ់នៅឆ្នាំ១៩៧៥។ បន្ទាប់មក នៅខែ ឧសភា ១៩៧៥ កម្ពុជាប្រជាធិបតេយ្យដែលបានបង្កើតថ្មីមួយនេះ បានត្រួតត្រាដោយពួកខ្មែរក្រហម បានចាប់ផ្ដើមបង្កសង្គ្រាមប្រឆាំងនឹងវៀតណាម ដែលត្រូវបានកត់សម្គាល់តាមរយៈការវាយប្រហារលើកោះវៀតណាមភូគុក (កោះត្រល់)។ ទោះបីជាការប្រយុទ្ធគ្នាដែលបានកើតឡើងរវាងប្រទេសទាំងពីរនេះក៏ដោយ ក៏ពួកមេដឹកនាំវៀតណាមនិងកម្ពុជាបានរួបរួមគ្នាឡើងវិញដែលបង្កើតជាការដោះដូរការទូតជាសាធារណៈច្រើនលើកច្រើនសា ពេញមួយឆ្នាំ១៩៧៦ ដើម្បីធ្វើឱ្យលេចឡើងទំនាក់ទំនងរឹងមាំដោយសង្ឃឹមទុករវាងប្រទេសទាំងពីរ។ នៅពីក្រោយឆាក យ៉ាងណាក៏ដោយ ក៏ពួកមេដឹកនាំកម្ពុជាបានបន្តភ័យនូវអ្វីដែលខ្លួនបានសង្កេតថាជាការវាតទីនិយម រឺ វិត្ថានិយមរបស់វៀតណាម។ ដូចគ្នាដែរ នៅថ្ងៃ ៣០មេសា ១៩៧៧ ពួកគេបានផ្ដើមការវាយប្រហារយោធាដ៏ធំមួយផ្សេងទៀតលើវៀតណាម។ ដោយតក់ស្លុតតាមរយៈការវាយសម្រុកចូលរបស់កម្ពុជា វៀតណាមក៏បានផ្ដើមការវាយប្រហារសងសឹកមួយវិញនៅចុងឆ្នាំ១៩៧៧ ក្នុងបំណងមួយដើម្បីបង្ខំអោយរដ្ឋាភិបាលកម្ពុជាចរចារ។ នៅខែ មករា ១៩៧៨ កងទ័ពវៀតណាមបានដកថយព្រោះគោលដៅនយោបាយរបស់ខ្លួនមិនបានសម្រេច។

ការវាយប្រហារគ្នាទ្រង់ទ្រាយតូចបានបន្តរវាងប្រទេសទាំងពីរពេញមួយឆ្នាំ១៩៧៨ ដូចគ្នាចិនបានព្យាយាមសម្រុះសម្រួលឱ្យមានការជជែកពិភាក្សាសន្តិភាពរវាងប្រទេសទាំងសងខាង។ យ៉ាងណាៗ ប្រទេសណាក៏ដោយក៏មិនអាចឈានដល់ការសន្យាដែលអាចទទួលយកបាននៅតុចរចារឡើយ។ នៅចុងឆ្នាំ១៩៧៨ ពួកមេដឹកនាំវៀតណាមបានសម្រេចចិត្តបណ្ដេញចេញរបបកម្ពុជាប្រជាធិបតេយ្យដែលត្រួតត្រាដោយខ្មែរក្រហម ដោយសង្កេតថារបបនេះជារបបនិយមចិន និងមានអរិភាពខ្លាំងចំពោះវៀតណាម។ ថ្ងៃ ២៥ធ្នូ ១៩៧៨ កងទ័ពវៀតណាម១៥០០០០នាក់បានលុកលុយកម្ពុជាប្រជាធិបតេយ្យ និងបានរាតត្បាតកងទ័ពបដិវត្តន៍កម្ពុជាក្នុងរយៈពេលត្រឹមតែពីរអាទិត្យតែប៉ុណ្ណោះ។ ថ្ងៃ ៨មករា ១៩៧៩ សាធារណរដ្ឋប្រជាមានិតកម្ពុជានិយមវៀតណាម (ស.ប.ក.)ត្រូវបានបង្កើតឡើងនៅភ្នំពេញ ដែលកត់សម្គាល់នូវការផ្ដើមការកាន់កាប់របស់វៀតណាមរយៈពេលដប់ឆ្នាំ។ អំឡុងសម័យកាលនោះ កម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិជារដ្ឋាភិបាលស្របច្បាប់នៃកម្ពុជា ដូចគ្នាដែរ ក្រុមតស៊ូប្រដាប់អាវុធជាច្រើនត្រូវបានបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងការកាន់កាប់របស់វៀតណាម។ នៅពីក្រោយឆាកទាំងនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន-សែននៃរបបស.ប.ក.បានខិតជិតក្រុមនៃរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ (រ.ច.ក.ប.)ដើម្បីចាប់ផ្ដើមការជជែកពិភាក្សាសន្តិភាព។ នៅក្រោមសម្ពាធការទូតនិងសេដ្ឋកិច្ចយ៉ាងធ្ងន់ពីសហគមន៍អន្តរជាតិ រដ្ឋាភិបាលវៀតណាមបានអនុវត្តជាបន្តបន្ទាប់នូវកំណែទម្រង់សេដ្ឋកិច្ច និងគោលនយោបាយការបរទេស ដែលនាំទៅដល់ការដកទ័ពរបស់ខ្លួនពីកម្ពុជាក្នុងខែ កញ្ញា ១៩៨៩ ។

នៅក្នុងជំនួបក្រៅផ្លូវការចាកាតាលើកទីបីនៅឆ្នាំ១៩៩០ ក្រោមផែនការសន្តិភាពកម្ពុជាដែលឧបត្ថម្ភដោយអូស្ត្រាលី ពួកអ្នកតំណាងនៃរ.ច.ក.ប. និងស.ប.ក.បានយល់ព្រមការរៀបចំអោយមានការបែងចែកអំណាចគ្នាដោយការបង្កើតរដ្ឋាភិបាលរួបរួមគ្នាដែលគេស្គាល់ថាជាឧត្តមក្រុមប្រឹក្សាជាតិ (ឧ.ក.ជ.)។ តួនាទីឧ.ក.ជ.គឺដើម្បីតំណាងអធិបតេយ្យភាពកម្ពុជាលើឆាកអន្តរជាតិ ដែលកាលណោះអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់ រឺ អ.អ.ស.ប.ក.) ត្រូវទទួលបន្ទុកជាមួយការត្រួតពិនិត្យគោលនយោបាយក្នុងស្រុករបស់ប្រទេសនេះរហូតដល់រដ្ឋាភិបាលកម្ពុជាត្រូវបានបោះឆ្នោតដោយប្រជាជនតាមរយៈ ​ដំណើរការសន្តិភាព ប្រជាធិបតេយ្យ។ ផ្លូវលំកម្ពុជាដើម្បីសន្តិភាពបានបង្ហាញថាមានការលំបាក ពេលដូចគ្នា ពួកមេដឹកនាំខ្មែរក្រហមបានសម្រេចចិត្តមិនចូលរួមនៅក្នុងការបោះឆ្នោតជាសកលទេ ប៉ុន្តែជំនួសមកវិញ ពួកគេបានជ្រើសយកការរំខានដំណើរការការបោះឆ្នោតដោយផ្ដើមការវាយប្រហារយោធាលើពួកអ្នកថែរក្សាសន្តិភាព និងសម្លាប់ជនអន្តោប្រវេសន៍ជនជាតិយួន។ នៅខែ ឧសភា ១៩៩៣ ចលនាហ៊្វុនស៊ិនប៉ិចរបស់ព្រះសីហនុបានផ្ដួលគណបក្សប្រជាជនកម្ពុជា (គ.ប.ក.) អតីតបក្សបដិវត្តន៍ប្រជាជនកម្ពុជា (ប.ប.ប.ក.) ដោយឈ្នះការបោះឆ្នោតជាសកល។ ក៏ប៉ុន្តែ ពួកមេដឹកនាំគ.ប.ក.បានបដិសេធទទួលយកការបរាជ័យ ហើយពួកគេបានប្រកាសខេត្តភាគខាងកើតកម្ពុជា ដែលជាទីដែលភាគច្រើននៃសម្លេងរបស់គ.ប.ក.ដែលស្រូបទាញបានពីទីនោះ នឹងធ្វើអបគមន៍ចេញពីកម្ពុជា។ ដើម្បីចៀសវាងលទ្ធផលដូច្នេះ ព្រះអង្គម្ចាស់នរោត្តម-រណឫទ្ធិ មេដឹកនាំហ៊្វុនស៊ិនប៉ិចបានយល់ព្រមអោយបង្កើតរដ្ឋាភិបាលចម្រុះជាមួយគ.ប.ក.។ រយៈពេលដ៏ខ្លីតមកទៀត រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញត្រូវបានស្ដារឡើងវិញ ហើយពួកខ្មែរក្រហមត្រូវស្ថិតនៅក្រៅច្បាប់ដោយរដ្ឋាភិបាលកម្ពុជាបង្កើតថ្មី។

មាតិកា

ផ្ទៃរឿង

ប្រវត្តិសាស្ត្រខ្មែរ-យួន

អង្គរ គឺជាទីអាសនៈនៃអធិរាជាណាចក្រខ្មែរត្រូវបានដាក់នៅក្រោមឥទ្ធិពលយួនដូចគ្នានៅដើមសតវត្សទី១៥។ ឥទ្ធិពលយួនបានរីកសាយភាយយឺតៗ និងដោយប្រយោល ហើយវាមិនរហូតដល់ដើមសតវត្សទី១៩ទេ ដែលយួនបានប្រើប្រាស់ការគ្រប់គ្រងដោយផ្ទាល់។[១១] នៅឆ្នាំ១៨១៣ អ្នកអង្គចន្ទបានទទួលបានរាជបល្ល័ង្កជាមួយការជួយជ្រោមជ្រែងពីយួន ហើយក្រោមការគ្រប់គ្រងរបស់ទ្រង់កម្ពុជាប្រែក្លាយជាប្រទេសក្រោមអាណាព្យាបាល។ បន្តបន្ទាប់ពីការសោយទីវង្គតរបស់ទ្រង់នៅឆ្នាំ១៨៣៤ យួនបានធ្វើអាណានិគមកិច្ចកម្ពុជា ដែលបានដាក់ការគ្រប់គ្រងក្រោមរដ្ឋបាលយួន និងបានកំណត់ក្នុងលក្ខខណ្ឌ’ខេត្ត’ យួន។[១២] ពេញមួយទសវត្សឆ្នាំ១៨៣០ យួនព្យាយាមលុបបំបាត់វប្បធម៌ខ្មែរ ដែលបានមកពីមូលដ្ឋានគ្រឹះនៃសង្គម សម្លៀកបំពាក់របស់កម្ពុជា និងសាសនាមកពីឥណ្ឌាផ្ទុយស្រឡះពីចិន។[១៣] និន្នាការនៃភាពត្រួតត្រារបស់យួនបានបន្តដល់កំឡុងសម័យអាណានិគមកិច្ចរបស់បារាំង ក្រោមការគ្រប់គ្រងរបស់យួនដែលកម្ពុជាត្រូវបង្ខំអោយប្រគល់ភាគច្រើននៃកោណភាគខាងត្បូងរបស់ខ្លួន (នឹងក្រោយមកទៀតគឺសៃហ្គន ដីសណ្ដមេគង្គ និងតៃនិញ) ទៅពួកយួន។[១៤] ពួកខ្មែរក្រហមក្រោយមកបានធ្វើយុត្តិកម្មការលុកលុយរបស់ខ្លួនចូលទៅវៀតណាមតាមរយៈការប៉ុនប៉ងដើម្បីដណ្ដើមទឹកដីទាំងនោះមកវិញ ដែលកម្ពុជាបានបាត់បង់កំឡុងប៉ុន្មានសតវត្សមុនៗ។[១៥]

ការងើបឡើងនៃលទ្ធិកុម្មុយនិស្ត

ចលនាកុម្មុយនិស្តនៅកម្ពុជានិងវៀតណាមបានចាប់ផ្ដើមមុនសង្គ្រាមលោកលើកទី២ជាមួយការបង្កើតឡើងបក្សកុម្មុយនិស្តឥណ្ឌូចិន (ប.ក.ឥ.) ដែលស្ទើរតែទាំងស្រុងលើសលប់បានត្រួតត្រាដោយពួកវៀតណាម ដើមឡើយក្នុងអត្ថន័យដើម្បីប្រយុទ្ធប្រឆាំងនឹងការគ្រប់គ្រងអាណានិគមរបស់បារាំងនៅឥណ្ឌូចិន[១៦] នៅឆ្នាំ១៩៤១ ង្វៀន-អាយឃ្វក (ដែលគេស្គាល់ជាសាមញ្ញតាមឈ្មោះហៅក្រៅរបស់លោកថាហូ-ជីមិញ) បានបង្កើត វៀតណាមដុកឡឹបដូងមីញហ៊យ រឺ វៀតមិញ។ នៅពេលនោះពួកជប៉ុនបានចាញ់នៅចុងសង្គ្រាមលោកលើកទី២ លោកក៏បានផ្ដើមគំនិតអោយមានសង្គ្រាមឥណ្ឌូចិនលើកទីមួយដើម្បីឯករាជ្យប្រឆាំងតទល់នឹងពួកបារាំង។ អំឡុងពេលនោះ កងទ័ពវៀតណាមបានធ្វើការប្រើប្រាស់ដ៏ធំធេងនៃទឹកដីកម្ពុជាដើម្បីដឹកជញ្ជូនសព្វាវុធ គ្រឿងផ្គត់ផ្គង់ និងកងទ័ព។ ទំនាក់ទំនងនេះបានបន្តពេញមួយសង្គ្រាមវៀតណាម នៅពេលនោះពួកកុម្មុយនិស្តវៀតណាមបានប្រើប្រាស់កម្ពុជាជាផ្លូវដឹកជញ្ជូន និងតំបន់ឆាកប្រយុទ្ធសម្រាប់ការវាយប្រហារលើវៀតណាមខាងត្បូង។ នៅឆ្នាំ១៩៥១ វៀតណាមបានដឹកនាំអោយមានការបង្កើតបក្សកុម្មុយនិស្តកម្ពុជាអោយនៅដាច់ដោយឡែក គឺបក្សបដិវត្តន៍ប្រជាជនកម្ពុជា (ប.ប.ប.ក.) ដែលបានចងសម្ព័ន្ធភាពជាមួយចលនាបំបែកខ្លួនពីអ្នកជាតិនិយម ខ្មែរសេរី ដើម្បីស្វែងរកឯករាជ្យ។ ដោយអនុលោមជាមួយកិច្ចសម្រុះសម្រួលសឺណែវ១៩៥៤ ដែលកំពុងចរចានូវការបញ្ចប់ការត្រួតត្រារបស់បារាំង វៀតណាមខាងជើងកុម្មុយនិស្តដែលបង្កើតថ្មីបានដកហូតពួកទាហាន និងកម្មាភិបាលរបស់ខ្លួនចេញពីកម្ពុជា យ៉ាងណាៗ ដោយហេតុថាប.ប.ប.ក.ត្រូវបានផ្ដល់បុគ្គលិកដំបូងដោយជនជាតិយួន រឺ ពួកខ្មែរស្ថិតនៅក្រោមការទំនុកបម្រុងរបស់ខ្លួន ប្រហែលពួកកម្មាភិបាលកុម្មុយនិស្ត៥០០០នាក់ក៏បានទៅជាមួយពួកគេដែរ ។[១៧]

ថាមពលនេះស្រូបទាញពួកកុម្មុយនិស្តយួនដែលសេសសល់ក្នុងការដាស់ឱ្យភ្ញាក់ឡើងនៅកម្ពុជាដែលបានពេញប្រៀបយ៉ាងឆាប់ ​ដោយសារការត្រឡប់មកវិញនៃក្រុមជនបដិវត្តន៍កុម្មុយនិស្តកម្ពុជាវ័យក្មេង ភាគច្រើននៃពួកគេបានទទួលការអប់រំលទ្ធិកុម្មុយនិស្តនៅបារាំង។[១៨] នៅឆ្នាំ១៩៦០ ប.ប.ប.ក.បានប្ដូរឈ្មោះទៅជាបក្សកម្មុយនិស្តកម្ពុជា (ប.ក.ក.) ហើយឈ្មោះនេះក្រោយមកទៀតត្រូវបានយល់ស្របដោយក្រុមចម្រុះភាគច្រើនដែលបានបង្កើតឡើងនៅកៀកក្បែរ សាឡុត-ស (ប៉ុល-ពត) អៀង-សារី និងខៀវ-សំផន ជាស្ថាប័ននយោបាយ ‘ពិត’ដែលរំលឹកដល់ប.ក.ក. ។ បននេះបានក្លាយជាដើមកំណើតនៃពួកខ្មែរក្រហម និងលទ្ធិរបស់បននេះគឺត្រូវបានទទួលរងឥទ្ធិពលយ៉ាងខ្លាំងដោយមនោគមវិជ្ជាម៉ៅនិយម[១៩]

កម្ពុជាប្រជាធិបតេយ្យ និង ខ្មែរក្រហម

រដ្ឋាភិបាលខ្មែរក្រហមបានជ្រើសយកពាក្យសម្ងាត់អង្គការ និងរហូតដល់ឆ្នាំ១៩៧៧ អត្តសញ្ញាណនៃពួកមេដឹកនាំរបស់អង្គការនៅតែអាថ៌កំបាំង ។[២០] ប្រមុខរដ្ឋផ្លូវការគឺខៀវ-សំផន ប៉ុន្តែមនុស្សពីរនាក់ដែលនៅក្នុងអំណាចគឺប៉ុល-ពត និងអៀង-សារី[២១] គោលដៅចុងក្រោយនៃខ្មែរក្រហមគឺលុបចោលរចនាសម្ព័ន្ធរដ្ឋកម្ពុជា ដែលពួកខ្លួនមើលឃើញថាជាសក្ដិភូមិ មូលធននិយម និងបានតម្រង់ទិសដៅនៅជិតរបៀបវារៈនៃពួកឥស្សរជនដែលកំពុងកាន់កាប់ដីធ្លី និងពួកចក្រពត្តិនិយម។ ជាការជំនួសវិញ ពួកគេសង្ឃឹមថានឹងបង្កើតសង្គមគ្មានវណ្ណៈដែលផ្អែកទាំងស្រុងលើពួកកម្មករ កសិករ។ មនោគមវិជ្ជាដាច់ខាតនិងគោលដៅនៃពួកខ្មែរក្រហមគឺជាទស្សនាទានដ៏ចម្លែកចំពោះពួកជនភាគច្រើន។[២២] ជាការពិត បដិវត្តន៍សង្គមនិយមបានយកចិត្តទុកដាក់ការសុំអង្វរអំពាវនាវរបស់ប្រជាជនតិចតួចមែនទែន ដែលនាំអោយប៉ុល-ពត និងពួកកម្មាភិបាលរបស់គាត់ប្រើមនោសញ្ចេតនាជាតិនិយមយ៉ាងលើសលប់ ការដឹកនាំដោយសង្កត់សង្កិន និងដោយឃាតកម្ម ហើយការឃោសនាមានបំណងបង្ហាញនូវភាពអាក្រក់ ពួកវៀតណាមដើម្បីរក្សាអំណាចមិនរឹងមាំរបស់ខ្លួន។[២៣]

កំឡុងប្រាំឆ្នាំនៃឧទ្ទាមកម្មខ្មែរក្រហមពីឆ្នាំ១៩៧០ដល់១៩៧៥ ការគាំទ្ររបស់វៀតណាមខាងជើង ជាការចូលរួមគ្នាជាមួយចិនដែលចាំបាច់សម្រាប់ជ័យជម្នះចុងក្រោយរបស់ខ្លួន។[២៤] យ៉ាងណាក៏ដោយ តាំងតែពីមុនសង្គ្រាមវៀតណាមបានបញ្ចប់ ទំនាក់ទំនងរវាងខ្មែរក្រហមក្នុងដំណាក់ការនៃការដណ្ដើមអំណាចពីរបបដែលមានស.រ.នៅពីក្រោយខ្នងដឹកនាំដោយលន់-ណុល និងវៀតណាមក៏មានការតឹងតែងដែរ។ ការប៉ះទង្គិចគ្នារវាងពួកកុម្មុយនិស្តវៀតណាម និងកងកម្លាំងខ្មែរក្រហមបានចាប់ផ្ដើមដំណាលគ្នានៅដើមឆ្នាំ១៩៧៤ និងឆ្នាំបន្តបន្ទាប់ ប៉ុល-ពតបានចុះហត្ថលេខាលើសន្ធិសញ្ញាដែលចងក្រង ‘មិត្តភាព’ រវាងខ្មែរក្រហម និងចិន។[២៥]

ការទូត និង សកម្មភាពយោធា

១៩៧៥–៧៦ ចាប់តាំងពីការប្រយុទ្ធរហូតដល់ការកសាងទំនាក់ទំនងជាមិត្ត

ទីបញ្ចប់នៃការប៉ះទង្គិចនៅឥណ្ឌូចិននៅខែ មេសា ១៩៧៥ ភ្លាមៗនោះបាននាំមកដល់ការប៉ះទង្គិចថ្មីមួយទៀតរវាងវៀតណាម និងកម្ពុជា ។ ទោះបីជាយ៉ាងណា ទាំងវៀតណាមខាងជើងនិងខ្មែរក្រហមក៏បានប្រយុទ្ធកៀកស្មាគ្នាពីមុនមកដែរ ពួកមេដឹកនាំនៃកម្ពុជាប្រជាធិបតេយ្យដែលបានបង្កើតថ្មីបានបន្តមើលឃើញថាវៀតណាមខាងជើងដោយការសង្ស័យយ៉ាងខ្លាំង ព្រោះតែពួកខ្លួនមានជំនឿថាពួកកុម្មុយនិស្តវៀតណាមមិនដែលបានបោះបង់ចោលសុបិនរបស់ពួកគេក្នុងការបង្កើតសហព័ន្ធឥណ្ឌូចិនដែលមានវៀតណាម ​ជាមេដឹកនាំឡើយ ។[២៦] ដោយហេតុផលនេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចិត្តដកកងកម្លាំងយោធាវៀតណាមខាងជើងទាំងអស់ពីទឹកដីកម្ពុជាក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីការកាន់កាប់ភ្នំពេញបាននៅឆ្នាំ១៩៧៥។ ការប៉ះទង្គិចគ្នាដ៏សំខាន់លើកដំបូងរវាងអតីតសម្ព័ន្ធមិត្តទាំងពីរ កងទ័ពបដិវត្តន៍កម្ពុជាបានលុកលុយកោះភូគុកវៀតណាមនៅថ្ងៃ ១ឧសភា ១៩៧៥ ដែលពួកគេអះអាងថាជាផ្នែកនៃទឹកដីកម្ពុជា ។[២៦]

ប៉ុល-ពតគឺជាមេដឹកនាំខ្មែរក្រហម។ បន្តបន្ទាប់ពីជ័យជម្នះខ្មែរក្រហមនៅថ្ងៃ ១៧មេសា ១៩៧៥ គាត់បានក្លាយជារដ្ឋមន្ត្រីប្រមុខ​នៃកម្ពុជាប្រជាធិបតេយ្យ និងបាន​ដឹកនាំ​ប្រទេសគាត់ចូល​ក្នុងសង្គ្រាមប្រឆាំង​នឹងវៀតណាម។

៩ថ្ងៃក្រោយមក នៅថ្ងៃ ១០ឧសភា ១៩៧៥ កងទ័ពកម្ពុជាបានបន្តការលុកលុយរបស់ខ្លួនដោយការកាន់កាប់ថូកចឺវ ជាកន្លែងដែលបានសម្លាប់អសេនិកជនយួន៥០០នាក់។ កងទ័ពវៀតណាមបានឆ្លើយតបភ្លាមៗទៅនឹងសកម្មភាពរបស់កម្ពុជា ដោយការវាយប្រហារតបតវិញ និងរុញច្រានកងទ័ពកម្ពុជាពី ភូគុក និង ថូកចឺវ ហើយក្រោយមកក៏លុកលុយកោះប៉ូឡូវ៉ៃកម្ពុជាវិញ។[២៦] នៅ ខែ មិថុនា ១៩៧៥ កាលណោះចំពេលទស្សនកិច្ចទៅហាណូយ មេដឹកនាំកម្ពុជាប៉ុល-ពតបានស្នើថាវៀតណាមនិងប្រទេសរបស់គាត់គួរតែចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពមួយ និងចាប់ផ្ដើមការពិភាក្សាលើជម្លោះព្រំដែន។ យ៉ាងណាក៏ដោយ ការពិភាក្សាអស់ទាំងនេះមិនដែលបានធ្វើឱ្យចេញជារូបរាងទេ ហើយពួកខ្មែរបានអះអាងថាវៀតណាមបានបដិសេធសំនើទាំងពីរយ៉ាង។[២៦] នៅខែ សីហា ១៩៧៥ វៀតណាមបានប្រគល់កោះប៉ូឡូវ៉ៃអោយកម្ពុជាវិញនិងទទួលស្គាល់អធិបតេយ្យភាពកម្ពុជាជាផ្លូវការលើកោះនេះ។[២៦]

បន្តបន្ទាប់ពីឧប្បត្តិហេតុទាំងនោះមក ប្រទេសទាំងពីរបានប៉ុនប៉ងបង្កើនទំនាក់ទំនងទូតរបស់ខ្លួនជាមួយសារអបអរសាទរជាបន្តបន្ទាប់ និងការដោះដូរទស្សនកិច្ចគ្នា។ ថ្ងៃ ១៧មេសា ១៩៧៦ ពួកមេដឹកនាំវៀតណាមបានបញ្ជូនសារមួយដើម្បីអបអរសាទរ ខៀវ-សំផន នួន-ជា និងប៉ុល-ពតទៅលើការបោះឆ្នោតពួកគាត់ធ្វើជាប្រធាន ប្រធានពួកអ្នកតំណាងប្រជាជន និងរដ្ឋមន្ត្រីប្រមុខនៃកម្ពុជារៀងៗខ្លួន។[១៧] បន្ថែមទៀត ពួកវៀតណាមថែមទាំងបានថ្កោលទោសការទម្លាក់គ្រាប់បែកស.រ.ដែលបានពោលអះអាងនៅសៀមរាបនៅខែ កុម្ភៈ ១៩៧៦ ដោយហេតុនោះ ក៏ធ្វើអោយមានការអះអាងដែលជាចុងក្រោយរបស់កម្ពុជាបន្ថែមលើឧប្បត្តិហេតុនេះទៀត។[២៧] ជាការឆ្លើយតបវិញ នៅខែ មិថុនា ១៩៧៦ ពួកមេដឹកនាំកម្ពុជាបានបញ្ជូនសារមួយដល់រដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្នសាធារណរដ្ឋវៀតណាមខាងត្បូង ដែលបានគ្រប់គ្រងវៀតណាមខាងត្បូងតាំងតែពីការធ្លាក់របបដែលមានស.រ.នៅពីក្រោយខ្នង ដោយការអបអរពួកគេលើខួបអនុស្សាវរីយ៍ទីប្រាំពីរនៃការបង្កើតឡើងរបស់ខ្លួន។[២៨]

នៅខែ កក្កដា ១៩៧៦ បន្តបន្ទាប់ពីការបង្កើតនូវសាធារណរដ្ឋសង្គមនិយមវៀតណាមទៅជាប្រទេសបង្រួបបង្រួមឡើងវិញ​ វិទ្យុភ្នំពេញបានផ្សាយបទវិចារណកថាដែលបានប្រកាសសាមគ្គីភាពនិងមិត្តភាពសកម្មប្រយុទ្ធរវាងប្រជាជនកម្ពុជាប្រជាធិបតេយ្យ ​និងសាធារណរដ្ឋសង្គមនិយមវៀតណាម​ដែលកាន់តែស្រស់ត្រកាល និង​រឹងមាំជានិច្ចឥតឈប់ឈរ។[២៨] យ៉ាងណាក៏ដោយ កំឡុងខែដដែលនោះ រដ្ឋមន្ត្រីប្រមុខប៉ុល-ពតបានប្រលយពាក្យអោយឃើញនូវភាពតានតឹងរវាងវៀតណាម និងកម្ពុជាដែលនៅពេលនោះគាត់បានប្រាប់គណៈប្រតិភូប្រព័ន្ធផ្សព្វផ្សាយវៀតណាមដែលកំពុងធ្វើទស្សនកិច្ចថាមាន ឧបសគ្គ និងភាពលំបាក នៅក្នុងទំនាក់ទំនងភាពរវាងប្រទេសទាំងពីរ។[២៩] មិនថ្វីទេ នៅថ្ងៃ ២១កញ្ញា ១៩៧៦ ការភ្ជាប់សេវាអាកាសចរណ៍ដំបូងហាណូយនិងទីក្រុងហូជីមិញជាមួយភ្នំពេញក៏ត្រូវបានបង្កើតឡើង។ ក្រោយមកទៀតនៅខែ ធ្នូ ១៩៧៦ អង្គការបដិវត្តន៍កម្ពុជាបានបញ្ជូនពាក្យស្វាគមន៍ដល់បក្សកុម្មុយនិស្តវៀតណាមកំឡុងសមាជលើកទីបួនរបស់ពួកគេ។[២៨]

១៩៧៧ ការវិវត្តបន្តិចម្ដងៗទៅកាន់សង្គ្រាម

ឆ្ពោះទៅចុងឆ្នាំ១៩៧៦ គ្រានោះវៀតណាមនិងកម្ពុជាបានបង្ហាញជាសាធារណៈថាកំពុងតែបង្កើនចំណងមេត្រីភាពរបស់ខ្លួន ការមន្ទិលសង្ស័យរៀងៗខ្លួននៃពួកមេដឹកនាំប្រទេសទាំងពីរបានកើតមានឡើងដែរ។ ដោយទស្សនវិស្ស័យវៀតណាម ពួកគេគឺជាអ្នកគាំទ្រដល់បដិវត្តន៍ម៉ាក្សនិយមលេនីននិយមជាក់ស្ដែងនៅអាស៊ីអាគ្នេយ៍ ដូច្នេះវាជាការសំខាន់ណាស់ចំពោះពួកគេដើម្បីប្រើការគ្រប់គ្រងលើពួកខ្មែរនិងលាវ។[៣០] ពិតមែនហើយ នោះគឺជាហេតុផលដែលវៀតណាមខាងជើងបានគាំទ្រដល់ពួកខ្មែរក្រហមកំឡុងពេលការប្រយុទ្ធរបស់ពួកគេប្រឆាំងនឹងរបបលន់-ណុល ក្នុងក្ដីសង្ឃឹមថាពួកកុម្មុយនិស្តកម្ពុជានឹងរក្សាទុកខ្សែបណ្ដាញដែលនិយមវៀតណាមតាមតែជ័យជម្នះរបស់ខ្លួនក្នុងវិធីដូចគ្នា ដែលបទេសលាវបានធ្វើរួចហើយ។ យ៉ាងណាមិញ ក្ដីសង្ឃឹមរបស់ពួកគេត្រូវបានសាបសូន្យនៅដើមឆ្នាំ១៩៧៣ដូចគ្នា ពីព្រោះកងភាគទ័ពយោធានៃវៀតណាមខាងជើងកំពុងតែប្រតិបត្តិការនៅក្នុងទឹកដីដែលកាន់កាប់ដោយខ្មែរក្រហមចៃដន្យបានស្ថិតនៅក្រោមការវាយប្រហារ ​ប្រដាប់អាវុធដោយសម្ព័ន្ធមិត្តរបស់ខ្លួន។ តួនាទីរបស់វៀតណាមនៅខាងក្នុងកម្ពុជាកាន់តែចុះខ្សោយបន្ទាប់ពីការបញ្ចប់សង្គ្រាមនេះ ពេលនោះដែរ គ្មានធាតុនិយមវៀតណាមនៅសេសសល់នៅខាងក្នុងបក្សកុម្មុយនិស្តកម្ពុជាទៀតឡើយ។[៣១]

ដូច្នេះហើយ នៅពេលប៉ុល-ពតដែលនិយមចិន និងបងប្អូនថ្លៃរបស់គាត់អៀង-សារីបានលាលែងតំណែងជារដ្ឋមន្ត្រីប្រមុខនិងរដ្ឋមន្ត្រីការបរទេសរៀងៗខ្លួននៅខែ កញ្ញា ១៩៧៦ នាយករដ្ឋមន្ត្រីវៀតណាមផាម-វ៉ានឌងនិងអគ្គលេខាធិការបក្សកម្មុយនិស្ត ឡេ-ដ្វឺនមានសុទិដ្ឋិនិយមថាវៀតណាមអាចប្រើឥទ្ធិពលកាន់តែខ្លាំងលើពួកខ្មែរ។ ក្នុងជំនួបឯកជនជាមួយឯកអគ្គរដ្ឋទូតសូវៀតទៅវៀតណាមនៅថ្ងៃ ១៦វិច្ឆិកា ១៩៧៦ ឡេ-ដ្វឺនបានបណ្ដេញទាំងអៀង-សារី និង ប៉ុល-ពតចេញថាជាមនុស្សមិនល្អដោយសារតែគោលនយោបាយនិយមចិនរបស់ពួកគាត់។[៣១] ឡេ-ដ្វឺន ក្រោយមកបាននិយាយអះអាងថានួន-ជា ជាអ្នកដែលឡើងកាន់តំណែងរដ្ឋមន្ត្រីប្រមុខនៃកម្ពុជាប្រជាធិបតេយ្យជំនួសប៉ុល-ពត គឺជាមនុស្សម្នាក់ដែលមាននិន្នាការនិយមវៀតណាម ដូច្នេះវៀតណាមអាចប្រើឥទ្ធិពលរបស់ខ្លួនតាមរយៈគាត់។ យ៉ាងណាមិញ ព្រឹត្តិការណ៍ដែលបានវិវត្តជាងប៉ុន្មានពីរបីខែនេះនឹងបង្ហាញថាឡេ-ដ្វឺនបានយល់ខុសក្នុងការវាយតម្លៃរបស់គាត់ចំពោះនួន-ជា។[៣១]

ខណៈពេលនោះ នៅភ្នំពេញពួកមេដឹកនាំកម្ពុជាបានបង្កើនឡើងនូវការភ័យខ្លាចដែលពុះកញ្ជ្រោលឡើងនិងការស្អប់ខ្ពើមចំពោះមេដឹកនាំវៀតណាមដែលជាលទ្ធផលមួយនៃ ​ភាពត្រួតត្រាជាប្រវត្តិសាស្ត្ររបស់វៀតណាមលើប្រទេសរបស់ខ្លួន។ ចាប់តាំងពីការប្រមើលមើលជាមុនរបស់កម្ពុជា យុទ្ធសាស្ត្ររបស់វៀតណាមត្រួតត្រាឥណ្ឌូចិនមានជាប់ទាក់ទិននឹងការជ្រៀតចូលបក្សកុម្មុនិស្តកម្ពុជានិងលាវជាមួយនឹងពួកកម្មាភិបាល ​ដែលអប់រំឡើងដោយវៀតណាម។[៣០] ដោយហេតុផលនេះ នៅពេលក្រុមដំបូងនៃបុគ្គលិកខ្មែរក្រហមអបរំដោយវៀតណាមខាងជើងបានត្រឡប់មកប្រទេសវិញ ពួកគេភ្លាមៗក៏ត្រូវគេធ្វើបន្សុទ្ធកម្មចេញពីបក្ស។ កំឡុងពេលប៉ុន្មានខែបន្តបន្ទាប់ការបរាជ័យនៃរបបលន់-ណុល ប៉ុល-ពតបានបន្តធ្វើបន្សុទ្ធកម្មបក្សរបស់គាត់និងរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យក្នុងចំណោមនោះ ដែលគាត់បានជឿថាជាភ្នាក់ងាររបស់សូវៀតនិងវៀតណាម។ ក្រោយមកទៀត នៅក្នុងបរិបទនៃជោគជ័យនិយមបានផ្សព្វផ្សាយដល់ពួកមេដឹកនាំខ្មែរក្រហមក្នុងសង្គ្រាមមួយ ដែលពួកខ្លួនបានអះអាងថាពួកខ្លួនបានកម្ចាត់ ចក្រពត្តិនិយមអាមេរិក ដោយកណ្ដាប់ដៃខ្លួនតែឯង កម្ពុជាប្រជាធិបតេយ្យក៏បានចាប់ផ្ដើមបង្កឱ្យមានសង្គ្រាមប្រឆាំងនឹងវៀតណាម។[៣២]

ពេលនោះដែរ កងទ័ពបដិវត្តន៍កម្ពុជាបានធ្វើការរៀបចំទុកសម្រាប់សង្គ្រាមប្រឆាំងនឹងវៀតណាម ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋនៅវៀតណាមបានបញ្ជុនសារអបអរសាទរដល់រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យក្នុងខួបអនុស្សាវរីយលើកទីពីរ ​នៃការបង្កើតឡើងនៃរបបនេះនៅថ្ងៃ ១៧មេសា ១៩៧៧។ ថ្ងៃ ៣០មេសា ១៩៧៧ ខួបអនុស្សាវរីយលើកទីពីរនៃការធ្លាក់សៃហ្គន កម្ពុជាបានឆ្លើយតបមកក្នុងទម្រង់ជាការវាយប្រហារយោធាទល់នឹងខេត្តវៀតណាម អានយ៉ាង (ពាមបារាជ) និង ចូវដុក (មាត់ជ្រូក) ដោយសម្លាប់អសេនិកជនយួនរាប់រយនាក់។[៣២] កងទ័ពប្រជាជនវៀតណាមបានឆ្លើយតបវិញដោយការរំកិលទ័ពរបស់ខ្លួនទៅតំបន់ដែលវាយប្រហារដោយកម្ពុជា និង នៅថ្ងៃ ៧មិថុនា ១៩៧៧ វៀតណាមបានស្នើសុំអោយមានការជជែកកម្រិតខ្ពស់ដើម្បីពិភាក្សាបញ្ហានានាដែលមិនទាន់បានដោះស្រាយ។ ថ្ងៃ ១៨មិថុនា ១៩៧៧ រដ្ឋាភិបាលកម្ពុជាបានឆ្លើយតបដោយការទាមទារអោយវៀតណាមដកអង្គភាពទ័ពរបស់ខ្លួនទាំងអស់ចេញពីតំបន់ជម្លោះ ហើយបង្កើតតំបន់គ្មានកងទ័ព រវាងកងកម្លាំងប្រឈមគ្នាទាំងពីរ។[៣៣]

ទាំងសងខាង មិនបានយកចិត្តទុកដាក់លើសំណើរបស់គ្នាទៅវិញទៅមកទេ ហើយកងទ័ពបដិវត្តន៍កម្ពុជាបានបន្តបញ្ជូនទាហានឆ្លងកាត់ព្រំដែនដើម្បីវាយប្រហារទីប្រជុំជននិងភូមិយួន។ នៅខែ កញ្ញា ១៩៧៧ កងកាំភ្លើងធំកម្ពុជាបានវាយប្រហារភូមិវៀតណាមជាច្រើនតាមបណ្ដោយព្រំដែន និងភូមិប្រាំមួយនៅខេត្តឌងថាបដែលត្រូវរុករានដោយទ័ពថ្មើរជើងកម្ពុជា។ រយៈកាលខ្លីក្រោយមក កងពលធំទាំងប្រាំមួយនៃកងទ័ពបដិវត្តន៍កម្ពុជាបានរុលមកប្រហែល១០ សហាតិមាត្រ (៦,២ ម៉ាយ)រឺ (គីឡូម៉ែត)ចូលទៅក្នុងខេត្តតៃនិញ (រោងដំរី) ដែលជាទីដែលពួកគេបានសម្លាប់អសេនិកជនយួនច្រើនជាង១០០០នាក់។[៣៤] ដោយខឹងដោយសារការវាយសម្រុកចូលបន្តបន្ទាប់របស់កម្ពុជា កងទ័ពប្រជាជនវៀតណាមបានប្រមូលផ្ដុំគ្នាជាប្រាំបីកងពលធំ ប៉ាន់ប្រមាណជិត៦០០០០នាក់ ផ្ដើមការវាយលុកសងសឹកនឹងកម្ពុជាវិញ។ ថ្ងៃ ១៦ធ្នូ ១៩៧៧ កងពលធំរបស់វៀតណាម ដែលមានជំនួយពីធាតុសំខាន់នៃកងទ័ពអាកាសប្រជាជនវៀតណាម បានឆ្លងកាត់ព្រំដែនតាមរយៈការបណ្ដេញចេញជាច្រើនលើកច្រើនសាដែលមានគោលដៅក្នុងការបង្ខំឱ្យរដ្ឋាភិបាលកម្ពុជាចរចា។[៣៤]

នៅឯសមរភូមិ ពួកខ្មែរបានខាតបង់លើដីយ៉ាងលឿននូវអង្គភាពប្រយុទ្ធរបស់ខ្លួនដែលត្រូវបានរុញច្រានឱ្យដកថយវិញដោយពួកយួន។ នៅចុងខែ ធ្នូ ១៩៧៧ វៀតណាមបានទទួលបានជ័យជម្នះយោធាយ៉ាងជាក់ច្បាស់លើកម្ពុជា ដូចគ្នាដែរ ភាគកងទ័ពរបស់វៀតណាមបានដើរឆ្លងកាត់ខេត្តស្វាយរៀងនិងគ្រាន់តែឈប់រយៈពេលខ្លីក្នុងការចូលទៅទីរួមខេត្តនេះ។ ទោះបីជាភាពសាហាវនៃការសងសឹករបស់វៀតណាមយ៉ាងណាក្ដី ក៏រដ្ឋាភិបាលកម្ពុជានៅតែរឹងទទឹងដដែល។[៣៤] ថ្ងៃ ៣១ធ្នូ ១៩៧៧ ខៀវ-សំផនបានប្រកាសថារដ្ឋាភិបាលកម្ពុជានឹងផ្ដាច់ទំនាក់ទំនងការទូតជា បណ្ដោះអាសន្ន ជាមួយវៀតណាម ហើយរហូតដល់កងទ័ពវៀតណាមដកចេញពី ទឹកដីពិសិដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ[៣៥] ថ្ងៃ ៦មករា ១៩៧៨ កងពលធំវៀតណាមគឺនៅត្រឹមតែ៣៨ សហាតិមាត្រ (២៤ ម៉ាយ) រឺ (គីឡូម៉ែត្រ) ពីភ្នំពេញប៉ុណ្ណោះ តែរដ្ឋាភិបាលវៀតណាមបានសម្រេចចិត្តដកទ័ពរបស់ខ្លួនពីកម្ពុជា ព្រោះពួកគេបានបរាជ័យដើម្បីសម្រេចគោលបំណងនយោបាយវៀតណាម។ កំឡុងការដកទ័ពចេញ កងទ័ពវៀតណាមក៏បានជម្លៀសរាប់ពាន់នាក់នៃពួកអ្នកទោសនិងពួកជនភៀសខ្លួនអសេនិក ដែលរួមមានមេដឹកនាំអនាគតលោកហ៊ុន-សែនផងដែរ។[៣៥]

១៩៧៨ ការរៀបចំដើម្បីការប្ដូររបប

ជំនួសអោយការចេះប្រមាណតាមរយៈការបង្ហាញកងទ័ពរបស់វៀតណាម រដ្ឋាភិបាលកម្ពុជាបានអួតថាការដកទ័ពរបស់វៀតណាមគឺជាជ័យជំនះដ៏ធំសម្រាប់កម្ពុជាប្រជាធិបតេយ្យ ដែលប្រៀបធៀបរឿងនេះទៅនឹង ការបរាជ័យនៃចក្រពត្តិនិយមស.រ. នៅថ្ងៃ ១៧មេសា ១៩៧៥។ ពួកខ្មែរបានបន្តបន្ថែមអះអាងថាជ័យជំនះ ៦មករា របស់យើងលើពួកអ្នកទេសនុពន្ធនិយម គឺសត្រូវអ្នកឈ្លានពានយួនបានផ្ដល់ឱ្យក្នុងចំណោមពួកយើងនូវជំនឿចិត្តដ៏ខ្លាំងក្លាជាកម្លាំងដល់ប្រជាជននិងប្រទេសជាតិយើង ក្នុងបក្សកុម្មុយនិស្តកម្ពុជាយើងនិងកងទ័ពបដិវត្តន៍របស់យើងហើយនៅក្នុងជួរបក្សនៃសង្គ្រាមរបស់ប្រជាជនយើង។[៣] ពួកមេដឹកនាំកម្ពុជាបានអះអាងថាទាហានកម្ពុជាម្នាក់ត្រូវស្មើនឹងទាហានយួន៣០នាក់ ដូច្នេះបើកម្ពុជាអាចបង្កើនទាហានពីរលាននាក់ពីអត្រាប្រជាជនប្រាំបីលាននាក់ អាចនឹងលុបបំបាត់ចោលប្រជាជនយួន៥០លាននាក់និងនៅមានប្រជាជនប្រាំមួយលាននាក់ទៀតដែលនៅសល់។[៣៦] ជាការពិត ពួកមេដឹកនាំកម្ពុជាធម្មតាមិនយកចិត្តទុកដាក់ស្ថានភាពប្រជាជននៅក្នុងប្រទេរបស់ពួកគេនិងវៀតណាមឡើយ ពួកវៀតណាម ទោះបីជាក្រក៏ពិតមែន ក៏ស្ថានភាពរូបរាងកាយល្អដែរ ដែលគ្រានោះដែរ ប្រជាជនកម្ពុជាអស់ទាំងកម្លាំងកាយ និងចិត្តដោយពលកម្មយ៉ាងលំបាកជាច្រើនឆ្នាំ ការអត់ឃ្លាន និងជំងឺដង្កាត់។[៣]

បដិរូបរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅ​អតីតការិយាល័យកណ្ដាលនៅភ្នំពេញ

បន្ថែមទៅនឹងភាពខុសគ្នាខាងប្រជាជន ក៏មានភាពខុសគ្នាធំមួយទៀតរវាងសមត្ថភាពប្រយុទ្ធនៃកងទ័ពនៃប្រទេសទាំងពីរផងដែរ។ នៅក្នុងឆ្នាំ១៩៧៧ វៀតណាមត្រូវបានគេប៉ាន់ប្រមាណមានទាហាន៦១៥០០០នាក់និងរថក្រោះ៩០០គ្រឿង ដែលបានគាំទ្រដោយកងទ័ពអាកាសសមាជិក១២០០០នាក់ ជាមួយយន្តហោះប្រយុទ្ធ៣០០គ្រឿង រួមមានពួកយន្តហោះទម្លាក់គ្រាប់បែកធុនស្រាលមួយពួកទៀត។ ក្នុងការប្រៀបធៀប កម្ពុជាមានកងទ័ព៧០០០០នាក់ រថក្រោះធន់ធ្ងន់តិចតួចតែប៉ុណ្ណោះ យានយន្តពាសដែក២០០គ្រឿង និងសមត្ថភាពអាកាសមានកំណត់។[៣] ទោះបីជាប្រឈមនឹងភាពមិនស្មើគ្នាដ៏ខ្លាំងដូចនេះក៏ដោយ ក៏កម្ពុជាមិនបានបង្ហាញសញ្ញានូវការស្ទាក់ស្ទើរដែរ ពេលដូចគ្នានេះដែរ កងទ័ពរបស់ខ្លួនបានបន្តវាយសម្រុកតំបន់ព្រំដែនវៀតណាម។ នៅខែ មករា ១៩៧៨ កងកម្លាំងកម្ពុជានៅតែកាន់កាប់បានភាគមួយចំនួននៃទឹកដីវៀតណាមនិងចាប់ផ្ដើមរុករានទីប្រចាំការខាងក្រៅរបស់វៀតណាមនៅក្នុងខេត្តហាទៀងទៀត។[៣៤] ថ្ងៃ ២៧មករា ១៩៧៨ វៀតណាមបានចាប់ផ្ដើមពឹងកងទ័ពកម្ពុជានៅតាមបណ្ដោយតំបន់ព្រំដែនឱ្យផ្ដួលរំលំរបបខ្មែរក្រហម។[៣៤]

ប្រឈមនឹងពីក្រោយឆាកនៃការប៉ះទង្គិចយោធា រវាងថ្ងៃ ៩មករា និង ២០កុម្ភៈ ១៩៧៨ រដ្ឋមន្ត្រីការបរទេសរងវៀតណាមផាន-ហៀនបានធ្វើដំណើរជាច្រើនលើកទៅប៉ីជិងដើម្បីធ្វើការពិភាក្សាជាមួយពួកអ្នកតំណាងរដ្ឋាភិបាលកម្ពុជា ដែលនៅទីបំផុតបានបង្ហាញថាគ្មានបានផ្លែផ្កាអ្វីទេ។ ថ្ងៃ ១៨មករា ១៩៧៨ ចិនបានព្យាយាមសម្រុះសម្រួលការចរចាបន្ថែមរវាងកម្ពុជានិងវៀតណាម ដែលនៅពេលនោះអនុរដ្ឋមន្ត្រីប្រមុខតឹង-យិងឆវ់បានធ្វើដំណើរទៅភ្នំពេញ ដែលលោកស្រីត្រូវជួបជាមួយការតបតយ៉ាងខ្លាំងដោយពួកមេដឹកនាំកម្ពុជា។[៣៧] ខណៈពេលនោះ ពួកអ្នករដ្ឋការរដ្ឋាភិបាលវៀតណាមបានផ្ដើមធ្វើជំនួបសម្ងាត់ជាមួយសោ-ភឹម ពួកមេដឹកនាំខ្មែរក្រហមនៅភូមិភាគយោធាបូព៌ារបស់កម្ពុជា ដើម្បីធ្វើផែនការការបះបោរយោធាដែលនៅពីក្រោយខ្នងដោយវៀតណាម។ កំឡុងសម័យដដែលនោះ គុណវិបត្តិនៃកងទ័ពដែលធ្លាប់មានបទពិសោធន៍ដោយកងទ័ពបដិវត្តន៍កម្ពុជានៅក្នុងភូមិភាគយោធាបូព៌ាបានក្រើនរំលឹកដល់ប៉ុល-ពតអោយចាត់ទុកតំបន់នោះជាសំបុកនៃពួកក្បត់[៣៨]

ដើម្បីបន្សុទ្ធភូមិភាគយោធាបូព៌ាទាំងនោះ ដែលគាត់បានដឹងថាត្រូវបានធ្វើឱ្យល្អក់កករដោយពួកវៀតណាម ប៉ុល-ពតបានបញ្ជាអង្គភាពយោធានានាមកពីភូមិភាគនិរតីផ្លា់ស់ទៅកាន់ភាគខាងកើតកម្ពុជា និងកម្ចាត់ចោលពួកក្បត់ដែលលាក់ខ្លួន។ ដោយមិនស៊ូទ្រាំនឹងការវាយប្រហារពីរដ្ឋាភិបាលកម្ពុជា សោ-ភឹម ក៏បានសម្លាប់ខ្លួនដែលកាលណោះឧបៈរបស់គាត់លោកហេង-សំរិនបានរត់ទៅវៀតណាម។[៣៧] ថ្ងៃ ១២មេសា ១៩៧៨ រដ្ឋាភិបាលកម្ពុជាបានប្រកាសខ្លួន និងវៀតណាមអាចចរចាម្ដងទៀតបាន បើសិនជាវៀតណាមបោះបង់ចោលមហិច្ឆតាវាតទីនិយមរបស់ខ្លួន ហើយនិងទទួលស្គាល់អធិបតេយ្យភាពរបស់កម្ពុជា។[៣៤] យ៉ាងណាមិញ ក៏ធ្លាប់មានលក្ខខណ្ឌមុនៗ ដែលស្នើឱ្យវៀតណាមសន្យាកិច្ចសន្យាជាច្រើនតាមរយៈបទឈប់បាញ់សាកល្បងរយៈពេលប្រាំពីរខែ។ រដ្ឋាភិបាលវៀតណាមភ្លាមៗបានបដិសេធការទាមទារនេះ ហើយ ជាការឆ្លើយតបវិញ កងពលធំកម្ពុជាពីរកងក៏បានទម្លុះរហូតដល់២ សហាតិមាត្រ (១,២ ម៉ាយ) (គីឡូម៉ែត្រ) ចូលទៅក្នុងទឹកដីវៀតណាម និងបានសម្លាប់រង្គាលអសេនិកជនវៀតណាមជាង៣០០០នាក់ក្នុងភូមិបាជូកនៅខេត្តអានយ៉ាង (មាត់ជ្រូក)។[៣៤]

លលាដ៍ក្បាលជនរងគ្រោះនៃ​ការសម្លាប់រង្គាលបាជូក

នៅខែ មិថុនា ១៩៧៨ កងទ័ពអាកាសវៀតណាមបានចាប់ផ្ដើមទម្លាក់គ្រាប់បែកទីតាំងជាច្រើនរបស់កម្ពុជាតាមតំបន់ព្រំដែន ដែលហោះហើរប្រហែលជា៣០ជើងនៃការទម្លាក់គ្រាប់បែកក្នុងមួយថ្ងៃ និងបណ្ដាលឱ្យមានសហេតុភាពដ៏ធ្ងន់ធ្ងរលើប្រជាជនខ្មែរ។ តាមដំណាក់កាលក្នុងការប៉ះទង្គិចនោះ ពួកមេដឹកនាំដែលនៅរស់ភាគច្រើននៅភូមិភាគយោធាបូព៌ាបានរត់គេចខ្លួនចូលទៅវៀតណាម ជាទីដែលពួកគេបានប្រមូលគ្នីគ្នាក្នុងជំរុំសំងាត់ផ្សេងៗជាមួយនិងគោលបំណងនៃការបង្កើត កងទ័ពរំដោះ ដែលមានវៀតណាមនៅពីក្រោយខ្នងដើម្បីប្រយុទ្ធប្រឆាំងនឹងរបបខ្មែរក្រហមរបស់ប៉ុល-ពត។[៣៩] ខណៈពេលនោះដែរ ការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាមកំពុងតែប្រជុំនៅហាណូយដើម្បីពិភាក្សាយុទ្ធសាស្ត្ររបស់ខ្លួនសម្រាប់កម្ពុជា។ ដែលបានសន្និដ្ឋានថារបបខ្មែរក្រហមគឺជាតំណាងនៃចិន កំពុងតែព្យាយាមបំពេញនូវការស្រូបទាញអំណាចបន្តបន្ទាប់ពីការដកទ័ពរបស់សហរដ្ឋ។ ដូចគ្នាដែរ ចិនបានបង្ហាញឱ្យឃើញថាជាសត្រូវធំរបស់វៀតណាម និងរបបពឹងពាក់ចិននៅភ្នំពេញត្រូវតែបណ្ដេញចេញដោយកងកម្លាំងយោធាជាធម្មតា ពីព្រោះតែការយកលំនាំតាមរបស់វៀតណាមនៃលទ្ធិសង្គ្រាមប្រជាជនម៉ៅនិយមដែលមិនបានជោគជ័យទល់នឹងរចនាសម្ព័ន្ធសន្តិសុខរបស់ខ្មែរក្រហម។[៣៤][៣៩]

ដើម្បីឆ្លុះបញ្ចាំងនូវអាកប្បកិរិយាពួកមេដឹកនាំនៃប្រទេសនេះ ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋរបស់វៀតណាមបានពន្លឿនសង្គ្រាមឃោសនាប្រឆាំងនឹងពួកខ្មែរក្រហម ដែលមានសារព័ត៌មានញ៉ឹនជឹនកុម្មុយនិស្តរបស់វៀតណាមដែលស្រែកហៅរកអន្តរាគមន៍ជារឿយៗដើម្បីជួយសង្គ្រោះប្រជាជនកម្ពុជាពីភេរវកម្មក្នុងស្រុក ​ដែលផ្ដើមឡើងដោយរបបខ្មែរក្រហម។ បន្ថែមទៀត ជំនួសឱ្យការបញ្ជូនសារអបអរសាទរដូចដែលពួកខ្លួនបានធ្វើប៉ុន្មានឆ្នាំមុន ប្រព័ន្ធផ្សព្វផ្សាយវៀតណាមបានផ្លាស់ប្ដូរសម្លេងនិងបានចាប់ផ្ដើមចាត់ទុកថារដ្ឋាភិបាលកម្ពុជាបនរបស់ប៉ុល-ពត អៀង-សារីដូចគ្នានឹងកងទ័ពកម្ពុជាបានបន្តយុទ្ធនាការរបស់ខ្លួននៅវៀតណាម។[៣៩] នៅជិតចុងខែ មិថុនា កងទ័ពវៀតណាមបានប្រមូលផ្ដុំគ្នាជាកម្លាំងការងារជាច្រើនកងពលធំដើម្បីផ្ដើមយុទ្ធនាការដែលមានគោលដៅកំណត់ច្បាស់មួយទៀតប្រឆាំងនឹងពួកខ្មែរ។ ម្ដងនេះ ពួកវៀតណាមបានរុញច្រើនកងកម្លាំងរបស់កម្ពុជាត្រឡប់ទៅកាន់ទីក្រុងខេត្ត សួង និងព្រៃវែងហើយក្រោយមកទៀតក៏បានដកថយទៅវិញ។ យ៉ាងណាមិញ ដូចដែលពួកគេបានធ្វើពីមុន កងទ័ពកម្ពុជាបានចល័តកងកាំភ្លើងធំរបស់ខ្លួនឆ្ពោះទៅកាន់ព្រំដែននិងបានបន្តបន្តក់ភូមិនានារបស់វៀតណាមហាក់បីដូចជាគ្មានរឿងអ្វីកើតឡើងទាល់តែសោះ។[៤០]

អំឡុងពាក់កណ្ដាលទីពីរនៃឆ្នាំ១៩៧៨ ពួកមេដឹកនាំវៀតណាមបានលះបង់កម្លាំងរបស់ខ្លួនជាច្រើនចំពោះយុទ្ធនាការយោធាប្រឆាំងនឹងរបបខ្មែរក្រហម ដោយការស្វែងរកជំនួយនយោបាយមកពីសហភាពសូវៀត។ ដោយការសង្ខេបខ្លីជាមួយពួកអ្នករដ្ឋការក្រសួងការបរទេសរបស់វៀតណាមនៅថ្ងៃ ២៥កក្កដា ១៩៧៨ ភារធារីសូវៀតនៅហាណូយត្រូវបានគេប្រាប់ថារដ្ឋាភិបាលកម្ពុជាបានពង្រាយ១៤ក្នុងចំណោមកងពលធំយោធា១៧កងជានិច្ច និងកងវរសេនាធំក្នុងតំបន់១៦កងតាមបណ្ដោយព្រំដែនជាមួយវៀតណាម។[៤១] ក្រោយមកទៀត នៅដើមខែ កញ្ញា ១៩៧៨ ឡេ-ដ្វឺនបានផ្ដល់ដំណឹងដល់ឯកអគ្គរដ្ឋទូតសូវៀតថាវៀតណាមមានបំណងដោះស្រាយបញ្ហាចោទទាំងនេះទាំងស្រុងអំពីកម្ពុជានៅដើមឆ្នាំ១៩៧៩។ កាលណោះវៀតណាមកំពុងតែដាក់មូលដ្ឋាននយោបាយសម្រាប់យុទ្ធនាការប្រឆាំងនឹងកម្ពុជា នាវាសូវៀតត្រូវបានរាយការណ៍មិនត្រូវបានផ្ទុកអាវុធធន់ធ្ងន់និងយុទ្ធភណ្ឌយោធានៅឆកសមុទ្រខាមរ៉ាញទេ។[៤២] នៅខែ តុលា ១៩៧៨ វិទ្យុវៀតណាមបានផ្សព្វផ្សាយអ្វីដែលពួកគេបានអះអាងថាមានករណីជាច្រើននៃការបះបោរប្រឆាំងរបបខ្មែរក្រហម ដែលកំពុងជម្រុញពួកសមាជិកនៃយោធាកម្ពុជាឱ្យផ្ដួលរំលំបនប៉ុល-ពត អៀង-សារី រឺក៏ឱ្យរត់ទៅវៀតណាម។[៤៣]

នៅក្នុងចំណុចប្រែប្រួលដ៏សំខាន់មួយក្នុងការប្រណាំងគ្នានៃទំនាក់ទំនងការទូតសូវៀត-វៀតណាម និងចិន-វៀតណាម និងនៅទីបំផុតគឺជា ការលុកលុយរបស់វៀតណាមនៅកម្ពុជា នៅថ្ងៃ ៣វិច្ឆិកា ១៩៧៨ សន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការមួយត្រូវបានចុះហត្ថលេខារវាងវៀតណាមនិងសហភាពសូវៀត ដែលធានានូវដំណែលនៃជំនួយយោធាសូវៀតសំខាន់ៗក្នុងឈុតឆាក (សេណារីយ៉ូ)ថាចិនបានអន្តរាគមក្នុងការប៉ះទង្គិចគ្នានេះ។[៧] ក្រោយមក នៅខែ វិច្ឆិកា ១៩៧៨ បញ្ជាការមួយនិងទីបញ្ជាការត្រួតពិនិត្យត្រូវបានបង្កើតឡើងសម្រាប់ការលុកលុយកម្ពុជាដែលបានរៀបចំផែនការរួចហើយ ដែលមានឧត្តមសេនីយ៍ថ្នាក់ទីមួយ (ទេសឧត្តមសេនីយ៍) ឡេ-ឌឺកអាញទទួលបន្ទុកគ្រប់គ្រងពេញទីនៃអង្គភាពយោធាវៀតណាមតាមបណ្ដោយតំបន់ព្រំដែន។ រដ្ឋាភិបាលវៀតណាម ដើម្បីជំនួសឱ្យការខាតបង់ដំបូងៗនិងបានបង្កើនអង្គភាពរបស់ខ្លួនតាមបណ្ដោយព្រំដែន ដែលកែនបាន៣៥០០០០នាក់ចូលទៅក្នុងកងទ័ព។ កាលណោះដែរ ពួកទ័ពដែលកែនថ្មីៗកំពុងតែបំពេញការហ្វឹកហាត់ កងពលធំ១០កងត្រូវបានពង្រាយដាក់តាមតំបន់ព្រំដែន ឡងអាន(គោះគង) ឌងថាប និងខេត្តតៃនិញ (រោងដំរី)។ វៀតណាមក៏បានផ្លាស់ប្ដូរកងពលធំបីកងដែលឈរជើងនៅភាគខាងត្បូងលាវទៅកាន់ព្រំដែនលាវ-កម្ពុជា។[៤០] ថ្ងៃ ១៣ធ្នូ ១៩៧៨ រដ្ឋាភិបាលចិនបានព្រមានវៀតណាមថាការអត់ធ្មត់របស់ខ្លួនមានកំណត់ និងថាវៀតណាមនឹងត្រូវបានដាក់ទណ្ឌកម្ម បើសិនជាខ្លួនប្រកាន់អាកប្បកិរិយា ជិះសេះលែងដៃ (របៀបអត់បង្ហៀរ)ដូច្នេះ។[៧]

មិនតិចទេ ចំណិតចុងក្រោយនៃយុទ្ធសាស្ត្ររបស់វៀតណាមបានលេចឡើងនៅពេលដែលវៀតណាមបានប្រកាសការបង្កើតឡើងនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (រ.ស.ស.ជ.ក.) ក្នុង តំបន់រំដោះ នៃកម្ពុជា។[៤២] ហាណូយបានអះអាងរ.ស.ស.ជ.ក.គឺជាចលនាកុម្មុយនិស្តកម្ពុជាឯករាជ្យមួយដែលមានសមាជិកចេញមកពីគ្រប់វិជ្ជាជីវៈ។ លោកហេង-សំរិន ដើមឡើយជាសមាជិកមួយរូបនៃពួកខ្មែរក្រហមនិងមេបញ្ជការនៃកងពលធំទី៤កម្ពុជា ជាប្រធាននៃគណៈកម្មាការមជ្ឈិមនៃរ.ស.ស.ជ.ក.។[៤៣] កាលពីមុន រ.ស.ស.ជ.ក.ត្រូវបានគេស្គាល់ថាជារដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្ននៃកម្ពុជា (រ.ប.ប.ក.) ដែលរួមផ្សំដោយអតីតពួកកម្មាភិបាលខ្មែរក្រហម៣០០នាក់ដែលបានរត់ទៅវៀតណាម។ រ.ស.ស.ជ.ក.ជារឿយៗបានបញ្ជូនពួកអ្នកតំណាងទៅក្រៅប្រទេសក្នុងការស្វែងរកជំនួយ មុនពេលវៀតណាមបានបោះបង់ចោលគំនិត ‘សង្គ្រាមប្រជាជន’ ដោយអនុគ្រោះដល់យុទ្ធនាការយោធាជាធម្មតា ស្រដៀងទៅនឹងការលុកលុយរបស់សូវៀតនៅឆែកកូស្លូវ៉ាគីនៅឆ្នាំ១៩៦៨។[៤៤]

មិនបានធ្វើឱ្យប្រសើរជាងតាមរយៈការរីកចម្រើនខាងយោធារបស់វៀតណាម រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យរវល់តែពង្រឹងកងទ័ពរបស់ខ្លួនជាមួយជំនួយរបស់ចិន។ នៅប៉ុន្មានឆ្នាំមុនៗ ចិនបានត្រឹមតែផ្ដល់ឱ្យកងទ័ពបដិវត្តន៍កម្ពុជាជាមួយចំនួននៃសព្វាវុធនិងយុទ្ធភណ្ឌមានកំណត់ ក៏ប៉ុន្តែពេលដែលទំនាក់ទំនងជាមួយវៀតណាមបានកាន់តែអាក្រក់នៅឆ្នាំ១៩៧៨ ប៉ីជិងបានបង្កើតផ្លូវផ្គត់ផ្គង់បន្ថែមឆ្លងទៅកម្ពុជានិងបានបង្កើនចំណុះនៃអាវុធយោធាធុនធ្ងន់ដែលបានធ្វើដំណើរចុះមកតាមផ្លូវនីមួយៗ។[៤០] នៅមុនថ្ងៃនៃការលុកលុយរបស់វៀតណាម កម្ពុជាមានទាហាន៧៣០០០នាក់ដែលបានប៉ាន់ស្មានក្នុងភូមិភាគយោធាបូព៌ាដែលនៅជាប់ព្រំដែនវៀតណាម។[៤០] នៅពេលនោះ គ្រប់សាខាទាំងអស់នៃកងទ័ពកម្ពុជាបានពង្រឹងខ្លួនគួរអោយកត់សម្គាល់ដោយចំនួនដ៏ច្រើននៃគ្រឿងបរិក្ខាយោធាដែលផលិតនៅចិន ដែលរួមមានយន្តហោះប្រដេញ ទូកល្បាត កាំភ្លើងធំធុនធ្ងន់ កាំភ្លើងប្រឆាំងយន្តហោះ រថដឹកនិងរថក្រោះជាច្រើន។ ជាការបន្ថែម មានពួកទីប្រឹក្សាចិនរវាង១០០០០នាក់និង២០០០០នាក់ដែលមានសមត្ថភាពខាងយោធានិងអសេនិក ដែលផ្ដល់ការជួយរបស់ខ្លួនដល់របបខ្មែរក្រហម។[៤០]

ការលុកលុយកម្ពុជា

ដើមឡើយនៅខែ ធ្នូ ១៩៧៨ កម្លាំងដែលបង្កើតថ្មីរបស់កម្ពុជាត្រូវបានសាកល្បងនៅពេលដែលមានការវាយលុកមួយរបស់វៀតណាម ដែលមានកងពលធំពីរ បានឆ្លងកាត់ព្រំដែននិងរំកិលទៅទីប្រជុំជនក្រចេះ គ្រានោះកងពលធំគាំទ្រផ្សេងៗទៀតត្រូវបានដាក់ពង្រាយតាមបណ្ដោយផ្លូវក្នុងតំបន់ដើម្បីកាត់ផ្ដាច់កន្ទុយដឹកជញ្ជូននៃអង្គភាពទ័ពរបស់កម្ពុជា។[៤៥] ទោះបីជាកំពុងតែទទួលបាននូវជំនួយជាច្រើនពីចិនក៏ពិតមែនក្ដី ក៏កងទ័ពកម្ពុជាមិនអាចស៊ូទ្រាំនឹងការវាយលុករបស់វៀតណាមបានឡើយ ហើយក៏បានរងគ្រោះដោយសហេតុភាពដ៏ធ្ងន់ធ្ងរទៀត។[៤៦] នៅទីបញ្ចប់ ថ្ងៃ ២៥ធ្នូ ១៩៧៨ វៀតណាមបានផ្ដើមការលុកលុយពេញទីដោយប្រើកងពលធំ១៣កង មានប្រមាណទាហាន១៥០០០០នាក់ដែលបានគាំទ្រយ៉ាងល្អដោយកាំភ្លើងធំធុនធ្ងន់ និងកម្លាំងអាកាស។ គ្រាដំបូង កម្ពុជាបានប្រជែងដោយផ្ទាល់នឹងកងទ័ពវៀតណាមប្រហែលជាតាមរយៈវិធីប្រយុទ្ធគ្នាជាធម្មតា ប៉ុន្តែកលយុទ្ធនេះបានហុចជាលទ្ធផលជាការខាតបង់ពាក់កណ្ដាលនៃកងទ័ពបដិវត្តន៍កម្ពុជាក្នុងរយៈពេលពីរអាទិត្យ។ បរាជ័យយ៉ាងធ្ងន់ធ្ងរលើសមរភូមិបានដាស់តឿនឱ្យពួកមេដឹកនាំកម្ពុជាជាច្រើនជម្លៀសខ្លួនទៅកាន់តំបន់ភាគខាងលិច ​នៃប្រទេសនេះ។[៤៥] ថ្ងៃ ៧មករា ១៩៧៩ កងទ័ពវៀតណាមបានចូលភ្នំពេញរួមជាមួយពួកសមាជិកនៃរ.ស.ស.ជ.ក.។ នៅថ្ងៃបន្ទាប់ រដ្ឋកម្ពុជានិយមវៀតណាម ដែលគេស្គាល់ថាជាសាធារណរដ្ឋប្រជាមានិតកម្ពុជា (ស.ប.ក.) ត្រូវបានបង្កើតឡើងដែលមានលោកហេង-សំរិនជាប្រធានរដ្ឋ និងលោកប៉ែន-សុវណ្ណជាលេខា (អគ្គលេខាធិការ)នៃបក្សបដិវត្តន៍ប្រជាជនកម្ពុជា[៤៥]

ពួកមេដឹកនាំខ្មែរក្រហម ដែលមានរចនាសម្ព័ន្ធនយោបាយ និងកងទ័ពជាច្រើនបានបែកខ្ចាត់ខ្ចាយគ្នាដោយការលុកលុយរបស់វៀតណាម ត្រូវបង្ខំឱ្យជ្រកកោននៅប្រទេសថៃ ជាទីដែលមានការស្វាគមយ៉ាងកក់ក្ដៅដោយរដ្ឋាភិបាលថៃ។ ទោះបីជាមានការប្រជែងខាងសេដ្ឋកិច្ចដ៏លើសលប់បាននាំមកដោយពួកខ្មែរក្រហម និងពួកជនភៀសខ្លួនមកតាមក៏ពិតមែន ក៏រដ្ឋាភិបាលថៃបានផ្ដល់ជម្រក និងការពារពួកខ្មែរក្រហមនៅឯជំរុំខាវឡាននៅខេត្តត្រាតដដែល។[៤៧] ខណៈពេលនោះដែរ នៅភ្នំពេញ របបកម្ពុជាថ្មីបានព្យាយាមកសាងនូវជីវភាពសេដ្ឋកិច្ច និងសង្គមនៃប្រទេសឡើងវិញ ដែលត្រូវបានខ្ទេចខ្ទីយ៉ាងខ្លាំងអស់ច្រើនទសវត្សដោយភាពវឹកវរនៃនយោបាយ និងសង្គ្រាមឥតឈប់ឈរ។ យ៉ាងណាមិញ កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាថ្មីដើម្បីកសាងប្រទេសនេះឡើងវិញត្រូវរំខានយ៉ាងខ្លាំងដោយកង្វះបុគ្គលិកដែលចេះដឹងនិងមានគុណវឌ្ឍ៍ ដូចគ្នាដែរភាគច្រើននៃប្រជាជនដែលចេះដឹងបានរត់គេចចេញពីប្រទេស រឺក៏ត្រូវសម្លាប់ដោយរបបខ្មែរក្រហមកំឡុងប៉ុន្មានបួនឆ្នាំមុន។ នៅចុងឆ្នាំនោះ ការព្យាយាមរបស់របបថ្មីនៅក្នុងការកសាងជាតិត្រូវបានប្រឈមគ្នាបន្ថែមទៀតដោយពួកក្រុមតស៊ូប្រឆាំងវៀតណាមដែលកំពុងប្រតិបត្តិការតាម ​តំបន់ភាគខាងលិចនៃប្រទេសនេះ។[៤៨]

ការឆ្លើយតបពីសហគមន៍អន្តរជាតិ

រយៈពេលដ៏ខ្លី បន្ទាប់ពីការធ្លាក់ភ្នំពេញទៅឱ្យកងកម្លាំងវៀតណាម និងសម្ព័ន្ធមិត្តកម្ពុជារបស់ខ្លួន នៅខែ មករា ១៩៧៩ ពួកអ្នកតំណាងនៃកម្ពុជាប្រជាធិបតេយ្យបានដង្ហើយហៅឱ្យមានជំនួបជាបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ ដូច្នេះហើយសម្ដេចនរោត្តម-សីហនុអាចបង្ហាញករណីរបបដែលបានដួលរលំនេះ។ ទោះបីជាមានការជំទាស់ដ៏ខ្លាំងពីសហភាពសូវៀត និងឆែកកូស្លាវ៉ាគីក៏ដោយ ក៏ក្រុមប្រឹក្សាសន្តិសុខស.ប.បានផ្ដល់ឱកាសនេះទៅដល់ព្រះសីហនុដែរ។[៤៩] ទោះបីយ៉ាងណា ព្រះសីហនុខ្លួនព្រះអង្គបាននៅឃ្លាតឆ្ងាយពីការរំលោភបំពានសិទ្ធិមនុស្សរបស់ខ្មែរក្រហម ទ្រង់ក៏បានចោទប្រកាន់វៀតណាមថាកំពុងតែប្រើការឈ្លានពានដើម្បីរំលោភបំពានអធិបតេយ្យភាពរបស់កម្ពុជា។ ដូចគ្នានេះដែរ ទ្រង់បានទាមទារឱ្យប្រទេសក្នុងស.ប.ទាំងអស់បញ្ឈប់ជំនួយជាបណ្ដោះអាសន្នដល់វៀតណាម និងមិនទទួលស្គាល់របបដែលបង្កើតឡើង​ដោយវៀតណាមមួយនេះទេ។[៤៩] ជាលទ្ធផល សមាជិកមិនចូលបក្សសម្ព័ន្ធនៃក្រុមប្រឹក្សាសន្តិសុខស.ប.បានស្នើដំណោះស្រាយដែលព្រាងទុកសុំឱ្យមានបទឈប់បាញ់ និងការដកកងកម្លាំងបរទេសចេញពីកម្ពុជា ដែលត្រូវបានយល់ព្រមដោយចិន បារាំង ន័រវែស ព័រទុយហ្គាល់ សហរដ្ឋ និងសហរាជាណាចក្រ (រាជាណាចក្ររួម)។ យ៉ាងណាក៏ដោយ ដំណោះស្រាយនេះមិនត្រូវបានយល់ស្របដោយសារតែការប្រឆាំងយ៉ាងខ្លាំងពីសហភាពសូវៀត និងឆែកកូស្លាវ៉ាគី។[៤៨]

នៅចន្លោះ១៦-១៩ កុម្ភៈ ១៩៧៩ វៀតណាមនិងរបបកម្ពុជាថ្មីបានធ្វើជំនួបកំពូលដែលសម្រេចបានជាមួយការចុះហត្ថលេខាប្រទេសទាំងពីរនូវសន្ធិសញ្ញាសន្តិភាព មិត្តភាពនិងសហប្រតិបត្តិការ។[៥០] មាត្រា២នៃសន្ធិសញ្ញាបានចែងថាសន្តិសុខវៀតណាម និងកម្ពុជាត្រូវជាប់ទាក់ទងរវាងគ្នា ដូច្នេះប្រទេសទាំងពីរនឹងជួយការពារគ្នាទៅវិញទៅមក ប្រឆាំងនឹងផែនការណ៍ និងទង្វើនៃអន្ថការដោយកម្លាំងចក្រពត្តិនិយមនិងកម្លាំងប្រតិកម្មអន្តរជាតិ ដោយហេតុនោះកំពុងតែធ្វើឱ្យស្របច្បាប់នូវវត្តមាននៃកងទ័ពវៀតណាមនៅលើដីកម្ពុជា។[៤៩] ភ្លាមៗបន្ទាប់មកទៀត សហភាពសូវៀត ប្រទេសសង្គមនិយមនានានៅអឺរ៉ុបខាងកើត និងឥណ្ឌាបានទទួលស្គាល់ភ្លាមៗនូវសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលបន្តុបដោយវៀតណាម។ រដ្ឋាភិបាលសូវៀតបានសរសើរជ័យជំនះគួរអោយកត់សម្គាល់របស់ស.ប.ក. និងបានបង្ហាញនូវការគាំទ្ររបស់ខ្លួនពេញទីដល់ការរីកចម្រើនរបស់របបនេះឆ្ពោះទៅកាន់សង្គមនិយម។ បន្ថែមទៀត ពួកសូវៀតបានរិះគន់យ៉ាងខ្លាំងក្លាដល់កំណត់ត្រាភេរវកម្មរបស់របបខ្មែរក្រហម ដែលពួកគេបាននិយាយបញ្ជាក់ថាត្រូវបានបង្គាប់បញ្ជាដោយចិន។[៤៩]

នៅក្នុងសម័យប្រជុំនៃមហាសន្និបាតស.ប.ទី៣៤ ពួកអ្នកតំណាងនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា និងកម្ពុជាប្រជាធិបតេយ្យទាំងពីរបានអះអាងសិទ្ធិដើម្បីតំណាងឱ្យប្រទេសរបស់ពួកគេ។ ពួកអ្នកតំណាងទាំងពីរមុននេះក៏បានប្រាប់ដល់ប្រជាជាតិសមាជិកនៃក្រុមប្រឹក្សាសន្តិសុខស.ប.ថាខ្លួនជាអ្នកតំណាងស្របច្បាប់តែមួយនៃកម្ពុជានិងប្រជាជន ​នៃប្រទេសនេះ។[៥០] ជាការឆ្លើយតបមកវិញ គណៈកម្មាធិការរបស់សារតាំងនៃស.ប.បានសម្រេចចិត្តទទួលស្គាល់កម្ពុជាប្រជាធិបតេយ្យដោយសំឡេងប្រាំមួយទល់នឹងបី ទោះបីជាមានកំណត់ត្រាបង្ហូរឈាមរបស់ខ្មែរក្រហមពេលដែលនៅកាន់អំណាចក៏ដោយ។ តាមអនុលោមន៍ ពួកអ្នកតំណាងនៃកម្ពុជាប្រជាធិបតេយ្យត្រូវបានអនុញ្ញាតឱ្យមានអាសនៈក្នុងមហាសន្និបាត ដែលមានការគាំទ្រយ៉ាងខ្លាំងពីចិន។[៥១] នៅខែ មករា ១៩៨០ ប្រទេសទាំង២៩បានបង្កើតទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅឡើយតែជាង៨០ប្រទេសទៀតនៅតែទទួលស្គាល់ភាពស្របច្បាប់នៃកម្ពុជាប្រជាធិបតេយ្យដែលបានដួលរលំទៅហើយ។ នៅក្នុងពេលដូចគ្នានេះដែរ ពួកមហាអំណាចលោកខាងលិច និងប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ស.ប.អ.អ. រឺ អាស៊ាន) ក៏បានបញ្ចេញនូវការស្ដីបន្ទោសយ៉ាងខ្លាំងចំពោះការប្រើប្រាស់កម្លាំងទ័ពរបស់វៀតណាមដើម្បីបណ្ដេញរបបខ្មែរក្រហមចេញ។[៤៩]

ប្រទេសថៃ ដែលមានព្រំដែនរួម៨០០ សហាតិមាត្រ (៥០០ ម៉ាយ) (គីឡូម៉ែត្រ) ជាមួយកម្ពុជានិងបានភ័យខ្លាចជាប្រវត្តិសាស្ត្រនូវការវាតទីនិយមរបស់វៀតណាម បានទាមទារថាវៀតណាមត្រូវដកទ័ពរបស់ខ្លួនភ្លាមៗពីកម្ពុជា ដូច្នេះប្រជាជនកម្ពុជាអាចជ្រើសរើសរដ្ឋាភិបាលមួយដោយសេរីក្រៅពីអន្តរាគមន៍របស់បរទេស។ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភ្វីលីពីន និងសិង្ហបុរីបានបង្ហាញនូវការគាំទ្ររបស់ខ្លួនចំពោះជំហររបស់ថៃ។[៤៩] បន្ថែមទៀត អាស៊ានបានមើលឃើញការលុកលុយនិងការកាន់កាប់បន្តបន្ទាប់របស់វៀតណាមនៅកម្ពុជា បានទទួលបានការគាំទ្រយ៉ាងខ្លាំងដោយសូវៀត ដែលជាការគំរាមកំហែងនាំឱ្យរំខានដល់សន្តិសុខ និង ស្ថេរភាពក្នុងតំបន់នេះ។[៥២] ទិដ្ឋភាពនោះត្រូវបានរួមចំណែកដោយចិន ដែលបានបន្តដរាបណានៅតែមានការចោទប្រកាន់វៀតណាមពីការបង្ខំកម្ពុជាឱ្យចូលទៅក្នុងសហព័ន្ធឥណ្ឌូចិនដើម្បីបម្រើជាទីប្រចាំការក្រៅមួយនៃអនុត្តរភាព ​ជាសកលរបស់សូវៀត។ សហរដ្ឋ ដែលមិនដែលបានថែរក្សាទម្រង់នៃចំណងការទូតណាមួយជាមួយកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមទាល់តែសោះ បានបង្ហាញឱ្យឃើញនូវការគាំទ្រជាខ្លាំងចំពោះសមាជិកភាពនៃអតីតសត្រូវរបស់ខ្លួននៅក្នុងមហាសន្និបាតស.ប. និងបានបំពងការដង្ហើយហៅរបស់អាស៊ានដើម្បីឱ្យមានការដកកងកម្លាំងកងទ័ពវៀតណាមភ្លាមចេញពីកម្ពុជា។[៤៩]

ចិនលុកលុយវៀតណាម

អត្ថបទដើមចម្បង: សង្គ្រាមចិន-វៀតណាម

នៅខែ កុម្ភៈ ១៩៧៩ ចិនបានធ្វើការសងសឹងវិញនឹងការលុកលុយរបស់វៀតណាមនៅកម្ពុជាដោយការបញ្ជូនកងទ័ពជាប្រញាប់មកតាមបណ្ដោយព្រំដែនចិន-វៀតណាម ហើយក្នុងរយៈពេលដប់ថ្ងៃបានទៅដល់ទីរួមខេត្តនានា។[៥៣] ការប្រយុទ្ធបានជាប់គាំងដោយសារតែផ្លូវខ្វាត់ខ្វែងនៃឧម្មុង្គដែលពួកចិនបានពើបប្រទះ មិនថ្វីទេ កងទ័ពចិនបានកាន់កាប់បានខោបាងនៅថ្ងៃ ២មីនា និង ឡាងសឺននៅថ្ងៃ ៤មីនា តាមរបាយការណ៍នឹងធ្វើដំណើរឆ្ពោះទៅកាន់ហាណូយនៅក្នុងល្បឿនយ៉ាងលឿន ទោះបីជាមិនមានលក្ខខណ្ឌល្អជាមួយខ្សែផ្គត់ផ្គង់របស់ខ្លួនក៏ដោយ។ ថ្ងៃបន្ទាប់ យ៉ាងណាក៏ដោយ របបក្រុងប៉ីជិងបានប្រកាសថាខ្លួននឹងមិនរំកិលចូលវៀតណាមឱ្យកាន់តែជ្រៅទេ ដោយឃើញជាក់ស្ដែងបន្ទាប់ពីការជួបពើបប្រទះនឹងការតស៊ូដ៏សាហាវ និងខ្លាំងក្លាដែលមិនបានរំពឹងទុក ដោយសារកងកម្លាំងវៀតណាមហ្វឹកហាត់បានល្អ និងមានបទពិសោធន៍ ហើយបានផ្គត់ផ្គង់ដោយបច្ចេកវិទ្យាអាមេរិកដែលបានបន្សល់ទុកក្រោយពីសង្គ្រាមវៀតណាម។ មានទំនុកចិត្តថាការគំរាមកំហែងដោយការលុកលុយគឺជាជោគជ័យមួយហើយ ពួកចិនបានដកទ័ពថយទៅវិញ ដែលបន្សល់ទុកនូវផ្លូវដាននៃវិនាសកម្មដែលលាតសន្ធឹង៥០០ សហាតិមាត្រ (៣១០ ម៉ាយ) (គីឡូម៉ែត្រ) ជាស្លាកស្នាមរបស់ខ្លួន។[៥៤] រួមជាមួយជំនួយរបស់ចិនបានបាត់បងបន្ទាប់ពីសរុបកម្មរបស់វៀតណាម កម្ពុជាត្រូវទុកឱ្យមើលការខុសត្រូវខ្លួនឯង។ ទោះបីជាការខាតបង់ទាំងស្រុងរបស់ចិនត្រូវបានគេប៉ាន់ប្រមាណខ្ពស់ជាងការខាតបង់របស់វៀតណាម (១២-៥០០០០នាក់ប្រៀបធៀបនឹងការស្លាប់របស់វៀតណាម ចំនួនស្លាប់ រឺ របួសប្រហែល១០០០០នាក់) ក៏ដោយ ក៏ការបង្វែរកងទ័ពចេញពីកម្ពុជាបានជួយសម្រួលឱ្យមានការលេចឡើងជាថ្មីដ៏ខ្លាំងក្នុងការធ្វើប្រតិបត្តិការកុបកម្មរបស់ខ្មែរក្រហម ដែលវាធ្វើឱ្យមិនអាចចៀសផុតសម្រាប់របបស.ប.ក.ក្មេងខ្ចីនៅកម្ពុជាឱ្យមានការកែនកងទ័ព និងតម្រូវឱ្យវៀតណាមដាក់កងទ័ពមួយភាគធំរបស់ខ្លួនតាមបណ្ដោយព្រំដែនចិន-វៀតណាម។[៥៥]

ការតស៊ូផ្ទៃក្នុងដើម្បីរបបថ្មី

នៅពេលដែលរបបខ្មែរក្រហមត្រូវបានដកចេញពីអំណាចក្នុងខែ មករា ១៩៧៩ ប្រជាជនកម្ពុជាមានជំនឿថាសន្តិភាព និងសេរីភាពនឹងបានត្រឡប់មកកាន់ប្រទេសពួកគាត់វិញ។ ជំនឿរបស់ពួកគាត់ត្រូវបានពង្រឹងដោយរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលបានប្រកាសនៅឆ្នាំ១៩៨១ ដែលបានថ្លែងចំៗថាកម្ពុជាគឺជារដ្ឋឯករាជ្យ សន្តិភាពដែលអំណាចជារបស់ប្រជាជន។[៥៦] យ៉ាងណាមិញ មានភាពផ្ទុយគ្នាយ៉ាងខ្លាំងរវាងអ្វីដែលបានសរសេរក្នុងរដ្ឋនុញ្ញកម្ពុជានិងការពិត ពីព្រោះដោយសារតែប្រជាជនកម្ពុជាបានចាប់ផ្ដើមអស់សង្ឃឹមក្នុងអ្វីដែលពួកគាត់បានមើលឃើញតាមរយៈការកាន់កាប់របស់វៀតណាមក្នុងប្រទេសរបស់ពួកគាត់ ផ្ទុយពីការរំដោះដែលបានធ្វើអោយពួកគាត់រួចពីភាពឃោរឃៅព្រៃផ្សៃនៃកម្ពុជាប្រជាធិបតេយ្យ។ ការកត់សម្គាល់នោះត្រូវបានផ្ទៀងផ្ទាត់ដោយវត្តមាននៃពួកទីប្រឹក្សាវៀតណាមដែលបានធ្វើការនៅគ្រប់ជាន់ថ្នាក់នៃរដ្ឋាភិបាលកម្ពុជារបស់ហេងសំរិន។ នៅឆ្នាំ១៩៨៦ ជាឧទាហរណ៍ មានទីប្រឹក្សាវៀតណាមម្នាក់សម្រាប់គ្រប់រដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីកម្ពុជា និងទីប្រឹក្សាម្នាក់សម្រាប់អនុរដ្ឋមន្ត្រីបីរូប។ បន្ថែមទៀត ត្រូវបានគេរាយការណ៍ថាការសម្រេចចិត្តចុងក្រោយដែលបានធ្វើឡើងដោយរដ្ឋមន្ត្រីកម្ពុជាត្រូវទទួលការយល់ព្រមជាចុងក្រោយពីទីប្រឹក្សាវៀតណាម ដែលជាធម្មតាបានបញ្ជាឱ្យធ្វើតាមគោលនយោបាយនានា។[៥៧]

ជំរុំតាមព្រំដែនដែលមានអរិភាពនឹងស.ប.ក. ១៩៧៩-១៩៨៤។ ជំរុំរ.រ.ជ.ប.ខ. បានបង្ហាញក្នុងពណ៌ខ្មៅ។

ដើម្បីតស៊ូនឹងការកាន់កាប់របស់វៀតណាមនៅកម្ពុជា និងរបបដែលពួកគេបានបន្តុបឡើង ខ្មែរក្រហមបានស្រែកហៅឱ្យប្រជាជនខ្មែរចេញមកដើម្បីបង្រួបបង្រួម និងវាយប្រយុទ្ធប្រឆាំងនឹងពួកយួន។ យ៉ាងណាមិញ ដោយសារតែភាពព្រៃផ្សៃដែលពួកគេធ្លាប់បានឆ្លងកាត់ក្រោមរបបដែលបានដួលរលំ ខ្មែរភាគច្រើនមានជំនឿថាចលនានយោបាយណាមួយដែលមានបំណងក្នុងការស្ដារសេរីភាពជាតិត្រូវតែប្រឆាំងទាំងខ្មែរក្រហមផង និងយួនផង។[៥៨] ជាការឆ្លើយតបទៅបុរេលក្ខខណ្ឌដូច្នេះ ចលនាដែលមិនមែនកុម្មុយនិស្តពីរត្រូវបង្កើតឡើងដើម្បីប្រឆាំងនឹងការកាន់កាប់របស់វៀតណាម។ ក្រុមទីមួយ គឺជាអង្គការស្លាបស្ដាំ និងនិយមលោកខាងលិច ត្រូវបានបង្កើតឡើងនៅខែ តុលា ១៩៧៩ដោយអតីតនាយករដ្ឋមន្ត្រីសឺន-សាន និងត្រូវបានគេហៅថារណសិរ្សរំដោះជាតិប្រជាជនខ្មែរ (រ.រ.ជ.ប.ខ.)។ រ.រ.ជ.ប.ខ.បានប្រតិបត្តិការពីជំរុំជនភៀសខ្លួនជាច្រើនតាមព្រំដែនថៃ-កម្ពុជា ដែលបានត្រួតត្រារាប់ពាន់នាក់នៃពួកអសេនិកជន (ជនស៊ីវិល)។[៥៩] នៅចំណុចកំពូលរបស់ខ្លួន សាខាប្រដាប់អាវុធនៃរ.រ.ជ.ប.ខ.ត្រូវបានគេប៉ាន់ប្រមាណមានពួកយុទ្ធជនរវាង១២០០០នាក់និង១៥០០០នាក់ ប៉ុន្តែមួយភាគបីនៃចំនួននោះគឺត្រូវបានបាត់បង់តាមរយៈការប្រយុទ្ធគ្នា និងរមត់កំឡុងការវាយលុករដូវប្រាំងរបស់វៀតណាមនៅឆ្នាំ១៩៨៤-៨៥។ មិនតិចណាស់ណាទេ រ.រ.ជ.ប.ខ.បានបន្តប្រតិបត្តិការជាក្រុមតូចៗ ដោយការំខានពួកយួន និងសម្ព័ន្ធមិត្តកម្ពុជារបស់ពួកគេ ដោយការប្រើប្រាស់កលយុទ្ធទ័ពព្រៃ។[៦០]

អង្គការមិនមែនកុម្មុយនិស្តដ៏ទៃទៀតគឺជារណសិរ្សបង្រួបបង្រួមជាតិដើម្បីកម្ពុជាឯករាជ្យ សន្តិភាព អព្យាក្រឹត និងសហប្រតិបត្តិការ បានបង្កើតឡើងដោយព្រះសីហនុនិងត្រូវបានគេស្គាល់ដោយពាក្យកាត់ជាភាសាបារាំងថាហ៊្វុនស៊ីនប៉ិច (FUNCINPEC)។[៦១] អង្គការនេះត្រូវបានបង្កើតបន្ទាប់ពីព្រះសីហនុបានរឹតចំណងជាមួយខ្មែរក្រហមដែលបន្តបន្ទាប់ការតំណាងរបស់ទ្រង់ក្នុងនាមនៃក្រុមប្រឹក្សាសន្តិសុខស.ប.។ ពេលដូចគ្នា អ្នកដឹកនាំហ៊្វុនស៊ីនប៉ិច ព្រះសីហនុបានសុំអោយមហាសន្និបាតស.ប.បណ្ដេញចេញពួកអ្នកតំណាងខ្មែរក្រហមចំពោះបទឧក្រិដ្ឋរបស់ខ្លួន កាលដែលនៅក្នុងអំណច និងដើម្បីរក្សាអាសនៈរបស់កម្ពុជាឱ្យទំនេរនៅស.ប.លើមូលដ្ឋានមិនថាតែពួកខ្មែរក្រហម រឺក៏ ស.ប.ក.ដែលបន្តុបដោយវៀតណាមឱ្យមានអាណត្តិតំណាងឱ្យប្រជាជនកម្ពុជានោះឡើយ។[៦២] ទ្រង់ក៏បានរិះគន់អាស៊ានចំពោះការទទួលស្គាល់ជាបន្តនូវពួកខ្មែរក្រហម និងរិះគន់ចំៗប្រទេសថៃចំពោះការជួយការដឹកជញ្ជូនសព្វាវុធរបស់ចិនធ្វើដំណើរតាមទឹកដីរបស់ខ្លួនដើម្បីផ្គត់ផ្គង់ក្រុមកុម្មុយនិស្តដែលគេស្គាល់គ្រប់គ្នា។ ទោះបីជាមានកម្លាំង ប្រសិទ្ធភាព និងប្រជាប្រិយភាពនៃរ.រ.ជ.ប.ក.និងហ៊្វុនស៊ីនប៉ិចក៏ដោយ ក៏ក្រុមតស៊ូទាំងពីរត្រូវបានញាំញីដោយការបែងចែកគ្នានៅខាងក្នុងដែលបានបង្កដោយសារកង្វះសាមគ្គីភាព ការដណ្ដើមតំណែងជាមេដឹកនាំ អំពើពុករលួយ និងបានអះអាងថាមានការរំលោភបំពានសិទ្ធិមនុស្សទៀតផង។[៦៣]

នៅប៉ុន្មានថ្ងៃដំបូងនៃការកាន់កាប់របស់វៀតណាម ក្រុមតស៊ូរបស់កម្ពុជាមានការទាក់ទងគ្នាមានកំណត់ជាមួយគ្នាទៅវិញទៅមក ដោយសារតែភាពទីទៃពីគ្នា។ ថ្វីត្បិតខ្មែរក្រហមបានទទួលនូវជំនួយអន្តរជាតិយ៉ាងទូលំទូលាយក៏ដោយ ក៏នៅឆ្នាំ១៩៨០ អង្គការនេះគឺស្ថិតនៅក្រោមសម្ពាធដើម្បីឱ្យធ្វើកំណែទម្រង់ខ្លួនពីសហគមន៍អន្តរជាតិ។ អាស៊ាន ដែលបាននៅពីក្រោយខ្នងខ្មែរក្រហមគ្រប់ទីកន្លែង ការប្រឈមមុខការទូតទាំងអស់ជាមួយរបបស.ប.ក.ក្នុងមហាសន្និបាតស.ប.នៅឆ្នាំ១៩៧៩ បានជម្រុញពួកមេដឹកនាំខ្មែរក្រហមដាក់រូបភាពដែលប្រឡាក់ឈាមពីក្រោយខ្លួនដើម្បីចូលរួមកម្លាំងជាមួយចលនាមិនមែនកុម្មុយនិស្តដទៃទៀត។[៦៤] យ៉ាងណាមិញ គំនិតនៃការបង្កើតសម្ព័ន្ធភាពមួយជាមួយខ្មែរក្រហមដើមឡើយបង្កឱ្យមានកម្រិតភាពមិនងាយស្រួលពិតមែនក្នុងរង្វង់ពួកអ្នកដឹកនាំហ៊្វុនស៊ីនប៉ិច និងរ.រ.ជ.ប.ខ. ពីព្រោះតែក្រុមទាំងពីររំខានចិត្តអំពីការចូលរួមជាមួយអង្គការកុម្មុយនិស្តដែលល្បីឈ្មោះចំពោះភាពព្រៃផ្សៃ។ មិនថ្វីទេ ដើមឡើយនៅឆ្នាំ១៩៨១ ព្រះសីហនុ និងសឺន-សានបានចាប់ផ្ដើមភ្ជាប់គ្នាក្នុងការជជែកពិភាក្សាជាមួយខៀវ-សំផន ប្រធានាធិបតីនៃកម្ពុជាប្រជាធិបតេយ្យដែលដួលរលំ ដើម្បីពិភាក្សានូវលទ្ធភាពនៃការបង្កើតសម្ព័ន្ធភាពមួយ។[៦៤]

នៅក្នុងការជជែកពិភាក្សារួបរួមគ្នាខែ សីហា ១៩៨១ រវាងអង្គការទាំងបីបានបង្ហាញថារលំរលាយដោយសារតែលទ្ធផលនៃការចូលចិត្តឈ្លោះប្រកែកគ្នា។ ព្រះសីហនុ ដែលបានខ្លាចការលេចចេញជាថ្មីនៃខ្មែរក្រហម បានស្នើថាក្រុមតស៊ូទាំងអស់បន្ថយអាវុធនិងទ័ពដោយខ្លួនឯង បន្ទាប់ពីការដកកងទ័ពរបស់វៀតណាមចេញពីកម្ពុជា។ ខណៈពេលនោះដែរ លោកសឺន-សានបានទាមទារថារ.រ.ជ.ប.ក.គឺជាអង្គការនាំមុខគេក្នុងសម្ព័ន្ធភាពដែលបានដាក់ស្នើ និងពួកមេដឹកនាំនៃខ្មែរក្រហមភាគច្រើនបានព្រមព្រៀងដោយសារតែភាពឃោរឃៅនៅកម្ពុជាត្រូវបានគេនិរទេសខ្លួនទៅចិន។[៦៤] ប្រឆាំងនឹងបុរេលក្ខខណ្ឌទាំងនេះ ខៀវ-សំផនបានរំលឹកគូប្រជែងរបស់គាត់ថាស្វ័យភាពនៃខ្មែរក្រហម និងកម្ពុជាប្រជាធិបតេយ្យមិនគួរត្រូវបានគេផាត់ចេញទេ។[៦៥] ថ្ងៃ ២២វិច្ឆិកា ១៩៨២ សិង្ហបុរី ជាមួយនិងការនៅពីក្រោយខ្នងដោយអាស៊ាន បានស្នើសុំថាឱ្យអង្គការទាំងបីបង្កើតរដ្ឋាភិបាលចម្រុះដោយមានអំណាចក្នុងការធ្វើការសម្រេចចិត្តស្មើៗគ្នាក្នុងសម្ព័ន្ធភាពនេះ។ សំណើរបស់សិង្ហបុរីត្រូវបានស្វាគមដោយព្រះសីហនុ ដែលទ្រង់មានជំនឿថាវាគឺជាការព្រមព្រៀងដ៏យុត្តិធម៌មួយសម្រាប់ចលនាមិនមែនកុម្មុយនិស្ត។[៦៥]

ខៀវ-សំផន ម្យ៉ាងទៀត បានច្រានចោលនូវគំនិតនោះ ដោយមើលឃើញថាវាជាការប៉ុនប៉ងដោយព្រះសីហនុ និងសឺន-សានដើម្បីដាក់ខ្មែរក្រហមឱ្យនៅដាច់ឆ្ងាយ។ យ៉ាងណាមិញ ព្រះសីហនុបានដឹងថាជំនួយរបស់ចិននឹងមិនធ្វើឱ្យមានប្រយោជន៍ដល់ហ៊្វុនស៊ីនប៉ិចឡើយលុះត្រាតែទ្រង់បង្កើតការសន្យារួមគ្នាខ្លះនិងភ្ជាប់ខ្មែរក្រហមលើ ​លក្ខខណ្ឌរបស់ពួកទ្រង់។[៦៤] ដូច្នេះហើយ ក្នុងខែ កុម្ភៈ ១៩៨២ ព្រះសីហនុបានជួបជាមួយខៀវ-សំផននៅប៉ីជិងដើម្បីដោះស្រាយភាពផ្សេងដោយឡែកពីគ្នា។ ក្នុងអ្វីដែលគាត់បានរៀបរាប់ជាសម្បទានមួយផ្សេងទៀត ខៀវ-សំផនបានស្នើឱ្យមានការបង្កើតរដ្ឋាភិបាលចម្រុះដោយគ្មានការធ្វើបូរណកម្មក្រុមតស៊ូដទៃទៀចូលទៅក្នុងស្ថាប័ននានារួមជាមួយកម្ពុជាប្រជាធិបតេយ្យឡើយ។ ប៉ុន្តែគាត់បានសង្កត់ យ៉ាងណាៗ ថាគ្រប់ភាគីទាំងអស់ត្រូវតែការពារលក្ខណៈស្របច្បាប់នៃកម្ពុជាប្រជាធិបតេយ្យជារដ្ឋពេញច្បាប់ដែលតំណាងឱ្យកម្ពុជាលើឆាកពិភពលោក។[៦៥] នៅខែ ឧសភា ១៩៨២ រួមជាមួយការជម្រុញនៃព្រះសីហនុ សឺន-សានបានសម្រេចចិត្តបង្កើតរដ្ឋាភិបាលចម្រុះដែលមានពួកខ្មែរក្រហមដែរ។[៦៤]

ថ្ងៃ ២២មិថុនា ១៩៨២ ពួកមេដឹកនាំនៃអង្គការទាំងបីបានធ្វើឱ្យមានការបង្កើតរដ្ឋាភិបាលចម្រុះរបស់ខ្លួនជាផ្លូវការដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលមានការគាំទ្រដោយថៃ ​ដែលបង្កើតឱ្យមានឡើងនូវរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ (រ.ច.ក.ប.)។ ដោយអនុលោម គណៈរដ្ឋមន្ត្រីនៅខាងក្នុងរបស់រ.ច.ក.ប.មានព្រះសីហនុជាប្រធាននៃកម្ពុជាប្រជាធិបតេយ្យ ខៀវ-សំផនជាអនុប្រធានទទួលបន្ទុកការបរទេស និងសឺន-សានជានាយករដ្ឋមន្ត្រី។ ក្រោមគណៈរដ្ឋមន្ត្រីខាងក្នុងគឺជាគណៈកម្មាធិការដោយឡែកប្រាំមួយទទួលខុសត្រូវចំពោះ ការការពារជាតិ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សង្គមកិច្ច និងសុខភាពសាធារណៈ កិច្ចការយោធា និងប្រព័ន្ធផ្សព្វផ្សាយ (ឃោសនាការ)។[៦៦] នៅឆ្នាំ១៩៨៧ កម្ពុជាប្រជាធិបតេយ្យនៅតែកាន់តំណែងសមាជិកភាពរបស់ខ្លួននៅក្នុងមហាសន្និបាតស.ប.ដដែល ទោះបីជាខ្លួនខ្វះនូវលក្ខណៈវិនិច្ឆ័យនៃរដ្ឋភាពដែលរួមមានប្រជាជន ទឹកដី រដ្ឋាភិបាល និងអាជ្ញាធរជាន់ខ្ពស់ ក្នុងនោះព្រំដែននៃប្រទេសមួយក៏ពិតមែនក្ដី។[៦២] ទោះបីជាមានការកំណត់ទាំងនោះក៏ដោយ ក៏កម្លាំងនៃក្រុមប្រដាប់អាវុធទាំងបីក្នុងរ.ច.ក.ប.បានបន្តប្រយុទ្ធនឹងកងទ័ពវៀតណាមដើម្បីសម្រេចនូវគោលដៅរបស់ខ្លួនក្នុងការធ្វើឱ្យមានឡើងនូវការអនុវត្ត​សន្និសីទអន្តរជាតិស្ដីពីកម្ពុជា​និងប្រទេសដទៃទៀតដែលទាក់ទិន​នឹងដំណោះស្រាយរបស់​មហាសន្និបាតស.ប.[៦៦]

កំណែទម្រង់និងការដកទ័ពថយរបស់វៀតណាម

ភ្នំតាមបណ្ដោយព្រំដែនកម្ពុជា-ថៃភាគខាងជើងនៃផ្លូវរវាងសីសុផុននិងអារញ្ញប្រាថេត។ ទាំងនេះគឺកន្លែងមួយក្នុងចំណោមតំបន់ដែលយុទ្ធជនខ្មែរក្រហមបាន​លាក់ខ្លួននៅក្នុងសម័យផែនការក៥

នៅឆ្នាំ១៩៧៨ ពេលដែលពួកមេដឹកនាំវៀតណាមបានផ្ដើមការលុកលុយរបស់ខ្លួននៅកម្ពុជាដើម្បីបណ្ដេញរបបខ្មែរក្រហមចេញ ពួកគេមិនបានរំពឹងទុកនូវប្រតិកម្មអវិជ្ជមានពីសហគមន៍អន្តរជាតិឡើយ។ យ៉ាងណាមិញ ក៏ព្រឹត្តិការណ៍នេះបន្តបន្ទាប់ពីការលុកលុយបានបង្ហាញថាពួកមេដឹកនាំវៀតណាមបានពិចារណាខុសយ៉ាងខ្លាំងនូវការឈឺឆ្អាលរបស់អន្តរជាតិជាច្រើនចំពោះ ​ករណីរបស់ខ្លួន។ ជំនួសឱ្យការគាំទ្រវៀតណាម ប្រទេសសមាជិកភាគច្រើននៃអង្គការសហប្រជាជាតិបានប្រកាសមិនយល់ស្របឱ្យពួកយួនប្រើកម្លាំងប្រឆាំងកម្ពុជាឡើយ និងថែមទាំងនាំឱ្យរស់រានអង្គការខ្មែរក្រហមដែលភ្លាមបានគ្រប់គ្រងប្រទេសនេះជាមួយនឹងភាពព្រៃផ្សៃដូចគ្នា។[៦៧] ដូច្នោះហើយ ច្រើនជាងបញ្ហាកងទ័ពថែមទៀតនោះ កម្ពុជាភ្លាមៗក៏បានវិវត្តទៅជាបញ្ហាសេដ្ឋកិច្ច និងការទូតមួយសម្រាប់វៀតណាមលើសង្វៀនអន្តរជាតិទៀតផង។ អស់រយៈពេលពេញមួយទសវត្សនេះក្នុងនោះវៀតណាមបានកាន់កាប់កម្ពុជាដែលជាប្រទេសជិតខាង រដ្ឋាភិបាលវៀតណាម និងរបបស.ប.ក.ដែលត្រូវបានបន្តុបឡើងត្រូវបានដាក់លើបរិមណ្ឌលនៃសហគមន៍អន្តរជាតិ។[៦៨]

ជំហរនយោបាយសហគមន៍អន្តរជាតិចំពោះកម្ពុជាធ្វើឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចវៀតណាម ដែលបានខ្ទេចខ្ទាំរួចទៅហើយដោយសារតែជម្លោះនៅបន្តជាច្រើនទសវត្ស។ សហរដ្ឋ ដែលបានត្រៀមដាក់ទណ្ឌកម្មក្នុងជំហរប្រឆាំងនឹងវៀតណាម បានបញ្ចុះបញ្ចូលប្រទេសដទៃៗនៃអង្គការសហប្រជាជាតិដើម្បីដកវៀតណាមនិងសាធារណរដ្ឋប្រជាមានិតកម្ពុជាចេញពីមូលនិធិសំខាន់ជាច្រើនដោយការបដិសេធ ​ប្រទេសទាំងពីរពី​សមាជិកភាពទៅនឹងអង្គការអន្តរជាតិសំខាន់ៗដូចជា ធនាគារពិភពលោក ធនាគារអភិវឌ្ឍអាស៊ី និងមូលនិធិរូបិយបណ្ណអន្តរជាតិ[៦៩] នៅឆ្នាំ១៩៧៩ ជប៉ុនបានបង្កើនសម្ពាធដោយការបញ្ឈប់ជំនួយសេដ្ឋកិច្ចជាបណ្ដោះអាសន្នទាំងអស់ដល់វៀតណាម និងបានក្រើនរំលឹកពួកមេដឹកនាំវៀតណាមថាជំនួយសេដ្ឋកិច្ចនឹងបន្តតែនៅពេលដែលវៀតណាមកែប្រែគោលនយោបាយរបស់ខ្លួនចំពោះកម្ពុជា ការប្រកួតប្រជែងចិន-សូវៀតនិងបញ្ហានៃប្រជាជនទូក[៧០] ស៊ុយអែត ដែលត្រូវបានគេចាត់ទុកថាជាអ្នកគាំទ្រដ៏រឹងមាំបំផុតរបស់វៀតណាមនៅលោកខាងលិច ក៏បានពិចារណាការកាត់បន្ថយការសន្យាផ្ដល់ឱ្យរបស់ខ្លួនដល់ប្រទេសកុម្មុយនិស្តដែរ ដូចគ្នានេះដែរស្ទើរតែគ្រប់ប្រទេសផ្សេងៗក៏បានលុបចោលជំនួយរបស់ខ្លួន។[៦៨]

ជាការបន្ថែមចំពោះសម្ពាធខាងក្រៅទៀត គោលនយោបាយក្នុងស្រុកបានអនុវត្តដោយរដ្ឋាភិបាលវៀតណាមតាំងពីឆ្នាំ១៩៧៥បានសឱ្យឃើញថាអប្រសិទ្ធិភាពយ៉ាងខ្លាំងក្នុងការដាស់កំណើនសេដ្ឋកិច្ចរបស់ ​ប្រទេសនេះ។ តាមរយៈការកសាងតាមបែបសូវៀតនៃការធ្វើផែនការសេដ្ឋកិច្ចស្នូល វៀតណាមបានដាក់ការសង្កត់ភាគច្រើនលើការអភិវឌ្ឍនូវឧស្សាហកម្មធុនធ្ងន់ ដែលគ្រានោះផលិតកម្មខាងវិស័យការផលិតកសិកម្មនិងភ្លើងមិនបានរីកចម្រើនឡើយ។[៧១] បន្ថែមទៀត ការព្យាយាមជាច្រើនដើម្បីធ្វើជាតូបនីយកម្មសេដ្ឋកិច្ចនៅវៀតណាមភាគខាងត្បូងបន្ទាប់ពីការបង្រួបបង្រួមឡើងវិញថែមទាំងហុចលទ្ធផលជាចលាចលទៀត តាមរយៈទិន្នផលសេដ្ឋកិច្ចត្រូវបានថយចុះដោយបំលាស់ទីនៃប្រជាជនជាទូទៅ។ ជាការបន្ថែមដល់គោលនយោបាយសេដ្ឋកិច្ចបរាជ័យទាំងនោះ វៀតណាមបានថែរក្សាកងកម្លាំងប្រដាប់អាវុធដ៏ធំបំផុតទីបួនក្នុងពិភពលោក ដែលមានទាហានជាទៀងទាត់១,២៦លាននាក់ដែលបំពាក់ដោយអាវុធ។[៧២] ជាលទ្ធផល រដ្ឋាភិបាលវៀតណាមត្រូវតែចំណាយមួយភាគបីនៃថវិការបស់ខ្លួនលើយោធា និងយុទ្ធនាការនៅម្ពុជា ទោះបីជាទទួលបាន$១,២រយកោដិជាជំនួយយោធារៀងរាល់ឆ្នាំមកពីសហភាពសូវៀតក៏ពិតមែនក្ដី ហេតុដូច្នេះហើយថែមទាំងរំខានដល់ការពុះពារខាងសេដ្ឋកិច្ចរបស់វៀតណាមទៀតផង។[៧១]

ដើម្បីចៀសវាងការភ្ជាប់ខ្លួនក្នុងជម្លោះដែលកំពុងធ្វើឱ្យចុះខ្សោយជាមួយក្រុមតស៊ូក្នុងតំបន់ផ្សេងៗក្នុងបរិបទនៃសម្ពាធរបស់អន្តរជាតិ វៀតណាមបានចាប់ផ្ដើមដកកងកម្លាំងយោធារបស់ខ្លួនពីកម្ពុជានៅដើមឆ្នាំ១៩៨២ដដែល។ ក៏ប៉ុន្តែដំណើរការនៃការដកទ័ពចេញបានប្រព្រឹត្តទៅដោយវៀតណាមខ្វះនូវការពិនិត្យផ្ទៀងផ្ទាត់របស់អន្តរជាតិ ដូច្នេះពួកអ្នកអង្កេតបរទេសជាធម្មតាបានច្រានចោលចលនានៃកងទ័ពវៀតណាមថាជាការវិលវល់តែប៉ុណ្ណោះ។[៧៣] ដើម្បីដកថយពីកម្ពុជា វៀតណាមបានបញ្ចេញឱ្យឃើញនូវយុទ្ធសាស្ត្រប្រាំដំណាក់កាលដែលគេស្គាល់ថាជាផែនការក៥នៅឆ្នាំ១៩៨៤ ដែលត្រូវបានប្រឌិតឡើងដោយឧត្តមសេនីយ៍ឡេ-ឌឹកអាញ ដែលបានដឹកនាំយុទ្ធនាការរបស់វៀតណាមនៅកម្ពុជា។ ដំណាក់កាលទីមួយត្រូវឱ្យកងទ័ពវៀតណាមកាន់កាប់មូលដ្ឋានទ័ពនៃពួកក្រុមប្រដាប់អាវុធនៅភាគខាងលិចកម្ពុជា និងតាមបណ្ដោយព្រំដែនជាមួយប្រទេសថៃ។ ដំណាក់កាលបន្តបន្ទាប់ រួមមានការបិទច្រកព្រំដែនជាមួយថៃ ដោយការកម្ទេចពួកក្រុមតស៊ូក្នុងតំបន់ ដែលផ្ដល់នូវសុវត្ថិភាពដល់ប្រជាជន និងការកសាងឡើងនូវកងទ័ពបដិវត្តន៍ប្រជាជនកម្ពុជា។[៦៧] ពួកអ្នកអង្កេតបរទេសបានជឿជាក់ថាកងទ័ពវៀតណាមបានសម្រេចដំណាក់កាលទីមួយនៃផែនការក៥កំឡុងការវាយលុករដូវប្រាំង១៩៨៤-៨៥ ដែលនៅពេលនោះជំរុំមូលដ្ឋានទ័ពនៃពួកក្រុមតស៊ូប្រឆាំងវៀតណាមត្រូវបានលុកលុយរាតត្បាត។ ក្រោយមកទៀត ភាគច្រើននៃកងពលធំវៀតណាមដប់កងត្រូវបានគេចាត់ចែងដើម្បីប្រតិបត្តិការតាមទល់ដែន ដែលមានសេសសល់រស់នៅក្នុងខេត្តសំខាន់ៗដើម្បីការពារប្រជាជនក្នុងតំបន់ និងដើម្បីបង្វឹកកងទ័ពកម្ពុជា។[៦៧]

នៅឆ្នាំ១៩៨៥ ការឃ្លាតឆ្ងាយពីអន្តរជាតិ និងភាពលំបាកលំបិនខាងសេដ្ឋកិច្ចបានបង្ខំឱ្យវៀតណាមពឹងផ្អែកបន្ថែមហើយបន្ថែមទៀតលើជំនួយរបស់សហភាពសូវៀត។ កំឡុងការលុកលុយរបស់ចិននៅខែ កុម្ភៈ ១៩៧៩ សហភាពសូវៀតបានផ្ដល់ជំនួយកងទ័ពដែលមានតម្លៃ$១,៤រយកោដិដល់វៀតណាម តួលេខមួយថាបានដល់កំពូល$១,៧រយកោដិក្នុងសម័យរវាង១៩៨១ និង ១៩៨៥។[៧៤] បន្ទាប់មក ដើម្បីជួយវៀតណាមអនុវត្តផែនការប្រាំឆ្នាំលើកទីបីរបស់ខ្លួន (១៩៨១-១៩៨៥) សហភាពសូវៀតបានផ្ដល់សរុប$៥,៤រយកោដិដល់រដ្ឋាភិបាលវៀតណាមសម្រាប់ការចំណាយរបស់ខ្លួន និងជំនួយសេដ្ឋកិច្ចនៅទីបំផុតបានឈានដល់$១,៨រយកោដិជាប្រចាំឆ្នាំ។ សហភាពសូវៀតក៏បានផ្ដល់៩០ភាគរយនៃការទាមទាររបស់វៀតណាមចំពោះវត្ថុធាតុដើមកម្រៗនិង៧០ភាគរយកនៃការនាំចូលមកវិញនូវគ្រាប់ធញ្ញជាតិ។[៧៤] ទោះបីជាតួលេខនេះរំលឹកដល់សហភាពសូវៀតគឺជាសម្ព័ន្ធមិត្តដែលអាចពឹងពាក់បានពិតមែន ដោយឡែកទៅពួកមេដឹកនាំសូវៀតមិនបានពេញចិត្តជាមួយការប្រើប្រាស់ដៃរបស់ហាណូយក្នុងស្ថានភាពដែលមិនអាចផ្លាស់ប្ដូរក្នុងកម្ពុជានិងបានបង្ហាញនូវ ​បន្ទុកនៃកម្មវិធីជំនួយរបស់ខ្លួនដល់វៀតណាមដែលពេលនោះ ប្រទេសរបស់ខ្លួនកំពុងតែបានទទួលរងកំណែទម្រង់សេដ្ឋកិច្ចដែរ។[៧៤] នៅឆ្នាំ១៩៨៦ រដ្ឋាភិបាលសូវៀតបានប្រកាសថានឹងកាត់បន្ថយជំនួយដល់ប្រទេសជាតិជាមិត្ត ចំពោះវៀតណាមការកាត់បន្ថយទាំងនោះមានន័យថាជាការខាតបង់២០ភាគរយនៃជំនួយសេដ្ឋកិច្ចរបស់ខ្លួននិងមួយភាគបីនៃជំនួយយោធារបស់ខ្លួន។[៧៥]

១០ឆ្នាំនៃការកាន់កាប់របស់វៀតណាមនៅកម្ពុជា​បានបញ្ចប់ជាផ្លូវការនៅថ្ងៃ២៦កញ្ញា ១៩៨៩ នៅពេលនោះក្រុមនៃកងទ័ពវៀតណាមដែល​នៅសេសសល់ត្រូវបានដកចេញ។ ពួកទាហានវៀតណាមដែលកំពុងតែចាកចេញទទួល​បានការផ្សាយជាសាធារណៈ និងអឹកធឹកជាខ្លាំងពេលដែលពួកគេបានធ្វើដំណើរ​ឆ្លងកាត់ភ្នំពេញ រដ្ឋធានីនៃកម្ពុជា

ដើម្បីផ្សារភ្ជាប់ជាមួយសហគមន៍អន្តរជាតិ និងដើម្បីដោះស្រាយប្រឈមនឹងការប្រកួតប្រជែងខាងសេដ្ឋកិច្ចបាននាំមកនូវដោយការផ្លាស់ប្ដូរក្នុងសហភាពសូវៀត និងអឺរ៉ុបខាងកើត ពួកមេដឹកនាំវៀតណាមបានសម្រេចចិត្តដើម្បីចាប់ផ្ដើមនូវកំណែទម្រង់ជាបន្តបន្ទាប់។ នៅក្នុងសមាជបក្សជាតិទី៦នៅខែ ធ្នូ ១៩៨៦ ថ្មីៗបានតែងតាំងអគ្គលេខានៃប.ក.វ. ង្វៀន-វ៉ាន់លីញដែលបានណែនាំនូវកំណែទម្រង់ដ៏សំខាន់មួយដែលគេស្គាល់ថាឌយម៉ឺយ ពាក្យជាភាសាវៀតណាមសម្រាប់ បុននវកម្ម ដើម្បីកែសម្រួលបញ្ហាសេដ្ឋកិច្ចរបស់វៀតណាម។[៧៦] យ៉ាងណាមិញ ពួកមេដឹកនាំវៀតណាមបានសន្និដ្ឋានថាស្ថានភាពសេដ្ឋកិច្ចធ្ងន់ធ្ងររបស់វៀតណាមមកពីលទ្ធផលនៃការឃ្លាតឆ្ងាយពីអន្តរជាតិដែលបន្តបន្ទាប់ពីការលុកលុយរបស់ ​ខ្លួននៅកម្ពុជានៅឆ្នាំ១៩៧៨ ហើយថាចំពោះឌយម៉ឺយគឺជាជោគជ័យដែលវាតម្រូវឱ្យមានការផ្លាស់ប្ដូរជាដាច់ខាតខាងគោលនយោបាយការពារជាតិ និងការបរទេស។[៧៧] ជាបន្តបន្ទាប់ នៅខែ មិថុនា ឆ្នាំ១៩៨៧ ការិយាល័យនយោបាយវៀតណាមបានអនុម័តយុទ្ធសាស្ត្រការពារជាតិថ្មីមួយក្នុងដំណោះស្រាយលេខ២ កំពុងតែហៅឱ្យមានការដកទាហានវៀតណាមទាំងស្រុងចេញពីភារកិច្ចអន្តរជាតិ ការកាត់បន្ថយនូវទំហំនៃកងទ័ពតាមរយៈការបន្ធូរបន្ថយទាហាន៦០០០០០នាក់ និងការបង្កើតឡើងនូវអត្រាកំណត់សម្រាប់ការចំណាយរបស់យោធា។[៧៨]

ក្រោយមកទៀត នៅថ្ងៃ ១៣ឧសភា ១៩៨៨ ការិយាល័យនយោបាយវៀតណាមបានអនុម័តដំណោះស្រាយលេខ១៣លើគោលនយោបាយការបរទេស ដែលមានបំណងដើម្បីសម្រេចបាននូវពិពិធកម្ម និងពហុភាគីនីយកម្មនៃទំនាក់ទំនងការបរទេសរបស់វៀតណាម។ កម្មវត្ថុសំខាន់របស់ខ្លួនគឺដើម្បីបញ្ចប់ការហ៊ុមព័ទ្ធសេដ្ឋកិច្ចដែលបានដាក់ដោយសមាជិកស.ប. ធ្វើបូរណកម្មវៀតណាមជាមួយសហគមន៍តំបន់ និងអន្តរជាតិ និងនៅទីបំផុតទាក់ទាញការវិនិយោគបរទេស និងជំនួយអភិវឌ្ឍន៍។[៧៧] ជាផ្នែកនៃការផ្លាស់ប្ដូរនេះ វៀតណាមបានបញ្ឈប់ចាត់ទុកសហរដ្ឋជាបច្ចាមិត្តរយៈពេលវែង និងចិនជាសត្រូវអច្ចាសន្ន និងគ្រោះថ្នាក់ទៀតឡើយ។ ជាការបន្ថែម ការឃោសនារបស់វៀតណាមជាផ្លូវការបានឈប់ចាត់ទុកអាស៊ានជាអង្គការប្រភេទណាតូទៀតទេ។[៧៦] ដើម្បីអនុវត្តកំណែទម្រង់ថ្មីៗ វៀតណាម ដែលមានការគាំទ្រពីសហភាពសូវៀត បានចាប់ផ្ដើមការផ្ទេរគ្រឿងបរិក្ខារយោធាដ៏មានតម្លៃអស់រយៈពេលច្រើនឆ្នាំដល់កងទ័ពបដិវត្តន៍ប្រជាជនកម្ពុជា (ក.ប.ប.ក. រឺ KPRAF) ដែលមានចំនួនច្រើនជាងទាហាន៧០០០០នាក់។ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិរបស់ក្រសួងការពារជាតិវៀតណាមដែលក្រោយមកបានផ្ដល់ដំបូន្មានដល់បដិភាគីកម្ពុជារបស់ខ្លួនឱ្យប្រើតែគ្រឿងបរិក្ខារ ​ ដែលអាចប្រើប្រាស់ជាប្រយោជន៍បានដើម្បីថែរក្សាកម្រិតនៃប្រតិបត្តិការថ្មីរបស់ខ្លួន និងមិនត្រូវភ្ជាប់ក្នុងប្រតិបត្តិការសំខាន់ៗដែលអាចឱ្យអស់នូវគ្រឿងផ្គត់ផ្គង់ទាំងនោះទេ។[៧៣]

នៅឆ្នាំ១៩៨៨ វៀតណាមត្រូវបានគេប៉ាន់ស្មានថាមានកងទ័ពប្រហែល១០០០០០នាក់នៅកម្ពុជា ក៏ប៉ុន្តែ ដោយដឹងថាការផ្សះផ្សាការទូតគឺឈានមកដល់ហើយ រដ្ឋាភិបាលវៀតណាមបានចាប់ផ្ដើមដកកម្លាំងកងទ័ពរបស់ខ្លួនជាពិតប្រាកដ។ រវាងខែ មេសា និងកក្កដា ១៩៨៩ ទាហានវៀតណាម២៤០០០នាក់បានត្រឡប់មកផ្ទះវិញ។ បន្ទាប់មក រវាង ២១ និង ២៦កញ្ញា ១៩៨៩ បន្ទាប់ពីទាហាន១៥០០០នាក់ត្រូវបានសម្លាប់ និង៣០០០០នាក់ផ្សេងទៀតត្រូវរបួសកំឡុងការកាន់កាប់១០ឆ្នាំ[៦៧] ការប្ដេជ្ញាចិត្តរបស់វៀតណាមចំពោះកម្ពុជាគឺបានបញ្ចប់ជាផ្លូវការ នៅពេលនោះសេសសល់ទាហានវៀតណាម២៦០០០នាក់ដែលត្រូវដកចេញ។[៧៣] យ៉ាងណាមិញ ពួកក្រុមតស៊ូប្រដាប់អាវុធបានប្រឆាំងនឹងរបបស.ប.ក.ដែលបានបន្តុបដោយវៀតណាមបានអះអាងថាកងទ័ពវៀតណាមនៅតែប្រតិបត្តិការលើដីកម្ពុជាជាយូរ ​បន្ទាប់ពីខែ កញ្ញា ១៩៨៩។ ជាឧទាហរណ៍ ពួកក្រុមដែលមិនមែនកុម្មុយនិស្តដោយការភ្ជាប់ការប្រតិបត្តិការក្ដោបក្ដាប់ដែនដីនៅភាគខាងលិចកម្ពុជាបន្ទាប់ពីការដកទ័ពបានរាយការណ៍មានការប៉ះទង្គិចគ្នា ​ជាមួយកងកម្លាំងពិសេសវៀតណាមជម្រើសក្បែរថ្មពួកតាមបណ្ដោយផ្លូវ៦៩។[៧៩] ក្រោយមក នៅខែ មីនា ឆ្នាំ១៩៩១ អង្គភាពរបស់វៀតណាមត្រូវបានរាយកាណ៍បានត្រឡប់ចូលមកខេត្តកំពតវិញដើម្បីផ្ចាញ់ការវាយលុកមួយរបស់ខ្មែរក្រហម។[៧៩] ទោះបីជាមានការអះអាងដូច្នេះក៏ដោយ ក៏នៅថ្ងៃ ២៣តុលា ១៩៩១ រដ្ឋាភិបាលវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ដែលមានគោលបំណងដើម្បីស្ដារសន្តិភាពក្នុងកម្ពុជាឡើងវិញ។[៧៩]

ផលវិបាក

កិច្ចព្រមព្រៀងសន្តិភាពប៉ារីស

ថ្ងៃ ១៤មករា ១៩៨៥ លោកហ៊ុន-សែនត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតកម្ពុជានិងបានចាប់ផ្ដើមការជជែកពិភាក្សាសន្តិភាពជាមួយពួកក្រុមនៃរដ្ឋាភិបាលចម្រុះ ​កម្ពុជាប្រជាធិបតេយ្យ។ រវាងថ្ងៃ ២-៤ធ្នូ ១៩៨៧ លោកហ៊ុន-សែនបានជួបជាមួយព្រះសីហនុឯភ្វាំរអង់តាឌីន័រក្នុងប្រទេសបារាំងដើម្បីពិភាក្សាពីអនាគតកម្ពុជា។ ការជជែកពិភាក្សាបន្ថែមទៀតបានប្រព្រឹត្តទៅរវាង២០-២១មករា ១៩៨៨ ហើយហ៊ុន-សែនបានផ្ដល់ឱ្យព្រះសីហនុនូវតួនាទីមួយក្នុងរដ្ឋាភិបាលកម្ពុជាលើលក្ខខណ្ឌថាទ្រង់នឹងត្រឡប់ទៅកម្ពុជាវិញភ្លាមៗ។[៨០] យ៉ាងណាមិញ ព្រះសីហនុមិនបានយល់ព្រមការផ្ដល់ឱ្យនោះទេ ទោះបីជាការរៀបចំត្រូវបង្កើតឡើងនៅភ្នំពេញដើម្បីទទួលព្រះអង្គក៏ដោយ។ ទោះបីជាថាបរាជ័យក៏ដោយ ក៏រដ្ឋាភិបាលរបស់លោកហ៊ុន-សែនក៏អាចបញ្ចុះបញ្ចូលឆេង-ហេងនិងអ៊ិន-តាំ រដ្ឋមន្ត្រីទាំងពីរក្នុងរបបលន់-ណុលត្រឡប់មកកម្ពុជាវិញដែរ។[៨០] ក្នុងជំហានសំខាន់ដំបូងឆ្ពោះទៅការស្ដារសន្តិភាពនៅកម្ពុជាឡើងវិញ ដែលពួកអ្នកតំណាងរ.ច.ក.ប.និងស.ប.ក.បានជួបគ្នាជាលើកដំបូងនៅក្នុងជំនួបក្រៅផ្លូវការចាកាតាលើកទីមួយនៅថ្ងៃ ២៥កក្កដា ១៩៨៨។ នៅក្នុងជំនួបនោះ​ ព្រះសីហនុបានប្រឆាំងផែនការដំណាក់កាលទីបី ដែលកោះហៅឱ្យមានបទឈប់បាញ់ ដែលកងកម្លាំងរក្សាសន្តិភាពរបស់ស.ជ.ត្រួតពិនិត្យការដកទ័ពរបស់វៀតណាម និងការបញ្ចូលពួកក្រុមប្រដាប់អាវុធកម្ពុជាទៅជាកងទ័ពតែមួយ។[៨១]

វិមានមិត្តភាពកម្ពុជា-វៀតណាមត្រូវបានកសាងឡើងដើម្បីរំលឹកដល់​ការបណ្ដេញចេញនូវរបបខ្មែរក្រហមនៅថ្ងៃ ៧មករា ១៩៧៩ ដោយកងកម្លាំងវៀតណាម និងរ.ស.ស.ជ.ក.។

រដ្ឋមន្ត្រីការបរទេសវៀតណាមង្វៀន-ខឺថាច់បានជម្រុញគ្រប់ភាគីទាំងអស់ដែលបានទាក់ទងទៅនឹងបញ្ហាកម្ពុជាបែកខ្ញែកទៅជាទិដ្ឋភាពខាងក្នុង និងក្រៅប្រទេស។ ដូច្នេះ ដើម្បីចាប់ផ្ដើមការស្ដារសន្តិភាពវិញ គណៈប្រតិភូវៀតណាមបានស្នើផែនការពីរដំណាក់កាលដែលចាប់ផ្ដើមជាមួយការពិភាក្សាក្នុងប្រទេសចំណោមពួកក្រុមកម្ពុជា ដែលបន្តបន្ទាប់ដោយកិច្ចពិភាក្សាតុមូលជាមួយប្រទេសដែលពាក់ព័ន្ធទាំងអស់។ សំណើរបស់វៀតណាមបានជោគជ័យនៅក្នុងជំនួបនេះ ប៉ុន្តែគ្មានការព្រមព្រៀងត្រូវបានសម្រេចឡើយ។[៨១] នៅក្នុងជំនួបចាកាតាលើកទីពីរនៅថ្ងៃ ១៩កុម្ភៈ ១៩៨៩ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកហ៊្គាំរ៉ឹត-អិវវ៉ឹន្ស៍បានបញ្ជូនបន្តផែនការសន្តិភាពកម្ពុជាដើម្បីនាំមកវិញនូវបទឈប់បាញ់ កងកម្លាំងរក្សាសន្តិភាព និងការបង្កើតឡើងនូវរដ្ឋាភិបាលរួបរួមជាតិមួយដើម្បីថែរក្សាអធិបតេយ្យភាពរហូតដល់ការបោះឆ្នោតត្រូវបានប្រារព្ធឡើង។[៨០] ដើម្បីជួយសម្រួលកិច្ចព្រមព្រៀងសន្តិភាពនៅមុនថ្ងៃនៃការដកកងទ័ពរបស់វៀតណាម រវាង២៩-៣០មេសា ១៩៨៩ លោកហ៊ុន-សែនបានកោះប្រជុំសភាជាតិដើម្បីឱ្យអនុម័តរដ្ឋធម្មនុញ្ញថ្មី និងប្រទេសនេះត្រូវបានដាក់ឈ្មោះសាជាថ្មីថារដ្ឋកម្ពុជាដើម្បីឆ្លុះបញ្ចាំងនូវរដ្ឋនៃភាពមានន័យមិនច្បាស់លាស់នូវអធិបតេយ្យភាពរបស់ប្រទេសនេះ។[៨២] បន្ថែមទៀត ព្រះពុទ្ធសាសនាក៏ត្រូវបានបង្កើតឡើងវិញជាសាសនារដ្ឋ និងប្រជាពលរដ្ឋត្រូវបានធានាសិទ្ធិដើម្បីកាន់កាប់កម្មសិទ្ធិឯកជន។[៨២]

ក្នុងខណៈពេលនោះ យ៉ាងណាៗ ការជជែកពិភាក្សាសន្តិភាពរវាងពួកក្រុមដែលកំពុងធ្វើសង្គ្រាមនឹងគ្នាបានបន្ត ដែលមានសន្និសីទសន្តិភាពប៉ារីសលើកទីមួយស្ដីពីកម្ពុជាបានប្រារព្ធធ្វើឡើងនៅប៉ារីសនៅឆ្នាំ១៩៨៩។ ថ្ងៃ ២៦កុម្ភៈ ១៩៩០ បន្តបន្ទាប់ពីការដកទ័ពរបស់វៀតណាម ជំនួបក្រៅផ្លូវការចាកាតាលើកទីបីត្រូវបានប្រារព្ធធ្វើឡើង នៅក្នុងនោះដែលឧត្តមក្រុមប្រឹក្សាជាតិត្រូវបានបង្កើតឡើងដើម្បីការពារអធិបតេយ្យភាពរបស់កម្ពុជា។ ដើមឡើយ ឧត្តមក្រុមប្រឹក្សាជាតិត្រូវមានសមាជិក១២រូប រួមមានអាសនៈបីបានចែកទៅក្រុមនៃរ.ច.ក.ប.នីមួយៗ និងបីទៅឱ្យទៅបក្សបដិវត្តិន៍ប្រជាជនកម្ពុជានិយមវៀតណាម។[៨២] យ៉ាងណាមិញ លោកហ៊ុន-សែនបានជំទាស់ការរៀបចំដែលបានស្នើនេះ ដោយស្នើជំនួសវិញសម្រាប់ក្រុមនីមួយៗនៃរ.ច.ក.ប.ត្រូវប្រគល់ឱ្យពីរអាសនៈសម្រាប់អាសនៈសរុបចំនួនប្រាំមួយ និងបក្សបដិវត្តន៍ប្រជាជនកម្ពុជាត្រូវមានប្រាំមួយអាសនៈ។ នៅឆ្នាំ១៩៩១ ឧត្តមក្រុមប្រឹក្សាជាតិបានចាប់ផ្ដើមតំណាងកម្ពុជានៅក្នុងមហាសន្និបាតស.ប.។ ក្រោយមកទៀត ក្នុងការផ្លាស់ប្ដូរដ៏ខ្លាំង លោកហ៊ុន-សែនបានដាក់ឈ្មោះបក្សបដិវត្តិន៍ប្រជាជនកម្ពុជាសាជាថ្មីទៅជាគណបក្សប្រជាជនកម្ពុជាក្នុងកិច្ចប្រឹងប្រែងដើម្បីបង្ហាញរូបភាពគណបក្សរបស់លោកជា​ស្ថាប័នប្រជាធិបតេយ្យ និងបោះបង់ការតស៊ូបដិវត្តិន៍របស់ខ្លួន។[៨៣]

ថ្ងៃ ២៣តុលា ១៩៩១ ពួកក្រុមកម្ពុជានៃឧត្តមក្រុមប្រឹក្សាជាតិ រួមជាមួយវៀតណាម និងប្រជាជាតិសមាជិក១៥ទៀតនៃសន្និសីទសន្តិភាពអន្តរជាតិស្ដីពីកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពប៉ារីស។ សម្រាប់ប្រជាជនកម្ពុជា ពីរទសវត្សនៃសង្គ្រាមដែលបន្ត និង១៣ឆ្នាំនៃសង្គ្រាមរដ្ឋប្បវេណីហាក់បីដូចជាបានបញ្ចប់ បើទោះបីជាមានបរិយាកាសនៃភាពមិនស្រុះស្រួលគ្នាក្នុងចំណោមពួកមេដឹកនាំក្រុមបក្សពួកខ្មែរនៅមានក៏ដោយ។[៨៤] ដើម្បីបញ្ចូលពួកខ្មែរក្រហមក្នុងកិច្ចព្រមព្រៀងនេះ មហាអំណាចសំខាន់ៗបានយល់ព្រមចៀសឱ្យឆ្ងាយនូវការប្រើពាក្យ ការប្រល័យពូជសាសន៍ ដើម្បីពិពណ៌នានូវសកម្មភាពនានានៃរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យក្នុងកំឡុងរវាងឆ្នាំ១៩៧៥ និង ១៩៧៩។ តាមរយៈលទ្ធផលមួយ លោកហ៊ុន-សែនបានរិះគន់កិច្ចព្រមព្រៀងប៉ារីសកំពុងកាន់តែឆ្ងាយពីសុក្រិតភាព ដូចជាកិច្ចព្រមព្រៀងនេះបានខកខានរំលឹកប្រជាជនកម្ពុជាអំពីភាពឃោរឃៅដែលបានប្រព្រឹត្តិដោយរបបខ្មែរក្រហម។[៨៤] មិនថ្វីទេ កិច្ចព្រមព្រៀងប៉ារីសនេះបានបង្កើតឡើងនូវអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ.អ.ស.ប.ក. រឺ អ៊ុនតាក់) ដោយអនុលោមន៍តាមដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខស.ប.៧៤៥[៨៥] និងបានផ្ដល់ឱ្យអ៊ុនតាក់នូវអំណាចទូលំទូលាយដើម្បីត្រួតពិនិត្យគោលនយោបាយសំខាន់ៗ និងការងាររដ្ឋបាលរហូតដល់រដ្ឋាភិបាលកម្ពុជាត្រូវបានជ្រើសតាំងតាមលទ្ធិប្រជាធិបតេយ្យ។[៨៦]

ថ្ងៃ ១៤វិច្ឆិកា ១៩៩១ ព្រះសីហនុបានត្រឡប់ចូលកម្ពុជាវិញដើម្បីចូលរួមក្នុងការបោះឆ្នោតនេះ បានក្រោយមកដោយស៊ុន-សេន ឥស្សរជនផ្លូវការខ្មែរក្រហមមួយរូប ដែលបានមកដល់ពីរបីថ្ងៃក្រោយដើម្បីបង្កើតការិយាល័យយុទ្ធនាការបោះឆ្នោតរបស់អង្គការនេះនៅភ្នំពេញ។[៨៤] ថ្ងៃ ២៧វិច្ឆិកា ១៩៩១ ខៀវ-សំផនក៏បានត្រឡប់មកកម្ពុជាវិញតាមជើងហោះហើរមួយពីបាងកក ដើមឡើយគាត់បានរំពឹងការមកដល់របស់គាត់គ្មានហេតុការណ៍អ្វីកើតឡើងទេ ក៏ប៉ុន្តែភ្លាមៗជើងហោះហើររបស់ខៀវ-សំផនបានចុះចតនៅព្រលានយន្តហោះពោធិ៍ចិនតុង គាត់ត្រូវបានពើបប្រទះដោយហ្វូងមនុស្សដែលមានកំហឹងមួយបានជេរប្រមាថ និងធ្វើបាបគាត់។ ពេលនោះដែរខៀវ-សំផនត្រូវបានគេបើកឡានជូនទៅកាន់ទីក្រុង ហ្វូងមនុស្សមួយវ៉ូងទៀតបានឈរជាជួរតាមផ្លូវឆ្ពោះទៅការិយាល័យរបស់គាត់និងបានគប់របស់របទៅកាន់ឡានរបស់គាត់។[៨៧] ភ្លាមៗដដែល គាត់បានមកដល់ការិយាល័យគាត់ ខៀវ-សំផនបានចូលទៅក្នុងនិងបានទូរសព្ទភ្លាមទៅរដ្ឋាភិបាលចិនឱ្យជួយគាត់។ រយៈពេលដ៏ខ្លីក្រោយមកទៀត ហ្វូងមនុស្សដែលមានកំហឹងបានទម្លាយច្រកចូលទៅក្នុងអគារនោះ ដេញចាប់ខៀវ-សំផនដល់ជាន់ទីពីរ និងព្យាយាមដើម្បីព្យួរគាត់ពីកង្ហារពិតាន។ នៅទីបំផុត ខៀវ-សំផនក៏អាចគេចខ្លួនរួចពីអគារនោះដោយកាំជណ្ដើរជាមួយមុខគាត់ប្រឡាក់សុទ្ធតែឈាម និងត្រូវបានគេជូនទៅព្រលានយន្តហោះពោធិ៍ចិនតុងភ្លាមៗ ជាទីដែលគាត់បានហោះចាកចេញពីកម្ពុជា។ ដូច្នេះ ជាមួយការចាកចេញរបស់ខៀវ-សំផន ការចូលរួមរបស់ខ្មែរក្រហមក្នុងការបោះឆ្នោតហាក់បីដូចជាគួរឱ្យសង្ស័យ។[៨៨]

នៅខែ មីនា ១៩៩២ ការចាប់ផ្ដើមនូវបេសកកម្មរបស់អ៊ុនតាក់នៅកម្ពុជាត្រូវបានគេកត់សម្គាល់ដោយការមកដល់នៃពួកអ្នករក្សាសន្តិភាពស.ប.២២០០០នាក់ ដែលរួមបញ្ចូលកងទ័ពមកពី២២ប្រទេស ឥស្សរជនផ្លូវការ៦០០០នាក់ នគរបាល៣៥០០នាក់ និងនយោជិកអសេនិក១៧០០នាក់ និងពួកអ្នកស្ម័គ្រចិត្តតាមមណ្ឌលបោះឆ្នោត។[៨៥] បេសកកម្មនេះត្រូបានដឹកនាំដោយលោកអាកាឝ៊ិ-យ៉ាស៊ុយឝ៊ិ[៨៩] នៅខែ មិថុនា ១៩៩២ ខ្មែរក្រហមបានង្កើតឡើងជាផ្លូវការគណបក្សសាមគ្គីជាតិកម្ពុជាតិ និងបានប្រកាសថាគណបក្សនេះនឹងមិនចុះឈ្មោះដើម្បីចូលរួមការបោះឆ្នោតពេលខាងមុខឡើយ។ បន្ថែមទៀត ខ្មែរក្រហមក៏បានបដិសេធដកហូតអាវុធកងកម្លាំងរបស់ខ្លួនដោយអនុលោមទៅតាមកិច្ចព្រមព្រៀងប៉ារីស។[៩០] បន្ទាប់មក ដើម្បីរារាំងជនជាតិយួនពីការចូលរួមក្នុងការបោះឆ្នោត ពួកខ្មែរក្រហមបានចាប់ផ្ដើមការសម្លាប់រង្គាលក្រុមសហគមន៍អសេនិកជនយួន (ជនស៊ីវិលយួន) ដែលបង្កឱ្យមានយួនរាប់ម៉ឺននាក់រត់គេចចេញពីកម្ពុជា។[៩១] ចំពោះចុងឆ្នាំ១៩៩២ កងកម្លាំងខ្មែរក្រហមបានរុលចូលទៅក្នុងកំពង់ធំដើម្បីយកកន្លែងឈរជើង មុនពេលកងកម្លាំងរក្សាសន្តិភាពរបស់ស.ប.ត្រូវបានពង្រាយពាសពេញទីនោះ។ នៅក្នុងប៉ុន្មានខែដែលនាំទៅដល់ការបោះឆ្នោត កងល្បាតយោធារបស់ស.ប.ជាច្រើនត្រូវបានវាយប្រហារ ពេលដែលពួកគេបានចូលទៅកាន់ទឹកដីដែលកាន់កាប់ដោយខ្មែរក្រហម។[៩២]

ទោះបីជាការគំរាមកំហែងកំពុងតែកើតមានពីពួកខ្មែរក្រហមកំឡុងការបោះឆ្នោតក៏ដោយ ក៏ថ្ងៃ ២៨មីនា ១៩៩៣ ហ៊្វុនស៊ីនប៉ិចបានឈ្នះ៤៥,៤៧ភាគរយនៃសំឡេងឆ្នោត ទល់នឹង៣៨,២៣ភាគរយរបស់គណបក្សប្រជាជនកម្ពុជា។[៩៣] ទោះបីជាបានបរាជ័យក៏ពិតមែនក្ដី ហ៊ុន-សែនបានបដិសេធដើម្បីទទួលយកលទ្ធផលនៃការបោះឆ្នោតនេះ ដូច្នេះរដ្ឋមន្ត្រីការពារជាតិ ស៊ិន-សុង បានប្រកាសអបគមន៍នៃខេត្តភាគខាងកើតនៃកម្ពុជា ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា។ ព្រះអង្គម្ចាស់នរោត្តម-រណឫទ្ធិ មេដឹកនាំហ៊្វុនស៊ីនប៉ិច និងជាព្រះរាជបុត្រនៃព្រះសីហនុ បានយល់ព្រមបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជាដូច្នេះប្រទេសនេះនឹងមិនបែកបាក់គ្នាទៀតឡើយ។ ថ្ងៃ ២១កញ្ញា ១៩៩៣ សភាធម្មនុញ្ញកម្ពុជាបានយល់ព្រមនូវរដ្ឋធម្មនុញ្ញថ្មី និងរណឫទ្ធិបានក្លាយជានាយករដ្ឋមន្ត្រីទីមួយ និងព្រះអង្គបានតែងតាំងលោកហ៊ុន-សែនជានាយករដ្ឋមន្ត្រីទីពីរ។[៩៤] ថ្ងៃ ២៣កញ្ញា ១៩៩៣ រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញត្រូវបានស្ដារឡើងវិញជាមួយ និងព្រះនរោត្តម-សីហនុជាប្រមុខរដ្ឋ។[៩៥] នៅខែ កក្កដា ១៩៩៤ រដ្ឋាភិបាលកម្ពុជាបានប្រកាសពួកខ្មែរក្រហមនៅក្រៅច្បាប់ចំពោះការរំលោភជាបន្តរបស់ខ្លួននូវកិច្ចព្រមព្រៀងប៉ារីស។ ជាសំខាន់បំផុត រដ្ឋាភិបាលកម្ពុជាក៏បានទទួលស្គាល់យ៉ាងជាក់លាក់នូវការប្រល័យពូជសាសន៍ និងភាពឃោរឃៅដែលបានកើតឡើងក្រោមរបបកម្ពុជាប្រជាធិបតេយ្យ។[៩៦] នៅឆ្នាំ១៩៩៨ ពួកខ្មែរក្រហមត្រូវបានរំលាយចោលទាំងស្រុង។[៩៧]

វៀតណាមចូលរួមពិភពលោកវិញ

ការកាន់កាប់យោធានៅកម្ពុជាមានផលវិបាកយ៉ាងជ្រាលជ្រៅដល់គោលនយោបាយការបរទេសវៀតណាម។ តាំងពីការទទួលបានឯករាជ្យនៅឆ្នាំ១៩៥៤ ទស្សនវិស័យកុម្មុយនិស្តរបស់វៀតណាមលើគោលនយោបាយការបរទេសត្រូវបានគ្របសង្កត់តាមរយៈការចាំបាច់រក្សាសណ្ដាប់ធ្នាប់ពិភពលោកមួយ ​ដោយបក្សពួកពីរ គឺកុម្មុយនិស្ត និងមិនមែនកុម្មុយនិស្ត។ [៩៨] ពិតមែនហើយ សន្ធិសញ្ញាមិត្តភាព ដែលវៀតណាមបានចុះហត្ថលេខាជាមួយសហភាពសូវៀត លាវ និង សាធារណរដ្ឋប្រជាមានិតកម្ពុជាដែលត្រូវមានឡើងតាមទិដ្ឋភាពទាំងនោះ។ យ៉ាងណាមិញ ការជម្រុញមនោគមវិជ្ជានៃពួកមេដឹកនាំកុម្មុយនិស្តវៀតណាមត្រូវបានបង្ហាញថាមានកំណត់ និងធ្វើឱ្យមានគុណវិបត្តិយ៉ាងធ្ងន់ធ្ងរ ដូចដែលបានបង្ហាញតាមរយៈការថ្កោលទោសនៅឆ្នាំ១៩៧៩ដល់វៀតណាមបន្ទាប់ពីការលិចលង់នៃរបបខ្មែរក្រហម។[៩៩] នៅក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់មក រដ្ឋាភិបាលវៀតណាមបានទុកឱ្យនៅឃ្លាតឆ្ងាយពីពិភពលោក និងកិច្ចប្រឹងប្រែងដើម្បកសាងប្រទេសឡើងវិញត្រូវបានរារាំងដោយកង្វះនៃជំនួយមកពីប្រជាជាតិលោកខាងលិចមូលធននិយម។ បន្ថែមទៀត វត្តមាននៃកងកម្លាំងយោធាវៀតណាមនៅកម្ពុជាបានក្លាយជាឧបសគ្គដែលរារាំងប្រក្រតីនីយកម្មនៃចំណងការទូតជាមួយចិន សហរដ្ឋ និងប្រជាជាតិសមាជិកនៃអាស៊ាន[៩៨]

ដោយហេតុថាឱនភាពដែលធ្លាប់មានបទពិសោធន៍ដោយសហភាពសូវៀត និងប្រទេសសង្គមនិយមនានានៅអឺរ៉ុបខាងកើត រដ្ឋាភិបាលវៀតណាមបានចាប់ផ្ដើមផ្សះផ្សាទំនាក់ទំនងការទូតជាមួយប្រទេសជិតខាងជាផ្នែកនៃកិច្ចប្រឹងប្រែងដ៏ធំជាងគេដើម្បីធ្វើឱ្យសេដ្ឋកិច្ចដែលបែកខ្ញែក ​របស់វៀតណាមឱ្យមានកម្លាំងឡើងវិញ។ ចាប់តាំងពីការលុកលុយរបស់ខ្លួននៅឆ្នាំ១៩៧៩ ចិនបានដាក់ការគាបសង្កត់បន្ថែមលើព្រំដែនខាងជើងនៃវៀតណាម ដែលមានខេត្តហាត្វៀនត្រូវបានបាញ់ផ្លោងជារឿយៗដោយកងកាំភ្លើងធំរបស់ចិន។ នៅខែ កញ្ញា ១៩៨៥ ការបាញ់ផ្លោងចិននៅហាត្វៀនបានឈានដល់កំពូលនៅពេលនោះគ្រាប់២០០០គ្រាប់ត្រូវបានបាញ់ចេញ។[១០០] ដើម្បីកាត់បន្ថយសភាពការណ៍នៃអរិភាពតាមតំបន់ព្រំដែន និងធ្វើឱ្យទំនាក់ទំនងប្រក្រតីជាមួយចិននៅទីបំផុត រដ្ឋាភិបាលវៀតណាមបានទម្លាក់ចោលឱ្យអស់នូវសេចក្ដីអះអាងអរិភូតទាំងឡាយចំពោះប្រទេសចិននៅក្នុងសមាជជាតិលើកទី៦នៅខែ ធ្នូ ១៩៨៦ ហើយនិងបានអនុម័តគោលនយោបាយឌយម៉ឺយ។[១០១] នៅខែ សីហា ១៩៩០ តាមរយៈផែនការសន្តិភាពកម្ពុជា ដែលបានសរសេរឡើងដោយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកហ៊្គាំរ៉ឹត-អិវវ៉ឹន្ស៍ ដែលកំពុងតែបានទទួលយល់ព្រមដោយក្រុមប្រឹក្សាសន្តិសុខស.ប. ទាំងចិន និងវៀតណាមបានធ្វើដំណើរឆ្ពោះទៅកាន់ការរំងាប់អធិករណ៍។[១០២]

ដើមខែ កញ្ញា ១៩៩០ នាយករដ្ឋមន្ត្រីវៀតណាមដូក-មឿយ អគ្គលេខាធិការង្វៀន-វ៉ាន់លីញ និងអតីតនាយករដ្ឋមន្ត្រីផាំ-វ៉ាន់ដុងបានធ្វើដំណើរទៅកាន់ឆឹងទូ ចិន ដែលជាទីដែលពួកគាត់បានប្រារព្ធធ្វើជំនួបជាមួយលោកនាយករដ្ឋមន្ត្រីចិនលី-ផឹង និងអគ្គលេខាធិការនៃបក្សកុម្មុយនិស្តចិន ជាំង-ហ្សឺមិន។ ថ្ងៃ ១៧កញ្ញា ១៩៩០ ឧត្តមសេនីយ៍វ៉-ង្វៀនបាបក៏បានធ្វើដំណើរទៅកាន់ចិននិងថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនចំពោះការជួយការពីអតីតកាលរបស់ខ្លួន។[១០២] ទោះបីជាមានសញ្ញាឆ្ពោះទៅក្រៅនៃការប្រសើរឡើងក្នុងទំនាក់ទំនងការទូតរបស់វៀតណាមជាមួយចិនក៏ពិតមែន ក៏ពួកមេដឹកនាំវៀតណាមនៅស្ទាក់ស្ទើរដើម្បីយល់ព្រមគាំទ្រផែនការសន្តិភាពណាមួយដែលអាចធ្វើឱ្យចុះខ្សោយរបបពឹងពាក់ខ្លួននៅភ្នំពេញដែរ។ យ៉ាងណាមិញ តាមរយៈក្រុមកម្ពុជាទាំងបួនបានឈានទៅដល់កិច្ចព្រមព្រៀងមួយលើការរៀបចំការចែកអំណាចគ្នាដែលបានពន្យល់ត្រួសៗនៅក្នុងជំនួបក្រៅផ្លូវការចាកាតាលើកទីបី ​នៅខែ កុម្ភៈ ១៩៩០ វៀតណាម និងចិនបានផ្លាស់ប្ដូរយ៉ាងលឿនដើម្បីបង្កើតទំនាក់ទំនងការទូតជាផ្លូវការឡើងវិញ។ នៅខែ វិច្ឆិកា ១៩៩១ នាយករដ្ឋមន្ត្រីដែលបានជ្រើសតាំងថ្មីលោកវ៉-វ៉ាន់គៀតបានធ្វើដំណើរទៅប៉ីជិង និងបានជួបបដិភាគីចិនរបស់លោក គឺលោកលី-ផឹង ហើយពួកលោកបានបញ្ចេញសារ១១ចំណុចដែលបង្កើតឱ្យមានចំណងការទូតឡើងវិញរវាងប្រទេសទាំងពីរបន្ទាប់ពី១០ឆ្នាំដោយគ្មានទំនាក់ទំនងជាផ្លូវការ។[១០៣]

ការបញ្ចប់នៃការប៉ះទង្គិចគ្នារបស់កម្ពុជា ក៏បាននាំមកនូវការបញ្ចប់ការហាមឃាត់ជំនួយ និងការជួញដូរដែលបានដាក់ដោយអាស៊ានដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៩។ នៅខែ មករា ១៩៩០ នាយករដ្ឋមន្ត្រីថៃលោកឆាតិឆាយ-ឆុណហៈវ័ណបានបញ្ចេញសំឡេងនូវការគាំទ្ររបស់គាត់ដល់វៀតណាមជាសាធារណៈ និងឥណ្ឌូចិនទាំងមូល ដើម្បីទទួលយកការយល់ព្រមឱ្យមានការអនុញ្ញាតចូលទៅក្នុងអាស៊ាន។[១០៤] នៅក្នុងសម័យនោះរវាងចុងឆ្នាំ១៩៩១ និង ដើមឆ្នាំ១៩៩២ វៀតណាមបានស្ដារទំនាក់ទំនងជាមួយប្រជាជាតិសមាជិកជាច្រើននៃអាស៊ាន។ តាមរយៈលទ្ធផលមួយ រវាងឆ្នាំ១៩៩១ និង ១៩៩៤ ការវិនិយោគមកពីប្រទេសអាស៊ានបានបន្ថែម១៥ភាគរយនៃការវិនិយោគបរទេសដោយផ្ទាល់នៅវៀតណាម។[១០៥] ម្ខាងទៀតពីផលប្រយោជន៍សេដ្ឋកិច្ចជាក់ស្ដែង អាស៊ានក៏បានផ្ដល់នូវបរិស្ថានសន្តិភាពដែលបានធានាឱ្យសន្តិសុខជាតិវៀតណាមទល់នឹងការគំរាមកំហែងបរទេសក្នុងសម័យក្រោយសង្គ្រាមត្រជាក់ នៅពេលដែលជំនួយសូវៀតលែងប្រើការបាន។[១០៦] ដូច្នេះ នៅថ្ងៃ ២៨កក្កដា ១៩៩៥ វៀតណាមបានក្លាយជាសមាជិកផ្លូវការទីប្រាំពីរនៃអាស៊ាន បន្ទាប់ពីឥស្សរជនផ្លូវការអាស៊ាននាំមុខបានអញ្ជើញវៀតណាមឱ្យចូលរួមក្នុងជំនួបរដ្ឋមន្ត្រីអាស៊ាននៅបាងកកក្នុងឆ្នាំ១៩៩៤។[១០៧] ក្រោយមកទៀត នៅខែ សីហា ១៩៩៥ ការិយាល័យសម្ព័ន្ធការស.រ.នៅហាណូយត្រូវបានតំឡើងថ្នាក់ទៅជាឋានៈស្ថានទូត បន្ទាប់ពីប្រធានាធិបតីស.រ.ប៊ិល្ល-ឃ្លិនថឹនបានប្រកាសប្រក្រតីនីយកម្មជាផ្លូវការនៃទំនាក់ទំនងការទូតជាមួយវៀតណាមនៅថ្ងៃ ១១កក្កដា ១៩៩៥ ដោយហេតុនោះហើយ ក៏បានបញ្ចប់ការឃ្លាតដាច់ឆ្ងាយរបស់វៀតណាមពីពិភពលោក។