Category Archives: ទស្សនវិទូល្បីៗ

ប្លាតុង (PLATON)


       សម្រាប់ទស្សនវិជ្ជាលោកខាងលិច​ជាមួយគ្រូរបស់គាត់សូក្រាត និងសិស្សរបស់គាត់ អារីស្តូត​ផ្លាតូ ក៏ជាគណិតវិទូ អ្នកនិពន្ធនៃទស្សនវិជ្ជាបែបសន្ទនា​និងជាអ្នកបង្កើត សាលាទស្សនវិជ្ជា ជាន់ ខ្ពស់​អាកាដឺមី (Academi) នៅក្រុង អាតែនដែលជាវិទ្យាស្ថានគរុវិជ្ជាជាន់ខ្ពស់ដំបូងបង្អស់​នៅ​លោកខាងលិច​ ។ ផ្លាតូ​គឺជាសិស្សរបស់សូក្រាត និងបានទទួលឥទ្ធិពលយ៉ាងខ្លាំង​ពីការត្រិះរិះ​របស់សូក្រាត។ មរណៈភាពរបស់គាត់ក្នុងឆ្នាំ ៣៤៧ មុន គ.ស​ ៕

លក្ខណៈទូទៅរបស់ផ្លាតូ

ផ្លាតូ​ ក៏ជាអ្នកនយោបាយម្នាក់ដែរ​ក្នុងចំណោមអ្នកយោបាយទាំងឡាយ​​ ។ ​ចំណង់ចំណូលចិត្ត របស់គាត់​គឺផ្តោទៅលើរដ្ឋ​យោបាយ ​និងច្បាប់ ​ធាតុទាំងនេះ ជាកត្តាជុំរុញ ឲ្យគាត់ ចាប់អារម្មណ៍ ទៅលើប្រជាជន ចង់ឲ្យប្រជាជន មានភាពប្រសើរសំបូរ​សប្បាយ​និងសុភមង្គល​ព្រមទាំង ធ្វើឲ្យ សង្គមទាំងមូល ស្ថិតក្នុងស្ថេរភាព​ទាំងផ្នែកសេដ្ឋកិច្ច​ទាំងផ្នែក​នយោបាយ​។ ល ​។ ផ្លាតូ ​ព្យាយាម ដោះ ស្រាយរាល់បញ្ហាទាំងឡាយដែលគេតែងតែជួបប្រទះ​ក្នុងរដ្ឋក្នុងសង្គម ក៏ដូចជាក្នុងជីវភាព រស់នៅផងដែរ​ដោយប្រើវីធីមួយ គឺ​បង្កើតរដ្ឋគំរូ ដែលមាន​មេដឹកនាំប្រកបដោយគំនិតស្នេហាជាតិ​​មានសុភវិនិច្ឆ័យ ​។ ​រដ្ឋគំរូនោះ ​លោកផ្លាតូ បានធ្វើ​ការប្រៀបធៀបរវាងទំរង់គ្រប់គ្រងនយោបាយ ​ដែលមានលក្ខណៈមិនគ្រប់គ្រាន់ជាច្រើន​ ដូចជាទំរង់​សក្តិភូមិ (Timocracy) គណាធិបតេយ្យ (Oligarchy) និងប្រជាធិបតេយ្យ (Democracy) ទំរង់ទាំង​ ៣ ​នេះ គាត់ឲ្យឈ្មោះថា​ជាទំរង់អាក្រក់​ គ្មានសេ្ថរភាពហើយទីបំផុតក្លាយទៅជា​ទុជនាធិបតេយ្យ​(Tyranny) ។​​

អត្ថន័យរដ្ឋគំរូរបស់លោក​ផ្លាតូ​ បានបង្ហាញឲ្យឃើញនូវភាពយុត្តិធម៌​​ ក្នុងការដឹកនាំដោយជ្រើស​រើសយកអ្នកទស្សនវីទូដ៏វៃឆ្លាត​ ពីព្រោះចំណេះដឹងពិតប្រាកដ ​និងចិត្តសាងកុសលចំពោះអ្នកដទៃ​ មានតែនៅក្នុងជំពូកមនុស្សប្រភេទនេះទេ ដែលបានធ្វើ​សម្បទាន ។ តួរអង្គដែលតំណាង ឲ្យរដ្ឋ គំរូរបស់លោកផ្លាតូ​ គឺអ្នកធ្វើការក្នុង Polis (ក្រុងក្រិចបុរាណ) ។​ នៅក្នុងគំនិតនយោបាយ ផ្ទាល់ របស់ផ្លាតូ​ ពាក្យសង្គម​ ​និងរដ្ឋ​ គឺរលាយចូលគ្នាក្នុងបូរី​ ។ ​​ផ្លាតូមានជំនឿថា «គ្រប់បុគ្គល ទាំងអស់ ពុំមានចំណេះដឹងពិតប្រាដកទេហេតុដូច្នេះហើយបានជាពួកគេយកចិត្តទុកដាក់គោរពតាម​ បុគ្គល តែមួយអ្នកក្តី ​ឬរដ្ឋ​ »។វណ្ណៈខ្ពស់បំផុតដែលកំពុងកាន់ អំណាចពុំត្រូវអនុញ្ញាត ឲ្យមាននូវករណី លើកលែង ​ឬករណីចាំបាច់ឡើយ​ គឺត្រូវធ្វីការបូជាជីវិតដើម្បីរដ្ឋ​ដើម្បីវឌ្ឍនភាពរបស់រដ្ឋ​ ។ ​

ពលរដ្ឋទាំងអស់​ ត្រូវផ្សារសាច់ឈាមរលាយចូលទៅក្នុងរដ្ឋ​ហើយរដ្ឋ​ ក៏កើតឡើងដោយសារ​​តែពលរដ្ឋដែរ ។ ​ដូច្នេះ​ពុំអាចអ្នកណាម្នាក់​​ ក្នុងរដ្ឋាភិបាលមានសុភមង្គលតែឯកឯងបានទេ ហើយអ្នកដទៃទៀត​ រស់លើគំនរទុក្ខ​និងស្ទឹងទឹកភ្នែក​បានន័យថា ​ពលរដ្ឋទាំងអស់ ក្នុងប្រទេស ត្រូវតែមានសុភមង្គលដូចៗ ​គ្នា ​។ ​នៅក្នុងទ្រឹស្តីនយោបាយរបស់លោកផ្លាតូ​ គឺបង្ហា​ញឲ្យឃើញ នូវគំនិតផ្តាច់ការទាំងឡាយ​ដែលពុំអាចធ្វើការបិទបាំង នៃជំរៅអត្ថន័យរបស់វា​​ ហើយមិនមាន ការពិបាកយល់ទេ​ ព្រោះវាជាមូលដ្ឋានសុខមាលភាពរបស់រដ្ឋ​៕

ទស្សនវិជ្ជារបស់ផ្លាតូ

តាមទស្សនៈរបស់ផ្លាតូថា ​​ «ពិភពលោក កើតឡើងដោយធាតុ​ ២ ​យ៉ាង ​គឺពិភពទស្សនៈ ​​និងរូប​ធាតុ​ ។​ ពិភពទស្សនៈ​មិនសំដៅទៅលើរចនាសម្ព័ន្ធ​គំនិតនោះទេ​​ប៉ុន្តែ​​​ជាពិភពសច្ចៈ​​ ដែលសម្តែង បង្ហាញនូវភាពជាក់ស្តែង ​។ ​ចំណែករូបធាតុនិយម​​នៅក្នុងដំណើរវិវត្តន៍របស់​ខ្លួន គ្មានភាព សច្ចៈ ទេ​»​។​ ផ្លាតូ​បានបង្ហាញថា​ ​«​គ្មានរូបធាតុណាមួយ​ មិនប្រែប្រួល​បាត់បង់នូវស្ថានភាពរបស់វាទេ គឺមានតែការប្រែប្រួលប៉ុណ្ណោះ​ ដែលមិនប្រែប្រួល ​»​។ បានន័យថា​គឺមានតែពិភពទស្សនៈទេ​ ​ដែ ល មានភាពសច្ចៈ​ និងមិនប្រែប្រួល​​​ ចំណែកឯរូបធាតុវិញ​ មានលក្ខណៈស្រពិចស្រពិល​មិន មានភាពសច្ចៈ​​ គឺវាមិនឆ្លើយតបទៅ នឹងសភាពលក្ខណៈខាងក្រៅ​ខ្លួន របស់វា​គ្រប់ពេលវេលា នោះទេ​ ផ្លាតូបានរិះរកទស្សនៈរបស់មេដឹកនាំដ៏ល្បីល្បាញជាងគេ​ ​ដែលមាននៅ ក្នុងស្នាដៃ របស់ គាត់ស្តីអំ​ពី ​«​ពលកម្ម​ និងពេលវេលា​»​ ដែលត្រូវបានគេទទួលស្គាល់​ និងចាត់ទុកថា​ជាទេវកថា​ ​​ឬ ជាសតវត្សមាសដ៏ល្អ​ អាចយកធ្វើជាគំរូបាន ​ហើយជាស្នាដៃដែលប្រកាន់ភ្ជាប់នូវ​របបនយោបា យ ល្អប្រសើរ​ ។

​    នៅអតីតកាល ប្រវត្តិសាស្រ្ត ធ្វើដំណើរលើផ្លូវដែលមិនត្រូវដើរចេញ​ពីសតវត្សមាស​ទៅ កាន់ សតវត្សដែក ​គឺថារចនាសម្ព័ន្ធរបស់រដ្ឋគំរូ​ មានតែនៅក្នុងសតវត្សមាសទេ ​។​តើរដ្ឋគំរូ​របស់ផ្លាតូ មានសញ្ញាណយ៉ាងដូចម្តេច​ ? ​​បើតាមទស្សនៈរបស់ផ្លាតូ ដែលបាន​និយាយនៅក្នុងស្នាដៃ រដ្ឋ សញ្ញាណ​ដ៏សំខាន់របស់រដ្ឋជាគំរូ​​​ គឺភាពយុត្តិធម៌​ ។ ភាពយុត្តិធម៌​​បើតាមទស្សនៈរបស់ផ្លាតូគឺ ស្ថិតនៅត្រង់ថាពលរដ្ឋម្នាក់ត្រូវតែមានការងារធ្វើ ហើយអាស្រ័យទៅតាម​ឧបនិស្ស័យរបស់គេ ។

​    ដូច្នេះភាពយុត្តិធម៌របស់រដ្ឋ គឺពលរដ្ឋត្រូវមានការងារធ្វើ​​​ ហើយធ្វើសកម្មភាព ស្របទៅតាម សមត្ថភាព​ ​និងអត្ថិភាពរបស់ខ្លួនផ្ទាល់​​ ។ ​លោកផ្លាតូ​បាន​ធ្វើការបែងចែក យ៉ាងច្បាស់ នូវឋានា នុក្រម​ស្រទាប់របស់មនុស្ស ក្នុងសង្គមថា​ ពួកទស្សនៈ​វិទូ ដែលដឹកនាំប្រទេស​ (​វណ្ណៈជាន់ខ្បស់​) ​អ្នកយាម​ និងទាហាន​មន្រ្តីរាជការ​ (​វណ្ណៈ​កណ្ណាល​) ​អ្នកសិប្បករ​ និងកសិករ ​(​វណ្ណៈក្រោម​) ​។​ មិនតែប៉ុណ្ណោះ ប្លាតូបានពិនិត្យ​យ៉ាងហ្មត់ច​ត់​ លើបញ្ហាការ​សិក្សា​ និងការអប់រំ​​ ។​ ផ្លាតូបាន ធ្វើការបែងចែកដូច្នេះ​​ «​អាស្រ័យលើឧបនិស្ស័យរបស់មនុស្ស​​ គឺភាពវៃឆ្លាត​ ភាពម៉ឺងម៉ាត់​ និងការ ទទួលខុសត្រូវក្នុងភាពជាអ្នកដឹកនាំ​»​ ។ ​

សម្រាប់លោកផ្លាតូ​ រចនាសម្ព័ន្ធល្អ​​ គឺនៅកន្លែងណា​ដែលពលរដ្ឋម្នាក់ៗ ​ធ្វើការ ដើម្បី ប្រយោ ជន៍ របស់ខ្លួន​នៅក្នុងទិសដៅអភិវឌ្ឍន៍សង្គម​ ។​ រដ្ឋ​និងសង្គមពលរដ្ឋរបស់ផ្លាតូ​ គឺមានលក្ខណៈ តែមួយ​។ តាមការពិនិត្យវណ្ណៈទាំងឡាយ ដូចជាមេដឹកនាំ (​ក្សត្រ​) ​កងទ័ព ​(​អាមាត្យ​)​ ឈ្មួញ សិប្បករ​និងម្ចាស់ដី​​​ លោក​ផ្លាតូ បានបង្ហាញថា​ «​វណ្ណៈ​ដែលមានតួរនាទីសំខាន់ជាង​គេក្នុងរដ្ឋ​គឺ មេដឹកនាំ (​ក្សត្រ​)​និងកងទ័ព (​អាមាត្យ​)​។

​     រីឯឈ្មួញ​កសិករ ​និងដែល​មានជីវិតផ្សារភ្ជាប់នឹងផលិត ផលសម្ភារៈនោះពួក គេមិនអាច ជៀសផុត ពីការអាស្រ័យនូវ​រដ្ឋនោះទេទីបំផុតពួកវណ្ណៈទាំងពីរ នេះប្រឹងប្រែងសន្សំទ្រព្យ សម្បត្តិ ដែលជាហេតុនាំឲ្យ​កើតមានឡើង​នូវអ្នកមានពេក​និងអ្នកក្រពេក​»​។​ ដើម្បីរក្សាស្ថានភាពនេះ​ផ្លាតូ ទាមទារឲ្យមានការបង្កើត​ ប្រព័ន្ធអប់រំពិសេសមួយសម្រាប់ក្រុមអ្នកដឹកនាំ​និងអ្នកការពារ ​។​ នៅ ក្នុងមូលនៃប្រព័ន្ធអប់រំ​​នេះ​ ត្រូវមានសិល្បៈ​​​តូរ្យតន្រ្តី​និងអត្តពលកម្មចូលរួមផងដែរ​។​ តូរ្យតន្រ្តីពង្រឹ ងដួងប្រលឹង​អប់រំឲ្យស្រលាញ់ជាតិ​មាតុភូមិ​ ចំណែកឯអត្តពលកម្ម​ពង្រឹងរាង្គកាយឲ្យ រឹងមាំរៀបចំ ពលរដ្ឋ​ដើម្បីរដ្ឋរបស់ខ្លួន​។

​     តាមទស្សនៈរបស់ផ្លាតូ​ ការសិក្សាវិទ្យាសាស្រ្ត​ជាការស្វែងរកពិភពសច្ចភាព​ហើយមិនភូតភរ ដូចជាលក្ខណៈរូបធាតុទេ​។ ​បន្ទាប់ពីបានបញ្ចប់នូវមុខវីជ្ជាទាំងអស់នេះ​យុវវ័យ​មានការចេះដឹង​ និងប្រកបដោយសីលធម៌នោះ​ អាចរៀបចំខ្លួន​ដើម្បីដើរតួរជាមេដឹកនាំ​ ។ ​ពេលនេះ​គេសិក្សាវិភាគ អំពីសិល្បៈ​ និងដឹកនាំជជែកពិភាក្សា​ បន្ទាប់មកសិក្សាទស្សនវិជ្ជា​ ដែលជាប្រភពដើមនៃរាល់ ប្រព័ន្ធចំណេះដឹង​​​ ។ ​នៅចុងកម្មវិធីសិក្សា​ពួកគេត្រូវតែងតាំងឱ្យមាន​មុខងារជាបុគ្គលិករដ្ឋ​ ប៉ុន្តែ មិនទាន់មានមុខងារដឹកនាំរដ្ឋទេ​ លុះត្រាតែមានវ័យចាប់ពី​ ៥០ ​ឆ្នាំឡើងទៅ​ ស្គាល់នូវទិសដៅ នៃ ជីវិតច្បាស់លាស់​ ។​ ចេះធ្វើការអង្កេតពិនិត្យ​ទទួលយកនូវទស្សនៈ​ដែលជឿនលឿន​ និងមាន ការ សម្របសម្រួលទទួលយកបទពិសោធន៍​ជាច្រើនអំពីរដ្ឋ​ ។

​  គេនៅពេលនោះ​គេមានលក្ខណសម្បត្តិពេញលេញ​ ក្លាយជាមេដឹកនាំរដ្ឋ​ពិតប្រាកដ​ ។ ​បើតាម ទស្សនៈរបស់ផ្លាតូ​ ទិសដៅរបស់រដ្ឋ​ដែលផ្លាតូ គិតថា​ជារដ្ឋគំរូ​ គឺត្រូវ​ជួយផ្គត់ផ្គង់ អតិបរមា ដល់ កង្វះខាតក្នុងជីវិតប្រជាពលរដ្ឋ​ ទាំងសម្ភារៈ​ ទាំងស្មារតី​ ។​ ស្ថានភាពនៃជីវិតនេះហើយ ​ដែលគេ បាន គិតទទួលយក​នៅក្នុងសម័យបុរេក្រិច​ និងរូម ​។​ ដូច្នេះ​រដ្ឋគំរូរបស់ផ្លាតូ​ត្រូវតែអាស្រ័យនឹង ការ បែងចែកជាក្រុម ដែលប្រកបដោយគុណធម៌ទាំងឡាយ​បួនយ៉ាងគឺ

  • ចំណេះដឹងជ្រៅជ្រះ​
  • សេចក្តីក្លាហាន​
  • វិចារណញ្ញាណ​
  • យុត្តិធម៌ ​។

ចំណេះដឹងជ្រៅជ្រះ​ក្នុងនាមជាអ្នកបំពេញតួនាទី​ ជាអ្នកដឹកនាំរដ្ឋ​ ។ សេចក្តីក្លាហាន​ ជាគុណ សម្បត្តិរបស់ទាហានមានតួនាទី ​ជាអ្នកការពារ ​។ ទីបី​ និងទីបួន​ គឺវិចារណញ្ញាណ​ និងយុត្តិធម៌​ជាគុណធម៌ដែលមានគ្រប់ពលរដ្ឋទាំងអស់នៅក្នុងរដ្ឋគំរូ​។

ទន្ទឹមនឹងនេះ​គួរតែធ្វើការកត់សំគាល់ផងដែរ ​នៅក្នុងសំណេរស្នាដៃរដ្ឋគំរូរបស់ផ្លាតូ​ គេសង្កេត ឃើញមានការផ្សព្វផ្សាយ​នូវទេវកថាបុរេក្រិច​ ស្តីអំពីមនុស្សប្រាំជំនាន់​ ដែលបានផ្លាស់ប្តូរ​ដែល ស្ថិត នៅក្នុងកំណាព្យរបស់កវី​Gesioda ថា​ «​ពលកម្ម​ និងពេលវេលា​»​ ។​ ទីមួយ​ ឬសតវត្សមាស ​គឺជាជំនាន់មនុស្សដែលទទួលបាននូវអ្វីជាគំរូ ​។

​     នៅក្នុងជំនាន់នោះ ​គេមានគុណធម៌គ្រប់បែបយ៉ាងទាំងអស់​ ហើយឋិតក្រោមការ ដឹកនាំរបប រាជានិយម​ ។ ជំនាន់ក្រោយមក​បានចប់ផ្តើមឃ្លាតចេញ ពីតំណាក់កាលសតវត្សមាស​ ។ ​កើត ឡើង នូវតំណាក់កាល ដែលបានកាត់ផ្តាច់នូវគុណធម៌ទាំអស់​ ។ ​គឺនៅក្នុងទេវកថានេះ​ ​ត្រូវ នឹង ស្នាដៃរបស់ផ្លាតូ​ ដែលនិយាយអំពីរបបនយោបាយ​ និងរចនាសម្ព័ន្ធដឹកនាំ​ ដែលរបបរាជានិយម ​និងអភិជនាធិបតេយ្យ​បានកាត់បង់នូវស្ថានសួគ៌របស់ខ្លួន​ រីឯរចនាសម្ព័ន្ធ នយោបាយ សង្គមបួន ទៀត ​កំណត់ភាពទន់ខ្សោយរបស់ប្រជាពលរដ្ឋ​​ ក្នុងការប្រឹងប្រែង​ដើម្បីគុណធម៌​ និងសីលធម៌ នៅក្នុងជីវិត​ ។​ ទស្សនៈរបស់ផ្លាតូ​ មានគោលការណ៍ នៅក្នុងអតីតកាល ​ដែលអ្នកទស្សនវិទូ មើលឃើញគំរូនយោបាយរបស់ខ្លួន​ ៕​

ការបែងចែករបបអ្នកដឹកនាំរបស់ផ្លាតូ

ផ្លាតូបានបែងចែកនូវទ្រង់ទ្រាយដឹកនាំដូចតទៅ៖

របបរាជាធិបតេយ្យ​ (Monarchy)

-របបអភិជនាធិបតេយ្យ ​(Aristocracy)

-របបសក្តិភូមិ​ (Timocracy)

-របបគណាធិបតេយ្យ ​( Oligrachy )

-របបប្រជាធិបតេយ្យ ​( Democracy )

-របបទុជនាធិបតេយ្យ ​( Tyranny )

ផ្លាតូ បានបែងចែក​ដូច្នេះ​ ភាពត្រឹមត្រូវ​ជាគូ នឹងវិចារណញ្ញាណ​ បន្ទាប់មកគុណធម៌​ និងភាព ខ្វះខាត ​(​អគុណធម៌​)​បន្ទាប់មក​សុភមង្គល​និងអពមង្គល​។ ​ផ្លាតូ បានចាត់ទុករបបរាជាធិបតេយ្យ និងអភិជនាធិបតេយ្យជារបបនយោបាយដឹកនាំល្អប្រសើរជាងគេ​ ដែលមានយុត្តិធម៌ ជាកន្លែង ដែលមានមេដឹកនាំទាំងអស់ព្រួយបារម្ភអំពីភាពរុងរឿង​​​​​របស់រដ្ឋ​ ដែលជាលក្ខណៈត្រឹមត្រូវ​និង ជា គំរូ​ ៕

      ទ្រង់ទ្រាយរចនាសម្ព័ន្ធដឹកនាំ​ ៤ ​ទៀត គឺ​សក្តិភូមិ​ (Timocracy) ​គណាធិបតេយ្យ (Oligrachy) ​ប្រជាធិបតេយ្យ ​( Democracy) និងទុជនាធិបតេយ្យ​ (Tyranny) ​បានឃ្លាតចាកពីរដ្ឋគំរូ​ ។​ និយាយ ឲ្យខ្លីទៅ​ ទ្រង់ទ្រាយដឹកនាំរដ្ឋទាំង ​៤​ ខាងលើ​ គឺជាការដឹកនាំមួយ​ដែលមេដឹកនាំ មានការ ស្រលាញ់អំណាចហួស ​។ ​របបអភិជនាធិបតេយ្យ ​(Aristocracy) ​គឺជាការដឹកនាំមួយដ៏ល្អប្រសើរ​ មានទំនុកទុកចិត្តពីប្រជាជន​ ។ ​អំណាចរបស់រដ្ឋនៅក្នុងដៃអ្នកដែលប្រសើរជាង​ ដែលបានផ្តល់ ឲ្យដោយសុទ្ធចិត្តពីប្រជាជន​ ។ ​អំណាចរបស់រដ្ឋ​ ដឹកនាំប្រកបទៅដោយគុណធម៌​និងវ័យឆ្លាត​។ ​នៅលើគោលការណ៍​និងទ្រង់ទ្រាយនៃរចនាសម្ព័ន្ធដឹកនាំបែបនេះ​ គឺមានសមភាពតាំងពី កំណើត ម្ល៉េះ​ ។​

    ផ្លាតូ​ បានអះអាងថា ​«​សមភាពពីកំនើត​ បង្ខំឲ្យមានច្បាប់​សមភាពសម្រាប់ទាំងអស់គ្នា​ ដែល បានសរសេរទុកនៅក្នុងច្បាប់​និងជាកាតព្វកិច្ចសម្រាប់ទាំងអស់គ្នា​ ធ្វើសកម្មភាពចំពោះ គ្នាទៅ វិញទៅមក ​ក្នុងលក្ខណ្ឌដ៏ប្រកបមួយ ​គឺពោរពេញទៅដោយកម្លាំង​កិត្យានុភាព ​វីរភាព​និងវិចារណ ញ្ញាណ​»​ ។

  ប៉ុន្តែទស្សនៈរបស់​ផ្លាតូ ​(Plato) ចំពោះតួនាទីរបស់មេដឹកនាំរដ្ឋគំរូ​ គឺចំពោះអ្នក ណាមួយ ដែលស្ម័គ្រចិត្ត​មិនចង់ធ្វើជាអ្នកដឹកនាំទាល់តែសោះ​ តែចង់ធ្វើការកែកំហុសរបស់អ្នកដទៃ​ ។​ អ្នកដែលមិនមែនជាអ្នកដឹកនាំគំរូ​ គឺសំដៅទៅលើអ្នកណា​ដែលស្រលាញ់ខ្លួនឯង​ស្រលាញ់លុយ​និងស្រលាញ់បុណ្យសក្តិ​ ។​ ពីព្រោះអ្នកដឹកនាំណាមួយ​ដែលមានលក្ខណៈដឹកនាំ ល្អសុទ្ធសាធ នោះ ​មិនមែនធ្វើសកម្មភាព ​ដើម្បីតែខ្លួនឯងនោះទេ​ គឺដើម្បីភាពសំបូរសប្បាយរុងរឿង​ជូនអ្នក ដែល នៅក្រោមបង្គាប់របស់ខ្លួន​ ។​

ផ្លាតូ ​(Plato) ​បានបង្ហាញថា​បើនៅក្នុងរដ្ឋសុទ្ធតែមនុស្សល្អ​នោះលទ្ធភាពក្នុងការកាន់អំណាច​ នឹងមានច្រើន ​។​ ប៉ុន្តែមេដឹកនាំពិតបា្រកដ​ ត្រូវមានគុណសម្បត្តិល្អ​ សម្រាប់ខ្លួនឯងផង​និង សម្រាប់ អ្នកនៅក្រោមបញ្ជាផង ​។ ​ហេតុដូច្នេះ​ អ្នកដែលដឹកនាំល្អបំផុត​ មានលក្ខណៈវិសេស វិសាល​ឆ្លាតវៃជាងគេ​មានសមត្ថភាពខ្ពស់ជាងគេ​មានវង្សត្រកូលប្រកបទៅដោយគុណធម៌​ ហើយ លើសពីនេះទៅទៀត​ គឺត្រូវគិតគូរដល់អ្នកដទៃ​និងរដ្ឋ​ ។ ​មានន័យថា​ការងាររួម​ គឺជាការងារ របស់ ខ្លួនផ្ទាល់​ជ័យជំនះទៅលើការងាររួម​ក៏ជាជ័យជំនះរបស់ខ្លួនឯងដែរ ​។ ​ត្រូវតែជ្រើសរើសមេដឹកនាំ​ដែលមានគុណសម្បត្តិដូច្នេះ​ ។​ ព្រោះទិសដៅនៅក្នុងជីវិត​គឺដើម្បីវឌ្ឍនភាពរដ្ឋ​ ។

គុណសម្បត្តិដ៏សំខាន់ សម្រាប់មេដឹកនាំ​តាមទស្សនៈរបស់​ផ្លាតូ (Plato) គឺសីលធម៌​ ភាពនឹងហ្ន៎​ និងមិនឆេវឆាវ​ ។ ​ផ្លាតូ (Plato) បានចង្អុលបង្ហាញគុណសម្បត្តិមេដឹកនាំ​ ដើម្បីអាចបង្កឱកាស​ឲ្យអ្នកធ្វើការជុំវិញ​បណ្តុំទៅដោយមនុស្សស្ម័គ្រចិត្ត​ ធ្វើការដោយសុទ្ធចិត្ត ​ហើយសុទ្ធតែជាមនុស្ស​ មានគុណសម្បត្តិល្អប្រពៃ​ហើយក៏ជាសម្ព័ន្ធមិត្តដ៏ល្អប្រសើរ របស់ប្រជាពលរដ្ឋផងដែរ ​។

​ទាំងអស់នេះ ​ត្រូវដឹកនាំដោយវិចារណញ្ញាណ​ ។​ភាពឆ្លាតវៃ​ គឺជាផ្លូវចង្អុលបង្ហាញគំនិត ដ៏ល្អ ប្រសើរ​ ។ ​អពមង្គល​ នឹងកើតឡើងមិនចេះចប់​ ទាំងចំពោះរដ្ឋ​ទាំងចំពោះពលរដ្ឋ​ ក្នុងខណៈណា​ ដែលអ្នកដឹកនាំមិនមែនជាទស្សនៈវិទូ​ ពីព្រោះទស្សនៈវិទូនេះហើយ ​គឺជាផលវិជ្ជមាននៃសច្ចធម៌​និងអត្ថិភាព​ហើយក្រៅអំពីទស្សនៈវិទូនេះ​ គឺមិនដែលនាំមកនូវ សមិទ្ធិផលអ្វីដ៏គាប់ប្រសើរ ធំធេង ទេ​សម្រាប់បច្ចេកបុគ្គល (ខ្លួនឯង) ​ក៏ដូចជាសម្រាប់រដ្ឋ​ ឬពលរដ្ឋ​ ។ ​លក្ខណៈធម្មជាតិ​របស់ ទស្សនៈវិទូ​ គឺជាលទ្ធភាពល្អ​លើកកម្ពស់គំរូទស្សនៈ ​និងភាពក្លាហាន ​។

​    លក្ខណៈធម្មជាតិ​របស់ទស្សនៈវិទូ​ ជាបងប្អូន នឹងការលើកកម្ពស់នូវភាពរុងរឿង​ ។ ​មានតែនៅ ក្នុងរដ្ឋ​ប្រកបដោយយុត្តិធម៌ទេ ​ដែលជាកន្លែងអភិជន​នឹងដឹកនាំពោរពេញទៅដោយ​ភាពសម្បូរ សប្បាយ ​ប៉ុន្តែមិនមែនសម្បូរមាសបា្រក់ទេ ​គឺសម្បូរសប្បាយដោយសុភមង្គល​ប្រកបដោយ សីលធម៌​ និងវិចារណញ្ញាណ នៅក្នុងជីវិត ​។ ​ច្បាប់ បង្ខំឲ្យកំណត់ទិស​ មិនមែនដើម្បីភាព សម្បូរ សប្បាយតែម្នាក់ឯងទេ ​គឺដើម្បីរដ្ឋទាំងមូល​ ។​ នៅក្នុងរដ្ឋបច្ចុប្បន្ន ​ត្រូវតែមាននូវភាពយុត្តិធម៌ ​ព្រោះអំណាចរបស់រាជា (អ្នកដឹកនាំ)​ តាមទស្សនៈរបស់​ផ្លាតូ (Plato) ​គឺឆ្លើយតបទៅ នឹងគុណធម៌ ពេញលេញ ​។ ​

បើសិនជាមេដឹកនាំមួយចំនួននោះ​ គឺជាអភិជនពិត​ ប៉ុន្តែការដឹកនាំរបស់ពួកនោះ​ពុំសូវ គ្រប់ លក្ខណៈគុណធម៌ ដែលចង់បានទេ ​នោះឯង គឺជាមូលហេតុ​ឲ្យកើតការស្រលាញ់ អំណាចហួស ​ដូច្នេះ ការដឹកនាំបែបនោះ​ គឺជាបែបសក្តិភូមិ (Timocracy) ​៕

លក្ខណៈរបបសក្តិភូមិ (Timocracy)​​​​​​​​​​​​​​​

សម្រាប់របបសក្តិភូមិ (Timocracy) ​គឺមានលក្ខណៈ​ ជាគូប្រកួតប្រជែង​ និងការប្រឹងប្រែងដើម្បី​អំណាច ​នៅក្នុងរចនាសម្ព័ន្ធរដ្ឋបែបនេះ​ ​គេមិនចង់ដាក់មនុស្សវ័យឆ្លាត នៅក្នុងតួនាទីទេ ​គឺគេមិន ឲ្យតំលៃ ចំពោះមនុស្សមានគុណធម៌ ​និងភក្តីទេ​ ប៉ុន្តែឲ្យតំលៃចំពោះមនុស្ស ដែលមាន​លក្ខណៈ ធម្មជាតិកាចសាហាវ​ មានកំណើតមក សម្រាប់ធ្វើសឹកសង្រ្គាម​ មានការអប់រំឲ្យធ្វើអំពើ​ហឹង្សា ​ហើយ មិនមែនឈរលើគោលការណ៍​ ជឿជាក់លើខ្លួនឯងនោះទេ​ ។ មនុស្សនៅក្នុង​សក្តិភូមិ​មាន លក្ខណៈកាចសាហាវ​ និងមានការចេះដឹងទាប​ ប៉ុន្តែគេស្តាប់មេដឹកនាំអំណាច ដោយ​ឥតលក្ខ័ន្ត​ ។

​ទ្រង់ទ្រាយដឹកនាំនេះ (សក្តិភូមិ) ​មានលក្ខណៈ ប្រហាក់ប្រហែល នឹងលក្ខណៈអភិជន ​។ តើទ្រង់ទ្រាយដឹកនាំទាំងពីរនេះ​ មានលក្ខណៈខុសគ្នាយ៉ាងណា ?​ ដូចម្តេច ដែលហៅថាសក្តិភូមិ(Timocracy) ?​ ដើម្បីដោះស្រាយបញ្ហាឲ្យបានទូលំទូលាយ​ត្រូវយល់ថា ​ហេតុដូចម្តេចត្រូវ បាត់ បង់ រចនាសម្ព័ន្ធរដ្ឋ​គំរូ ?​ មូលហេតុនៃការបាត់បង់រចនាសម្ព័ន្ធគំរូ​ផ្លាតូ (Plato) គិតថា​ មក ពីមិន អាចថែរក្សា​ និងបន្តនូ​វគុណសម្បត្តិនៃសីលធម៌ដ៏ខ្ពង់ខ្ពស់ពីជំនាន់មួយទៅជំនាន់មួយ ​ហេតុដូច្នេះ ហើយ​បានជាកើតឡើងលើលោកនេះ​ នូវសីលធម៌មួយដែលមានគុណធម៌តិចជាង​ហើយ មនុស្ស ដែលមានសីលធម៌ច្រើន ក៏កាន់តែតិច​មនុស្សដែលមានសីលធម៌តិចជាងមុន​កាន់តែកើន ឡើង​ ពួកគេមានទិសដៅប្រឹងប្រែងដើម្បីក្លាយជាអ្នកមាន ​។

​ក្នុងលក្ខណៈនេះហើយ​ ដែលធ្វើឲ្យ ខូច បង់ នូវរចនាសម្ព័ន្ធរបបអភិជន ​។ តែទោះជាយ៉ាង ណាក៏ដោយ ​ក៏ផ្លាតូ (Plato) ពុំបានអះអាងថា​ ទ្រព្យសម្បត្តិជាប្រភពនៃសភាវៈអាក្រក់នោះទេ​ ។​

សម្រាប់ផ្លាតូ (Plato) ការប្រឹងបែ្រងដើម្បី ទ្រព្យ សម្បត្តិ​ គឺជាការសន្សំសម្ភារៈ​ដែល នៅ ក្នុងទស្សនៈវិជ្ជារបស់លោកបានកំណត់ថា ជាកាយវិការ មួយនាំឲ្យទស្សនៈសច្ចធម៌​ ប្រែក្លាយ ជា ស្រអាប់ស្រពិចស្រពិល ​។ ​ក្រៅពីនេះ​ ​គឺភាពមាន​ និងក្ររបស់ប្រជាពលរដ្ឋ​នាំឲ្យមាន ការខូចខាត នូវទំនាក់ទំនងនយោបាយធម្មតានៅក្នុងសង្គម​ ។​

នៅលើគោលការណ៍នេះ ​បើនិយាយពីរដ្ឋគំរូ​ផ្លាតូ (Plato) បានគិតថា​ «​ទ្រព្យសម្បត្តិ​ប្រពន្ធ​និងកូនរបស់ពីរក្រុមដ៏សំខាន់​ គឺអ្នកដឹកនាំ​ និងអ្នកការពារ ​ត្រូវតែស្ថិតនៅជាកម្មសិទ្ធិរួម​»​។​នៅ ក្នុងខណៈណា​ដែលធ្វើឲ្យខូចនូវលក្ខណៈគោលការណ៍នេះ​ ទោះរចនាសម្ព័ន្ធអភិជនក៏ដោយ​ វា នឹងបាត់បង់នូវស្ថានភាពពិតរបស់ខ្លួន​ហើយទន្ទឹមនឹងនេះ​រចនាសម្ព័ន្ធរដ្ឋគំរូ​ ក៏បាត់បង់ដែរ​ ។ ​ការ ប្រឹងប្រែងដើម្បីទទួលបាននូវស្ថានភាពពត៌មានអំពីសំភារៈ​ឬ​រូបធាតុនេះ ​ដែលធ្វើឲ្យមនុស្ស​កាន់ តែការងឿងឆ្ងល់ថា ​ហេតុអ្វីបានជា​ស្ថានភាពពិតរបស់រូបធាតុ​ មិនស៊ីគ្នា​និងពិភពគំនិត​ ។

​  ទន្ទឹមនឹងនេះ ​ពលរដ្ឋដែលមានលក្ខណៈវិសេសជាងគេពេលនេះ ​ជាជោគជ័យមួយមិនគ្រប់ គ្រាន់ទេ​គេប្រឹងប្រែងថែមទៀត ​ដើម្បីពង្រឹង​ និងពង្រីកតួនាទីរបស់គេ​នៅក្នុងសង្គម ​។ ​ក្នុង ខណៈ នេះ​ គឺមានតែទ្រព្យសម្បត្តិទេ ​ដែលគេត្រូវការ​ ហេតុដូច្នេះហើយ ​នៅក្នុងសង្គម​ នឹងនាំឲ្យ មាន ការលើកកម្ពស់ទ្រព្យសម្បត្តិពីលើសីលធម៌​ ។​

ដូច្នេះហើយ ​ផ្លាតូ (Plato) បានបង្ហាញថា​ «សេចក្តីស្រេកឃ្លានអំណាច នៅក្នុងរបបសក្តិភូមិ(Timocracy) ​ធ្វើឲ្យខូចខាត​ប្រព័ន្ធគ្រប់គ្រងអំណាចដោយខ្លួនឯងផ្ទាល់តែម្តង» ​៕

លក្ខណៈរបបគណាធិបតេយ្យ(Oligarchy)

បន្ទាប់ពីរបបសក្តិភូមិ (Timocracy)​ ផ្លាតូ (Plato) បានហៅរបបថ្មីមួយទៀត​ គឺរបបគណា ធិបតេយ្យ ​ (Oligarchy) ដែលកើតចេញអំពីសក្តិភូមិ (Timocracy) នៅក្នុងលទ្ធផលនៃ ការដឹកនាំ នៅក្នុងសង្គម​ ។ ​នៅក្នុងរបបគណាធិបតេយ្យ (Oligarchy) ចូលរួមក្នុងការដឹកនាំប្រទេស​មានតែពួកអ្នកមាន​ទ្រព្យសម្បតិ្តខ្ពង់ខ្ពស់​ រីឯពួកក្រីក្របានកាត់ផ្តាច់ស្រលះ​ ។

​បើសិនជានៅក្នុងរបបសក្តិភូមិ (Timocracy) ​សារៈសំខាន់មានតែកេរ្តិ៍ឈ្មោះនោះ នៅក្នុងរបប គណាធិបតេយ្យ (Oligarchy) ទិសដៅសំខាន់​គឺទ្រព្យសម្បត្តិ​បើសិនជាប្រៀបធៀប របបគណា ធិបតេយ្យ (Oligarchy)​ ទៅនឹងរបបសក្តិភូមិ (Tomocracy) ​គឺទី ១ អាក្រក់ជាងទី ២ ​ទៅទៀត។​ការ ប្រមូលសន្សំមាស​របស់មនុស្ស​បានធ្វើឲ្យខូចខាតដល់ប្រព័ន្ធសក្តិភូមិ (Timocracy) ជាបឋម​ ពួក គេបានបោះបង់ នូវ​ប្រព័ន្ធដែលគេកំពុងប្រើប្រាស់​ ហើយដើម្បីបំពេញនូវទិសដៅនេះ​ គេត្រូវ បង្កើត ច្បាប់ ដែលគិតគូរ​តិចតួចណាស់ជាមួយនឹងមនុស្ស​ ។

​ នៅពេលណា​ដែលពួកគេ ឲ្យតំលៃមធ្យោបាយគាបសង្កត់កាន់​តែខ្លាំងឡើងនោះ​ គេនឹងឲ្យ គុណធម៌ កាន់តែតិចដែរ ​។ ​ផ្លាតូ(Plato) បានបង្ហាញថា​ ដោយនៅក្នុងរដ្ឋ ​គេឲ្យតំលៃ ទៅលើ ភាព មានស្តុកស្តម្ភ​ទ្រព្យសម្បត្តិ​ មានន័យថា​ គេនឹងមានការចុះថយចំពោះតំលៃទៅលើគុណធម៌ដែរ ​។ ​ការឲ្យតំលៃទៅលើទ្រព្យសម្បត្តិកាន់តែកើនឡើង ​​ការលើកកម្ពស់អ្នកមាន​នាំឲ្យមានការ តែង តាំង ពួកនេះ​នៅក្នុងម៉ាស៊ីនដឹកនាំ​នៅពេលនោះ​ អ្នកក្រពុំមានលទ្ធភាព ចូលកាន់តំណែងបាន ឡើយ​ ។

ដូច្នេះ ផ្លាតូ (Plato) បានបង្ហាញថា​ ការកំណត់​ស្ថានភាពទ្រព្យសម្បត្តិ បានក្លាយជាច្បាប់​ និង ឋានានុក្រម នៃរបបគណាធិបតេយ្យ (Oligarchy) ។​ យ៉ាងណាមិញ​ នៅពេលណា របបគណា ធិបតេយ្យ(Oligarchy) កាន់តែរឹងមាំនោះ ​ការឲ្យតំលៃទៅលើទ្រព្យសម្បត្តិ​ ក៏កាន់តែខ្លាំងដែរ​ ។ ​ដូច្នេះយើងឃើញយ៉ាងច្បាស់ថា​របបនេះ អាចថែរក្សាគង់វង្សបាន​មានតែប្រើមធ្យាបាយហឹង្សាទេ​ ។​

ផ្លាតូ (Plato) បានបង្ហាញថា​របបគណាធិបតេយ្យ (Oligarchy) ​នឹងត្រូវបែកបាក់ជារដ្ឋពីរ ​គឺ រដ្ឋសម្រាប់អ្នកមាន​ និងរដ្ឋសម្រាប់អ្នកក្រ​ ។​ រដ្ឋទាំងពីរ​ប្រឈមមុខនឹងគ្នាជានិរន្តន៍​ ។ ឧក្រិដ្ឋកម្ម​ នឹងកើតមានឡើងជាញឹកញាប់​នៅក្នុងរបបនេះ ​ដោយសារតែគំនិតឆ្កួតលីលា ​។ ​ភាពកំណាញ់​និងភាពកេងចំណេញ​ បានក្លាយជាគុណសម្បត្តិមួយសម្រាប់មនុស្ស​ហើយប្រសិន បើមនុស្ស ប្រភេទនេះ ​​មានទីតាំងរបស់ខ្លួនក្នុងរបបសក្តិភូមិ (Timocracy) សេចក្តីស្នេហា នឹងយសស័ក្តិ​ នឹងក្លាយជាសេចក្តីស្នេហាមាសប្រាក់ ​៕

ក្ខ​ណៈរបបប្រជាធិបតេយ្យ(Democracy)

បន្តទៅនេះ​ ជារចនាសម្ព័ន្ធ ឬរបបនយោបាយ ដឹកនាំរដ្ឋ​តាមទស្សនៈរបស់ផ្លាតូថា ​របប ប្រជាធិបតេយ្យ (Democracy) ​ជារបបកើតចេញអំពីប្រព័ន្ធគណាធិបតេយ្យ (Oligarchy) ។​ លទ្ធិ​ប្រជាធិបតេយ្យបានកើតឡើងនៅពេលណា ដែលអ្នកក្របានទទួលជ័យជំនះ​នៅពេលនោះ​ពួក សត្រូវរបស់គេ​មួយចំនួន ត្រូវបានសម្លាប់​ហើយមួយចំនួនទៀត ត្រូវបានបណ្តេញចេញ​ រីឯអ្នក​ដែលនៅសល់​បានបន្តការរស់នៅក្នុងគោលការណ៍សមភាព ក្នុងឋានៈជាពលរដ្ឋ ​។

​នៅក្នុងរដ្ឋ​ដែលមានសិទ្ធិសេរីភាពពេលលេញ​ឥតលាក់លៀម​ និងមានសទ្ធិធ្វើអ្វីដែលខ្លួនចង់ធ្វើ​ មិនចាំបាច់ត្រូវឱនលំទោនចំពោះអ្នកណានោះទេ​ បើខ្លួនមិនចង់ធ្ធើ​ (ព្រោះជាសទ្ធិរបស់ខ្លួន) ​។ ​ដូច្នេះ មើលទៅ​ហាក់ដូចជារបបនយោបាយមួយនេះ ​ល្អប្រសើរបំផុតជាងគេ​ ។​ ប៉ុន្តែ នៅក្នុងរបប នេះ​ ពុំមានអ្នកណាមួយមានទួនាទី​ត្រូវតែដឹកនាំនោះទេ​ ។​ នៅក្នុងរបបប្រជាធិបតេយ្យ​ មនុស្ស មានអំណាច​ កេរ្តិ៍ឈ្មោះ​ យសស័ក្តិ​ គឺអាស្រ័យពួកមហាជន​មើលឃើញ​ ជ្រើសរើសយក​ ។​ យ៉ាង ណាមិញ​ នៅក្នុងរបបប្រជាធិបតេយ្យ​ ក៏មិនមែនអាស្រ័យទៅលើបុគ្គលណា​ ដែលចូលរួម ក្នុង សកម្មភាពដឹកនាំរដ្ឋ​ ។​

ដូច្នេះ តាមទស្សនៈរបស់ផ្លាតូ (Plato) ​នៅក្នុងរបបប្រជាធិបតេយ្យ​នឹងកើត ឡើងនូវភាព អួតអាង ​ការឲ្យមានសេរីភាពហួសហេតុ​ ការមិនមានទំទួលខុសត្រូវ ចំពោះពាក្យសម្តី​និងភាពឥត ខ្មាសទាំងនេះ​ គឺជាវីរភាពរបស់គេ​។​នៅក្នុងរដ្ឋប្រជាធិបតេយ្យ​អ្នកឭសូរតែពាក្យសរសើរ ​ដោយ ឥតព្រំដែនតែអំពីសទ្ធិសេរីភាពប៉ុណ្ណោះ​ ។ ​នៅពេលដែលអ្នកមិនស្តាប់បង្គាប់បះបោរឡើង ​ធម្មតា ពេលនោះ​ឪពុកតែងតែមានទំលាប់គំរាមគំហែងកូន របស់ខ្លួន​បើសិនជាគ្រូវិញ​ គឺតែងតែ ប្រតិកម្ម ចំពោះកូនសិស្សរបស់ខ្លួន​។

​    នៅក្នុងជួរប្រជាជន នៃរបបប្រជាធិបតេយ្យ​ និងកើតឡើងនូវភាពមិនសុខ​ មានអារម្មណ៍ ហាក់ ដូចជាចង្អៀតចង្អល់​រហូតដូចជាមានអ្វីមករារាំងគេ​ជាប់ជានិច្ច​ ទីបំផុតពួកគេលែងគិតអំពីច្បាប់​សំខាន់ គេចង់បាន​មិនត្រូវឲ្យមានអំណាចណាមួយ​កមគ្របសង្កត់លើគេឡើយ ​។​ ក្នុងលក្ខណៈ នេះហើយ ​ដែលនាំឲ្យកើតមាននូវរបបផ្តាច់ការ ​។​ដូច្នេះ ចេញអំពីសេរីភាព​ នឹងកើតឡើង នូវរបប ទាសភាពដ៏ព្រៃផ្សៃ​ និងកាចសាហាវបំផុត​ ៕

លក្ខណៈរបបទុជនាធិបតេយ្យ(Tyranny)

ទុជនាធិបតេយ្យ(Tyranny)គឺជារបបផ្តាច់ការ​ ដែលមានទ្រង់ទ្រាយរចនាសម្ព័ន្ធរឹងមាំ​ ហើយក៏ជា របបកាចសាហាវ ​។ ​ពេលដែលពួកមហាជន ឱនលំទោនស្តាប់បង្គប់តាម​នៅពេលនោះ មេដឹកនាំ​ នឹងក្លាយជាមេដឹកនាំផ្តាច់ការ ​ហើយមេដឹកនាំចាប់អារម្មណ៍ ទៅនឹងសេចក្តីសម្រេច ចិត្តរបស់ តុលាការ​ ដែមានលក្ខណៈអយុត្តិធម៌​កាត់ផ្តាច់ពីមនុស្ស​ដោយប្រើមធ្យោបាយ​ដាក់ទណ្ឌកម្ម យ៉ាង កាចសហាវ​ នៅពេលនេះ ​គេបានឈរនៅលើផ្លូវនៃមេដឹកនាំរដ្ឋ​ដែលមិនមែនជាតំណាង របស់ ប្រជាជនទេ ​គឺជាមេដឹកនាំផ្តាច់ការ​ ។​

កម្មវិធីមួយ​របស់មេដឹកនាំផ្តាច់ការ ​គឺការទាក់អារម្មណ៍របស់ប្រជាជន ​ដើម្បីធ្វើសង្រ្គាម​ដើម្បី ឲ្យប្រជាជនមានអារម្មណ៍ត្រូវគ្នា​ ជាមួយមេដឹកនាំជានិច្ច​ ។ ​ដើម្បីការពារអំណាច​មេដឹកនាំ ផ្តាច់ ការ ​ត្រូវការតាមដានសកម្មភាពអ្នកណា ដែលក្លាហាន​មានទឹកចិត្ត ទូលំទូលាយ​ប្រកបដោយ វិចារណញ្ញាណ​ និងប្រាជ្ញាឈ្លាសវៃ​ ។ ​ភាពរឹងមាំរបស់អំណាចផ្តាច់ការ ​គឺធ្វើយ៉ាងណា​ដើម្បី បោសសំអាតពួកនេះចេញ ពីជួររដ្ឋាភិបាល​ ។ ​មធ្យោបាយរបស់មេដឹកនាំផ្តាច់ការ​ នៅពេល ដែល គេធ្វើអំពើកាចសាហាវទៅលើប្រជាជន​ កាន់តែខ្លាំង​នោះ គេកាន់តែត្រូវការអ្នក ការពារខ្លួន របស់ គេកាន់តែច្រើនថែមទៀត ​។

​ដូច្នេះប្រជាជនដែលមានសេរីភាព​ ត្រូវធ្លាក់ចូលទៅក្នុងស្ថានភាពនូវអំណាចផ្តាច់ការ​សេរី របស់ ពួកគេត្រូវបាត់បង់ទៅក្នុងរបបផ្តាច់ការ ​សេរីភាពត្រូវបានប្រែក្លាយទៅជាទាសភាពយ៉ាងធ្ងន់ធ្ងរ ​និ ង ជូរចត់ជាទីបំផុត ក្នុងភាពជាទាសករ​ ។​ បើនិយាយពីគុណសម្បត្តិ​របស់មេដឹកនាំផ្តាច់ ការ ខ្សោយ បំផុត​ ផ្លាតូ (Plato) បានបង្ហាញថា​ ទោះបីគេមានទំនាក់ទំនង ជាមួយអ្នកណាក៏ដោយ ​ក៏ គេតែងតែចង់ទាមទារឲ្យអ្នកនោះ​ ក្លាយជាទាសកររបស់គេ​ ។ ​មេដឹកនាំផ្តាច់ការ​ប្រៀប ដូចជា អំណាច គ្មានច្បាប់ របស់មនុស្សម្នាក់​ សម្រាប់ប្រជាជនទាំងអស់ នៅក្នុងសង្គម​ហើយផលប្រយោ ជន៍ របស់ពួកគេ បានកំណត់ខ្ពស់ជាងផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងអស់​ ។​ ផ្លាតូ (Plato) បានបង្ហាញទៀតថា ​«របបផ្តាច់ការ ​គឺជារបបកាចសាហាវជាទីបំផុតពីព្រោះ៖

ទី១ ​ប្រជាពលរដ្ឋ នៅក្នុងរបបនេះ​ មិនមែនចាប់ផ្តើមគោរពឱនលំទោន ​ចំពោះមនោគមន៍វិជ្ជា​នោះទេ​ ចំពោះមនុស្សម្នាក់​។

ទី២​ ចំណុចសំខាន់សម្រាប់រដ្ឋ​ ត្រូវអាស្រ័យនឹងមនោគមន៍វិជ្ជា របស់ខ្លួន​ ។ ​ផលប្រយោជន៍រដ្ឋ​ត្រូវ តែមានតំលៃខ្ពស់ជាង ផលប្រយោជន៍របស់បុគ្គល ​ឬផលប្រយោជន៍ពលរដ្ឋក្នុងសង្គម ​។ ​មេអំ ណាចផ្តាច់ការ​ និងផលប្រយោជន៍ឯកជន របស់ខ្លួន​តែងតែត្រូវបានកំណត់ថា​ជាផលប្រយោជ ន៍របស់ប្រជាជនទូទៅ​​ ហើយគោលបំណងរបស់រដ្ឋ​ បានត្រូវគេយកមកប្រើជា​គោលបំណងរបស់ ប្រជាជន»​ ។​​​​​​

ក្លេអូប៊ុល (CLEOBULE)


    ជាទស្សនវិទូក្នុងជំនាន់សូឡុង ។ អាយុរបស់គាត់ប្រហាក់ប្រហែលគ្នានឹងសូឡុងដែរ ជីវិតរបស់ គាត់គឹនៅចន្លោះរវាងអូឡាំងព្យ៉ាដទី ៣៥ និង ទី ៥៥ ។

    ក្លេអូប៊ុលបានគេចាត់ទុកថាជាអ្នកប្រាជ្ញម្នាក់មិនសូវល្បីល្បាញប៉ុន្មានទេ ក្នុងចំណោមអ្នកប្រាជ្ញ ទាំងឡាយនោះ ប៉ុន្តែគេបានចាត់ទុក ថាជាបុគ្គលដែលមានសុភមង្គលជាងគេបំផុត ។គាត់ជាកូន ច្បង​របស់ អេច៉ាគោរ៉ាស ដែលបន្តត្រកូលមកពី អ៊ែរគុល (Hercule) ។ គាត់កើតនៅក្នុង សមុទ្រ ឡាំងដឹ នៃកោះរ៉ូដ គាត់មានវ័យវឌ្ឍនាការឡើងក្នុងសម័យសករាជក្រេស៊ុស ស្តេចនៃប្រទេស លីឌី ។

     គាត់បានបង្ហាញនូវសតិបញ្ញានិងវិចារណញ្ញាណដ៏ជ្រាលជ្រៅ តាំងពីក្មេងមកម្ល៉េះ ។ គាត់មាន រូបសម្បត្តិស្រស់សង្ហា មានមាឌធំខ្ពស់ដំបង នឹងសុខភាពរឹងមាំ ដែលគេមិនធ្លាប់ជួបប្រទះពីមុន មក ។ កាលពីក្មេងវ័យគាត់ បានចំណាយពេលធ្វើដំណើរទៅប្រទេស អេយីពួរ ដើម្បីទៅសិក្សា ទស្សនវិជ្ជា ស្របទៅតាមទំនៀមទំលាប់នាសម័យនោះ ។​នៅពេលគាត់ត្រឡប់មកវិញ គាត់បាន រៀបអាពាហ៍ពិពាហ៍ ជាមួយស្ត្រីគ្រប់លក្ខណ៍ម្នាក់ ហើយរស់នៅយ៉ាងមានសេចក្តីសុខសាន្ត ។ គាត់មានកូនស្រីម្នាក់ឈ្មោះក្លេអូប៊ូលីន មានកិត្តិនាមល្បីល្បាញរន្ទឺសុះសាយ​ដោយសារនាងបាន អនុវត្តមេរៀន ប្រកបដោយជោគជ័យ របស់ឳពុកនាង ជាហេតុបណ្តាលឲមានការភ័ន្តភាំងចំពោះ ទស្សនវិទូល្បីៗជាច្រើន នាសម័យនោះ ។

    ជាពិសេសដោយសារនាងមានទេពកោសល្យ ក្នុងការចោទសួរសំណួរ ដែលមានលក្ខណៈជា ប្រស្នា ។ នាងមានភាពទន់ភ្លន់ ថែមទាំងជានារីដែលប្រកបដោយគុណធម៌ មិនប្រកាន់វណ្ណ លាង ជើងឲមិត្រភក្តិ នឹងភ្ញៀវបរទេស ដែលបានមកចូលរួមក្នុងពិធីជប់លៀងរបស់ឳពុកនាង ។

     ក្លេអូប៊ុល ត្រូវបានគេជ្រើសរើស ឲគ្រប់គ្រងរដ្ឋឡាំងដឹដ៏តូចមួយ វាជាការងាយស្រួលណាស់ សម្រាប់ការគ្រប់គ្រង ដោយទេពកោសល្យរបស់គាត់ ហាក់ដូចជាគ្រប់គ្រងក្នុងក្រុមគ្រួសារដ៏តូច មួយអញ្ចឹង ។ គាត់បានបញ្ជៀសបូវរាល់បញ្ហា ដែលជាកត្តាបង្កឲកើតមានសង្គ្រាម​ ហើយថែម ទាំងបង្កើតឲមានសាមគ្គីភាព និងភាពយុត្តិធម៌ក្នុងការគ្រប់គ្រង ​ធ្វើឲប្រជាពលរដ្ឋរស់នៅរួមគ្នា ពោរពេញទៅសេចក្តីសុខ ។

      ស្នាដៃដ៏សំខាន់របស់គាត់ ផ្នែកអក្សរសាស្ត្រ គឺគាត់មានវិធីសាស្រ្តក្នុងការពន្យល់ណែនាំ និង ដាក់ជាចំណោទប្រស្នាយ៉ាងប៉ិនប្រសព្វទៀតផង ។ គាត់នេះហើយជាអ្នកបង្កើត ឲមានរបៀប ចោទ សួរ​នូវសំណួរប្រៀបធៀបបែបតក្កសាស្ត្រ ដែលបានទទួលស្គាល់​ឬ​ទទួលនូវការ គោរពរាប់ អានអំពីសំណាក់ប្រជាពលរដ្ឋក្រិក ។ គាតជាអ្នកនិពន្ធដែលមានស្នាដៃមួយរូបផងដែរ នេះជាស្នា ដៃនិពន្ធរបស់គាត់ ៖ “ខ្លួនខ្ញុំជាបិតាម្នាក់ដែលមានបុត្រា​ ១២ នាក់ ក្នុងបណ្តាបុត្រម្នាក់​ៗ មានបុត្រី ៣០ នាក់ នាងខ្លះមុខស នាងខ្លះមុខខ្មៅ ។ បុត្រីទាំងអស់នោះមានលក្ខណៈជាអមតៈ មិនចេះ ស្លាប់ ប៉ុន្តែនាងស្លាប់ជារៀងរាល់ថ្ងៃ  “​។ ប្រស្នានេះមានន័យថា​”ឆ្នាំ” ។

        ក្លេអូប៊ុល គឺជាអ្នកនិពន្ធអក្ខរាលើផ្នូរសពរបស់ ស្តេចម៉ីដាស នៅក្នុងចំណារអត្ថបទគាត់ បាន សរសើរយ៉ាងខ្លាំង ។ មានជនខ្លះបានយល់ច្រឡំថា “អូម៊ែរ” (Homere)  ទៅវិញទេជាអ្នកសរសេរ ចំណារអត្ថបទនេះ ប៉ុន្តែគេបានដឹងថា “អូម៊ែរ” កើតមុនស្តេចម៉ីដាស ហើយបាន​ទទួល​មរណ​ភាព​ជាយូរឆ្នាំមកហើយ ។

សូក្រាត (SOCRATE)


សូក្រាត (SOCRATE)

សូក្រាត (SOCRATE) កើតនៅក្នុងឆ្នាំទី ៤ នៃអូឡាំព្យ៉ាដ ទី ៧៧  ។ ​ ស្លាប់នៅឆ្នាំទី​១ នៃអូឡាំព្យ៉ាដទី ៩៥ មានជន្មាយុ ៧០ ឆ្នាំ ។

សូក្រាត គឺជាទស្សនវិទូម្នាក់ដែលប្រកបដោយបញ្ញាវាងវៃ និងឈ្លាវឆ្លាត ព្រមទាំងមានជីវិតពោរ ពេញ ទៅដោយសីលធម៌ជាងគេបំផុត នៅក្នុងសម័យនៃពហុទេវា (ពហុទេវា គឺព្រះអាទិទេព ច្រើន គឺសម័យព្រហ្មញ្ញសាសនានៃជនជាតិក្រិក Paganisme: បារកាន, ប្រកាន់, ព្រះកាន់, ព្រះខ័ន ) ។ គាត់ជាពលរដ្ឋនៃទីក្រុងអាតែ្ហន រស់នៅក្នុងសង្កាត់អាឡូប៉ែល ។ គាត់មានកំណើត ក្នុងឆ្នាំទី​៤ នៃអូឡាំព្យ៉ាដទី ៧៧ ឪពុកឈ្មោះ សូប្រូស៊ីន ដែលមានមុខរបរជាជាងចម្លាក់ថ្ម មា្តយ ឈ្មោះ ហ្វារ៉ាណែត មានមុខរបរជាឆ្មប ។

លក្ខណៈទូទៅរបស់សូក្រាត

លោកសូក្រាត ​​(៤៦៩-៣៩៩) ​មុន​គ.សបានក្លាយជាអ្នកទស្សនវិជ្ជាម្នាក់ដែលសំខាន់ និង​ល្បី ល្បាញ នៅក្នុងប្រវត្តិសាស្រ្តរបស់ពិភពលោក​ ។​គាត់ត្រូវបានរដ្ឋាភិបាលក្រុងអាតែន ដែលគ្រង ប្រទេសខ្លួននាពេលនោះ ​​តាមរបបប្រជាធិបតេយ្យបែបផ្ទាល់បានចោទប្រកាន់គាត់ថា​​គាត់មិន បាន គោរពដល់ព្រះរបស់ទីក្រុង នាសម័យនោះ ហើយនឹងបានផ្សព្វផ្សាយនូវដំណឹងអកុសល ផ្សេងៗទៀតហើយថែមទាំងបានបំផ្លាញដល់អនាគតរបស់យុវជន ​។ នៅពេលនោះ​រដ្ឋាភិបាល យល់ថា​​ផ្នែកនយោបាយ​ពុំមានទោសកំហុសអ្វីទេ ​ចំណែកឯបញ្ហាសាសនាវិញ​​ស្ថិតក្រោម សមត្ថ កិច្ច របស់រដ្ឋ​​ ។​ លោកសូក្រាតបានបង្រៀនថា«នយោបាយគឺជាសិល្បៈដែលទាមទារឲ្យមាននូវ ចំណេះដឹងជាមូលដ្ឋានដ៏ល្អ» ​ ។

ទោះជាយ៉ាងណាក៏ដោយ ​ក្នុងចំណោមនោះ​ មានប្រជាជនភាគច្រើន​រាប់បញ្ចូលទាំងអ្នក នយោបាយនាសម័យនោះពុំមានចំណេះដឹងជាមូលដ្ឋានល្អនោះឡើយ​ ​ហើយជាហេតុ ធ្វើឲ្យពួក គេពុំអាច​ដោះស្រាយនូវបញ្ហានយោបាយបានល្អទេ​។ ទស្សនៈខាងលើនេះ​​វាប្រឆាំងទៅនឹងគំនិត ​ប្រជាធិបតេយ្យរបស់អាតែន ដែលត្រូវការចាំបាច់នូវសំឡេង​មនុស្សគ្រប់រូប​ត្រាប់តាមមាត់របស់​ពួកគេដូច​ៗ​​ គ្នា​ ។​ ហើយនៅពេលនោះ​​សូក្រាត​​បានទាក់ទងនឹងពួកគណាធិបតេយ្យ​​(Oligarchy)​​ ដែលកាន់អំណាចនៅក្រុងអាតែន​​​ក្នុងកំឡុងឆ្នាំ​ ៤១១ ​មុន ​គ.ស ​ហើយឆ្នាំ​ ​៤០៤-៤០៣​ មុន ​គ.ស. ហើយកិច្ចការរបស់ពួកគណាធិតយ្យ ​(Oligarchy)​ នេះ​ត្រូវបាពួក​រាជាធិបេតយ្យ (Monarchy) នាពេលនោះ​​គិតថាមានគ្រោះថ្នាក់បំផុត​ ។ ​មួយចំនួននៃពួកនេះ​​មានពីរបីនាក់​ធ្លាប់ជា អតីតក្លើ របស់គាត់ពីមុន​ ។ ​ទោះជាយ៉ាងណាក៏ដោយ ​សូក្រាតយល់ថា​​ ពលរដ្ឋទាំងអស់ ​ទោះជាក្នុង ករណីណាក៏ដោយ​​ ត្រូវតែគោរពបង្គាប់របស់រដ្ឋហើយ​មិនអាចក្បត់​ងមនសិការនេះឡើយ ។ គាត់ បានប្រកែកដាច់ខាតចំពោះការជួយរូបគាត់ឲ្យរត់ចេញពីគុក​ ​។ ​ហេតុផល​ ៣ ​យ៉ាងដែលគាត់ បានផ្តល់គឺ៖​

១-កិច្ចការទំនាក់ទំនងរវាងរដ្ឋ​ ហើយនឹងពលរដ្ឋ​ គឺវាមិនដូចគ្នា​ទៅនឹងទំនាក់ទំនង រវាង ឪពុកម្តាយ​ហើយ​នឹងកូនទេ​ គឺថា​រដ្ឋជំពាក់គុណពលរដ្ឋ​ ព្រោះថាពលរដ្ឋ ​ជាឪពុកម្តាយរបស់រដ្ឋ​ ។
​​​​២-ក្នុងនាមសូក្រាត​ ជាអ្នកគោរពច្បាប់​ម្នាក់​ ហើយគាត់ជាពលរដ្ឋអាតែន គាត់បាន ទទួល នូវការទំនុកបំ​រុងនានា​​ដើម្បី ទ្រទ្រង់ជិវិតរបស់គាត់​ ដូច្នេះគាត់បានចុះហត្ថលេខា ជាមួយអាតែន ថា ​គាត់ត្រូវតែគោរព​ច្បាប់​អាតែន ​។

៣. ការរំលោភលើច្បាប់រដ្ឋហើយ ប្រសិនបើអ្នកគ្រប់គ្រងគិតថា ត្រឹមត្រូវនោះលទ្ធិផលបាន មក វិញគឺ​ប្រកបដោយគ្រោះថ្នាក់បំផុត​ ក្នុងការវិនិច្ឆ័យតាមគតិយុត្តបែបនេះ​ ។

លក្ខណៈសំខាន់ៗមួយចំនួនទៀត
សូក្រាត​ ត្រូវបានជនជាតិក្រិចទាំងអស់ប្រសិទ្ធិនាមថាជាបិតាទស្សនៈវិជ្ជា​ និងជាបិតាវិទ្យាសា ស្រ្តនយោបាយ​។ប្រជាជនអាតែននាពេលនោះ​ ទទួលស្គាល់គាត់ថា ជាវាគ្មិន​​ពូកែនិយាយ​ពូកែ សួរ​ពូកែឆ្លើយ​ទីណាមានសូក្រាត​ ទីនោះមានមនុស្សរោម ជុំវិញ។ កិច្ចការរបស់គាត់គឺស្វែងរកការ ពិតមានសុភវិនិច្ឆ័យ សមហេតុផល​មានតំលៃ​ មានសុជីវធម៌​ សីលធម៌​ ដែលកត្តាទាំងនេះ​ជា លក្ខណៈរបស់រដ្ឋ​និងច្បាប់​ ។ ​បើមានការពិភក្សាស្តីអំពីសីលធម៌​នយោបាយ​ គាត់បានពន្យល់ ច្បាស់លាស់​និងមានលក្ខណៈនិយមន័យ​ ​។​ លោកបានលើកពីលក្ខណៈខុសគ្នា​រវាងសិទ្ធិពិត ​និង ច្បាប់រដ្ឋ ​ឃើញថា​ចំនុចទាំងពីរនេះ​មានប្រភពចេញអំពី ​Intellect​or Reason ​ទាំងអស់ជាដំបូង​ ។

​គាត់បានព្យាយាមធ្វើការបកស្រាយ ឆ្លុះបញ្ចាំងពីការរៀបចំប្រមូល​ផ្តុំ នូវលក្ខណៈធម្មជាតិ​ Intellect​ ដែលជាប្រភពមានសុជីវធម៌នៃនយោបាយ​ និងនៃបាតុភូត​​ផ្សេងៗ​របស់ច្បាប់​ ។ ​ដូច្នេះ គាត់បានចេញនូវសេចក្តីសន្និដ្ឋានថា ​​​​​​Intellect យុត្តិធម៌​ និងច្បាប់វាជាសទិសន័យនឹងគ្នា​ ។ ​សូ ក្រាត ជាមនុស្សម្នាក់​ដែលគោរពច្បាប់បំផុត ​​ព្រោះច្បាប់ជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប​​ ហើយ ពលរដ្ឋ​ត្រូវតែទទួលខុសត្រូវរាល់ទង្វើរបស់ខ្លួន​ ។​ម្យ៉ាងទៀត ​ការបង្ហាញឲ្យឃើញនូវភាពត្រឹមត្រូវ​មួយទៀត​ អំពីច្បាប់​ និងយុត្តិធម៌គុណធម៌​ព្រមទាំងអំពើល្អដែលផ្តល់ផលប្រយោជន៍ទាំងអស់នេះ អាចចាត់ទុក ក្នុងចង្កោមដែលមានមូលដ្ឋានពីចំណេះដឹង​ និងការអប់រំល្អ​ ។​

ទស្សនៈខុសគ្នា​អំពីសុជីវធម៌​ច្បាប់​នយោបាយ ​ហើយនឹងការអនុវត្តន៍ជាក់ស្តែង​របស់ រដ្ឋាភិ បាល ហើយមិនមែននៅតែក្នុងរបបប្រជាធិបតេយ្យ (Democracy) ប៉ុណ្ណោះទេ ​សូម្បីតែនៅក្នុង របបគណា​ធិបតេយ្យ ​(Oligarchy) ​របបទុជនាធិបតេយ្យ (Tyranny) អភិជនាធិបតេយ្យ​​ (Aristocracy)​ ផងដែរ ​។​សូក្រាត បានតិះទៀន នូវរាល់កំហុសទាំងឡាយរបស់រដ្ឋ​ដែលគ្មាន ភាព សច្ចៈ​​បង្ហាញពីហេតុផលឲ្យបានច្បាស់លាស់ឡើយ​ ។​ ចំណេកឯទស្សនៈទ្រឹស្តី​នយោបាយវិញ​ការបកស្រាយរបស់សូក្រាត​ពុំមានលក្ខណៈដូចទៅ​ នឹងការបកស្រាយរបស់អ្នក​បា្រជ្ញដទៃឡើយ​ ។​​​ រដ្ឋដែលរីកចម្រើន ​គឺដោយសារច្បាប់ដឹកនាំ​ ។​គាត់បានឲ្យតំលៃយ៉ាងខ្លាំងរបស់ពួក​អភិជនា ធិបតេយ្យ​ (Aristocracy) ហើយបដិសេធនូវការដឹកនាំ បែបប្រជាធិបតេយ្យជ្រុល ដែលជាកត្តាធ្វើ ឲ្យ ប្រទេសជាតិជួបនូវវិបត្តិ ជាច្រើនរហូតរលាយដល់រដ្ឋាភិបាលនោះតែម្តង។

សូក្រាតឃើញភាពអសមត្ថភាពរបស់មេដឹកនាំប្រជាធិបតេយ្យ​នាសម័យនោះ​។​អ្នកដឹក នាំត្រូវ តែមាននូវចំណេះដឹង​យល់ដឹងច្រើន​ ហើយការទាមទារនេះ គឺគំនិតចំបងរបស់សូក្រាត ស្តីអំពី សុភវិនិច្ឆ័យរបស់រដ្ឋាភិបាល​និងសិទ្ធិ ជាកត្តាចាំបាច់ដំបូង​ដែលមានការពាក់ព័ន្ធ ចាំបាច់ទៅគ្រប់ ទម្រង់​គ្រប់គ្រងនយោបាយទាំងអស់ ស្តេចទាំងឡាយ​និងអ្នកដឹកនាំទាំងឡាយ ​ត្រូវមានលក្ខណៈ ចាំបាច់ជាច្រើនដូចខាងលើ​មិនមែនសំដៅទៅលើតែ​មនុស្សពាក់ម្កុដនិង គ្រឿងអលង្ការពេញខ្លួន ឬមិនមែនសំដៅទៅលើ តែមនុស្សដែលគេជ្រើស​រើស ដោយសារមានទ្រព្យសម្បត្តិច្រើន ​ឬ​ប្ញកពាខ្ពស់សមរម្យ​ ឬមិនមែនសំដៅទៅលើមនុស្ស ដែលបាន អំណាចដោយសារកម្លាំងអាវុធ​និងអំពើហិង្សា​ពូកែភូតភរនោះទេ ​ក៏ប៉ុន្តែចាំបាច់ត្រូវការអ្នកមានសមត្ថភាដឹកនាំ​និងគ្រប់គ្រង​ ។

​ការតិះទៀនគំនិត​នយោបាយស្តីអំពីចំណេះដឹង ក្នុងការដឹកនាំដែលត្រូវមាន នោះ​បានងាក ចេញឆ្ងាយអំពីគោលការណ៍នានា របស់ប្រជាធិបតេយ្យ​ ពួកគហបតី​របស់ពួកអេលីត​​ និងរបស់ ពួក ផ្តាច់ការ​ ។ ​សូក្រាតតិះទៀន​របបផ្តាច់ការខ្លាំងជាងគេបំផុត​ ។

ក្នុងគំរោងនៃគំនិតនយោបាយរបស់សូក្រាតបានបង្ហាញនូវភាពមានសមត្ថភាពក្នុងការ ដឹកនាំ ​ចេះវិធីសាស្រ្ត​ និងចំណេះដឹង ​ដែលចាំបាច់សម្រាប់ដឹកនាំ​ ពោលគឺគោលការណ៍សំខាន់ៗ ​​ទាំង អស់នៃសមត្ថភាព នៃការគ្រប់គ្រង​មិនតែប៉ុណ្ណោះ ​នៅក្នុងគំរោងគំនិតនយោបាយ​ បានព្យា យាមពន្យល់ទ្រឹស្តីខ្លះ​ និងបង្កើតនូវមូលដ្ឋាន នៃសុជីវវិនិច្ឆ័យ​ ហើយនឹងខ្លឹមសាររបស់រដ្ឋ​ ។ ដោយ មានជំនឿជឿជាក់លើគំនិត​ និងចំណេះដឹងរបស់ខ្លួន​ ​ស្គាល់ច្បាស់ថាអ្វីជាយុត្តិធម៌​ជាច្បាប់ ​ហើយ នឹងធ្វើជាគំនិត​សុភវិនិច្ឆ័យ ​ក្នុងការដឹកនាំគ្រប់គ្រង ​ចំណែកសូក្រាត​ ជាច្រើនលើក​ច្រើនសារ ​ធ្លាប់ បានប្រឈមមុខគ្នា ជាមួយរដ្ឋអំណាច (ដូចរដ្ឋអំណាចប្រជាធិបតេយ្យ បែបផ្ទាល់​ និងរដ្ឋអំណាច ផ្តាច់ការ) ក្នុងគោលបំណងព្យាយាមបញ្ចូល នូវឥទ្ធិពល​ទៅលើគូបដិបក្ស ​និងបញ្ចូលនូវនយោ បាយ​តិះទៀន ដ៏ល្បីល្បាញរបស់គាត់​​ ។​ ក៏ប៉ុន្តែ​​ចុងបញ្ចប់​សូក្រាត​ត្រូវតែផឹកថ្នាំពិស​ ។​ ការកាត់ ទោសសូក្រាត​ ដោយមេដឹកនាំក្រុងអាតែន​ដែលកាន់របបប្រជាធិបតេយ្យ​បានចោទប្រកាន់ ថា​គាត់មិនជឿព្រះ​ មិនគោរពច្បាប់ ​​និងបំផ្លាញអនាគតយុវជន ​។ ​ការកាត់ទោស ប្រហារជីវិត ពុំបាន ធ្វើឲ្យសូក្រាតតក់ស្លុតឡើយ ​ផ្ទុយទៅវិញ​ គាត់នៅតែមានជំនឿទៅលើគោលការណ៍របស់គាត់​ មិនរំលោភច្បាប់​ មិនធ្វើអ្វីដែល​ឆ្លើយតប​នឹងភាពគ្មានយុត្តិធម៌​ដោយអំពើអយុត្តិធម៌ឡើយ ​ហើយ គាត់បានបដិសេធ ចំពោះការជួយគាត់ឲ្យរត់ចេញពីគុក​ ។

​  មរណៈភាពរបស់សូក្រាត​​បានលេច ឡើងនូវចំណោទ​ជាច្រើនរាប់មិនអស់ ស្តីអំពីការគំរាម គំហែងដល់បញ្ញាវន្ត​ ដែលកំពុងតែចូលរួមក្នុងកិច្ចការនយោបាយ​​ ។​​ ទ្រឹស្តីរបស់សូក្រាត​ ជិវិត របស់ គាត់​និងមរណៈភាពរបស់គាត់​បានធ្វើឲ្យមានការចាប់អារម្មណ៍​ជាខ្លាំងផងដែរ​ មកលើអ្នក បា្រជ្ញ ដែលទទួលស្គាល់ស្នាដៃ​និងគំនិតរបស់គាត់​ជំនាន់ក្រោយ​ៗ​ ថែមទាំងបាន ជះឥទ្ធិពល យ៉ាងខ្លាំង ទៅលើទំព័រប្រវត្តិទស្សនវិជ្ជា ​និងគំនិតនយោបាយ​ ។​ ឥទ្ធិពល​សូក្រាត​បានសម្តែង ឡើង នូវជ័យជំនះដ៏ធំធេងរបស់គាត់​ ក៏ដូចជារបស់ប្រជាជន​ក្រិចទាំងមូល ​​ស្តីអំពីគំនិតនយោ បាយ​ និងច្បាប់​  ដូចជាទស្សនៈនយោបាយរបស់ ផ្លាតូ ​ហើយនឹងនយោបាយ​វិទ្យា    របស់លោក ​អារីស្តូត​​ ៕

វិធីសាស្រ្តបង្រៀនរបស់សូក្រាត

សូក្រាត ​មានវិធីបង្រៀនពីរយ៉ាង​គឺ សិល្បៈបង្កើតគំនិត​ និងការចំអក ​។​ សូក្រាត ប្រើវិធីបង្កើត គំនិត ចំពោះមនុស្សសាមញ្ញ​ ដែលមិនចេះអួតអាង​ ហើយដឹងថាខ្លួនគ្មាន​ចេះអ្វីសោះ​ ។ ​សូក្រាត ​ប្រើវិធីចំអកចំពោះពួកសូហ្វីស​ (ពួកទស្សនវិជ្ជាមួយក្រុម​​ដែលប្រឆាំងនឹងទស្សនវិជ្ជារបស់ សូក្រា ត​) ពួកនេះ​អួតអាងមានជំនឿថា​ ខ្លួនមានចំណេះជាសកល​​ ។​ ឃ្លាចំបងរបស់សូក្រាត​ស្តីពីទស្សន វិជ្ជាគឺ ​«ខ្ញុំដឹងតែមួយមុខគត់​ គឺគ្មានចេះអ្វីសោះ​» ​‌ ៕

ទស្សនវិជ្ជារបស់សូក្រាត

-ត្រូវយល់ពីដំណើរប្រព្រឹត្តទៅនៃធម្មជាតិ​។

-ត្រូវយល់អ្វីដែលនៅជិតយើង​មុននឹងយល់អ្វីដែលនៅឆ្ងាយពីយើង‌‍‌‌‌‌‌‌។

-ត្រូវស្គាល់ខ្លួនឯងដោយខ្លួនឯង​​‌។

-ត្រូវដុះខាត់ព្រលឹង(ចិត្ត)​ឲ្យបានប្រសើរជាងដុះខាត់សរីរៈ‌​‌។

-ត្រូវនិយមប្រើពាក្យថា​«ខ្ញុំមិនចេះអ្វីសោះ»​‌។

-ត្រូវជជែកគ្នា‌‌ដើម្បីរកការពិត​ព្រោះការជជែក‌‌​ជាវិធីបង្កើតគំនិត​‌។

-លទ្ធផលដែលល្អ‌‌‌‌‌‌‌‌‌‌​ជាលទ្ធផលដែលបានទទួលការរិះគន់រួចហើយ​‌។

សូក្រាតពោលថា‌ ​ «ពុំមានអ្នកណាម្នាក់​ កាចដោយចេតនាទេ​។ ​មនុស្សម្នាក់ៗ‌សុទ្ធតែមានបំណ ងល្អ​ តែបើប្រែជាអាក្រក់វិញ​ គឺពិតជាមានបុព្វហេតុ​ ដូចជាបុព្វហេតុផ្ទាល់ខ្លួន ឬក្រៅខ្លួន» ‌តែ ចំពោះបា្លតុងវិញ​យល់ថា​ «មនុស្សកើតមកមានអាកប្បកិរិយាខុសៗ គ្នា​ ខ្លះល្អ ​ខ្លះអាក្រក់ ​ ខ្លះ ស្លូត ​ខ្លះកាច​តាមនិស័យពីធម្មជាតិ»​ ។ ក្នុងតំលៃសីលធម៌​ សូក្រាត ចេញមុខប្រឆាំង នឹងពួក សូហ្វីសជាពួកពូកែអួត ដែលចូលចិត្ត​យកពាក្យសំដី​ទៅប្រើផ្លូវខុស ​ហើយធ្វើអាកប្បកិរិយា​ដូចជា អ្នកចេះដឹងច្រើន​។

សូក្រាតជាមនុស្សថ្មី ចំឡែកដែលបានក្លាយជា ទស្សនវិទូគំរូមួយរូប សម្រាប់មនុស្សជំនាន់ ក្រោយ​ ។ គេតែងនិយាយថា ​ «សូក្រាត ជាមនុស្សនៃក្រុងអាតែន​ ដែលមានរូបអាក្រក់​​ ហើយល្អ ជាងគេបំផុត»​ ៕